ឫសកែវនៃវប្បធម៌ខ្មែរតាមអាវុធថ្ម
បុព្វការីជនរបស់មនុស្សបានមានជីវិត រស់រានប្រមាណជា ៤ លានឆ្នាំមកហើយនៅប្រទេសអាហ្វ្រិច ហើយដើរជើងពីរ ។ ពួកគេបានផ្តើមការប្រើប្រាស់ថ្មធើ្វជាអាវុធប្រមាណ ២,៨ លានឆ្នាំមុនគ.ស ។ ឧបករណ៍ប្រើប្រាស់ធើ្វអំពីថ្មដែលចាស់ជាងគេ គឺត្រូវបានគេរកឃើញនៅប្រទេសអេទីយ៉ូពី ។
នៅក្នុង ឧបទី្វបឥណ្ឌូចិនដែលជាទឹកដីកំណើតរបស់អម្បូរខ្មែរ-មន ឬ មន-ខ្មែរ ការប្រើឧបករណ៍ថ្មត្រូវបានផ្តើមឡើងតាំងពី ១ លានឆ្នាំតែប៉ុណ្ណោះ (ឡាំប៉ាងប្រទេសថៃ) រហូតដល់សម័យលោហធាតុប្រមាណ ១៥០០-១០០០ ឆ្នាំមុនគ.ស ។
គេកំណត់អាយុតាមរបៀប ( K40/Ar40 ) ។ ការស្រាវជ្រាវឱ្យដឹងថា នៅកម្ពុជាក្រោម ឧស្សាហកម្មថ្មមានអាយុពី ៥៦០.០0០ ឆ្នាំទៅ ៦៥០.០០០ ឆ្នាំ ។ រីឯនៅព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ឧស្សាហកម្មថ្មនៅវាលស្បូវរវាងខេត្តក្រចេះ និងសឹ្ទងត្រែងមានអាយុពី ៥១០.០០០ ទៅ ៦៩០.០០០ ឆ្នាំមុនគ.ស ។
ទិន្នន័យ ខាងបុរេប្រវត្តិទាំងនោះបង្ហាញឱ្យយើងស្វែងយល់អំពីចំណាស់នៃសំណង់ គ្រឹះរបស់វប្បធម៌-អរិយធម៌ខ្មែរដែលមានអាយុដ៏យូរលង់ណាស់មកហើយ មុនការបង្កើតអាណាចក្រភ្នំនាដើមស.វទី ១ នៃគ.ស ក្រោមឥទិ្ធពលវប្បធម៌ឥណ្ឌា (ម.ត្រាណេ) ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ខ្មែរ Archived 2009-05-29 at the វេយប៊ែខ ម៉ាស៊ីន.