ឧស្សាហកម្ម

ពីវិគីភីឌា

ឧស្សាហកម្មជាសំណុំសកម្មភាពសេដ្ឋកិច្ចដែលប្រើប្រាស់ឬប្លែងរូបធាតុដើម ដើម្បីផលិតគ្រឿងសម្ភារៈ។ ជារួមឧស្សាហកម្មមានឧ

នី ព្រមទាំងឧស្សាហកម្មប្លែងភាពផងដែរ[១]។ ដូននេះ វាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនចំពោះសេដ្ឋកិច្ចជាតិ ជាពិសេសបង្កើត និងបង្កើនមុខរបរដល់ប្រជាជនផងដែរ។

ប្រភេទសំណង់[កែប្រែ]

ជាទូទៅគេអាចធ្វើចំណែកថ្នាក់ឧស្សាហកម្មជាសាខា និងអនុសាខាទៅតាមផលិតផលបង្កើតបាននិងទៅតាមបច្ចេកទេសអនុវត្តន៍។ ប៉ុន្តែគេអាចធ្វើចំណែកថ្នាក់ផ្សេងៗទៀតដែរតាម៖

  1. លក្ខណៈរូបធាតុដើម ឬផលិតផលសម្រេច៖ ឧស្សាហកម្មធន់ធ្ងន់ ឧស្សាហកម្មធន់ស្រាល។
  2. កម្រិតកម្ពស់នៃបម្រើបម្រាស់ផលិតផលបង្កើតបាន៖ គ្រឿងឧបភោគបរិភោគ គ្រឿងបរិក្ខារ ផលិតផលពាក់កណ្តាលសម្រេច។
  3. កម្រិតកម្ពស់បច្ចេកវិទ្យា៖ ឧស្សាហកម្មប្រពៃណី ឧស្សាហកម្មស្រួចស្រាលឬបច្ចេកវិទ្យាខ្ពស់។
  4. តម្រូវការទុន៖ ឧស្សាហកម្មមូលធន ឬឧស្សាហកម្មហត្ថពលកម្ម។

ផលប៉ះពាល់នៃឧស្សាហកម្មទៅលើបរិស្ថាន[កែប្រែ]

  1. ឧស្សាហកម្មដើរដោយចំហេះឥន្ធនៈផូស៊ីល បង្កឱ្យមានឧស្ម័នពុលផ្សេងៗទៅក្នុងបរិយាកាស ពិសេសកាបូនឌីអុកស៊ីតដែលជាឧស្ម័នផ្ទះកញ្ចាក់ដ៏សំខាន់មួយដែលធ្វើឱ្យផែនដីឡើងកម្តៅ។
  2. ឧស្សាហកម្មដើរដោយចំហេះឥន្ធនៈនុយក្លេអ៊ែបន្សល់ទុកនូវសំណល់ជាតិពុល ពិសេសធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់។
  3. ឧស្សាហកម្មគីមីបង្កមហន្តរាយដល់បរិស្ថានទាំងក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។

ឯកសារយោង[កែប្រែ]

  1. សៀវភៅ សិក្សាសង្គមថ្នាក់ទី១០ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ​ឆ្នាំ២០១៧ ទំព័រទី២