អ្នកប្រើប្រាស់:Sokyarath
. |
ឈ្មោះ: | ញឿន សុខយ៉ារ៉ាត់ |
ភេទ: | ប្រុស |
ថ្ងៃខែឆ្នាំកំណើត: | ១០ មីនា ១៩៨៩ |
ទីកន្លែងកំណើត: | ខេត្តព្រះសីហនុ |
មុខរបរ: | អ្នកកាសែត បង្កើតវ៉ែបសាយ |
ទំនាក់ទំនង | : sokyarath1989@gmail.com / sokyarath@hotmail.com |
កិច្ចការរបស់ខ្ញុំ |
សូមស្វាគមន៍មកកាន់ទំព័ររបស់ខ្ញុំ!
វិគីភីឌានិយាយភាសាខ្មែរ!
ជាសិស្សផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុន បូស្កូខេត្តព្រះសីហនុ។
ប្រទេសកម្ពុជា
ប្រទេសកម្ពុជាមានផ្ទៃដី១៨១,០៣៥គីឡូម៉ែតការ៉េដែលមានរូបបិយប័ណ្ណ រៀល(REL)។
ប្រទេសនេះស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ខាងត្បូងឧបទ្វីបឥណ្ឌូចិន ដែលមានប្រជាជន
ភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធ ហើយក៏បានលាយឡំផងដែលនូវជនជាតិ
ចាម និងជនជាតិដ៏ទៃច្រើនទៀតរស់នៅតាម តំបន់ដាច់ស្រយាល។ ប្រទេសកម្ពុជាមានព្រំ
ប្រទល់ជាប់ ប្រទេសឡាវខាងជើង វៀតណាមប៉ែកខាងកើតនិងអាគ្នេយ៏ ប្រទេសថៃនៅ
ខាងលិចនិងពាយ័ព្យ ឈូងសមុទ្រថៃប៉ែកនិរតី។ ព្រំប្រទល់សមុទ្រលាតសន្ធឹងប្រវែង
៤៤៣ គ.មតាមបណ្តោយឈូងសមុទ្រថៃ។ ទឹកសាបមានប្រភពនៅខ្ពង់រាបទីបេប្រទេសចិន
ហូរមកប្រទេសកម្ពុជាកាត់តាមខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង
ខេត្តព្រៃវែង មកបំពេញទន្លេសាប និងបឺងទន្លេសាបដែលជាប្រភព មច្ឆាជាតិដ៏សំខាន់នៃ
ប្រទេសកម្ពុជា។ ទីតាំងភូមិសាស្រ្តប្រទេសនេះ បានផ្តល់នូវភាពងាយស្រួលក្នុងវិស័យសេដ្ឋ
កិច្ចទេសចរណ៏ ជាមួយប្រទេសជិតខាង និងលើពិភពលោក។ដោយយោងទៅលើកូអរដោនេ
ភូមិសាស្រ្ត ប្រទេសកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និងទី១៥នៃរយះទទឹងខាងជើង
និងត្រង់ចន្លោះខ្សែស្របទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ នេះបញ្ជាក់ឲ្យឃើញ
ថា ប្រទេសកម្ពុជាស្ថិតនៅតំបន់ត្រូពិច គឺក្តៅហើយសើម ម្យ៉ាងទៀតស្ថិតនៅក្នុងតំបន់អាស៊ី
មូសុង គឺសំបូរភ្លៀង ដែលជាតំបន់មានលក្ខណះល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិនិង
ដំណាំគ្រប់ប្រភេទ។