ឧកាសមយំភន្តេ

ពីវិគីភីឌា

វិធីសមាទានសីល៥
[កែប្រែ]


ឧកាស មយំ (ម្នាក់ឯងថាអហំ) ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចា ម
(ម្នាក់ឯងថាមិ) ទុតិ យម្បិ មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហបញ្ចសីលានិ យាចា ម តតិ
យម្បិ មយំ ភន្តេ វិសុំ វិសុំ រក្ខនត្ថាយ តិសរណេន សហ បញ្ចសីលានិ យាចា ម



ប្រែៈ សូមគោរព បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា (ទាំងឡាយ) សូមនូវសីលទាំងឡាយ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា

បពិត្រព្រះករុណាដ៏ចម្រើន ខ្ញុំព្រះករុណា (ទាំងឡាយ) សូមនូវសីលទាំងឡាយ៥ មួយអន្លើដោយព្រះត្រៃសរណគមន៍ ដើម្បីប្រយោជន៍នឹងរក្សាផ្សេងៗគ្នា ជាគំរប់២ដងផង

ជាគំរប់៣ដងផង ។

ការទទួលសីល[កែប្រែ]


នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស


ប្រែៈ រីកិរិយានមស្ការ ថ្វាយបង្គំ នៃខ្ញុំព្រះករុណា ចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គជាព្រះអរហន្តដ៏ប្រសើរ ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង

ដោយប្រពៃចំពោះព្រះអង្គ ឥតមានគ្រូអាចារ្យណា ប្រដៅព្រះអង្គឡើយ ។

ពុទ្ធំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក ។
ធម្មំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក ។
សង្ឃំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក ជាគំរប់២ដងផង។
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក ជាគំរប់២ដងផង ។
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ជាគំរប់២ដងផង ។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធជាទីពឹងទីរលឹក ជាគំរប់៣ដងផង ។
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ជាទីពឹងទីរលឹក ជាគំរប់៣ដងផង ។
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ
ប្រែៈ ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ជាគំរប់៣ដងផង ។


ហើយលោកពោលថាៈ
តិសរណគ្គនំ បរិបុណ្ណំ
ប្រែៈ កិរិយាកាន់យកនូវ ព្រះត្រៃសរណគមន៍ បរិបូណ៌តែប៉ុណ្ណេះ ។


ឧបាសកទទួលថាៈ
អាម ភន្តេ
ប្រែៈ ករុណាលោកម្ចាស់ ។


លោកឲ្យនិច្ចសីលជាបច្ចេកសមាទានថាៈ
បាណាតិបាតា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ធ្វើនូវសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺសម្លាប់សត្វ ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ដោយកាយឬដោយវាចា ។
កាមេសុ មិច្ឆាចារា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ពោលនូវពាក្យកុហក ។
សុរាមេរយមជ្ជប្បមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ
ប្រែៈ ខ្ញុំព្រះករុណាសូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរានិងមេរ័យ ។


លោកសូត្ររំលឹកថាៈ
ឥមានិ បញ្ចសិក្ខាបទានិ សាធុកំ កត្វា អប្បមាទេន និច្ចកាលំ សម្មារក្ខិតព្វំ
ប្រែៈ អ្នក (ទាំងឡាយ) គប្បីធ្វើនូវសិក្ខាបទទាំងឡាយ៥នេះឲ្យប្រពៃ ត្រូវរក្សាឲ្យល្អអស់កាលជានិច្ច ដោយសេចក្តីមិនប្រមាទ គឺថាកុំធ្វេសប្រហែសឡើយ ។
អ្នកសមាទានត្រូវទទួលថាៈ
អាម ភន្តេ ករុណាលោកម្ចាស់ ។


លោកសម្តែងអានិសង្សនៃសីលថាៈ
សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ
ប្រែៈ សត្វទាំងឡាយ បានទៅកាន់ស្ថានសួគ៌ក៏ព្រោះសីល សត្វទាំងឡាយបានបរិបូណ៌ដោយភោគក៏ព្រោះសីល សត្វទាំងឡាយ បានទៅកាន់ទីរំលត់ទុក្ខ គឺព្រះនិព្វាន

ក៏ព្រោះសីល ព្រោះហេតុនោះ បុគ្គលជាសប្បុរស គប្បីជំរះនូវសីលឲ្យបរិសុទ្ធ កុំឲ្យសៅហ្មង ។

អ្នកសមាទានត្រូវទទួលថាៈ សាធុ ប្រពៃ ។
(គិហិបតិបត្តិពិសេស)