Gloomy Sunday

ពីវិគីភីឌា

រឿងរ៉ាវ​ទាក់​ទង​នឹង​បទ​នេះ[កែប្រែ]

នៅក្នុងឆ្នាំ១៩៣២ បុរសទុរគត៌ជាតិហុងគ្រីម្នាក់ ដែលមានឈ្មោះថា “Rezso Seress” បាន​ព្យាយាមរស់ដោយសារមុខរបរជាអ្នកនិពន្ធបទចម្រៀងនៅទីក្រុងប៉ារីស ប៉ុន្តែគាត់មិនទទួលជោគ​ជ័យទាយទាល់តែសោះ គឹមានតែភាពបរាជ័យយ៉ាងកំសត់។ រាល់បទចម្រៀងរបស់គាត់ ពុំបានធ្វើឲ្យក្រុមហ៊ុនផលិតកម្មនៅបារាំងចាប់អារម្មណ៍ឡើយ។ ទោះជាយ៉ាងនេះក្តី Seress មិន​បោះបង់ការតាំងចិត្តរបស់គាត់ឡើយ។ គាត់កំណត់ខ្លួនឯងថាគាត់ត្រូវតែជាអ្នកនិពន្ធអន្តរជាតិមួយ​រូបដ៍ល្បីល្បាញ។ មិត្តស្រីរបស់គាត់បានបញ្ចុះបញ្ជូលគាត់ឲ្យបោះបង់មហិច្ចតាដែលគ្មានរូបរាងនេះ​ ចោល ដោយនាងបានបង្ខំឲ្យគាត់រកការងារ ពេញម៉ោងធ្វើ។ ប៉ុន្តែ Seress មិនព្រមតាមឡើយ គាត់​បានប្រាប់ទៅនាងថា បើមិនធ្វើជាអ្នកនិពន្ធបទចម្រៀងគាត់សុខចិត្តធ្វើជាជនអនាថា។ រសៀលថ្ងៃមួយមានរឿងធំផ្ទុះឡើង ពួកគាត់បានឈ្លោះគ្នាយ៉ាងខ្លាំង ដោយសារតែការខ្វែង​យោបល់គ្នាលើបញ្ហាជាអ្នកនិពន្ធដែលមិនជោគជ័យរបស់គាត់នេះ។ ពួកគេបានបែកបាក់​គ្នាជាមួយពាក្យ​សំដី ដែលពោពេញដោយកំហឹង។ មួយថ្ងៃបន្ទាប់ ដែលជាថ្ងៃអាទិត្យ Seress បានអង្គុយក្បែរព្យាណូ សម្លឹងទៅក្រៅតាមមាត់បង្អួចសម្លឹងទៅអាគារនានាទាំងទឹកមុខ​ព្រួយស្រងូតស្រងាត់។ នៅខាងក្រៅផ្ទាំងពពកបានហ៊ុំផ្ទៃមេឃពណ៌ប្រផេះ បន្តិចក្រោមកភ្លៀងមួយមេបានចាប់ផ្តើមធ្លាក់ យ៉ាងខ្លាំង។ “ នេះជាថ្ងៃអាទិត្យដ៍សោកសៅម្លេះ” Seress និយាយតែម្នាក់ឯងខណៈគាត់កំពុងតែ​លេងព្យាណូរបស់គាត។ រំពេចនោះម្រាមដៃរបស់គាត់បានសង្កត់លើខ្ទង់ព្យាណូ ហើយលេងនូវ​ទំនុកភ្លេងមួយយ៉ាងចម្លែក ដែលហាក់ដូចជាបញ្ចាក់ពីអារម្មណ៍នឿយហត់​ចំពោះចម្លោះដែលបានកើតឡើងរវាងគាត់នឹងមិត្តស្រីរបស់គាត់ ហើយទំនុកនេះក៍បង្ហាញសភាពនៃអាកាសធាតុ​ដ៍គួរឲ្យ​ធុនទ្រាន់នេះដែរ។ “ប្រាកដណាស់ Gloomy Sunday នឹងជាក្លាយជាចំណងជើងបទចម្រៀង​ថ្មី​របស់ខ្ញុំនេះ” Seress និយាយតិចៗយ៉ាងដូច្នេះ។ ភា្លមនោះដែរ គាត់បានកត់ត្រាទំនុក​ភ្លេងនោះនៅ​លើសន្លឹកកាតប៉ូស្តាល ហើយ៣០នាទីក្រោយមកគាត់ក៍បាននិពន្ធបទនោះចប់ ។

Seress​ បានផ្ញើបទនិពន្ធ របស់គាត់ទៅក្រុមហ៊ុនផលិតកម្មមួយហើយរងចាំការឆ្លើយ​តបប្រកប​ ដោយក្តីសង្ឈឹមច្រើជាងអ្វីដែលគាត់ធ្លាប់មាននៅក្នុងចិត្តពីមុនៗ។ ប៉ុន្មានថ្ងៃក្រោយមក ក្រដាសចម្រៀងនោះត្រូវបានផ្ញើត្រលប់មកវិញជាមួយនឹងពាក្យបញ្ចាក់ថា ” Gloomy Sunday មានភាពចម្លែក ប៉ុន្តែវាបានបង្ហាញពីកំរិតកំពូលនៃទំនុកនិងចង្វាក់ ហើយពួកយើងក៍សោកស្តាយ​ផងដែរ ដែលយើងមកអាចទទួលយកបទនេះបាន“។ គាត់មិនបោះបង់ឡើយ គាត់បានផ្ញើបទនោះទៅផលិតកម្មដ៍ទៃទៀត​ ហើយក៍ត្រូវបានគេយល់ព្រមទទួលយក។ ម្ចាស់ផលិតកម្មបាននិយាយប្រាប់ Seress ថាបទរបស់គាត់នឹងចែកចាយទៅកាន់ទីក្រុងនានាជុំវិញពិភពលោក។ អ្នកនិពន្ធជនជាតិហុងគ្រីរូប​នោះសប្បាយអទ្តែតអណ្តូងយ៉ាងខ្លាំង។ ប៉ុន្តែប៉ុន្មានខែក្រោយពីបទនេះបានចេញផ្សាយក៍មានរឿងដ៍ចម្លែកៗកើតឡើងជាច្រើន​ដែលគេនិយាយថាបណ្តាលមកពីបទចម្រៀថ្មីនេះ។ នៅទីក្រុងប៊ែឡាំងបុរស​វ័យក្មេងម្នាក់បានសុំឲ្យក្រុមចម្រៀងមួយក្រុមលេងបទ Gloomy Sunday ។ ក្រោយពីបទនេះ​ត្រូវបានលេងជាច្រើនលើករួចមក បុរសនោះបានទៅត្រលប់ទៅផ្ទះ រួចបាញ់សំលាប់ខ្លួនឯងចំ​ក្បាល​ដោយកាំភ្លើងខ្លី រ៉េវ៉ុលវ៉ែ បន្ទាប់ពីបុរសរូបនោះរអ៊ូរទាំប្រាប់សាច់ញាតិថាគាត់មានអារម្មណ៍ក្រៀមក្រំ​ ពេលបានស្តាប់ទំនុកបទចម្រៀងថ្មីនេះ ហើយគាត់ពុំអាចបំភ្លេចវាពីខួរក្បាលបាន។ មួយសបា្តហ៍បន្ទាប់នៅទីក្រុងដដែលនេះស្រីម្នាក់អ្នកជំនួយការហាងម្នាក់ត្រូវបានរកឃើញចងកដោយ ​ខ្សែពួរក្នុងបន្ទប់របស់នាង។ ប៉ូលីសបានស្រាវជ្រាវឃាតកម្មនេះដោយរកឃើញថាសចម្រៀង Gloomy Sunday នៅក្នុងបន្ទប់ដេករបស់នាង។ រយៈពេល២ថ្ងៃបន្ទាបើពីសោកនាដកម្មនោះមក​ ស្រ្តីលេខានូវយ៉កម្នាក់បានបំពុលខ្លួនឯងដោយសារធាតុហ្គាស ព្រមជាមួយសំបុត្រខ្លីមួយច្បាប់ដែល សរសេរសុំឲ្យគេចាក់បទ Gloomy Sunday នេះក្នុងពិធីបុណ្យសពរបស់នាង។ ប៉ុន្មានសប្តាហ៍​បន្ទាប់មកទៀត អ្នកទីក្រុង នូវយ៉កម្នាក់ទៀតអាយុ៨២ឆ្នាំបានលោតទំលាក់ខ្លួនពីអាគារកំពស់​៧ជាន់ របស់គាត់ បន្ទាប់ពីគាត់លេងព្យាណូបទចម្រៀង “មរណៈ” នេះរួចមក។ ក្នុងរយៈពេលបន្តបន្ទាប់មកទៀត យុវជននៅទីក្រុងរ៉ូមដែលបានស្តាប់បទអពមង្គលនេះបានលោត​ទំលាក់ខ្លួនពីលើស្ពានស្លាប់ម្នាក់ទៀត។

សារព័ត៌មានអន្តរជាតិជាច្រើនបានចេញសេចក្តីរាយការណ៍អំពីករណីស្លាប់ប្រហែលគ្នាជាច្រើន ​ដែលមកពីមូលហេតុបទចម្រៀងមួយនេះរបស់ លោក Seress ។ សារព័ត៌មានមួយបានចុះផ្សាយពី​ករណីស្រ្តីម្នាក់ដែលរស់នៅភាគខាងជើងទីក្រុងឡុងដ៍ បានចាក់បទនេះសារចុះសាឡើងជាង​ ៧៨ដងដោយសំលេងឭៗធ្វើឲ្យអ្នកជិតខាងមានការភ័យខ្លាចនិងខឹងសម្បាយ៉ាងខ្លាំង ខណៈពួកគេ​បានដឹងឭអំពីផលអាក្រក់នៃបទនេះរួចហើយ។ ក្បាលឧបករណ៍ចាក់ថាសចម្រៀងចេះតែបន្តលេងបទនេះ​ ម្តងហើយម្តងទៀតមិនឈប់។ បន្ទាប់មកអ្នកជិតខាងបានសំរេចចិត្តទំលុះទ្វាចូលទៅ ស្រាប់តែ​ តែឃើញស្រ្តីរូបនោះអង្គុយស្លាប់លើកៅអីដោយលេបថ្នាំរម្ងាប់អារម្មណ៍លើសកំរិត។​​

រហូតមករាប់ខែកន្លងមក ដោយសារភាពចម្លែកនៃបទនេះ ដែលនាំឲ្យមានមរណៈភាព ជាច្រើន ដែលគេសន្មតថាមកពីបទ Gloomy Sunday នេះបានធ្វើឲ្យនាយកវិទ្យុ BBC សំរេចចិត្តបិទបទនេះ​មិនឲ្យចាក់ផ្សាយតាមរលកធាតុអាកាស។ និយាយពីប្រទេសបារាំងឯហ្នេះវិញ Rizzo Seress ដែលជាអ្នកនិពន្ធបទនេះក៍មានជួបប្រទះនូវសំណាំងអាក្រក់ជាមួយនឹងមរណៈភាពរបស់​មិត្តស្រីរបស់គាត់​ ដោយសារបទរបស់គាត់ដែរ។ គាត់បានសរសេរទៅសុំទោស និងសុំសម្រុះសម្រួលគ្នា​ជាមួយមិត្តស្រីរបស់គាត់ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក​មានព័ត៌មានអាក្រក់កើតឡើង។ Seress បានដំណឹងពីប៉ូលីសថា អតីតមិត្តស្រ្តីរបស់គាត់បានលេបថ្នាំសម្លាប់ខ្លួន ហើយនៅក្បែរ​ខ្លួននាងមានថាសបទចម្រៀង Gloomy Sunday នេះដែរ។

ចុងឆ្នាំ១៩៣០ នៅពេលដែពិភពលោកវឹកវដោយសង្រ្គាមលោកជាមួយនឹង ហ៊ីត្លែ បទចម្រៀងអពមង្គលរបស់លោក Seress ត្រូវបានបំភ្លេចចោល ប៉ុន្តែថាសចម្រៀង និងអត្ថបទ​ចម្រៀងនេះនៅមានជីវិតខ្លះៗនៅឡើយ(ហើយក៍មានខ្លះនៅលើអ៊ីនធឺណេត តួយ៉ាងដូចអត្ថបទដែលអ្នកកំពុងតែអាននេះស្រាប់) សំរាប់អ្នកដែលចង់ដឹងថាទំនុកភ្លេងមរណៈនេះនៅមានឥទ្ធិពលដែលជាដើមហេតុនៃសេចក្តីស្លាប់របស់វាកន្លងមករហូតដល់ឥឡូវឬអត់