ឥន្ទ្របុរៈ

ពីវិគីភីឌា

រាជធានីឥន្ទ្របុរៈ មានទីតាំងនៅប្រាសាទបន្ទាយព្រៃនគរ ខេត្តត្បូងឃ្មុំ នៃប្រទេសកម្ពុជា (បច្ចុប្បន្ន)។ ព្រះបាទជ័យវរ្ម័នទី២ ព្រះអង្គបានយាងមកគង់នៅរាជធានីឥន្ទ្របុរៈ បន្ទាប់មកផ្លាស់ប្តូរទៅកាន់រាជធានីកុតិ(ម្តុំប្រាសាទបន្ទាយក្តី បន្តមកទៀតរាជធានីអមន្ទ្របុរៈ(ប្រាសាទអកយំ ត្រង់ទំនប់នៃបារាយណ៍ទឹកថ្លា) ព្រះអង្គបានផ្លាស់ទៅរាជធានីហរិហរល័យ(តំបន់រលួស ដែលមានប្រាសាទបាគងជាចំណុចកណ្តាលរាជធានី) ហើយផ្លាស់ម្តងទៀតទៅកាន់រាជធានីមហិរន្ទ្របព៌ត(ភ្នំគូលែន ដែលរាជធានីនេះមានប្រាសាទអារាមរោងចិនជាចំណុចកណ្តាលនៃរាជធានី) ជាទីបញ្ចប់ព្រះអង្គបានត្រឡប់មករាជធានីហរិហរាល័យវិញ[១]

តើ "រាជធានីឥន្រ្ទបុរៈ" នៅស្រុកខ្មែរ ឬនៅស្រុកចាម? សូមបកស្រាយឈ្មោះរាជធានីទាំងពីប្រទេសនេះឱ្យបានច្បាស់លាស់។ ព្រោះនៅស្រុកចាម (បច្ចុប្បន្ន ដាណាង Da Nagng) ក៏ជារាធានីឥន្រ្ទបុរៈពីអតីតកាលដែរ។

ឯកសារយោង[កែប្រែ]

  1. មគ្គុទ្ទេសក៍អាណាចក្រអង្គរភាគ១ ដោយលោក ហែម សោភ័ន្ត ឆ្នាំ២០១៥ ទំព័រទី២០។