ឧដុង្គ

ពីវិគីភីឌា
Jump to navigation Jump to search
Oudong
ឧដុង្គ
Town
Phnom Oudong
រហស្សនាម: City of Past Kings
ឧដុង្គ is located in កម្ពុជា
Oudong
Location of Oudong, Cambodia
កូអរដោនេ: 11°48′N 104°45′E / 11.800°N 104.750°E / 11.800; 104.750
Country  កម្ពុជា
Province Kampong Speu Province
District Oudong
ល្វែងម៉ោង Cambodia (ម.ស.ស.+7)

ឧដុង្គ​ជាអតីត​រាជធានីខ្មែរមួយ ដែល​សព្វ​ថ្ងៃ​មាន​ទីតាំង​នៅពាយ័ព្យនៃខេត្ត​កំពង់​ស្ពឺ។ សព្វថ្ងៃ​ឧដុង្គ​ជា​ស្រុក​មួយ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ នៅខាង​ពាយ័ព្យ​ភ្នំពេញ​ប្រហែល​៤០គ.ម។ ភ្នំឧដុង្គគឺ​ជា​ទីកន្លែង​ប្រវត្តិសាស្ត្រ​ស្នូល​នៃ​ក្រុង​ឧដុង្គ​។ នៅលើ​ភ្នំនេះ មាន​ព្រះ​ចេត្តិយ​នៃ​អតីតព្រះ​មហាក្សត្រ​និង​ព្រះ​រាជរង្សានុវង្ស​មួ​យចំនួន វិហារ​ព្រះពុទ្ធសាសានា​ផង។ នៅ​ឆ្នាំ១៩១៧ ព្រះ​បាទស៊ីសុវត្ថិ​ទ្រង់​បាន​ត្រាស់​បង្គាប់ឱ្យ​ធ្វើ​សិលាចារឹក​ដាក់​នៅមុខ​ព្រះចេត្តិយ​យ៉ាង​តិច​ពីរ​។ ព្រះ​បាទ​សម្ដេច​ព្រះ​មហា​វិរក្សត្រ ព្រះ​បរម​រតនកោដ្ឋ ទ្រង់បាន​ដង្ហែរ​ព្រះ​បរម​សារីរឹកធាតុ​នៃ​សម្មាសម្ពុទ្ធ​មក​ដាក់​លើ​ភ្នំនេះ​ដែរ។

និរុត្តិសាស្ត្រ[កែប្រែ]

Stupas at Oudong

មតិ​ខ្លះយល់​ថា ឈ្មោះ​ក្រុង​ឧដុង្គ​ក្លាយ​មក​ពី​ពាក្យ​សំស្ក្រឹត​ថា «ឧត្ដុង្គ» (ភាសាសំស្ក្រឹតउत्तुङ्ग) ដែល​មាន​ន័យ​ថា «កំពូល ឬ ប្រសើរ» ។[ត្រូវការអំណះអំណាង]

ប្រវត្តិ[កែប្រែ]

ព្រះបាទ​ស្រី​សុរិយោពណ៌ទ្រង់​កសាង​ក្រុង​កោះស្លាកែតល្វាឯម​ក្នុង​ឆ្នាំ​១៦០១ ក្រោយ​ពី​ព្រះ​អង្គ​បោះ​បង់​ក្រុង​លង្វែក។ ចាប់​ពីឆ្នាំ១៦១៨ ដល់​ឆ្នាំ ១៨៦៦ ឈ្មោះផ្លូវ​ការ​របស់​រាជធានី​គឺ​«ក្រុង​ឧដុង្គ​មាន​ជ័យ» ហើយ​ជា​រាជធានីរបស់​មហាក្សត្រ​ខ្មែរ​ជា​ច្រើន​ព្រះអង្គ។ ក្នុង​រាជ្យ​ព្រះ​បាទ​អង្គ​ឌួង (១៨៤១-១៨៥០) ព្រះ​អង្គទ្រង់​កសាង​ប្រឡាយ កំពែង ស្ពាន និង វត្ត​អារាម​ជាច្រើន​នៅ​ក្នុង​តំបន់​នេះ។ នាឆ្នាំ១៨៦៦ ព្រះបាទនរោត្ដម​ទ្រង់​បាន​ផ្លាស់​រាជធានី​ទៅ​តាំង​នៅ​ក្រុង​ភ្នំពេញ​ដែល​ជា​រាជធានី​បច្ចុប្បន្ន។ ក្នុង​ឆ្នាំ​១៩៧៧ រ​បប​ខ្មែរ​ក្រហម​បាន​បំផ្លិច​បំផ្លាញ​សំណង់​ជា​ច្រើន​នៅ ក្នុង​តំបន់​ឧដុង្គ​នេះ។[១]

រឿង​ដំណាល[កែប្រែ]

តាម​ពាក្យ​ដំណាលថា ព្រះពុទ្ធរូប​នៅ​ក្នុង​ព្រះវិហារ​អដ្ឋរស្ស​នេះ បែរ​ព្រះ​ភក្ត្រទៅ​ទិសខាង​ជើង គឺ​មិន​បែរ​ទៅទិស​ខាង​កើត​តាម​ទម្លាប់​គឺ​ជា​តំណាង​ឱ្យ​​ប្រវត្តិ​​នៃភាពរុងរឿង​និង​រឹង​មាំនៃ​ចក្រភពខ្មែរ។

ក្នុង​សតវត្សរ៍​ទី១៨ ប្រជាជន​ក្នុង​តំបន់​និយាយ​ថា អធិរាជ​ចិន​មួយ​ព្រះ​អង្គ​បាន​បញ្ជូន​កង​កម្លាំង​របស់​ព្រះ​អង្គទៅ​ទូទាំង​អាស៊ី​ដើម្បី​ពិនិត្យ​មើល​នគរ​ផ្សេងៗដែល​អាច​បង្ក​គ្រោះ​មហន្តរាយ​ដល់​នគរ​ព្រះអង្គ។ នៅ​ពេល​ដែល​​កង​កម្លាំង​ចិន​នោះ​មក​ដល់​ក្រុង​ឧដុង្គ ពួក​គេ​បាន​ឃើញ​ភ្នំ​មួយ​ដែល​មាន​រាង​ដូច​នាគ(ភ្នំឧដុង្គ) ដែល​មាន​រូង​មួយដែលនៅក្នុងរូងនោះមានសត្វមករឬម្កររស់នៅ​ (នៅ​កំពូល​ខាង​វិហារ​អដ្ឋរស្ស) ហើយ​ពួក​គេ​បាន​ស្គាល់​ភាព​សម្បូរ​រុងរឿង និង កម្លាំង​នៃ​សង្គម​ខ្មែរ​នាសម័យ​នោះ។ កង​កម្លាំង​ចិន​នោះ ក៏បាន​ទៅ​ទូល​ព្រះ​អធិរាជ​ចិន​វិញ​ថាជាតិ​ខ្មែរ​មានអំណាច​ខ្លាំង​ក្លា​​ហើយៗ។ បើកាលណាសត្វមករឬម្ករផុសឡើនៅនគរណា នគរនោះនឹងក្លាយជានគរមានអំណាចលើសគេក្រៃលែងដែលពួក​គេ​អាច​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល។

On top of Phnom Udong

អធិរាជ​ចិន​មិន​ចង់​ឱ្យ​ខ្មែរ​ក្លាយ​ទៅ​ជា​មហា​អំណាច​ទេ តែ​ព្រះ​អង្គ​ក៏​មិន​ចង់​ធ្វើ​សង្គ្រាម​ដែរ។ ចិនក៏បានប្រើកលល្បិចដើម្បីបិទរូងសត្តមករនោះកុំឲ្យផុសចេញបាន។ ដោយនគរខ្មែរកាន់ព្រះពុទ្ធសាសនាទើបចិនយល់ថាមានតែសាងទីសក្ការៈបូជាទេទើបខ្មែរមិនអាចរុះរើចេញវិញបានដោយហេតុថាប្រជាជនមានជំនឿ។ ដូច្នេះ ព្រះ​អង្គ​សួរ​ទៅ​ព្រះ​មហាក្សត្រ​ខ្មែរ​ថា តើ​ព្រះ​អង្គ​អាច​សង់​វិហារ​មួយ​នៅ​ភ្នំនេះបានទេ? ដោយមានការយល់ព្រមពីព្រះមហាក្សត្រខ្មែរចិនបានសាងសង់វិហារមួយនៅលើរូងមករនេះដោយ​ឱ្យ​ព្រះ​ពុទ្ធរូប​បែរ​ទៅ​នគរចិន​ដើម្បី​ការ​ពារ​នគរចិន។ វិហារ​នេះ​ឈ្មោះ​អដ្ឋរស្ស ដែល​មាន​ន័យ​ថា ១៨ ដ្បិត​សណ្ឋាន​វិហារ​នោះ​មាន​១៨​ជ្រុង។

World Heritage Status[កែប្រែ]

ទីតាំង​ក្រុង​ឧដុង្គ​ជាប់​​ឈ្មោះ​​ក្នុង​បញ្ជីបេតិកភ័ណ្ឌ​ពិភពលោក​បំរុង របស់​យូនេស្កូនៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ១៩៩២ ក្រោម​ចំណែកថ្នាក់ បេតិកភ័ណ្ឌ​វប្បធម៌។[២]

ឯកសារ​យោង[កែប្រែ]

  1. "Where to go Udong (Oudong)". taxivantha. Retrieved 2007-11-26.
  2. Site d'Oudong - UNESCO World Heritage Centre

Sources[កែប្រែ]

តំណភ្ជាប់​ខាង​ក្រៅ[កែប្រែ]

កូអរដោនេ: 11°48′N 104°45′E / 11.800°N 104.750°E / 11.800; 104.750