អ្នកប្រើប្រាស់:Kao bun song
ពេលដែលសីលធម៌ធ្លាក់ចុះ
[កែប្រែ]–ហេតុដែលនាំេអាយបាតុភាពសង្គមមូយកេីតឡេីង វាមិនមែនជារឿងចៃដន្យទេ ដូចជា៩០ មក ៦៨ យេីងអាចសិក្សាបាតុភាពនេះតាមទ្រឹស្តីសង្គមវិជ្ជា តទៅេនះយេីងសាកល្បងពិចាណារ។ និន្នាការផ្តល់តម្លៃេលីសំបកខាងក្រៅនៃសង្គមខ្មែរ
–នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មនុស្សនាំគ្នាឲ្យតម្លៃទៅលេីរូបភាពច្រេីនជាងខ្លឹមសារ។និន្នាការនេះកេីតមានគ្រប់ទីកន្លែង និង គ្រប់វិស័យ។មិនថាក្នុងវិស័យនយេាបាយ សេដ្ឌកិច្ច សង្គមកិច្ច ឬជីវិតរស់នៅប្រចាំផ្ងៃឡេីយ។ ក្រុមអក្នវិភាគសង្គមខ្មែរបានមេីលឃេីញថា នៅេពលដែលមនុស្សទូទៅហាក់ដូចជានាំគ្នាផ្តល់តម្លៃទៅេលីរូបភាព តែភ្លេចគិតពីខ្លឹមសារ សង្គមអាចបាត់បង់និរន្តភាព និងភាពរឹងមាំទៅផ្ងៃ អនាគត។នេះជាបពាា្ហដែលមិនអាចមេីលរំលងបាន។ –សង្គមខ្មែរមានការផ្លាស់ប្តូរគួរឲ្យកត់សំគាល់បន្ទាប់ពីបានឆ្លងផុតពីសម័យកាលសង្រ្គាមមកកាន់សម័យសន្តិភាពវិញ។ពីសង្គមមួយដែលរស់ក្នុងរបាំងប្រពៃណីតឹងរឹងមកជាសង្គមបេីកទូលាយ។ពីសង្គមមួយដែលអក្ននយេាបាយផ្តួលរំលំគ្នា េដាយប្រេីអាវុធមកជាសង្គមដែលប្រេីការេបាះឆ្នេាត និង ពីសង្គមដែលហែកហួរដេាយសង្គ្រាមសុីវិល មកជាសង្គមសន្តិភាព។ទាំងនេះ គឺជាការវិវឌ្ឈន៏ដែលមានលក្ខណះជ្រាលជ្រេៅនិងហាក់ដូចជាគួរឲ្យមានមេាទនះ។ក៏បុ៉ន្តែការវិវឌ្ឈន៏មួយចំនួនបានឈានទេៅរកទិសអវិជ្ជមានដ៏គ្រេាះផ្នាក់។ចំណុចលេចធ្លេាមួយក្នុងចំេណាមនេាះគឺ និន្នាការនៃការផ្តល់តម្លៃលេីរូបភាពខាងក្រេៅច្រេីនជាងខ្លឹមសារ។
−ជាការពិត បម្រែបម្រួលសង្គមពីសម័យកាលមួយទេៅសម័យមួយ គឺជាចលនាដែលមិនអាចទប់បាន បុ៉ន្តែគេអាចតម្រង់ទិសវាបានប្រសិនបើគេបានគិតគូរជាមុន។នៅកម្ពុជានិន្នារនៃការផ្តល់តំលៃ មនុស្សដោយផ្នែកលើសម្បកក្រៅហាក់កំពង់តែដណ្តើមទីតាំងឈរជើងកាន់តែរឹងមាំឡើជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។បច្ចុប្បន្នគេហាក់ដូចជាគោរពកោតខ្លាចមនុស្សដែលមានទ្រព្យសម្បត្តិ បុណ្យ សក្តិដែលគេមើលឃើញភ្លាមៗ។ទស្សនះបែបហាក់បាននិងកំពុងអូសទាញមនុស្សឲ្យរត់តាមកាន់តែច្រើនឡើង។ជាក់ស្តែងអ្នករៀនសូត្រមួយចំនួនចង់បានសញ្ញបត្របង្គួតគេ ជាជាងការចង់បាន ចំណេះដឹងពិតប្រាកដ។អ្នកមានលុយទទួលបានការគេារពទោះបីជាលុយនោះបានមកពីប្រភពណាក៏ដោយ។ប្រហែលជារត់តាមនិន្នាការនេះមន្រ្តីរាជការមួយចំនួនមានរថយន្តទំនេីប និងផ្ទះសម្បែង តម្លៃខ្ពស់ហួសពីប្រាក់ខែរបស់ខ្លួន។ −នៅក្នុងទិដ្ឌភាពនយោបាយវិញក៏ដូចគ្នា÷ទ្រឹស្តីប្រជាធិបតេយ្យបានរីកដុះដាលដល់គ្រប់មជ្ឈដ្ឌាន ពោលគឺមនុស្សគ្រប់គ្នាហាក់បានស្គាល់ពាក្សប្រជាធិបតេយ្យ បុ៉ន្តែថាតេីគេត្រូវអនុវត្តរបេៀបណាដេីម្បី ឲ្យប្រជាធិប្យតេយ្យប្រព្រឹត្តទៅដោយត្រឹមត្រូវតាមន័យពិតប្រាកដរបស់វា សំណួរនេះអាចឆ្លុះបពាា្ចំងបានពីភាពប្រទាំងប្រទេីសនៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន។ដោយសារតែមនុស្ស ហាក់ឲ្យតម្លៃទៅលេីរូបភាពសំខាន់ជាងខ្លឹមសារនេះហេីយបានជាពា្្ញឹកពា្ញយ អ្នកនយោបាយតែងតែបំភ្លេចខ្លឹមសារប្រជាធិបតេយ្យដោយផ្តោតតែលើរូបភាពសំបកក្រៅ។ទីបំផុតប្រជាពលរដ្ឌជាអ្នកវង្វេង ហើយជាពា្ញឹកពា្ញយពួកគេបានក្លាយជាអ្នកទទួលរងគ្រេាះព្រេាះភាពមិនច្បាស់លាស់របស់អ្នកនយោបាយ។
−នៅក្នុងបរិបទសង្គមទូទៅវិញ ការផ្តល់តម្លៃទៅលើរូបភាពសំបកក្រៅបាននិងកំពង់ធ្វេីឲ្យមនុស្សកាន់តែភ្លេចសីលធម៌និងគុណធម៌របស់មនុស្សដែលជាទូទៅគេមិនអាចមេីលឃេីញភ្លាមៗនេាះឡេីយ។ មនុស្សខ្លះមានគុណធម៌និងចំណេះដឹងខ្ពង់ខ្ពស់ប៉ុន្តែគ្មានទ្រព្យសម្បត្តិហុឺហាដូចគេក៏ត្រូវគេបំភ្លេចចេាលមិនឲ្យតម្លៃ។អ្នកអង្គុយស្រាវជ្រាវសរសេរសេៀវភៅច្រេីនជាអ្នកដែលគ្មានទ្រព្យពីព្រេាះសង្គមមិន ឲ្យតម្លៃដល់ការងាររបស់ពួកគេ។គ្រេាះថ្នាក់សង្គមនៅត្រង់ថា សំបកក្រៅមិនបពា្ជាាក់អំពីតម្លៃពិតប្រាកដរបស់មនុស្ស ឬវត្ថុអ្វីមួយនេាះឡើយ។ការផ្តល់តម្លៃលើទិដ្ឌភាពខាងក្រៅងាយធ្វើឲ្យមនុស្សយល់ ច្រឡំនៅក្នុងការសម្រេចចិត្ត ម្យ៉ាងទេៀតការឲ្យតម្លៃទៅលេីសម្ភារនិយមដែលជាគ្រេឿងបន្លំភ្នែកបានធ្វេីឲ្យរិចរឹលដល់ការងារជាច្រើនដែលមានប្រយេាជន៏សម្រាប់សង្គមេហីយវាបានធ្វើឲ្យមនុស្សជាច្រេីន បាក់ទឹកចិត្ត។ ជាងនេះទៅទេៀតគេហ៊ាន និយាយពាក្ស ត្រូវការមនុស្សធនធាន មិនត្រូវការធនធានមនុស្សទេ េនះជាកត្តាមួយ ៩០ មក ៦៨។ ់
ការបំរើសេវាជូនប្រជាជនរបស់មន្រ្តី់់់់់់
[កែប្រែ]ភាពក្រអឹតក្រទមដល់ប្រជាជនដែលមកសំុសេវាមកពីមន្រ្តីគេជាឯកឧត្តម េបីមិនអេានលំទោននិងការងារក្រេាមតុកំុសង្ឃឹម េដាយហេតុថាពេលនេះហើយជាពេលលុយមកដល់ដើម្បីការមានបានរបស់គេមិនមែនគេទទួល បេៀវត្សពីប្រជាជនត្រូវបំរើប្រជាជនវិញទេ។តើក្អែលកខ្វក់នេះលាងជ្រះទេ។ មន្រ្តីក្រេាមអំណាចត្រូវតែសាច់ញ្ាត្តិរបស់គេ ពីព្រេាះពេលប្រជាជនមករកសេវាបំរើត្រូវទៅជួបមន្រ្តីក្រេាមដេីម្បីនិយាយពីក្រេាមតុជំនួសគេ ទោះជាប្រជននេាះក្រីក្រក៏ដោយ គ្មានទេមនសិការការងារ មន្រ្តីក្រេាមអំណាចត្រូវតែេចះឪនលំទោន ឬេធ្វីជាទាសាទាសីទើបរស់នៅសុខក្នុងមុខតំណែង ទេាះជាអ្នកជំនាញការងារក៏ដេាយ ពាក្សគួរឲ្យឈឺចាប់គឺគ្មានអ្នក ការងារនៅតែធម្មតាបានផលយ៉ាងណា ក៏គេមិនខ្វល់ដែរ ពីព្រេាះខុសយ៉ាងណាឲ្យតែមានលុយជូនផ្នាក់លេី គេនៅរក្សាមុខតំណែងគេដ៏ដែល។ពួកគេគិតតែពីស្វែងរកផលប្រយេាជន៏ផ្ទាល់ខ្លួនដេីម្បីបង្កើនទ្រព្យធនយ៉ាងសម្បូរបែបក្នុងខណះ ដែលជីវភាពប្រជាជន និង េសដ្ឌកិច្ចជាតិស្ដិតក្នុងស្ដានភាពក្រីក្រនៅឡើយ កត្តាទាំងនេះធ្វើឲ្យមានគម្លាតគ្នាយ៉ាងខ្លាំងរវាងអ្នកមាននិងអ្នកក្រ ធ្វើឲ្យមានការបែងចែកវណ្ណះក្នុងសង្គម ធ្វើឲ្យមានភាព ច្រណែនគ្នាក្នុងសង្គម ដែលជាហេតុនាំឲ្យមានទំនាស់សង្គម ចង់មិនចង់អ្នកខ្សោយត្រូវតែគាំទ្រការឃោសនាទោះជាពិតឬមិនក្លាយជាការពិតដែលអ្នកឃោសនានោះអះអាងថាគេនិងបំបាត់ស្ដានភាព នេះបាន។ ខ្លាំងជាងនេះ ពេលដែលការដាក់ចេញវិធានការបំបាត់ភាពមិនប្រក្រតីក្នុងសង្គមរបស់ថ្នាក់លើែលែងមានប្រសិទ្ទភាព ភាពទទួលខុសត្រូវការងារចំពោះមុខងាររបស់មន្រ្តីដែលទទួលភារកិច្ច លែងមានក្នុងរបាយការណ៏ មានតែពាក្សបពេា្ជារលើកជើង ស្ដានភាពនេះអ្នកឆ្លេៀតឧ៍កាសកេងចំណេញងាយស្រួលក្នុងការទទួលផល នេះជាកត្តាមួយ ៩០ មក ៦៨។
ការបន្តវេនក្នុងសង្គម
[កែប្រែ]សង្កមខ្មែរហាក់កំពុងស្គាល់ការផ្លាស់ប្តូរមួយគួរឲ្យកត់សំគាល់។យុវជនកំពុងបង្ហាញពីតួនាទីកាន់តែសំខាន់ឡេីងក្នុងសង្គម ប៉ុន្តែការបន្តរវេនមនុស្សជំនាន់ចាស់និងយុវជនស្រករក្រេាយហាក់កំពុងជួប វិបត្តិមួយពិបាកដោះស្រាយ។ការតភ្ជាប់ជំនាន់មនុស្សពីមួយទៅមួយគឺពីមនុស្សចាស់ទៅយុវជនស្រករក្រោយដែលគេហៅថា ជាការបន្តវេននោះកំពុងជួបឧបសគ្គធំធេង។
មនុស្សចាស់មួយចំនួនប្រកាន់គំនិតអភិរក្សហួសហេតុដោយមិនចង់ប្រគល់ ការងារឲ្យក្មេងស្រករក្រោយឡើយ។រីឯយុវជនជំនាន់ក្រោយខ្លះដែលអាងលើសញ្ញាបត្រ ហាក់ដូចជាមើលស្រាលមនុស្សចាស់ដែលគ្មានសញ្ញាបត្រស្មើនឹងខ្លួន។ការមិនចុះសម្រុងគ្នានេះត្រូវគេមើលឃើញថាជាវិបត្តិធំធេងសម្រាប់សង្គមខ្មែរដែលត្រូវតែដោះស្រាយ។
មិនថានៅតាមមន្ទីរក្រសួងសាធារណះ ឬក៏នៅតាមកន្លែងធ្វើការផ្សេងទេៀតឡើយមនុស្សជំនាន់ចាស់ និងមនុស្សស្រករក្រោយហាក់កំពុងបង្ហាញគម្លាតគ្នាគួរឲ្យកត់សម្គាល់។បពាា្ហនេះមានសភាពកាន់តែធ្ងន់ធ្ងរនៅក្នុងរដ្ឌ បាលសាធារណះ។នៅតាមមន្ទីរក្រសួងជាច្រើន មនុស្សចាស់និងយុវជនស្រករក្រោយហាក់មិនអាចធ្វើសមាហរណកម្មជាមួយគ្នាតាល់តែសោះ។មនុស្សចាស់អាងលើអាយុ អាងលើបទបិសេាធន៏និងអតីតភាពការងារយូឆ្នាំ ក៏មើលស្រាលក្មេងៗដែលបទពិសោធន៏ការងារនៅក្មេងខ្ចីនៅឡើយ បើទេាះពួកគេមានសញ្ញាប័ត្រខ្ពស់ជាងក៏ដោយ។ចំណែកក្មេងស្រករក្រោយវិញដោយអាងលើសញ្ញាបត្រនិងចំណេះដឹងខាងពត៍មានវិទ្យា និងបច្ចេកវិទ្យាថ្មី ខ្លះដែលចាស់ក្មាន ក៏ផ្តើមពើងទ្រូង ហើយមើលស្រាលសមត្ដភាពមនុស្សចាស់វិញ។
ការមិនចុះសម្រុងគ្នានេះបាននិងកំពុងបង្កឲ្យមានគម្លាតដាច់ពីគ្នាកាន់តែឆ្ងាយរវាងជំនាន់មនុស្សមួយទៅមនុស្សមួយទេៀតដែលពិបាកនឹងតភ្ជាប់គ្នា។នៅកន្លែងធ្វើការ មនុស្សចាស់ហាក់ព្រួយបារម្ភអំពីមហិច្ឆតាចង់ដណ្តើម កៅអីរបស់់ខ្លួនពីសំណាក់ក្មេងស្រករក្រោយខណះដែលយុវជនខ្លះវិញមើលស្រាលមនុស្សចាស់ផា ធ្វើការតាមបែបបុរាណហួសសម័យ ហើយមិនព្រមទទួលស្គាល់សមត្ដភាពក្មេងជំនាន់ក្រោយ ព្រោះខ្លាចអន់។ ម្យា៉ងទេៀត មនុស្សចាស់ខ្លះ ក្រាញននៀលនិងតួនាទីមិនព្រមផ្ទេរការងារឲ្យទៅស្រករក្រោយឡើយ បើទោះបីចាដល់អាយុចូលនិវត្តន៏ទៅហើយក្តី ក៏មិនព្រមឈប់ ដែលធ្វើឲ្យអ្នកស្នងការងារអស់សង្ឃឹម។
ជាការពិតណាស់ យុវជនជាអ្នកស្នងបន្តរវេនពីមនុស្សចាស់ ប្រេៀបដូចជាទំពាំងស្នងឫស្សី។នៅក្នុងសង្គមមួយមនុស្សចាស់ និងមនុស្សជំនាន់ក្រោយជាធាតុផ្សំពីរដែលមិនអាចខ្វះបានដើម្បីបន្តរនិរន្តរភាពនៃការអភិវឌ្ឈន៏ ប្រទេសជាតិ។មនុស្សចាស់ដែលពោពេញដោយបទពិសោធន៏ការងារត្រូវផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ទាំងឡាយរបស់ខ្លួនទៅឲ្យកូនចៅ ឬមនុស្សស្រករក្រោយ ហើយរីករាយនិងឃើញពួកគេមានសម្ដភាព លើសពិអ្វីដែលខ្លួនមាន។ចំណែកក្មេងជំនាន់ក្រោយវិញត្រូវត្រេៀមខ្លួនទទួលយកបទពិសោធន៏និងចំណេះដឹងពីមនុស្សចាស់។ នេះជាទស្សនះជេឿនលេឿនសម្រាប់គ្រួសារមួយក៏ដូចជាសង្គមមួយដែលមនុស្សគ្រប់គ្នាគួរប្រកាន់ យក។ ប៉ុន្តែនៅពេលដែលជំនា់ទាំងពីរនេះមិនចុះសម្រុងគ្នាហើយចាំតែមើលបណ្តាំគ្នា បូញមាត់ និងបត់ដំដៃដាក់គ្នា តើអនាគតប្រទេសជាតិនិងទៅជាយ៉ាងណា?។ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន សញ្ញាដ៏គ្រោះផ្នាក់នេះហាក់កំពុងកើតឡើងយ៉ាងពេញបន្ទុកដែជាសញ្ញានែវិបត្តិសង្គម ដ៏ធ្ងន់ធ្ងរមួយ។នៅតាមកន្លែងធ្វើការនានា គេតែងតែលឺការរអ៊ូរទាំអំពីភាពមិនចុះសំរុងគ្នានេះស្ទើគ្រប់ទីកន្លែង។ ការមិនចុះសម្រុងគ្នាដោយសារបក្ខពួក និងនិន្នាការនយោបាយជារេឿងមួយ រីឯការមិនចុះសម្រុងគ្នាដោយសារវ័យ និងរបេៀបធ្វើការខុសគ្នាជារេឿងមួយទេៀត។សម្រាប់ក្រសែភ្នែកអ្នកវិភាគសង្គមខ្មែរ មានមូលេហតុ ច្រើនយ៉ាងដែលនាំឲ្យកើតមានវិបត្តិនេះ។ មូលហេតុទាំងនោះវាផ្តើមចេញពីបម្លាស់ប្តូររបបសង្គម និងនយោបាយជាចម្បង។ កាលពីមុនការឈានទៅកាន់តំណែងតួនាទីក្នុងរដ្ឌាភិបាល ក៏ដូចជាក្នុងសង្គមត្រូវពឹងពាក់លើ ប្រវត្តិរូបតស៊ូខាងនយោបាយ។នេះជាហេតុផលដែលមនុស្សចាស់ជាច្រើនមានតំណែងសំខាន់តែគ្មានសញ្ញាបត្រខ្ពស់។បច្ចុប្បន្នសង្គមបានផ្លាស់ប្តូរ មនុស្សសម័យនេះអាងលើសញ្ញាបត្រ ទោះជាសញ្ញាបត្រខ្លះមិនបពា្ជាក់ ពីសមត្ដភាពពិតប្រាកដក៏ដោយ។ការវិវឌ្ឈន៏ខុសគ្នារវាងសង្គមក្នុងសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន ខុសពីសម័យសង្គមចាស់បុរាណពីមុនក៏រួមចំណែកធ្វើឲ្យផ្នត់គំនិតមនុស្សផ្លាស់ប្តូរខុសគ្នាដែរ។ មនុស្សសម័យមុនខ្លះបត់បែនមិនទាន់សភាពការណ៏ ខណះដែលមនុស្សជំនាន់ក្រោយដើរលេឿនហួសពេកដែលគេនឹកស្មានមិនដល់។ក្រៅពីនោះ បពា្ហាផលប្រយោជន៏ដែលកំពុងគ្របសង្គត់លើផ្នត់គំនិតមនុស្សជាទូទៅបានជំរុញឲ្យម្នាក់ៗហាក់ដូចជាគិតភាពចង់មានចង់បានដែលលប់ បាត់លើការអេៀនខ្មាស់។
តើហេតុផលខាងលើជាបាតុភូត ៩០ មក ៦០ ឬទេ‽
ការបន្តវេនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន
[កែប្រែ]ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ កម្ពុជាបានជួបនូវវិបត្តិដ៏ធំជាច្រើនសម្រាប់សង្គមកម្ពុជា ក្រោយពេលដែលខ្មែរក្រហមបានកម្ទេចចោលនូវធនធានមនុស្សព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងកម្មសិទ្ធិបុគ្គលនានាចោលស្ទើតែទាំងអស់ ការកសាងពីចំណុចសូន្យក្នុងការបណ្តុះបណ្តាលធនធានមនុស្សត្រូវបានចាប់ផ្តើមសារជាថ្មី វាប្រៀបដូចជាការកសាងធនធានមនុស្សពីយុគសម័យបុរេប្រវត្តិឡើងវិញដោយអនុវត្តនូវទ្រឹស្តីមួយ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ។ ជាភ័ព្វសំណាងនៃសង្គមខ្មែរហាក់កំពុងស្គាល់ការផ្លាស់ប្តូរមួយគួរឲ្យកត់សំគាល់នាតំណាក់កាលអំឡុងពាក់កណ្តាលទស្សវត្ស៨០និងបន្តមកចុងទសវត្ស៩០ និងបន្តហក់ងើបយ៉ាងខ្លាំងក្លានៅដើមសហវត្សថ្មីនេះ ធនធានមនុស្សដែលជាយុវជនបានបណ្តុះបណ្តាលតាមរយៈគ្រឹស្ថានរដ្ឋនិងឯកជនបានបន្តហូរចូលយ៉ាងច្រើនក្នុងសង្គមកម្ពុជា យុវជនកំពុងបង្ហាញពីតួនាទីកាន់តែសំខាន់ឡើងក្នុងសង្គមប៉ុន្តែ ការបន្តរវេនមនុស្សជំនាន់ចាស់និងយុវជនស្រករក្រោយហាក់កំពុងជួបវិបត្តិមួយពិបាកដោះស្រាយ ។ ការតភ្ជាប់ជំនាន់មនុស្សពីមួយទៅមួយគឺពីមនុស្សចាស់ទៅយុវជនស្រករក្រោយដែលគេហៅថា ជាការបន្តវេននោះកំពុងជួបឧបសគ្គធំធេង។ មនុស្សចាស់មួយចំនួនប្រកាន់គំនិតអភិរក្សហួសហេតុដោយមិនចង់ប្រគល់ ការងារឱ្យក្មេងស្រករក្រោយឡើយ រីឯយុវជនជំនាន់ក្រោយខ្លះដែលអាងលើសញ្ញាបត្រ ហាក់ដូចជាមើលស្រាលមនុស្សចាស់ដែលគ្មានសញ្ញាបត្រស្មើនឹងខ្លួន ការមិនចុះសម្រុងគ្នានេះត្រូវគេមើលឃើញថាជាវិបត្តិធំធេងសម្រាប់សង្គមខ្មែរដែលត្រូវតែដោះស្រាយ។ មិនថានៅតាមមន្ទីរក្រសួងសាធារណះ ឬក៏នៅតាមកន្លែងធ្វើការផ្សេងទៀតឡើយមនុស្សជំនាន់ចាស់ និងមនុស្សស្រករក្រោយហាក់កំពុងបង្ហាញគម្លាតគ្នាគួរឲ្យកត់សម្គាល់។ បញ្ហានេះមានសភាពកាន់តែធ្ងន់ធ្ងរនៅក្នុងរដ្ឋបាលសាធារណៈនិងនៅតាមមន្ទីរក្រសួងជាច្រើន មនុស្សចាស់និងយុវជនស្រករក្រោយហាក់មិនអាចធ្វើសមាហរណកម្មផ្នត់គំនិតនិងការងារជាមួយគ្នាទាល់តែសោះ មនុស្សចាស់អាងលើអាយុ អាងលើបទពិសោធន៍ និងអតីតភាពការងារយូរឆ្នាំក៏មើលស្រាលក្មេងៗ ដែលមានបទពិសោធន៏ការងារនៅក្មេងខ្ចី បើទោះពួកគេមានសញ្ញាប័ត្រខ្ពស់ជាងក៏ដោយ។ ចំណែកក្មេងស្រករក្រោយវិញដោយអាងលើសញ្ញាបត្រនិងចំណេះដឹងខាងពត៍មានវិទ្យា និងបច្ចេកវិទ្យាថ្មីខ្លះដែលចាស់គ្មាន ក៏ផ្តើមពើងទ្រូង ហើយមើលស្រាលសមត្ថភាពមនុស្សចាស់វិញ។ ការមិនចុះសម្រុងគ្នានេះបាននិងកំពុងបង្កឱ្យមានគម្លាតដាច់ពីគ្នាកាន់តែឆ្ងាយរវាងជំនាន់មនុស្សមួយទៅមនុស្សមួយទៀត ដែលពិបាកនឹងតភ្ជាប់គ្នា នៅកន្លែងធ្វើការ មនុស្សចាស់ហាក់ព្រួយបារម្ភអំពីមហិច្ឆតាចង់ដណ្តើមកៅអីរបស់់ខ្លួនពីសំណាក់ក្មេងស្រករក្រោយខណៈដែលយុវជនខ្លះវិញមើលស្រាលមនុស្សចាស់ ថា ធ្វើការតាមបែបបុរាណហួសសម័យ ហើយមិនព្រមទទួលស្គាល់សមត្ថភាពក្មេងជំនាន់ក្រោយព្រោះខ្លាចអន់។ ម៉្យាងទៀតមនុស្សចាស់ខ្លះ ក្រាញននៀលនិងតួនាទីមិនព្រមផ្ទេរការងារឲ្យទៅស្រករក្រោយឡើយ បើទោះបីជាដល់អាយុចូលនិវត្តន៏ទៅហើយក្តី ក៏មិនព្រមឈប់ ដែលធ្វើឱ្យអ្នកស្នងការងារបន្តអស់សង្ឃឹម។ ជាការពិតគ្រប់សង្គមនានាលើសកលលោក យុវជនជាអ្នកស្នងបន្តរវេនពីមនុស្សចាស់ ប្រៀបដូចជាទំពាំងស្នងឫស្សី នៅក្នុងសង្គមមួយមនុស្សចាស់ និងមនុស្សជំនាន់ក្រោយជាធាតុផ្សំពីរលក្ខណៈជាវិចារវិទ្យា ដើម្បីបន្តរនិរន្តរភាពនៃការអភិវឌ្ឈប្រទេសជាតិ មនុស្សចាស់ដែលពោពេញដោយបទពិសោធន៏ការងារត្រូវផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ទាំងឡាយរបស់ខ្លួនទៅឱ្យកូនចៅ ឬមនុស្សស្រករក្រោយ ហើយរីករាយនិងឃើញពួកគេមានសមត្ថភាពលើសពីអ្វីដែលខ្លួនមាន ចំណែកក្មេងជំនាន់ក្រោយវិញត្រូវត្រៀមខ្លួនទទួលយកបទពិសោធនិងចំណេះដឹងពីមនុស្សចាស់។ នេះជាទស្សនៈជឿនលឿនសម្រាប់គ្រួសារមួយក៏ដូចជាសង្គមមួយដែលមនុស្សគ្រប់គ្នាគួរប្រកាន់យក។ ប៉ុន្តែនៅពេលដែលជំនាន់ទាំងពីរនេះមិនចុះសម្រុងគ្នាហើយចាំតែមើលបំណាំគ្នា បូញមាត់ និងបត់ដំដៃដាក់គ្នា តើអនាគតប្រទេសជាតិនិងទៅជាយ៉ាងណា?។ នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន សញ្ញាដ៏គ្រោះថ្នាក់នេះហាក់កំពុងកើតឡើងយ៉ាងពេញបន្ទុកដែលជាសញ្ញានៃវិបត្តិសង្គមដ៏ធ្ងន់ធ្ងរមួយប្រៀបបីដូចជាជម្ងឺមហារីក។ នៅតាមកន្លែងធ្វើការនានា គេតែងតែលឺការរអ៊ូរទាំអំពីភាពមិនចុះសំរុងគ្នានេះស្ទើគ្រប់ទីកន្លែង។ ការមិនចុះសម្រុងគ្នាដោយសារបក្ខពួក និងនិន្នាការនយោបាយជារឿងមួយ រីឯការមិនចុះសម្រុងគ្នាដោយសារវ័យ និងរបៀបធ្វើការខុសគ្នាជារឿងមួយទៀត សម្រាប់ក្រសែភ្នែកអ្នកវិភាគសង្គមខ្មែរ មានមូលហេតុច្រើនយ៉ាងដែលនាំឱ្យកើតមានវិបត្តិនេះ។ មូលហេតុទាំងនោះវាផ្តើមចេញពីបម្លាស់ប្តូររបបសង្គម និងនយោបាយជាចម្បង។ កាលពីមុនការឈានទៅកាន់តំណែងតួនាទីក្នុងរដ្ឋាភិបាល ក៏ដូចជាក្នុងសង្គមត្រូវពឹងពាក់លើប្រវត្តិរូបតស៊ូខាងនយោបាយ។ នេះជាហេតុផលដែលមនុស្សចាស់ជាច្រើនមានតំណែងសំខាន់តែគ្មានសញ្ញាបត្រខ្ពស់។ បច្ចុប្បន្នសង្គមបានផ្លាស់ប្តូរ មនុស្សសម័យនេះអាងលើសញ្ញាបត្រ ទោះជាសញ្ញាបត្រខ្លះមិនបញ្ជាក់ពីសមត្ដភាពពិតប្រាកដក៏ដោយ។ ការវិវឌ្ឈន៍ខុសគ្នារវាងសង្គមក្នុងសម័យបច្ចេកវិទ្យាទំនើបបច្ចុប្បន្ន ខុសពីសម័យសង្គមចាស់បុរាណពីមុន ក៏រួមចំណែកធ្វើឱ្យផ្នត់គំនិតមនុស្សផ្លាស់ប្តូរខុសគ្នាដែរ។ មនុស្សសម័យមុនខ្លះបត់បែនមិនទាន់សភាពការណ៏ ខណៈដែលមនុស្សជំនាន់ក្រោយដើរលឿនហួសពេកដែលគេនឹកស្មានមិនដល់ ក្រៅពីនោះបញ្ហាផលប្រយោជន៍ដែលកំពុងគ្របសង្កត់លើផ្នត់គំនិតមនុស្សជាទូទៅបានជម្រុញឱ្យម្នាក់ៗហាក់ដូចជាគិតភាពចង់មានចង់បាន ដោយឱ្យតម្លៃទៅលើសម្ភារៈនិយមជាជាងចំណេះដឹងដែលលប់បាត់លើការអៀនខ្មាស់និងសីលធម៍ សុជីវធម៍ដែលដូនតាបានបន្សល់មកសម្រាប់អនុវត្តក្នុងសង្គម។
ភាពរុងរឿងសម័យអង្គរ
[កែប្រែ]នៅក្នុងអំឡុងសតវត្សរ៍ទី៩ នៅក្នុងពេលដែលអឺរ៉ុបកំពុងឆ្លងកាត់នូវយុគខ្មៅងងឹត ក្រោយការដួលរលំនៃចក្រភពរ៉ូម ហើយចក្រភពអារ៉ាប់កំពុងស្គាល់ភាពរុងរឿង វាតទីកាន់កាប់ទឹកដីនៅប៉ែកខាងត្បូង និងខាងកើតនៃតំបន់មេឌីទែរ៉ាណេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯណោះវិញ អាណាចក្រមួយក៏កំពុងតែងើបឡើង និងស្គាល់ភាពរុងរឿងខ្លាំងដែរ នោះគឺ អាណាចក្រខ្មែរ។
តាមរយៈការសិក្សារបស់អ្នកបុរាណវិទ្យា គេរកឃើញថា នៅត្រង់ទឹកដីនៃប្រទេសកម្ពុជាបច្ចុប្បន្ន មានមនុស្សរស់នៅដើមដំបូង តាំងពីប្រមាណជា ៤២០០ឆ្នាំមុនគ.ស ពោលគឺ ប្រមាណជាជាង ៦ពាន់ឆ្នាំមុនសម័យកាលបច្ចុប្បន្ន។ ប្រជាជននៅតំបន់នេះបានចាប់ផ្តើមងាកចេញពីការរស់នៅបែបបុរេប្រវត្តិ មកចាប់ប្រកបរបរកសិកម្ម រួចហើយបន្តិចម្តងបានបង្កើតទៅជារដ្ឋមួយឡើង នៅអំឡុងសតវត្សរ៍ទី១គ.ស គឺនគរគោកធ្លក (ឬនគរភ្នំ ) ដែលក្នុងឯកសារចិនហៅក្លាយមកជា “ហ៊្វូណន”។
ដំណើររឿងនៃការកកើតនគរគោកធ្លក ឬហ៊្វូណន ត្រូវបានគេដំណាលជាលក្ខណៈរឿងព្រេង និងមានកត់ត្រាទុកក្នុងសិលាចារឹកនិងក្នុងឯកសារចិន។ តាមដំណើររឿងព្រេង នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរ ការកកើតនៃនគរគោកធ្លក ចាប់ផ្តើមពីអាពាហ៍ពិពាហ៍ រវាងព្រះថោង ដែលជាក្សត្រមកពីឥណ្ឌា និងនាងនាគ ដែលជាម្ចាស់ស្រុក។
ក៏ប៉ុន្តែ នៅក្នុងសិលាចារឹកជាភាសាសំស្ក្រឹត គេបានរកឃើញនូវកំណត់ត្រាអំពីដំណើររឿង នៃអាពាហ៍ពិពាហ៍ រវាងម្ចាស់ស្រុក គឺព្រះនាងសោមា ជាមួយនឹងព្រាហ្មណ៍ម្នាក់ឈ្មោះ កោណ្ឌញ្ញ ដែលធ្វើដំណើរតាមទូក មកពីទិសខាងត្បូង (អាចមកពីកោះជ្វា ឬស៊ូម៉ាត្រា)។ ចំណែកឯកសារចិនវិញមានកត់ត្រា អំពីអាពាហ៍ពិពាហ៍រវាងព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី។
អ្នកប្រាជ្ញខ្លះយល់ថា ដំណើររឿងទាំង៣ខាងលើនេះ គឺជារឿងតែមួយ គ្រាន់តែមានការកត់ត្រាឈ្មោះខុសៗគ្នា។ ក៏ប៉ុន្តែ អ្នកខ្លះទៀត យល់ថា រឿងនេះអាចជាដំណើររឿង ផ្សេងគ្នា ដែលកើតឡើងនៅក្នុងទឹកដីខ្មែរដូចគ្នា ប៉ុន្តែ ក្នុងកាលវេលាខុសគ្នា។
នគរហ៊្វូណនមានរាជធានីនៅម្តុំ បាភ្នំ (ខេត្តព្រៃវែងបច្ចុប្បន្ន) ហើយមានវប្បធម៌លាយចម្រុះគ្នា រវាងវប្បធម៌របស់ជនជាតិខ្មែរដើម និងវប្បធម៌ទទួលឥទ្ធិពលពីឥណ្ឌា។ សាសនាក៏ដូចគ្នាដែរ។ ប្រជារាស្រ្តនៃហ៊្វូណនគោរពតាមជំនឿសាសនាដើមរបស់ខ្លួនផង ដែលគេហៅថា សាសនាអ្នកតា និងតាមជំនឿសាសនាពីឥណ្ឌាផង គឺដំបូងព្រហ្មញ្ញសាសនា និងបន្ទាប់មកទៀតពុទ្ធសាសនា។
តាមពិត ហ៊្វូណនគឺជាអាណាចក្រមួយ ដែលមាននគរច្រើនជាចំណុះ។ នគរទាំងនេះគ្រប់គ្រងដោយក្សត្រផ្សេងគ្នា មានឯករាជដាច់ចេញពីគ្នា ហើយពេលខ្លះ ថែមទាំងធ្វើសង្រ្គាមរវាងគ្នាទៀតផង គឺដូចជា សង្រ្គាមរវាងស្តេចត្រាញ់ នៅតំបន់អឺរ៉ុប ក្នុងយុគសម័យកណ្តាល ក្រោយការដួលរលំនៃចក្រភពរ៉ូមដូច្នោះដែរ។
នៅក្នុងអាណាចក្រហ៊្វូណន គេឃើញមាននគរពីរ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងជាងគេ គឺមួយមានរាជធានីនៅវយធបុរៈ (នៅត្រង់ព្រៃកប្បាសបច្ចុប្បន្ន) និងមួយទៀត មានរាជធានីនៅសម្ភុបុរៈ (ត្រង់ស្រុកសម្បូរ ខេត្តក្រចេះបច្ចុប្បន្ន)។
នៅសតវត្សរ៍ទី៥ នគរវយធបុរៈបានវាយដណ្តើមកាន់កាប់សម្ភុបុរៈ ហើយបញ្ចូលគ្នាបង្កើតទៅជានគរធំមួយ ដែលមានអំណាចយ៉ាងខ្លាំង រហូតក្រោយមកទៀត ឈានទៅដណ្តើមកាន់កាប់ដែនដីនៃនគរហ៊្វូណនទាំងមូល។ នគរហ៊្វូណនត្រូវដួលរលំ ហើយជំនួសមកវិញ ដោយនគរថ្មីមួយទៀត ដែលនៅក្នុងឯកសារចិនដាក់ឈ្មោះឲ្យថា “ចេនឡា” ហើយដែលក្រោយមកបានក្លាយទៅជាអាណាចក្រខ្មែរ។
នៅសតវត្សរ៍ទី៧ ក្រោយការចូលទីវង្គតរបស់ព្រះបាទជ័យវរ្ម័នទី១ រាជាណាចក្រកម្ពុជា ដែលចិនហៅថា ចេនឡា ត្រូវបានបំបែកជានគរពីរ ដូចកាលពីសម័យហ៊្វូណនវិញ គឺនគរវយធបុរៈ ដែលចិនហៅថា “ចេនឡាទឹក” និងនគរសម្ភុបុរៈ ដែលចិនហៅថា “ចេនឡាគោក”។ ចេនឡាទឹកមានទឹកដីនៅត្រង់ម្តុំកម្ពុជាក្រោមសព្វថ្ងៃ ចំណែកឯចេនឡាគោក មានទឹកដីនៅត្រង់ម្តុំប្រទេសកម្ពុជាសព្វថ្ងៃ ហើយលាតសន្ធឹងដល់ជួរភ្នំដងរែក។ ក៏ប៉ុន្តែ ការបែងចែកនគរចេនឡាជាពីរនៅពេលនោះ ប្រហែលជាធ្វើឡើង គ្រាន់តែដើម្បីចែកគ្នាគ្រប់គ្រងតែប៉ុណ្ណោះ។ ចេនឡាទាំងពីរ មិនមែនជាសត្រូវនឹងគ្នា ដូចជាកាលពីនគរវយធបុរៈ និងសម្ភុបុរៈ កាលពីនៅក្នុងសម័យកាលនគរហ៊្វូណននោះទេ។
ផែនទីនៃអាស៊ីអាគ្នេយ៍ ក្នុងអំឡុងសតវត្សរ៍ទី១០
[កែប្រែ]រហូតដល់ដើមសតវត្សរ៍ទី៩ ចេនឡាទាំងពីរក៏បានបង្រួបបង្រួមគ្នាជានគរតែមួយឡើងវិញ ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី២ ដែលបានឡើងគ្រងរាជ្យ នៅឆ្នាំ៨០២។ ថ្វីដ្បិតតែនៅក្នុងប្រវត្តិសាស្រ្ត ព្រះបាទជ័យវរ្ម័នទី២មិនសូវមានកិត្តិនាមល្បី ដូចជា ព្រះបាទជ័យវរ្ម័នទី៧ ក៏ប៉ុន្តែ ព្រះអង្គត្រូវបានអ្នកប្រវត្តិសាស្រ្តចាត់ទុកថាជាក្សត្រដំបូងបង្អស់ ដែលបានស្ថាបនាអាណាចក្រខ្មែររួបរួមគ្នាមួយ ដែលក្រោយមកទៀត បានស្គាល់នូវភាពរុងរឿងបំផុតក្នុងប្រវត្តិសាស្រ្តខ្មែរ។ ឆ្នាំ៨០២ ដែលព្រះបាទជ័យវរ្ម័នទី២ ឡើងគ្រងរាជ្យ ត្រូវបានអ្នកប្រវត្តិសាស្រ្តទូទៅកំណត់ថាជាចំណុចចាប់ផ្តើមនៃសម័យអង្គរ ដែលជាសម័យកាលដ៏រុងរឿងបំផុតនៃអាណាចក្រខ្មែរ។
ក្នុងរយៈពេលប្រមាណជាជាង ៦០០ឆ្នាំ ចាប់តាំងពីដើមសតវត្សរ៍ទី៩ រហូតដល់ពាក់កណ្តាលសតវត្សរ៍ទី១៥ អាណាចក្រខ្មែរបានស្គាល់នូវភាពរុងរឿង ក្នុងឋានៈជាមហាអំណាច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងអំឡុងពេលនោះ អាណាចក្រខ្មែរបានគ្រប់គ្រងទឹកដីដ៏ធំ ដែលគ្របដណ្តប់លើទឹកដីកម្ពុជា ថៃ ឡាវ និងប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន។ ព្រំដែននៃអាណាចក្រខ្មែរលាតសន្ធឹងរហូតទៅដល់ប្រទេសចិន នៅប៉ែកខាងជើង ភូមា នៅប៉ែកខាងលិច ម៉ាឡេស៊ី នៅប៉ែកខាងត្បូង និងនគរចម្ប៉ា នៅខាងកើត។នៅក្នុងកំណត់ត្រារបស់ពួកអារ៉ាប់ នៅចន្លោះពីសតវត្សរ៍ទី៩ និងសតវត្សរ៍ទី១០ គេឃើញថា កាលណានិយាយពីតំបន់អឺរ៉ុប ពួកអារ៉ាប់តែងតែលើកឡើងពីការធ្លាក់ដុនដាប ក្នុងយុគខ្មៅងងឹត ក៏ប៉ុន្តែ ពួកអារ៉ាប់បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ថាស្ថិតក្នុងតំបន់ដែលមានភាពរុងរឿងបំផុត នៅលើពិភពលោក នៅក្នុងអំឡុងពេលនោះ។ក៏ប៉ុន្តែ ជម្លោះផ្ទៃក្នុង ជាពិសេស ជម្លោះដណ្តើមរាជ្យបល្ល័ង្ក បូករួមជាមួយនឹងការឈ្លានពានពីប្រទេសជិតខាង បានធ្វើឲ្យអាណាចក្រខ្មែរត្រូវធ្លាក់ចុះខ្សោយជាបន្តបន្ទាប់ ហើយទឹកដីកាន់តែរួញតូច។ជាទូទៅ អ្នកប្រវត្តិសាស្រ្តបានកំណត់ថា សម័យកាលរុងរឿងនៃអាណាចក្រខ្មែរបានចាប់ផ្តើមពីឆ្នាំ៨០២ ជាមួយនឹងការឡើងគ្រងរាជ្យនៃព្រះបាទជ័យវរ្ម័នទី២ និងបញ្ចប់នៅត្រឹមឆ្នាំ១៤៣១ នៅពេលដែលព្រះបាទស្រីសុរិយោពណ៌ (ឬចៅពញាយ៉ាត) សម្រេចចិត្តបោះបង់រាជធានីអង្គរចោល ហើយទៅតាំងរាជធានីនៅស្រីសន្ធរ និងបន្ទាប់មកនៅភ្នំពេញវិញ ដើម្បីគេចចេញពីការឈ្លានពានរបស់កងទ័ពសៀម៕
ប្រសិនបើលោកអ្នកចង់ស្វែងយល់បន្ថែម សូមអានសៀវភៅ "Histoire du Cambodge" របស់លោក Adhémar Leclère (ជាភាសាបារាំង) ឬសៀវភៅ "A History of Cambodia" របស់លោក David Chandler (ជាភាសាអង់គ្លេស)។
ការដាក់អាណាព្យាបាលបារាំងនៅកម្ពុជា
[កែប្រែ]ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៥ អាណាចក្រខ្មែរ ដែលធ្លាប់តែជាមហាអំណាចដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានធ្លាក់ចុះទន់ខ្សោយឥតឈប់ ហើយដែនដីក៏ចេះតែរួញតូចទៅៗ ដោយសារតែការលេបត្របាក់ពីប្រទេសជិតខាង គឺសៀម នៅខាងលិច និងអាណ្ណាម នៅខាងកើត។ មិនតែប៉ុណ្ណោះ ទឹកដីដែលនៅសេសសល់របស់នគរខ្មែរ ក៏មិនមានឯករាជ្យពេញលេញនោះដែរ ដោយត្រូវសៀម និងអាណ្ណាមផ្លាស់គ្នាគ្រប់គ្រងជានគរចំណុះម្តងម្នាក់ៗ ស្ទើរតែជាប់ជាប្រចាំ។
នៅអំឡុងសតវត្សរ៍ទី១៩ នគរអាណ្ណាម ដែលបានកាត់យកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម ពីនគរខ្មែររួចទៅហើយ ដោយថែមទាំងបានត្រួតត្រាស្តេចខ្មែរជានគរចំណុះថែមទៀត ប៉ុន្តែ នៅមិនអស់ចិត្ត ក៏មានគម្រោងចង់យកកាត់យកនគរខ្មែរទាំងមូលយកទៅធ្វើជាទឹកដីខ្លួនឯង។
នៅឆ្នាំ១៨៣៤ អាណ្ណាមបានលើកបន្តុបក្សត្រិយមួយអង្គព្រះនាម អង្គម៉ី ដែលត្រូវជាបុត្រីរបស់ព្រះបាទអង្គចន្ទ ឲ្យឡើងមកគ្រងរាជ្យជាមហាក្សត្រខ្មែរ រួចហើយបានចាត់វិធានការគ្រប់យ៉ាង ដើម្បីព្យាយាមបំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងរបៀបរបបគ្រប់គ្រងរដ្ឋបាលពីបុរាណរបស់នគរខ្មែរ។ ខេត្តរបស់ខ្មែរ ដែលមាន ៥៦ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៣៣ ហើយត្រូវប្តូរឈ្មោះហៅតាមភាសាវៀតណាមវិញ ហើយគ្រប់ចៅហ្វាយខេត្តទាំងអស់នេះ ត្រូវមានជំនាញការវៀតណាមម្នាក់មកត្រួតពីលើ។
ដោយទ្រាំមិនបាននឹងទង្វើនេះ ប្រជារាស្រ្តខ្មែរក៏បាននាំគ្នាងើបឡើងបះបោរ ធ្វើការវាយឆ្មក់ កាប់ស្លាប់ទាហាន និងប្រជាជនអាណ្ណាម ដោយឥតរើសមុខ។ ឆ្លៀតក្នុងឱកាសចលាចលនោះ មន្រ្តីខ្មែរក៏បានឯកភាពគ្នា ទៅសុំអន្តរាគមន៍ពីសៀមឲ្យមកជួយវាយបណ្តេញអាណ្ណាម និងលើកអ្នកអង្គម្ចាស់ អង្គឌួង ដែលមានការស្រឡាញ់ចូលចិត្តពីរាស្រ្ត ឲ្យឡើងសោយរាជ្យ ជំនួសអង្គម៉ី។
ក្រោយពីបានធ្វើសង្រ្គាមនឹងគ្នាអស់ជាច្រើនឆ្នាំ នៅឆ្នាំ១៨៤៥ នគរខ្មែរ សៀម និងអាណ្ណាមបានចរចាគ្នាបញ្ចប់សង្រ្គាម ហើយទាំងសៀម និងទាំងអាណ្ណាមសុទ្ធតែបានទទួលយល់ព្រមឲ្យព្រះបាទអង្គឌួង ឡើងគ្រងរាជ្យជាព្រះមហាក្សត្រខ្មែរ។ ក៏ប៉ុន្តែ នៅពេលនោះ នគរខ្មែរនៅតែស្ថិតក្រោមការត្រួតត្រាពីសំណាក់ស្តេចសៀម និងអាណ្ណាម ហើយសូម្បីតែការធ្វើរាជាភិសេករបស់ព្រះបាទអង្គឌួង នៅឆ្នាំ១៨៤៧ ក៏ត្រូវបានធ្វើឡើង នៅចំពោះមុខតំណាងស្តេចនៃនគរជិតខាងទាំងពីរនេះដែរ។
ដែនដីកូសាំងស៊ីន ដែលត្រូវបាននគរអាណ្ណាមដណ្តើមកាន់កាប់កាលពីមុន នៅតែបន្តស្ថិតក្រោមការកាន់កាប់របស់អាណ្ណាមដដែល ហើយខេត្តទាំង ២១ នៃដែនដីកូសាំងស៊ីននេះត្រូវបានប្តូរឈ្មោះទៅជាភាសាវៀតណាមរហូតមកទល់នឹងសព្វថ្ងៃ។ ចំណែកនៅប៉ែកខាងលិចវិញ ខេត្តមួយចំនួន រួមមាន បាត់ដំបង សៀមរាប មង្គលបុរី ស៊ីសុផុន ដែលត្រូវសៀមដណ្តើមយកទៅកាន់កាប់ពីមុនមកនោះ ក៏បន្តស្ថិតក្រោមការកាន់កាប់របស់សៀមជាបន្តទៀត។ លើសពីនេះទៅទៀត សៀមបានបង្ខំឲ្យព្រះបាទអង្គឌួងចុះកិច្ចព្រមព្រៀងទទួលស្គាល់ការកាត់ខេត្តពីរទៀតឲ្យទៅសៀម គឺខេត្តម្លូព្រៃ និងទន្លេររពៅ។
ក្រោយពីបានឡើងគ្រងរាជ្យ ព្រះបាទអង្គឌួងទ្រង់យល់ច្បាស់ក្នុងចិត្តថា ទាំងនគរសៀម និងនគរអាណ្ណាមសុទ្ធតែនាំគ្នាបន្តចិញ្ចឹមចិត្តចង់លេបត្របាក់យកនគរខ្មែរ ហើយដោយបារម្ភថា នៅក្រោយពេលព្រះអង្គសោយទិវង្គតទៅ នគរខ្មែរអាចនឹងត្រូវសៀម និងអាណ្ណាមពុះចែកគ្នា ព្រះអង្គក៏មានព្រះរាជតម្រិះចង់ស្វះស្វែងរកកិច្ចការពារពីចក្រភពបារាំង។ ចក្រភពបារាំង ដែលក្រោយពីចាញ់សង្រ្គាមទល់នឹងអង់គ្លេស នៅឥណ្ឌា បានចាប់ផ្តើមងាកមកផ្តោតលើការពង្រីកដែនអាណានិគម នៅក្នុងតំបន់ឥណ្ឌូចិន។
នៅឆ្នាំ១៨៥៣ ព្រះបាទអង្គឌួង បានផ្ញើរាជសារមួយច្បាប់ ដោយមានភ្ជាប់ជាមួយនឹងអំណោយយ៉ាងច្រើនផង ទៅកាន់អធិរាជណាប៉ូឡេអុង ទី៣ (ត្រូវជាក្មួយរបស់ណាប៉ូឡេអុង បូណាប៉ាត) ដើម្បីស្នើសុំចងភ្ជាប់សម្ព័ន្ធមិត្តជាមួយចក្រភពបារាំង។
នៅឆ្នាំ១៨៥៥ បេសកជនបារាំងប្រចាំស្រុកចិន និងស្រុកសៀម ឈ្មោះ ស្ហាល ដឺម៉ុងទីញី (Charles de Montigny) បានទទួលបញ្ជាពីអធិរាជណាប៉ូឡេអុងទី៣ ឲ្យរៀបចំចុះកិច្ចព្រមព្រៀងភ្ជាប់សម្ព័ន្ធមិត្តជាមួយនឹងនគរខ្មែរ តាមសំណើរបស់ព្រះបាទអង្គឌួង។ ក៏ប៉ុន្តែ មុននឹងទៅនគរខ្មែរ ដឺម៉ុងទីញី បានធ្វើដំណើរកាត់តាមនគរសៀម ហើយបានធ្លោយមាត់ប្រាប់សៀម អំពីគម្រោងមកចុះសន្ធិសញ្ញាសម្ព័ន្ធភាពជាមួយនឹងនគរខ្មែរ។ ដឹងអំពីរឿងនេះ ស្តេចសៀមបានចាត់មន្រ្តីម្នាក់ឲ្យក្លែងខ្លួនជាអ្នកដំណើរធម្មតា ហើយចុះកប៉ាល់ជាមួយ ដឺម៉ុងទីញី ដើម្បីឃ្លាំតាមមើលដំណើររបស់ ដឺម៉ុងទីញីផង និងដើម្បីនាំសារមកថ្វាយព្រះរាជាខ្មែរផង ដើម្បីគំរាមកុំឲ្យព្រះអង្គចុះសន្ធិសញ្ញាជាមួយបារាំង។
ពេលធ្វើដំណើរមកដល់ស្រុកខ្មែរ ដឺម៉ុងទីញី បានប្រព្រឹត្តកំហុសឆ្គងមួយទៀត គឺលោកមកស្នាក់នៅត្រឹមខេត្តកំពតប៉ុណ្ណោះ ដោយមិនបានធ្វើដំណើរទៅដល់រាជធានីឧត្តុង្គ ដើម្បីជួបព្រះរាជាខ្មែរដោយផ្ទាល់នោះទេ តែបែរជាចាត់បុព្វជិតកាតូលិកម្នាក់ឲ្យជាតំណាងទៅចូលគាល់ព្រះបាទអង្គឌួងទៅវិញ។
ណាមួយភ័យខ្លាចរងការវាយប្រហារពីសំណាក់នគរសៀម ណាមួយទៀត មើលឃើញ អំពីចរឹកខ្ជីខ្ជារបស់មន្រ្តីបារាំង ដែលមិនគួរឲ្យទុកចិត្តថា បារាំងពិតជានឹងអាចជួយការពារខ្មែរពីការវាយប្រហាររបស់សៀមបាន ព្រះបាទអង្គឌួង ក៏បានបដិសេធមិនចុះសន្ធិសញ្ញាជាមួយបារាំង ហើយលែងស្វះស្វែងរកអន្តរាគមន៍ពីបារាំងតទៅទៀត។
រហូតដល់ឆ្នាំ១៨៥៨ នៅក្រោយពេលឃើញបារាំងបញ្ជូនទ័ពមកវាយលុកលើអាណ្ណាម នៅកូសាំងស៊ីន ទើបព្រះបាទអង្គឌួងចាប់ផ្តើមពិចារណាចង់ទាក់ទងបារាំងម្តងទៀត។ ក៏ប៉ុន្តែ ព្រះអង្គត្រូវធ្លាក់ព្រះកាយប្រឈួន និងសោយទិវង្គត នៅឆ្នាំ១៨៦០ ហើយបុត្រាច្បងរបស់ព្រះអង្គ ឈ្មោះ អង្គវតី ក៏បានឡើងមកស្នងរាជ្យជាព្រះមហាក្សត្រខ្មែរ ដោយយកព្រះនាមថា ព្រះបាទនរោត្តម។
នៅឆ្នាំ១៨៦២ បារាំងបានឈ្នះសង្រ្គាមនៅវៀតណាមខាងត្បូង ដោយដណ្តើមយកទឹកដីកូសាំងស៊ីនមកគ្រប់គ្រងជាអាណាខេត្តរបស់បារាំង។ មួយឆ្នាំក្រោយមកទៀត ទេសាភិបាលបារាំងនៅកូសាំងស៊ីន បានបញ្ជូនតំណាងម្នាក់ ឈ្មោះ ឌូដារ ដឺឡាក្រេ (Doudart de Lagrée) ឲ្យទៅចូលគាល់ព្រះបាទនរោត្តម នៅរាជធានីឧត្តុង្គ។ ក្រោយពីបានឮបន្ទូលរបស់ព្រះបាទនរោត្តមដែលថា ព្រះអង្គមិនចង់នៅរណបសៀម លោកឌូដារ ដឺឡាក្រេ ក៏បានស្នើឲ្យព្រះអង្គដាក់កម្ពុជាឲ្យស្ថិតក្រោមអាណាព្យាបាលបារាំង ដោយសន្យាថា បារាំងនឹងការពារកម្ពុជាឲ្យរួចផុតពីការត្រួតត្រារបស់នគរសៀម និងអាណ្ណាម។ ព្រះបាទនរោត្តមយល់ព្រម ហើយបានក៏បានចុះសន្ធិសញ្ញាទទួលយកអាណាព្យាបាលបារាំង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។
ក្រោយពីបារាំងបានដាក់អាណាព្យាបាលលើកម្ពុជា នគរសៀមក៏បានបញ្ជូនកេតនភណ្ឌ ដែលរួមមានទាំងព្រះខ័ណ្ឌរាជ្យផងយកមកឲ្យស្តេចខ្មែរវិញ ហើយព្រះបាទនរោត្តមក៏បានទទួលរាជាភិសេកជាផ្លូវការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤ ដោយបានរើរាជធានីចេញពីឧត្តុង្គ មកតាំងនៅភ្នំពេញ។
នៅអាណ្ណាមឯណោះវិញ បារាំង ដែលបានយកកូសាំងស៊ីនធ្វើជាអាណាខេត្តរបស់ខ្លួនរួចទៅហើយនោះ បានប្រើកម្លាំងទ័ពព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ទៅកាន់ទឹកដីប៉ែកកណ្តាល និងប៉ែកខាងជើងនគរអាណ្ណាមជាបន្តទៀត។ នៅទីបំផុត នៅឆ្នាំ១៨៨៤ បារាំងបានយកនគរអាណ្ណាមទាំងមូលយកមកដាក់ក្រោមអាណាព្យាបាលបារាំង គឺទាំងភូមិភាគកណ្តាល ដែលគេហៅថា អាណ្ណាម និងភូមិភាគខាងជើងជាប់ព្រំដែនចិន ដែលគេហៅថា តុងកឹង។
នៅឆ្នាំដដែលនោះ គឺនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៨៤ នៅកម្ពុជា បារាំងបានបង្ខំឲ្យព្រះបាទនរោត្តម ឡាយព្រះហស្តលេខាលើអនុសញ្ញាថ្មីមួយទៀត ដើម្បីប្រគល់រាល់កិច្ចការផ្ទៃក្នុងនគរខ្មែរទាំងអស់ទៅឲ្យបារាំងជាអ្នកគ្រប់គ្រង បន្ថែមពីលើវិស័យការពារជាតិ និងកិច្ចការបរទេស ដែលបានព្រមព្រៀងគ្នា ក្នុងសន្ធិសញ្ញាឆ្នាំ១៨៦៣។ ការបះបោរប្រឆាំងនឹងបារាំងក៏បានចាប់ផ្ទុះឡើង ចាប់ពីចុងឆ្នាំ១៨៨៤ រហូតដល់ដើមឆ្នាំ១៨៨៧។
ក្រោយពីមានការបះបោរនេះ បារាំងក៏បានប្រគល់អំណាចខ្លះៗទៅឲ្យព្រះរាជាខ្មែរវិញ ព្រមទាំងបានចាត់ចែងឲ្យមានគណៈរដ្ឋមន្រ្តី ព្រមទាំងរដ្ឋបាលសាធារណៈខ្មែរឡើង ក៏ប៉ុន្តែ រ៉េស៊ីដង់ជាន់ខ្ពស់បារាំង (Résident supérieur) ព្រមទាំងរ៉េស៊ីដង់បារាំង នៅតាមខេត្តចំនួន ៤ គឺ កំពត កំពង់ធំ ក្រចេះ និងពោធិសាត់ នៅតែមានអំណាចច្រើន ក្នុងកិច្ចការរដ្ឋបាលរបស់ខ្មែរ៕
វប្បធម៌ឃុបឃិតគឺជារបាំងរារាំងការអភិវឌ្ឍន៍ប្រទេស
[កែប្រែ]ក្នុងសង្គមបច្ចុប្បន្ន មានបញ្ហាជាច្រើនណាស់ដែលហាក់គ្មានអ្វីគួរឲ្យពិបាកដោះស្រាយ ប៉ុន្តែ វាបានអូសបន្លាយរាប់ខែឬរាប់ឆ្នាំនៅតែមិនទាន់ចប់ លើកលែងតែមានបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី។ ប្រសិនបើគេពិនិត្យឲ្យស៊ីជម្រៅមែនទែន បញ្ហាទាំងនោះភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងការឃុបឃិតគ្នាជាខ្សែបណ្តាញដូចសម្លកំពឹស។ មានបញ្ហាច្រើនយ៉ាងដែលមានដើមហេតុចេញពីការឃុបឃិត៖
នៅពេលដែលបុគ្គលអ្នកមានប្រាក់ឬអ្នកមានអំណាចចង់ទិញដីមួយកន្លែង ពួកគេតែងរត់ការតាមរយៈអាជ្ញាធរដែនដីដើម្បីទទួលបានឯកសារស្របច្បាប់ជាថ្នូរនឹងកម្រៃជើងសារ។ កម្រៃជើងសារនេះឯងដែលជំរុញឲ្យអាជ្ញាធរដែនដីខ្លះត្រូវប្រើគ្រប់មធ្យោបាយដើម្បីរត់ការឯកសារឲ្យបានបើទោះបីជាពេលខ្លះត្រូវរំលោភសិទ្ធិប្រជាពលរដ្ឋក៏ដោយ។ អ៊ីចឹងហើយបានជាគេតែងលឺករណីដីមួយកន្លែងមានប្លង់ជាន់គ្នា ឬក៏សុខៗស្រាប់តែមានអ្នកមកប្តឹងប្រជាពលរដ្ឋយកដីដោយសម្អាងលើប្លង់កម្មសិទ្ធិដែលជួនកាលកើតចេញពីការឃុបឃិតគ្នាសោះ។ ទំនាស់ដីធ្លីទាក់ទងនឹងដីសម្បទានមួយចំនួនក៏មានប្រវត្តិស្រដៀងគ្នានេះដែរពោលគឺការឃុបឃិតគ្នាក្នុងបណ្តាញរត់ការឯកសារនេះឯង។
និយាយជារួម វប្បធម៌ឃុបឃិតគ្នាជាបណ្តាញនេះបានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងដល់អ្នករកស៊ីមិនស្មោះត្រង់។ វាក៏បើកឱកាសឲ្យមន្ត្រីមានបុណ្យស័ក្តិខ្លះឆ្លៀតធ្វើខ្នងបង្អែកឲ្យក្រុមហ៊ុនឯកជនមួយចំនួនជាថ្នូរនឹងកម្រៃជើងសារផងដែរ។ ក្រុមហ៊ុនទាំងនោះច្រើនធ្វើសកម្មភាពខុសច្បាប់ ហើយនៅពេលមានបញ្ហាគេមិនងាយនឹងដោះស្រាយបានឡើយ។ ការឃុបឃិតក៏ជាមូលហេតុដែលធ្វើឲ្យសេវាកម្មរបស់រដ្ឋគ្មានប្រសិទ្ធភាពផងដែរ។ ជាក់ស្តែង ការត្រួតពិនិត្យគុណភាពទំនិញ ការងារអធិការកិច្ចក្នុងវិស័យមួយចំនួន ឬការងារត្រួតពិនិត្យគុណភាពសំណង់ផ្ទះ អគារ រហូតដល់សំណង់ផ្លូវស្ពានជាដើម។
ការឃុបឃិតក៏ជាប្រភពនៃអំពើពុករលួយដែលពិបាកនឹងលុបបំបាត់។ វាមិនមែនគ្រាន់តែជាប្រភពនៃការកិបកេងថវិកាជាតិប៉ុណ្ណោះទេ សូម្បីតែម្ចាស់ជំនួយខ្លះក៏ត្រូវបានគេកិបកេងប្រាក់នៅក្នុងប្រព័ន្ធឃុបឃិតគ្នាជាខ្សែបណ្តាញនេះដែរ។ គម្រោងមួយចំនួនដែលផ្តល់ថវិកាដោយម្ចាស់ជំនួយនិងបានឆ្លងកាត់ការដេញថ្លៃនៅចំពោះមុខក៏ដោយ ក៏មិនអាចគេចផុតពីអំពើពុករលួយដែរពីព្រោះដោយសារការឃុបឃិត ការដេញថ្លៃខ្លះគ្រាន់តែជាការរៀបចំឆាកបន្លំភ្នែកម្ចាស់ជំនួយតែប៉ុណ្ណោះ។ ។ អំពើពុករលួយក្នុងគម្រោងសុខាភិបាលដែល Global Fund បានរកឃើញថ្មីៗនេះជាឧទាហរណ៍ស្រាប់។
ជំនួញឈើមានតម្លៃដែលនៅតែកើតមានជាហូរហែរបង្ក្រាបមិនចេះអស់ក៏មានប្រភពចេញពីការឃុបឃិតគ្នានេះដែរ។ ប្រសិនបើគ្មានការត្រូវរូវគ្នារវាងឈ្មួញនិងសមត្ថកិច្ចដែនដី ឬពេលខ្លះការត្រូវរូវជាមួយតុលាការផងនោះ ឈើក៏មិនអាចចេញពីព្រៃបានដែរ។ នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗប៉ុណ្ណោះដែលរំលេចឲ្យឃើញពីផលវិបាកដ៏ធំធេងនៃការឃុបឃិតគ្នា។ សូម្បីតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីក៏អស់ប្រសិទ្ធភាពដោយសារវប្បធម៌ឃុបឃិតគ្នានេះដែរ។
ជាការពិតណាស់ ការឃុបឃិតគ្នាដើម្បីផលប្រយោជន៍ហាក់បានក្លាយជាទម្លាប់ធម្មតាមួយទៅហើយនៅក្នុងបណ្តាញរដ្ឋបាលសាធារណៈ រាប់តាំងពីកិច្ចការតូចតាច រហូតដល់កិច្ចការធំៗ។ អំពើឃុបឃិតបែបនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់កិត្តិយសស្ថាប័នជាតិប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បានធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយរដ្ឋាភិបាលជាពិសេសប៉ះពាល់កិត្តិយសប្រទេសជាតិទាំងមូល នៅពេលដែលក្រសែភ្នែកសហគមន៍អន្តរជាតិនិងអ្នកវិនិយោគទុនបរទេសសម្លឹងមកកម្ពុជាជាទីកន្លែងដ៏ស្មុគស្មាញ គ្មានតម្លាភាពសម្រាប់មុខជំនួញ។ បើស្ថានភាពនេះនៅតែបន្ត កម្ពុជាមិនអាចទាក់ទាញអ្នកវិនិយោគទុនធំៗដែលរកស៊ីត្រឹមត្រូវបានទេ។
ដូច្នេះ ការគាស់រំលើងវប្បធម៌ឃុបឃិតគ្នាមានន័យស្មើនឹងការដកចេញនូវរបាំងដែលរារាំងការអភិវឌ្ឍប្រទេស។ ពិតណាស់ថា វាមិនមែនជាកិច្ចការងាយស្រួលទេពីព្រោះផ្នត់គំនិតឃុបឃិតដើម្បីលាភសក្ការៈផ្ទាល់ខ្លួនបានចាក់ឫសយ៉ាងជ្រៅទៅក្នុងមនុស្សខ្មែរយ៉ាងច្រើនរួចទៅហើយ។ ប៉ុន្តែ ប្រសិនបើគេទុកបណ្តោយឲ្យវប្បធម៌នេះនៅមានអត្ថិភាព កម្ពុជាពិបាកនឹងស្គាល់ការអភិវឌ្ឍពិតប្រាកដណាស់។ ជាពិសេស ផលវិបាកនឹងធ្លាក់ទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាចកាន់តែធ្ងន់ធ្ងរឡើងថែមទៀតសម្រាប់ការបោះឆ្នោតខាងមុខនេះ៕
តើកម្ពុជាគួរតែឆ្លងផុតដំណាក់កាលនយោបាយ«ប្តូរជីវិតដើម្បីជាតិ»ហើយឬនៅ?
[កែប្រែ]ពាក្យពេចន៍ស្នេហាជាតិដែលបង្កប់ដោយអត្ថន័យ«ប្តូរជីវិតដើម្បីជាតិ» ត្រូវបានគេលឺជាញឹកញាប់ណាស់ក្នុងប្រវត្តិសាស្ត្រខ្មែរ។ មានវីរជនស្នេហាជាតិជាច្រើនរាប់មិនអស់ដែលត្រូវបានគេចាត់ទុកជាគំរូពីព្រោះតែពួកគេបានសុខចិត្តលះបង់ជីវិតដើម្បីជាតិនៅក្នុងសម័យកាលដ៏ជូរចត់ជាច្រើនដែលកម្ពុជាបានឆ្លងកាត់។ ការលះបង់ជីវិតរបស់អ្នកស្នេហាជាតិខ្មែរមានទាំងជាមួយសត្រូវពីខាងក្រៅផងនិងជាមួយសត្រូវដែលជាខ្មែរគ្នាឯងផង។
វីរជនស្នេហាជាតិទាំងអស់នោះពិតជាគួរឲ្យគោរពនិងកោតស្ញប់ស្ញែងខ្លាំងណាស់។ ពីជំនាន់មួយទៅជំនាន់មួយ អ្នកស្នេហាជាតិខ្មែរនៅតែមានជាបន្តបន្ទាប់។ ជាក់ស្តែង បច្ចុប្បន្ន ទោះជាប្រទេសជាតិគួរតែឆ្លងផុតពីដំណាក់កាលតស៊ូដាក់ជីវិតហើយក៏ដោយ ក៏ពាក្យពេចន៍ស្នេហាជាតិនៅតែផុសចេញពីបបូរមាត់អ្នកនយោបាយខ្មែរជារឿយៗដែរ។ ពាក្យពេចន៍ទាំងនោះត្រូវបានអ្នកនយោបាយប្រើដើម្បីបង្ហាញទឹកចិត្តស្នេហាជាតិរបស់ពួកគេឲ្យអ្នកគាំទ្របានលឺ។
ប៉ុន្តែ នៅពេលដែលគេបានលឺពាក្យថា«ស៊ូស្លាប់ដើម្បីជាតិ»ផុសចេញពីបបូរមាត់របស់អ្នកនយោបាយនៅក្នុងសម័យកាលនេះ អារម្មណ៍មួយក៏បានផុសឡើងថាកម្ពុជានៅមិនទាន់ឆ្លងផុតពីដំណាក់កាលធ្វើនយោបាយដាក់ជីវិតនៅឡើយទេ។
ហេតុអ្វីបានជាដូច្នេះ?
ជាការពិតណាស់ ប្រទេសកម្ពុជាបានចាប់យករបត់ប្រជាធិបតេយ្យសេរីពហុបក្សអស់រយៈពេលពីរទសវត្សរ៍មកហើយ។ ស្ថានភាពប្រទេសជាតិក៏បានផ្លាស់ប្តូរដែរ៖ ប្តូរពីសង្គ្រាមហែកហួរនិងកាប់សម្លាប់គ្នាមកសន្តិភាព។ ប្តូរពីការដណ្តើមអំណាចដោយចុងកាណុងមកជាការដណ្តើមអំណាចដោយសន្លឹកឆ្នោត និងប្តូរពីទោសប្រហារជីវិតមកត្រឹមទោសជាប់ពន្ធនាគារអស់មួយជីវិតតែប៉ុណ្ណោះ។ ទោសនយោបាយក៏លែងមានទៀតដែរ នេះប្រសិនបើអ្នកនយោបាយនាំគ្នាគោរពគោលការណ៍ប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវ។
ទាំងនេះជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការផ្លាស់ប្តូរដ៏ស៊ីជម្រៅនេះវាគួរតែធ្វើឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតអ្នកនយោបាយ និងរបៀបធ្វើនយោបាយផងដែរ ពោលគឺការធ្វើនយោបាយក្នុងសម័យទំនើបនេះគួរតែលែងត្រូវការប្តូរជីវិតទៀតហើយ។ ការលះបង់ត្រឹមតែផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកដើម្បីជាតិគឺជាការគ្រប់គ្រាន់ហើយពីព្រោះបើតាមគោលការណ៍ប្រជាធិបតេយ្យ ទំនាស់នៃទស្សននយោបាយមិនមែនជាសត្រូវស្លាប់រស់ដែលគួរយកជីវិតទៅប្តូរនោះឡើយ។
ប៉ុន្តែ ក្នុងការអនុវត្តជាក់ស្តែងវិញ ជម្លោះនយោបាយនៅកម្ពុជានៅតែជារឿងស្រួចស្រាល់យ៉ាងខ្លាំងនៅឡើយ។ បើទោះជាស្ថានភាពមានការប្រែប្រួលខុសពីមុនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ក៏ដោយ ក៏ជារឿយៗ «ជម្លោះនយោបាយ»នៅតែបង្កឲ្យមានអ្នករងគ្រោះថ្នាក់ដែលជួនកាលរហូតដល់អាយុជីវិតក៏មាន។ នេះមកពីអ្នកនយោបាយនៅមិនទាន់ចេះឈ្លោះគ្នាដើម្បីជាតិតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយ។ ហេតុដូច្នេះហើយបានជាការលះបង់ជីវិតដើម្បីជាតិនៅតែជាពាក្យដែលមានឥទ្ធិពលក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរ។
ជាក់ស្តែង ប្រជាពលរដ្ឋខ្មែរជាច្រើននៅតែផ្តល់និយមន័យពាក្យ«នយោបាយ»ថាជារឿងគ្រោះថ្នាក់នៅឡើយ។ គ្រោះថ្នាក់ដោយសារតែអ្នកនយោបាយនិងសកម្មជននយោបាយជាច្រើនដើរមិនទាន់ការវិវឌ្ឍន៍របស់ប្រទេសជាតិពោលគឺខណៈដែលកម្ពុជាស្ថិតក្នុងយុគសម័យប្រជាធិបតេយ្យជាយូរឆ្នាំមកហើយ តែអ្នកនយោបាយខ្មែរនៅតែប្រើមធ្យោបាយដណ្តើមអំណាចដោយការដំឡើងសាច់ដុំដាក់គ្នានៅឡើយ។ ស្ថានភាពនយោបាយបច្ចុប្បន្នក៏ទំនងជាមិនអាចចៀសផុតពីហិង្សាដែរនៅទីបំផុត។
ដូច្នេះ គួរតែដល់ពេលហើយដែលអ្នកនយោបាយខ្មែរត្រូវដុសខាត់កម្អែលនយោបាយចាស់គំរឹលហើយបែរមកប្រកាន់ទស្សនៈថ្មីជឿនលឿនតាមបែបប្រជាធិបតេយ្យពិតប្រាកដឥតក្លែងក្លាយដើម្បីបង្ហាញភាពជាគំរូដល់សកម្មជននិងអ្នកគាំទ្ររបស់ខ្លួន។ ភាពជាគំរូនេះគួរស្តែងឡើងជាបឋមតាមរយៈការថ្លែងសារនយោបាយនេះឯង។ អំណឹះតទៅ សារនយោបាយដែលបង្កប់ដោយហិង្សា គំនុំសងសឹក គួរត្រូវបានជំនួសដោយពាក្យពេចន៍ដែលបង្កប់ដោយន័យអហិង្សានិងការផ្សះផ្សារជាតិ។
ប្រសិនបើអ្នកនយោបាយអាចទទួលយកទស្សនៈថ្មី ពីការលះបង់ជីវិតមកជាការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន បក្សពួក ឬមុខតំណែងដើម្បីជាតិវិញនោះ គេពិតជាអាចនិយាយបានថាកម្ពុជាឆ្លងផុតពីសម័យកាលធ្វើនយោបាយប្តូរជីវិតហើយ។ ផ្ទុយទៅវិញ ប្រសិនបើគេមិននាំគ្នាគិតគូរពីបញ្ហានេះទេ ប្រវត្តិសាស្ត្រច្បាស់ជានឹងច្រំដែលដោយចៀសមិនផុតឡើយ៕
វប្បធម៌លើកតម្កើងបុគ្គល
[កែប្រែ]នៅតែមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជា។ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសនៅក្នុងជួររដ្ឋាភិបាលតែម្ដង បានប្រណាំងគ្នាបង្ហាញគាំទ្រនិងលើកតម្កើងថ្នាក់ដឹកនាំរបស់ខ្លួនយ៉ាងលើសលុប។ មែនទែនទៅ ការលើកតម្កើងបុគ្គលណាមួយ មិនមែនជារឿងខុសឆ្គងទេ។ ប៉ុន្តែប្រសិនបើការលើកតម្កើងនោះខ្ពង់ខ្ពស់ហួសជ្រុលពេក វានឹងបំផ្លាញបុគ្គលដែលត្រូវបានលើកតម្កើងនោះទៅវិញ។
ពាក្យថា វប្បធម៌លើកតម្កើងបុគ្គល ឬ Culture of Personality ថ្វីត្បិតតែត្រូវបានគេប្រើប្រាស់នៅក្នុងអំឡុងឆ្នាំ១៨០០ក្នុងប្រទេសបារាំងនិងអាឡឺម៉ង់ក៏ពិតមែន ប៉ុន្តែប្រទេសនានាលើលោករួមទាំងកម្ពុជាផង បានប្រតិបត្តិទម្លាប់នេះតាំងពីបុរាណកាលមកហើយ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ជនជាតិខ្មែរមានទម្លាប់លើកតម្កើងព្រះមហាក្សត្រ ថាជាអាទិទេព ជាព្រះពុទ្ធ ជាបុគ្គលមានបារមីស័ក្តិសិទ្ធិ ជាម្លប់ដ៏ត្រជាក់ត្រជុំនៃប្រទេស។ ក្រោយៗមក នៅពេលដែលប្រទេសប្ដូររបបនយោបាយ ថ្នាក់ដឹកនាំប្រទេសត្រូវបានគេគោរពលើកតម្កើងជំនួសវិញ។
នៅក្នុងរបបសាធារណរដ្ឋខ្មែរ លោកសេនាប្រមុខ លន់ នល់ ត្រូវបានគេចាត់ទុកថាជាវីរជនដ៏ឆ្នើមបំផុត។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គេបានប្រើប្រាស់ពាក្យ អង្គការមហាលោតផ្លោះ មហាអស្ចារ្យ ដើម្បីហៅថ្នាក់ដឹកនាំជាន់ខ្ពស់នៃរបបនេះ។ ក្រោយៗមកទៀត នៅក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ថ្នាក់ដឹកនាំ ជាទូទៅ ត្រូវបានមន្ដ្រីថ្នាក់ក្រោម អ្នកគាំទ្រ ក៏ដូចជាបណ្ដាញសារព័ត៌មានមួយចំនួន ចាត់ទុកជាបុគ្គលដ៏ខ្ពង់ខ្ពស់។ ការចូលរួមនៅក្នុងពិធីណាមួយ គឺជាអធិបតីដ៏ខ្ពង់ខ្ពស់។ ការនិយាយជាសាធារណៈ គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់។ សូម្បីតែហត្តលេខា ក៏គេចាត់ទុកថាជាហត្តលេខាដ៏ខ្ពង់ខ្ពស់ដែរ។ នៅតាមបណ្ដាញផ្សព្វផ្សាយមួយចំនួន តាំងពីកម្មវិធីព័ត៌មាន រហូតដល់កម្មវិធីកម្សាន្ត សកម្មភាពរបស់ថ្នាក់ដឹកនាំត្រូវបានផ្សព្វផ្សាយភ្ជាប់ជាមួយដោយសារលើកតម្កើងពីគុណបំណាច់ ការតស៊ូ និងការលះបង់នានា ដើម្បីសុខសន្តិភាពរបស់ប្រទេស។
ជាការពិតហើយថា ការលើកតម្កើងបុគ្គលណាមួយ មិនមែនជារឿងខុសឆ្គងទេ។ ប៉ុន្តែប្រសិនបើការលើកតម្កើងនោះខ្ពង់ខ្ពស់ហួសជ្រុលពេក មិនឆ្លុះបញ្ចាំងពីការពិត វានឹងត្រឡប់ទៅបំផ្លាញមេដឹកនាំដែលត្រូវបានលើកតម្កើងនោះទៅវិញ។ ជាទូទៅ នៅក្នុងសង្គមដែលប្រកាន់យកវប្បធម៌លើកតម្កើងបុគ្គល គេច្រើនតែសង្កេតឃើញថា ថ្នាក់ដឹកនាំមានអំណាចខ្លាំង ក្នុងការបង្គាប់បញ្ជាមន្ដ្រីថ្នាក់ក្រោម។ ការអនុវត្តរបៀបនេះក្លាយជាទម្លាប់ រហូតធ្វើឲ្យមន្ដ្រីថ្នាក់ក្រោមក្លាយជាខ្ជិលច្រអូស មិនទទួលខុសត្រូវលើការងាររបស់ខ្លួន ទាល់តែមានបញ្ជាពីថ្នាក់លើ។ ទាំងនេះបានធ្វើឲ្យបញ្ហាតូចប្រមូលផ្ដុំក្លាយជាបញ្ហាធំ និងចាក់ស្រែះពិបាកដោះ ស្រាយ។
រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលមានវប្បធម៌លើកតម្កើងថ្នាក់ដឹកនាំ ធ្លាប់ទទួលបានមេរៀនជូរចត់ និងច្បាស់លាស់ណាស់ តាមរយៈការស្រុតចុះប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងការបោះឆ្នោតសភាចុងក្រោយនេះ។ មេរៀននេះ គួរតែមានន័យគ្រប់គ្រាន់ក្នុងការកែលម្អស្ថានការណ៍ឡើងវិញ។ ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ ក៏វប្បធម៌លើកតម្កើង ដើម្បីផ្គាប់ថ្នាក់លើច្រើនជាងផ្គាប់ចិត្តពលរដ្ឋម្ចាស់ឆ្នោត នៅតែមិនទាន់ថមថយនៅឡើយទេ។ សព្វថ្ងៃ គេនៅតែប្រទះឃើញ សារជូនពរតាមបណ្ដាញផ្សព្វផ្សាយនានាសម្រាប់បុគ្គលណាម្នាក់ ជាពិសេសថ្នាក់ដឹកនាំ នៅក្នុងឱកាសខួបកំណើត ឬក្នុងឱកាសតែងតាំងឋានៈថ្មីណាមួយ។
យ៉ាងណាក៏ដោយ គេពិបាកនឹងបន្ទោស មន្ដ្រីថ្នាក់ក្រោមចំពោះការលើកតម្កើងមេកើយយ៉ាងដូច្នេះណាស់។ ពិបាកបន្ទោស ព្រោះការប្រតិបត្តរបៀបនេះ កើតមានតាំងពីបុរាណកាល ហើយបន្តកើតមានកាន់តែច្រើនឡើងៗនាពេលបច្ចុប្បន្ន។ អ្នកលើកតម្កើងគេមួយចំនួន មិនត្រឹមតែចង់ទំយើថ្នាក់ដឹកនាំរបស់ខ្លួនតាមទម្លាប់ប៉ុណ្ណោះទេ ពួកគេក៏ចង់បានមកវិញដែរនូវឥទ្ធិពលនិងផលប្រយោជន៍។
ដូច្នេះ ការបញ្ចប់វប្បធម៌លើកតម្កើងបុគ្គលដែលជាមេកើយនេះ ទំនងមិនអាចទៅរួចទេ ប្រសិនបើគេរង់ចាំតែការអនុវត្តពីមន្ដ្រីថ្នាក់ក្រោមតែម្ខាង។ មន្ដ្រីថ្នាក់លើ ដែលត្រូវគេលើកតម្កើង ត្រូវទទួលស្គាល់ថា ការប្រព្រឹត្តរបៀបនេះ កំពុងតែបង្កើតជាបញ្ហា។ ហើយត្រូវបង្កើតទម្លាប់ថ្មី ដែលថ្នាក់ក្រោមអាចសរសើរ ព្រមទាំងរិះគន់ស្ថាបនាមន្ដ្រីថ្នាក់លើ ដោយផ្អែកលើតថភាពជាក់ស្ដែង។ មានតែទម្លាប់ថ្មីដូច្នេះទេ ទើបអាចផ្ដួលរំលំនូវការធ្វើនយោបាយបែបអំណាចប្រមូលផ្ដុំ ឈានទៅដោះស្រាយបញ្ហានានានៅក្នុងសង្គមជាតិបានពិតប្រាកដ៕