ICT Battambang
I. កាលបរិច្ឆេទ៖ 09 មករា 2019
II. ថ្នាក់៖ ITE2
III. កម្មវិធី៖ Microsoft Excel
IV. ចំណងជើងមេរៀន៖
1. រូបមន្ត MAX&MIN
2. រូបមន្តCount&Countif
V. បង្រៀនដោយ៖ វៀង ចេន
VI. រយៈពេល៖ 1ម៉ោង
VII. វត្ថុបំណង៖
ក. ចំណេះដឹង
· សិស្សប្រាប់ពីនិយមន័យ និងអត្ថប្រយោជន៍នៃរូបមន្តMax&Minនិងរូបមន្ត Count&Countif
ខ. បំណិន
· សិស្សរកតម្លៃទាបនិងខ្ពស់បំផុត ដោយប្រើរូបមន្តMaxនិងរូបមន្តMin
· សិស្សរាប់ក្រឡាដែលមានតម្លៃជាលេខនិងរាប់ទិន្នន័យក្នុងក្រឡាតាមលក្ខខណ្ឌកំណត់
គ. ឥរិយាបថ
· សិស្សមានស្មារតីប្រុងប្រយ័ត្នក្នុងការប្រើប្រាស់រូបមន្ត Max&Minនិងរូបមន្ត Count&Countif
VIII. សម្ភារៈឧបទេស៖
· កិច្ចតែងការ, កុំព្យូទ័រ,LCD
IX. ដំណើរការបង្រៀន៖
សកម្មភាពគ្រូ | ខ្លឹមសារមេរៀន | សកម្មភាពសិស្ស | |
ជំហានទី ១(៣នាទី) | |||
· ត្រួតពិនិត្យសណ្តាប់ធ្នាប់ និងបរិស្ថានថ្នាក់រៀន | រដ្ឋបាលថ្នាក់រៀន
· ត្រួតពិនិត្យសណ្តាប់ធ្នាប់សិស្ស · ត្រួតពិនិត្យអនាម័យក្នុងថ្នាក់ · ពិនិត្យវត្តមានសិស្ស |
· អង្គុយតាមកន្លែង
· ប្រធានថ្នាក់រាយការណ៍វត្តមានសិស្ស |
|
ជំហានទី ២(៤នាទី) | |||
· សួរសំណួរពញ្ញាក់ស្មារតីសិស្ស | រំលឹកមេរៀនចាស់ ផ្សារភ្ជាប់មេរៀនថ្មី
· តើប្អូនធ្លាប់ប្រើរូបមន្តអ្វីខ្លះនៅក្នុងកម្មវិធីMicrosoft Excel? |
· ស្តាប់ និងគិត រួចឆ្លើយសំណួរ | |
ជំហានទី ៣ មេរៀនថ្មី(៣៥នាទី) | |||
· បង្រៀនមេរៀនថ្មី
· ទុកពេលអោយសិស្សអនុវត្ត និងពន្យល់បន្ថែម · ទុកពេលអោយសិស្សអនុវត្ត និងពន្យល់បន្ថែម · បង្រៀនមេរៀនថ្មី · ទុកពេលអោយសិស្សអនុវត្ត និងពន្យល់បន្ថែម · ទុកពេលអោយសិស្សអនុវត្ត និងពន្យល់បន្ថែម |
មេរៀនថ្មី
1. រូបមន្តMax - និយមន័យ: Max ជារូបមន្តប្រើសំរាប់រកតម្លៃដែលធំបំផុត ។ - រូបមន្ត =Max(number1,number2,number N) Ex: =MAX(C3:C8) - Number1: ជាតម្លៃលេខនៃជួរទី១ - Number2: ជាតម្លៃលេខនៃជួរទី២ - NumberN: ជាតម្លៃលេខនៃជួរទីអានន្ត។ - អត្ថប្រយោជន៍: ប្រើសម្រាប់រកតម្លៃធំបំផុត។ - Exercise 1 2. រូបមន្ត - និយមន័យ: Min ប្រើសម្រាប់រកតម្លៃតូចបំផុត។ - រូបមន្ត =Min(number1,number2,numberN) Ex: ==MIN(C3:C8) - Number1: ជាតម្លៃលេខនៃជួរទី១ - Number2: ជាតម្លៃលេខនៃជួរទី២ - NumberN: ជាតម្លៃលេខនៃជួរទីអានន្ត។ - អត្ថប្រយោជន៍: ប្រើសម្រាប់រកតម្លៃតូចបំផុត ។ - Exercise 1 3. រូបមន្ត Count - និយមន័យ: Count ជារូបមន្តប្រើសំរាប់រាប់ចំនួនក្នុងCell ដែលផ្ទុកតម្លៃជាលេខ។ - រូបមន្ត =Count(value1,value2,valueN) Ex: =Count(C3:C8) - Value1: ជាចំនួននៃជួរទី១ - Value2: ចំនួននៃជួរទី២ - ValueN: ជាចំនួននៃជួរទីអានន្ត។ - អត្ថប្រយោជន៍:ងាយស្រួលរាប់ចំនួនCellដែលផ្ទុកតម្លៃជាលេខ។ - Exercise 2 4. រូបមន្ត Countif - និយមន័យ: Countif ជារូបមន្តប្រើសំរាប់រាប់ចំនួនក្នុងCellអាចជាលេខឫអក្សរទៅតាមលក្ខខណ្ឌដែលបានកំណត់។ - រូបមន្ត =Countif(Range,Criteria) Ex: =Countif(C3:C8,C4) - Range: ជាបណ្តុំCell ដែលត្រូវបូកទៅតាមលក្ខខណ្ឌCriteria - Criteria: លក្ខខណ្ឌដែលយើងកំណត់រកក្នុងRange - អត្ថប្រយោជន៍:ប្រើសំរាប់រាប់ចំនួនក្នុងCellអាចជាលេខឫអក្សរទៅតាមលក្ខខណ្ឌដែលបានកំណត់។ - Exercise 3 |
· រៀនយ៉ាងយកចិត្តទុកដាក់ និងចូលរួមធ្វើសកម្មភាពសិក្សាផ្សេងៗ
· អនុវត្ត និងសួរបន្ថែមនូវចំណុចមិនច្បាស់ · អនុវត្ត និងសួរបន្ថែមនូវចំណុចមិនច្បាស់ · រៀនយ៉ាងយកចិត្តទុកដាក់ និងចូលរួមធ្វើសកម្មភាពសិក្សាផ្សេងៗ · អនុវត្ត និងសួរបន្ថែមនូវចំណុចមិនច្បាស់ · អនុវត្ត និងសួរបន្ថែមនូវចំណុចមិនច្បាស់ |
|
ជំហានទី ៤ ពង្រឹងពុទ្ធិ(៥នាទី) | |||
· សួរសំណួរនូវមេរៀនទើបរៀនរួច៖
- តើគេប្រើរូបមន្តអ្វីសម្រាប់រកតំលៃធំបំផុតនិងទាបបំផុត? - តើរូបមន្ត Count ប្រើសម្រាប់ធ្វើអ្វី? - តើរូបមន្តCountifប្រើសំរាប់ធ្វើអ្វីដែរ? |
រំលឹកមេរៀនទើបរៀនរួច
- ដើម្បីរកចំនួនធំបំផុតគេប្រើ រូបមន្តMax។ហើយដើម្បីរកចំនួណតូចបំផុតគេប្រើMin។ - រូបមន្ត Count ប្រើសម្រាប់រាប់ចំនួនក្នុងCellដែលផ្ទុកតម្លៃលេខ។ - រូបមន្តCountifប្រើសំរាប់ចំនួនក្នុងCellអាចជាលេខឫអក្សរទៅតាមលក្ខខណ្ឌដែលបានកំណត់។។ |
· គិត រួចឆ្លើយនូវសំណួរ | |
ជំហានទី ៥ កិច្ចការផ្ទះ និង បណ្តាំផ្ញើរ(៣នាទី) | |||
· ផ្តាំសិស្សអោយមើលមេរៀន និងជួយការងារឪពុកម្តាយនៅផ្ទះ។ | · អនុវត្តប្រើប្រាស់រូបមន្ត Max&min និងរូបមន្ត Count&Countif ក្នុង Office Excel ។ | · ស្តាប់ និងកត់ត្រាទុក
· អរគុណ និងជំរាបលាគ្រូ។ |