ភាសាខ្មែរ
| អត្ថបទនេះអាចនឹងត្រូវការការរៀបរយដើម្បីឱ្យត្រូវនឹងបទដ្ឋានគុណភាពរបស់វិគីភីឌា។ សូមពិចារណាការប្រើប្រាស់សេចក្ដីណែនាំធ្វើឱ្យមានសណ្ដាប់ធ្នាប់ឱ្យចំកន្លែង។) សូមកែលម្អអត្ថបទនេះ បើសិនជាអ្នកអាច។ ទំព័រពិភាក្សានៃអត្ថបទនេះអាចនឹងមានសេចក្ដីណែនាំមួយចំនួន។ |
ភាសាខ្មែរ គឺជាភាសាកំណើតរបស់ជនជាតិខ្មែរនិងជាភាសាផ្លូវការរបស់ប្រទេសកម្ពុជា។[១][ត្រូវការប្រភពប្រសើរជាងនេះ]
| ភាសាខ្មែរ | |
|---|---|
| ខ្មែរ | |
Phéasa Khmêr "Khmer language" written in Khmer script | |
| ការបញ្ចេញសំឡេង | [pʰiəsaː kʰmae] [kʰeːmarapʰiəsaː] |
| តំបន់ |
|
| ជាតិពន្ធុ (ជនជាតិ) | ខ្មែរ |
អ្នកនិយាយដើមកំណើត | ១៧ លាននាក់ |
អូស្ត្រូអាស៊ីទិក
| |
ទម្រង់ដើម | |
| ស្ថានភាពផ្លូវការ | |
ភាសាផ្លូវការនៅក្នុង | |
ភាសាជនជាតិភាគតិច ត្រូវបានទទួលស្គាល់ | |
| គ្រប់គ្រងដោយ | រាជបណ្ឌិត្យសភាកម្ពុជា |
| កូដភាសា | |
| ISO 639-1 | km |
| ISO 639-2 | khm |
| ISO 639-3 | Either: Khm – Khmer Kxm – ភាសាខ្មែរសុរិន្ទ |
| ហ្គ្រតតូឡក | khme1253 Khmericcent1989 Central Khmer |
| Linguasphere | 46-FBA-a |
Khmer | |
ភាសាសំស្ក្រឹតនិងភាសាបាលីបានជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាទាំងពីរនេះ។ មានអក្សរក្រមវែងជាងគេកម្ពុជានៅលើពិភពលោក ។ វាជាភាសាមួយដ៏ចំណាស់ ដែលប្រហែលជាមានដើមកំណើតតាំងតែពី២០០០ឆ្នាំមុនមកម៉្លេះ។[១]


ភាសាខ្មែរមានឥទ្ធិពលទៅលើLlenguatgeនិងភាសាឡាវ។ ភាសាពីរនេះបានខ្ចីពាក្យជាច្រើន ពីភាសាខ្មែរដែល នាំឲ្យពួកអឺរ៉ុបស្មានថាវានៅក្នុងអំបូរភាសាដូចគ្នា។ ភាសាថៃ និង ភាសាឡាវស្ថិតនៅក្នុងអំបូរភាសាក្រា-ដៃ ឯភាសាខ្មែរស្ថិតនៅក្នុងអំបូរភាសាអូស្ត្រូអាស៊ីជាមួយភាសាមននិងភាសាវៀតណាម។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ់ វៀតណាមខាងត្បូងដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទឆ្នាំ៦១១ ។
- ថ្មីៗនេះមានបណ្ឌិតជាច្រើ ដើម្បីបង្អួតស្នាដៃរបស់ខ្លួន បានធ្វើសកម្មភាពយ៉ាងផុសផុល ក្នុងការគាស់ក៏កាយអក្សរដូនតាពីសម័យកាលមុនៗ យកមកបង្ហាញ នេះជារឿងល្អណាស់ ក៏ប៉ុន្តែ ការដែលអស់លោក យកអក្សរដូនតាមកប្រើលាយឡំនិង ខេមរៈភាសា វាជារឿងផ្ដេសផ្ដាសបំផុត ជាពិសេសពួកមន្ត្រីផ្នែកច្បាប់មួយចំនួន ដែលរៀនជំនាញផ្សេងសោះ ចេះលើកយកអក្សរសាស្ត្រខ្មែរមកច្របល់ និង ខេមរៈភាសា ដែលព្រះមហាក្សត្រកម្ពុជា ខំបង្កើតកិច្ចប្រែសម្រួលអស់រាប់សិបឆ្នាំ ដើម្បីកំណត់ជា ភាសារួម ក្នុងការកំណត់នៃរបៀបសរសេរ ឱ្យតាមគោលការណ៍តែមួយនៃព្រះរាជាអាណាចក្រកម្ពុជា ដើម្បីគ្រប់គ្រងលើជនជាតិភាគតិចទាំងអស់នៅកម្ពុជា មិនថា បុគ្គលណាមួយចង់យករបៀបសរសេរណាមួយ ពីសម័យអង្គរ ចតុមុខ លង្វែក ឧដុង្គ កួយ សួយ សម្រែ ឬ អក្សរផ្សេងៗទៀតនោះទេ តែអ្នកទាំងអស់នេះ មិនត្រូវលើកយករបៀបសរសេរផ្សេងៗដែលផ្ទុយពីរបៀបសរសេរនៃខេមរៈភាសា មកប្រើក្នុងសង្គមរដ្ឋបាល របស់កម្ពុជាបច្ចុប្បន្ននោះទេ ព្រោះវានិងធ្វើឱរបៀបសរសេរជារួម ក្លាយជារបៀបសរសេរដែលមិនមានលក្ខណៈជារួម ដូចនេះ កូនខ្មែរនិងឆ្គួតវង្វេងជាក់ជាពុំខាន ។
ថ្មីៗនេះមានពួកបណ្ឌិតច្បាប់មួយក្រុម បានយករបៀបសរសេរតាមលំនាំឧដុង្គឡើងវិញ ដែលសរសេរជាស្លាកថា សាលាយុត្តិធម្ម ដែលបណ្ឌិតទាំងអស់នេះចង់បញ្ចាក់ថា ពួកគេទៅយករបស់ដូនតាមកវិញ ។ ក្រុមបុរាណាចារ្យ ចង់សួរថា ជំនាញរបស់អស់លោកផ្នែកច្បាប់ ទាក់ទងអីទៅនិងការរៀបរៀងអក្សរសាស្ត្រខ្មែរ ? សម័យឧដុង្គ ប្រទេសវឹកវរដោយសង្គ្រាម មានរដ្ឋប្រហារមិនឈប់ ស្ដេចជំនាន់នោះមានពេលឯណាប្រែសម្រួលអក្សរសាស្ត្រខ្មែរ?
អ្វីទៅជាខេមរភាសា
[កែប្រែ]ខេមរៈភាសា មានន័យថា ភាសាពេញនិយមនៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនអ្នកប្រើច្រើន ដោយកំណត់ជាភាសារួមជាតិសាសន៍ខ្មែរ ឧទាហរណ៍: ខេមរៈភាសា ដែលមានរបៀបសរសេរផ្ទាល់ខ្លួន មានប្រជាជនខ្មែរ ប្រើប្រាស 10លាននាក់ និងទទួលស្គាល់ជាភាសាផ្លូវការណ៍ ដើម្បីប្រើប្រាសក្នុងសង្គមរដ្ឋបាលរបស់កម្ពុជា ដូចនេះ មិនថាលោកអ្នក សរសេរអក្សរ ក្នុងទម្រង់ជា ភាសាកួយ សម្រែ ភ្នង ទំពួន សំស្ក្រឹត បាលី លង្វែក ឧដុង្គក្ដី គឺមិនអាចញាត់បញ្ចូលក្នុងភាសាផ្លូវការណ៍បាននោះទេ ។ ឧទាហរណ៍ទី២ មិនថាពួករៀនច្បាប់មួយចំនួនក្ដី មិនថាជនជាតិភាគតិចខ្មែរក្ដី ដែលមានរបៀបសរសេរនៃការបក្របតាមក្រុមជនជាតិរបស់ខ្លួន មិនអាចប្រើប្រាសក្នុងសង្គមរដ្ឋបាលរបស់កម្ពុជាបាននោះទេ ពួកគេត្រូវ ប្រែសម្រួល របៀបសរសេររបស់ពួកគេមកជាខេរៈភាសាទាំងអស់ តាមរយៈ ស្មៀនភូមិ ឃុំសង្កាត់ របស់ពួកគេ ក្នុងប័ណ្ណសម្គាល់ណាមួយដូចជា៖ អត្តសញ្ញាណប័ណ សៀវភៅស្នាក់ ឬ សំបុត្រកំណើតផ្សេងៗ ត្រូវប្រើជាខេមរៈភាសា ដែលជាភាសារួម ។ បើអ្នកណាម្នាក់ ចង់យករចនាបទ នៃតួអក្សរខ្មែរណាមួយមកប្រើ វាមិនអីនោះទេ ដោយគ្រាន់តែអ្នកធ្វើការសរសេរជារបៀបនៃការប្រកបអក្សររបស់តួអក្សរ នៃខេមរៈភាសា ហើយគ្រាន់តែផ្លាសប្ដូរ នូវពុម្ពអក្សរ (Font) ដែលអស់លោកចង់ប្រើប្រាសទៅបានហើយ មានន័យថា អាននិងប្រកបជាខេមរៈភាសា តែពាក្យនោះសរសេរជារចនាបថ នៃ ពុម្ពអក្សរ សំស្ក្រឹត អង្គរ បាលី លង្វែក ឬ ឧដុង្គ។
អក្សរ
[កែប្រែ]អក្សរ តាមពាក្យសំស្ក្រឹត មានន័យថា ទន់ភ្លន់ អាចបត់បែនបាន អាចយកទៅច្នៃបាន តាមការផ្សំជាមួយស្រៈ តាមការប្រកបជាមួយនឹងព្យញ្ជនៈមួយទៀត ឬតាមការផ្សំជាមួយជើងអក្សរណាមួយ ។ អក្សរ ឬអក្ខរៈ អាចហៅបានម្យ៉ាងទៀតថា “វណ្ណៈ” មានចែកជាបីក្រុមគឺ ៖
- ព្យញ្ជនៈ មាន ៣៣+២=៣៥ តួ ។
- ស្រៈពេញតួ ១២+៣=១៥ តួ ។
- ស្រៈនិស្ស័យពីមុនមាន ២១ តែត្រូវបន្ថែម ៧ ទៀតបានទៅជា ២៨ តួ បើគិតទាំងសំឡេង ។
តែបើគិតតែរូបមាន ២៧ តួ ព្រោះស្រៈ (អ) មាននៅគ្រប់ព្យញ្ជនៈទាំងឃោសៈទាំងអឃោសៈ។

ព្យញ្ជនៈភាសាខ្មែរ
[កែប្រែ]| ក | ខ | គ | ឃ | ង |
| ច | ឆ | ជ | ឈ | ញ |
| ដ | ឋ | ឌ | ឍ | ណ |
| ត | ថ | ទ | ធ | ន |
| ប | ផ | ព | ភ | ម |
| យ | រ | ល | វ | ស |
| ឝ | ឞ | ហ | ឡ | អ |
ជើងរបស់ព្យញ្ជនៈ
[កែប្រែ]ព្យញ្ជនៈប្រៀបបាននឹងមនុស្សដែរ គឺមានសក់( ៊ )មានតួខ្លួន (ក) មានជើង (្ក) ។ រូបនៃជើងព្យញ្ជនៈមានទ្រង់ទ្រាយដូចគ្នានឹងតួអង្គព្យញ្ជនៈដែរ ប៉ុន្តែគ្រាន់តែតូចជាងតួ និងពុំមាន"សក់"ទេ ។ ខាងក្រោមនេះ គឺជើងព្យញ្ជនៈ ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន , ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស , ្ឞ ្ឝ ្ហ ្ឡ ្ឬអ
របៀបសរសេរ ជើងព្យញ្ជនៈ ភ្ជាប់ជាមួយតួព្យញ្ជនៈ ដូចខាងក្រោម ៖
| ក្ក | ខ្ខ | គ្គ | ឃ្ឃ | ង្ង |
| ច្ច | ឆ្ឆ | ជ្ជ | ឈ្ឈ | ញ្ញ |
| ដ្ដ | ឋ្ឋ | ឌ្ឌ | ឍ្ឍ | ណ្ណ |
| ត្ត | ថ្ថ | ទ្ទ | ធ្ធ | ន្ន |
| ប្ប | ផ្ផ | ព្ព | ភ្ភ | ម្ម |
| យ្យ | រ្រ | ល្ល | វ្វ | ស្ស |
| ឝ្ឝ | ឞ្ឞ | ហ្ហ | ឡ | អ្អ |
ស្រៈនិស្ស័យ
[កែប្រែ]ស្រៈនិស្ស័យគឺតួអក្សរ ដែលជាទីពឹងពាក់អាស្រ័យនៃព្យញ្ជនៈ ។ បើសរសេរតែរូបវាដាច់តែឯងនោះ នឹងពុំមានន័យប្រាកដប្រជាថាយ៉ាងណាៗនោះឡើយ ។ ដូចជាស្រៈ ា ស្រៈ ៅ មានតែរូប និងសំឡេងផ្សំ តែពុំមានសារៈអ្វីទេ ។
ស្រៈនិស្ស័យមាន ២១ តួ តាមការកំណត់របស់ក្បួនពីមុននោះគឺ ្ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។
ប៉ុន្តែអស់លោកអ្នកអក្សរសាស្រ្តក្រោយមកសន្មតថា មានតែ២០តួវិញ ព្រោះថា ស្រៈ(អ) មានតែសំឡេងតែគ្មានរូប មិនគួរនឹងរាប់បញ្ចូលទេ ។ ស្រៈ(អ) នេះមានបង្កប់នៅគ្រប់ព្យញ្ជនៈទាំងអស់ ទោះជាឃោសៈក្តី អឃោសៈក្តី ប៉ុន្តែប្រសិនបើគេយកទៅផ្សំជាមួយនឹងព្យញ្ជនៈសំឡេងឃោសៈ គេអានតាមសំឡេងព្យញ្ជនៈ ឃោសៈ គឺសំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ.... ។ បើផ្សំជាមួយនឹងព្យញ្ជនៈអឃោសៈ វាមានសំឡេង (អ) ដូចជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ... ។ ចំពោះស្រៈ ួ ឿ និង ៀ ទោះគេយកទៅផ្សំនឹងព្យញ្ជនៈ ឃោសៈក្តី អឃោសៈក្តី វានៅតែមានសូរសំឡេង “អួ” (អឿ-អៀ) ដូចគ្នា នេះវាជាករណីលើកលែងសម្រាប់ស្រៈនិស្ស័យរបស់ខ្មែរយើង ។ រីឯស្រៈ៤ទៀតដូចជា ស្រៈ ុះ ិះ ោះ វិញនោះ កាលពីមុនលោកមិនយកមករាប់បញ្ចូលក្នុងស្រៈនិស្ស័យទេ ។ ប៉ុន្តែនៅពេលក្រោយមក ដោយបានពិនិត្យឃើញថា មានពាក្យជាច្រើន ដែលត្រូវការប្រើស្រៈទាំងនេះ នៅក្នុងពាក្យខ្មែរជាចាំបាច់នោះ ទើបលោកអ្នកប្រាជ្ញជាន់ក្រោយ ក៏បានសម្រេចបញ្ចូលបន្ថែមស្រៈទាំង៤នេះ ហើយស្រៈនិស្ស័យក៏បានកើនដល់ (២១-១)+៤ = ២៤ ហើយបើបន្ថែមស្រៈ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈនិស្ស័យដែលធ្លាប់ឃើញមាននៅក្នុងវចនានុក្រមសម្ដេច ជួន ណាត ក្ដី ក្នុងអត្ថបទនានាក្ដីទៀតនោះ ស្រៈនិស្ស័យអាចកើនឡើងដល់ ២៦ ឬ ២៧(៤០តួ)។
| ស្រៈអ | ស្រៈ អា | ស្រៈអិ | ស្រៈអី | ស្រៈអឹ |
| ស្រៈអឺ | ស្រៈ អុ | ស្រៈអូ | ស្រៈអួ | ស្រៈអើ |
| ស្រៈអឿ | ស្រៈ អៀ | ស្រៈ អេ | ស្រៈ អែ | ស្រៈអៃ |
| ស្រៈអោ | ស្រៈ អៅ | ស្រៈ អុំ | ស្រៈអំ | ស្រៈអាំ |
| ស្រៈអះ | ស្រៈអិះ | ស្រៈ អុះ | ស្រៈអេះ | ស្រៈអោះ |
| ស្រៈអៈ | ស្រៈអិៈ | ស្រៈ អឹៈ | ស្រៈអីះ | ស្រៈអឹះ |
| ស្រអឺះ | ស្រៈអើះ | ស្រៈអែះ | ស្រៈអុៈ | ស្រៈអួៈ |
| ស្រៈអៅ | ស្រៈអូះ | ស្រៈអួះ | ស្រៈអក់ | ស្រៈអា័ |
ស្រៈពេញតួ
[កែប្រែ]អ្នកប្រាជ្ញជំនាន់មុនចែងថា ស្រៈពេញតួមាន ១៦ តួ ដោយរាប់យក អ អា មកបញ្ចូលផង ។ ប៉ុន្តែអ្នកប្រាជ្ញបច្ចុប្បន្នលោកដកយក “៛អ” និង “អា” នេះចេញពីប្រព័ន្ធស្រៈពេញតួ ព្រោះលោកយល់ថា “អ” គឺជាព្យញ្ជនៈ ដែលត្រូបរាប់បញ្ចូលទៅក្នុងក្រុមព្យញ្ជនៈ ទាំង៣៣ តួនោះវិញ ។ ឯ “អា” គឺតួព្យញ្ជនៈបំបែក យកតួ “ អ” មកផ្សំជាមួយស្រៈ “ ា ” ដូច្នេះស្រៈពេញតួបច្ចុប្បន្ននេះ មានតែ ១៤តួទេ គឺ ឥ ឦ ឧ ឩ ឪ ឱ្យឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះអស់លោកអ្នកប្រាជ្ញខ្លះទៀតយល់ថា ក្នុងចំណោមស្រៈពេញតួទាំង១៤ជាៗនេះ ស្រៈ ឩ គេមិនសូវប្រើទេ ដូច្នេះ គួររាប់យកត្រឹមតែ ១៣ តួវិញ ព្រោះគេប្រើស្រៈពេញតួ ឩ នេះតែពាក្យ “ព្រះឩរូ” មួយម៉ាត់គត់ ដែលមាននៅក្នុងពាក្យ “ រាជស័ព្ទ ” មានន័យថា “ ភ្លៅស្ដេច ”។ [៣]
| អ | អា | ឥ | ឦ | ឧ | ឧុ\ឩ | ឪ | ឱ្យ |
| ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឩិ៏\ឳ |
| ឨ |
មុខងាររបស់ព្យញ្ជនៈ
[កែប្រែ]- ជាព្យញ្ជនៈដើម
- កាត់ ខាន គាស់ ឃើញ, ក ខ គ ឃ ជាព្យញ្ជនៈដើម
- ជាព្យញ្ជនៈសង្កត់
- កាត់ ខាន គាស់ ឃើញ, ត ន ស ញ ជាព្យញ្ជនៈសង្កត់
ស្រៈសំឡេងស្មើគ្នា
[កែប្រែ]អៃ=អ័យ អេយ្យ
- កៃ ដៃ ចៃ ហៃ ខៃ
- គៃ លៃ មៃ រៃ វៃ ទៃ
- ច័យ វិស័យ សម័យ អាយុខ័យ
- ន័យ ជ័យ វ័យ ហទ័យ
- អធិបតេយ្យ=អធិបតៃយ៍ ប្រជាធិបតេយ្យ =ប្រជាធិបតៃយ៍ ធម្មាម្មាធិបតៃយ៍
អាំ = អម្ម អ័ម
- កាំ ចាំ ដាំ
- មាំ គាំ លាំ រ;->ម្ម ចម្ម សម្មាទិដ្ឋិ អម្ម កម្ពុជា
- ធម្ម គម្ម
តួលេខ ខ្មែរ
[កែប្រែ]| ០ | ១ | ២ | ៣ | ៤ | ៥ | ៦ | ៧ | ៨ | ៩ |
ពាក្យបរទេស
[កែប្រែ]នៅក្នុងភាសាខ្មែរមានពាក្យខ្លះក្លាយមកពីភាសាដូចទៅ៖
ភាសាបារាំង មក ភាសាខ្មែរ
[កែប្រែ]- ម៉ូតូ ដែលក្លាយមកពី moto ។
- កាហ្វេ ដែលក្លាយមកពី café ។
- កុងតាក់ ដែលក្លាយមកពី contact ។
- ហ្គាស្ទ្រិច រលាកក្រពះ gastrique ។
- ម៉ាស៊ីន ដែលក្លាយមកពី machine ។
- វ៉ាកង ដែលក្លាយមកពីពាក្យ vacances។
- ភាសាបារាំងត្រូវបានប្រើប្រាស់ជាទូទៅ នៅក្នុងវិទ្យាសាស្ត្រ និងពាក្យបច្ចេកទេសកម្ចី។
ភាសាអង់គ្លេស
[កែប្រែ]- កុំព្យូទ័រ ដែលក្លាយមកពី computer ។
- មីទិង ក្លាយមកពី meeting ។
- ក្បាលកុំព្យូទ័រ ក្លាយក្បាលមនុស្ស។
ភាសាថៃ (សៀម)
[កែប្រែ]- កាពិ កាពិផៅ
- បៃតង
- ហា ក្នុងពាក្យ ចោហារយ
- កំផែង (សំដីថៃ) , កំពែង (ពាក្យខ្មែរ)
- នេន (សំដីថៃ) , សាមណេរ (ពាក្យខ្មែរ)
ពាក្យកម្ចីភាសាចិន
[កែប្រែ]- ចែ ហៅ បងស្រី
- ហ៊ា ហៅ បងប្រុស
- ពូថៅ ឬ ប៉ូវថៅ មកពីពាក្យថា ហ្វ៊ូថូវ (斧头)
- ប៉ិកួៈ (ដំឡូងរលួស)
រាជសព្ទ
[កែប្រែ]ឯកសារយោង
[កែប្រែ]- 1 2 "ភាសាខ្មែរ ថ្នាក់ទី១ - សាលាឌីជីថល". sala.moeys.gov.kh.
- ↑ "Languages of ASEAN". Retrieved 7 August 2017.
- ↑ "History of Cambodia | War, Khmer Rouge, Genocide, & Facts | Britannica". Encyclopedia Britannica. https://www.britannica.com/topic/history-of-Cambodia.
ព័ត៌មានជាវចនានុក្រម online ផងដែរ នៅទីនេះ Archived 2019-07-26 at the វេយប៊ែខ ម៉ាស៊ីន. ។
| ||||||||||||||||||||||||