ឥន្ទ្រវម៌្មទី២
ឥន្ទ្រវម៌្មទី២ | |||||
---|---|---|---|---|---|
ចក្រវរ្តិន | |||||
រជ្ជកាល | ១២១៩-១២៤៣ | ||||
រាជ្យមុន | ជយវម៌្មទី៧ | ||||
រាជ្យបន្ត | ជយវម៌្មទី៨ | ||||
| |||||
សន្តតិវង្ស | មហិធរបុរ | ||||
បិតា | ជយវម៌្មទី៧ | ||||
មាតា | ជយរាជទេវី | ||||
សុគត | ១២៤៣ |
វ្រះបាទឥន្ទ្រវម៌្មទី២ (អានថា: អឹន-ទ្រាក់-វ-រ្មាក់) រជ្ជកាល (១២១៩-១២៤៣) គឺជាក្សត្រមួយអង្គនៃអធិរាជាណាចក្រខ្មែរ កម្វុជទេឝ ត្រូវជារាជបុត្រនៃជយវម៌្មទី៧។ ព្រះនាមសំរាប់រាជ្យ វ្រះបាទឝ្រីន្ទ្រវម៌្មទេវ។ [១]:១៣២ មានជំលោះខ្លះៗដែលកើតឡើងក្នុងសម័យរជ្ជកាលរបស់ទ្រង់ពិតមែន នោះក៏ព្រោះតែក្សត្រស្នងរាជ្យបន្តរបស់ទ្រង់គឺ ជយវម៌្មទី៩ ទំនងទ្រង់បានកំទេចកំណត់ត្រាប្រវត្តិសាស្ត្រនិយាយអំពីទ្រង់ ប៉ុន្តែនៅតែមានសិលាចារឹកមួយដែលបានវែកញែកអំពីទ្រង់ផ្ទាល់ដែលរាយការណ៍ថាទ្រង់បានសោយទិវង្គតនៅឆ្នាំ ១២៤៣។ [២] ទ្រង់គឺជាពុទ្ធសាសនិក ហើយក៏បានរួមវិភាគទានដោយបានពង្រីក (រឺ បង្ហើយ) ប្រាសាទរបស់វ្រះបាទជយវម៌្មទី៧ មួយចំនួន។ កំឡុងពេលដែលនគរទ្រង់ពោរពេញដោយសន្តិភាព ខ្មែរបានបាត់បង់ការគ្រប់គ្រងលើចាម្ប៉ា និង នគរសុខោទ័យកើតថ្មីដែលនៅក្រោមការដឹកនាំរបស់ឝ្រីឥន្ទ្រាទិត្យ (ពញារោង) ដែលបានកាន់សិទ្ធិអំណាចនៅលើទឹកដីភាគខាងលិចមួយចំនួន។ លោកដេវីដផ.-ឈែនដ្លឺរ ក្នុងអត្ថបទដ៏លេចធ្លោមួយ បានអោយសម្មតិកម្មថា ឥន្ទ្រវម៌្មទី២ ទំនងជា ស្ដេចគំលង់ ក្នុងរឿងព្រេងខ្មែរហើយ។
ពង្សាវលី[កែប្រែ]
- ព្រះអយ្យកា ព្រះបាទធរណីន្ទ្រវម៌្មទី២, ព្រះអយ្យកោព្រះនាង ឝ្រីជយរាជចូឌាមណី
- ព្រះមាតាព្រះនាម ជយរាជទេវី, ព្រះបិតាព្រះនាម ជយវម៌្មទី៧
- ព្រះភាតាបង្កើតឝ្រីឥន្ទ្រកុមារ វីរកុមារ សូយ៌កុមារ, ព្រះភាតាបិតាតែមួយ គមលិន្ត និងមួយអង្គទៀតមិនស្គាល់
- ព្រះមាតាព្រះនាម ជយរាជទេវី, ព្រះបិតាព្រះនាម ជយវម៌្មទី៧
ឯកសារយោង[កែប្រែ]
- ↑ Higham, C., 2001, The Civilization of Angkor, London: Weidenfeld & Nicolson, ISBN 9781842125847
- ↑ Recently a new Sanskrit inscription was discovered, which could possibly change this dating http://www.autoriteapsara.org/en/apsara/about_apsara/news/icc_meeting5-7jun2006.html
- David P. Chandler: A History of Cambodia. Westview Press 2007. ISBN 0-8133-4363-1.
- Marston, John. Guthrie, Elizabeth. History, Buddhism, and New Religious Movements in Cambodia. University of Hawai'i Press. ISBN 0-8248-2868-2.
តំណខាងក្រៅ[កែប្រែ]
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ឥន្ទ្រវម៌្មទី២ |
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ជយវម៌្មទី៧ |
ចក្រវរ្តិនខ្មែរ ១២១៩–១២៤៣ |
តដោយ ជយវម៌្មទី៨ |