Jump to content

​សេក្ខបុគ្គល

ពីវិគីភីឌា

ពាក្យ​ថា សេក្ខ (ឝៃក្ស) គឺ​ជា​អ្នកដែលនៅកំពុងសិក្សា, អ្នករៀន ។ ខ្មែរបុរាណហៅក្មេងដែលនៅរៀនអក្សរក្នុងវត្តថា សេក្ខលោក ឬ កូនសេក្ខ (សិស្សលោក ឬកូនសិស្ស); ក្នុងសម័យឥឡូវក៏នៅមានប្រើខ្លះដែរ : ហ៏មើលចាត់ចែងរៀបបាយឲ្យសេក្ខលោកផង ! (អ្នកខែត្រតាកែវ និង ខែត្រកំពត និង ខែត្រកំពង់ស្ពឺប៉ែកខាងលិចនៅប្រើពាក្យនេះជាងអ្នកខែត្រឯទៀត) ។

សេក្ខបុគ្គល (សេកខៈបុកគល់) បុគ្គលអ្នកនៅកំពុងសិក្សាតទៅទៀត, បានខាងអរិយបុគ្គល ៧ ថ្នាក់គឺ អ្នកដែលបានសម្រេចសោតាមគ្គ, សោតាផល, សកទាគាមិមគ្គ, សកទាគាមិផល, អនាគាមិមគ្គ, អនាគាមិផល, អរហត្តមគ្គ (ព្រោះនៅមានការសិក្សាឲ្យបានសម្រេចមគ្គផលតាមលំដាប់ថ្នាក់តៗ ទៅរហូតដល់អរហត្តផល); ហៅខ្លីត្រឹមតែ សេក្ខៈ ក៏បាន (ព. ផ្ទ. អសេក្ខៈ, អសេក្ខបុគ្គល) ។

សេក្ខភូមិ (សេក-ខៈភូម) ថ្នាក់នៃសេក្ខបុគ្គល (ព. ផ្ទ. អសេក្ខភូមិ) ។ល។