Jump to content

​បាតិមោក្ខ

ពីវិគីភីឌា

និយមន័យ

[កែប្រែ]

ពាក្យ​​ថា បាតិមោក្ខ (Patimokkha) ឬ​ បាដិមោក្ខ ជា​ពាក្យ​ក្នុង​ភាសា​បាលី ចំណែក​ក្នុង​ភាសា​សំស្ក្រឹត​​គេ​ហៅ​ថា ប្រាតិមោក្ស ។ បាដិមោក្ខ ​គឺ​ជា​បាលី​​ពុទ្ធបញ្ញត្តិ​​​ជា​សិក្ខាបទ​មួយៗ ​សម្រាប់​ឲ្យ​ភិក្ខុ ឬ​ភិក្ខុ​នី​​​នៅ​ក្នុង​ពុទ្ធសាសនា​ថេរវាទ​សូត្រ​នៅ​​​ក្នុង​ទី​ប្រជុំ​សង្ឃ​រាល់​កន្លះ​ខែ​ម្តង ។ សម្រាប់​ភិក្ខុ មាន​វិន័យ​ ២២៧ សិក្ខាបទ (ច្បាប់) ដែល​ពួក​លោក​ត្រូវ​សូត្រ​ជុំ​គ្នា ចំណែក​ភិក្ខុនី មាន​វិន័យ​ ៣១១ សិក្ខាបទ​ ដែល​ត្រូវ​សូត្រ​​ ។

បរាជិក (Parajika)​ ៤

[កែប្រែ]
  1. ការសេពមេថុនធម្ម (ការរួមភេទ)
  2. ការកាន់យកទ្រព្យសម្បត្តិដែលគេមិនបានប្រគេន
  3. ការសម្លាប់សត្វ
  4. ការពោលពាក្យអួតអាងអំពីគុណវិសេសដែលមិនមាននៅក្នុងខ្លួន។

សង្ឃាទិសេស (Sanghadisesa) ១៣

[កែប្រែ]
  1. ភិក្ខុក្លែងញ៉ាំងទឹកសុក្កៈឲ្យកំរើកឃ្លាតចាកទីត្រូវសង្ឃាទិសេស​ (សុក្កចិសដ្ឋិ)
  2. ភិក្ខុមានតម្រេក ចាប់ពាល់កាយស្រ្ដីត្រូវសង្ឃាទិសេស (កាយសំសគ្គ)
  3. ភិក្ខុមានតម្រេក និយាយពាក្យអាក្រក់ចំពោះនិមិត្ដស្រ្ដី ត្រូវសង្ឃាទិសេស (ទុដ្ឋុល្លវាចា)
  4. ភិក្ខុមានតម្រេក និយាយល្បួងស្រ្ដីឲ្យបម្រើខ្លួនដោយកាម ត្រូវសង្ឃាទិសេស (អត្ដកាមបារិចរិយា)
  5. ភិក្ខុនិយាយដឹកនាំឲ្យបុរស និង ស្រ្ដីបានគ្នាជាប្ដីប្រពន្ធ ត្រូវសង្ឃាទិសេស (សញ្ចរិត្ដ)
  6. ភិក្ខុធ្វើកុដិបូកដោយកំបោរ ឬដីស្អិត ដែលមិនមានអ្នកណាជាម្ចាស់របស់ សម្រាប់ជាទីនៅរបស់ខ្លួន ។ ត្រូវធ្វើឲ្យត្រូវនឹងប្រមាណ គឺបណ្ដោយ ១២ ចំអាម ទទឹង ៧ ចំអាម ដោយចំអាមព្រះសុគត ។ កាលដែលនឹងធ្វើនោះ ត្រូវឲ្យសង្ឃសំដែងទីឲ្យជាមុនសិន  ។ បើមិនបានឲ្យសង្ឃសំដែងឲ្យក្ដី ធ្វើឲ្យកន្លងហួសប្រមាណក្ដី ត្រូវសង្ឃាទិសេស (សញ្ញាចិកា) ។ សិក្ខាបទនេះហៅថាកុដិការក៏បាន ។
  7. បើកុដិដែលធើ្វនោះ មានទាយកជាម្ចាស់របស់ ធ្វើឲ្យកន្លងហួសប្រមាណនោះបាន ប៉ុន្តែត្រូវឲ្យសង្ឃសំដែងទីឲ្យជាមុន ។ បើមិនបានឲ្យសង្ឃសំដែងទីឲ្យ ត្រូវសង្ឃាទិសេស (មហល្លក) ។
  8. ភិក្ខុក្រោធខឹងនឹងភិក្ខុឯទៀត ហើយក្លែងចោទគេ ដោយអាបត្ដិបារាជិកមិនមានមូល ត្រូវសង្ឃាទិសេស (អមូលក) ។
  9. ភិក្ខុក្រោធខឹងភិក្ខុឯទៀត ហើយក្លែងរកលេសមកចោទ គេដោយអាបត្ដិបារាជិក ត្រូវសង្ឃាទិសេស (អញ្ញភាគិយ) ។
  10. ភិក្ខុព្យាយាមបំបែកសង្ឃឲ្យបែកគ្នា ភិក្ខុដទៃហាមប្រាមមិនស្ដាប់ ។ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់ ។ បើមិនលះបង់ទេ ត្រូវសង្ឃាទិសេស (សង្ឃភេទ) ។
  11. ភិក្ខុប្រព្រឹត្ដតាមភិក្ខុដែលបំបែកសង្ឃនោះ ភិក្ខុដទៃហាមប្រាមមិនស្ដាប់ ។ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់ បើមិនលះបង់ ត្រូវសង្ឃាទិសេស (ភេនាវត្ដក) ។
  12. ភិក្ខុមានជាតិជាអ្នកប្រដៅក្រ ភិក្ខុឯទៀតឃាត់មិនស្ដាប់ ។ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់ ។ បើមិនលះបង់ ត្រូវសង្ឃាទិសេស (ទុព្វចជាភិក) ។
  13. ភិក្ខុទ្រុស្ដត្រកូល គឺភិក្ខុដែលប្រចុបប្រចែងគ្រហស្ដ ។ សង្ឃបានបណ្ដេញចេញពីវត្ដ ហើយត្រឡប់ជាតិះដៀលសង្ឃវិញ សង្ឃបានសូត្រសមនុភាសនកម្មដើម្បីឲ្យលះបង់ ។ បើមិនលះបង់ ត្រូវសង្ឃាទិសេស (កិលទូសក) ។

  ចាប់តាំងពី សុក្កវិស្សដ្ឋិ រហូតដល់ អញ្ញភាគិយ សិក្ខាបទទាំង ៩ នេះឈ្មោះថា បថមាបត្ដិកា ព្រោះត្រូវក្នុងគណដែលកន្លងជាដំបូង ។ ក្រៅពីនេះ ៤ សិក្ខាបទទៀតឈ្មោះថា យាវតភិយកា ព្រោះត្រូវក្នុងគណដែលសង្ឃសូត្រ សមនុភាសនកម្ម ។ ចប់អនុស្សាវនជាគម្រប់ ៣ ។

អនិយត (Aniyata) ២

[កែប្រែ]

និស្សគ្គិយបាចិត្តិយៈ (Nissaggiya pacittiya) ៣០

[កែប្រែ]

បាចិត្តិយៈ (Pacittiya) ៩២

[កែប្រែ]

បាចិត្តយ

បដិទេសនិយៈ (Patidesaniya) ៤

[កែប្រែ]

សេខិយវត្តៈ (Sekhiyavatta)

[កែប្រែ]

សារូប (Sāruppa) ៥៦

[កែប្រែ]

អាកប្បកិរិយា​ត្រឹមត្រូវ (proper behavior)​ ២៦

[កែប្រែ]

ភោជនបតិសំយុត្តៈ (Bhojanapatisamyutta) ៣០

[កែប្រែ]

ធម្មទេសនាបតិសំយុត្ត (Dhammadesanāpatisamyutta) ១៦

[កែប្រែ]

បកិណ្ណកៈ (Pakinnaka) ៣

[កែប្រែ]

អធិករណសមថៈ (Adhikarana-samatha) ៧

[កែប្រែ]

ឯកសារ​យោង

[កែប្រែ]

ព្រះត្រៃបិដក > វិនយបិដក

Pāṭimokkha

The Buddhist Monastic Code I

The Buddhist Monastic Code II

The Buddhist Monastic Code I

​ភិក្ខុបាតិមោក្ខ បាលី-ប្រែ​ ដោយ​គណៈកម្មការរៀបចំ​​​បោះពុម្ព​សៀវភៅ​ធម៌​វិន័យ​ព្រះពុទ្ធសាសនា បោះពុម្ព​នៅ​ឆ្នាំ ១៩៨៨

​ភិក្ខុបាតិមោក្ខ បាលី-ប្រែ​ ដោយ​ ប៉ុណ្យ សុម្ភាជ (១៩៣១)

​ឱវាទបាតិមោក្ខ​ ដោយ ចាប ពិន (១៩៤១)

Ovāda-pāṭimokkha Gāthā

Ovada Patimokkha Archived 2022-12-06 at the វេយប៊ែខ ម៉ាស៊ីន.

Ovādapātimokkhaṁ (DN 14.3.26): The Disciplinary Advice

Dhamma for Everyone

Uposatha Observance Days

Bhikkhu Pāṭimokkha: The Bhikkhus' Code of Discipline

pātimokkha