World Cup

ដោយវិគីភីឌា
World Cup
World cup
ព័ត៌មាន​មួយ​ចំនួន
រកឃើញឆ្នាំ ១៩៣០

World Cup រឺ ពាន​រង្វាន់បាល់ទាត់ពិភពលោក គឺជាការប្រកួតប្រជែងរបស់សមាគមបាល់ទាត់អន្តរជាតិ (FIFA) ដែលបាន​បង្កើតឡើងនៅឆ្នាំ​ ១៩៣០​​ ។​ ការប្រកួតប្រជែងនេះត្រូវបានប្រារព្ធរាល់ ៤ឆ្នាំ​ម្ដង ចាប់តាំងពីការប្រកួត ប្រជែង​លើកដំបូងបំផុតនៅទីក្រុងម៉ុងតេវីដេអូ ប្រទេសអ៊ុយរុយហ្គាយ ប៉ុន្តែត្រូវបានអាក់ខាននៅឆ្នាំ ១៩៤២ និង ១៩៤៦​ ដោយសារសង្គ្រាមលោកលើកទីពីរ ។

ការប្រកួត គឺធ្វើការជំរុះក្រុមទាំង ៣២ រាប់បញ្ចូលទាំងម្ចាស់ផ្ទះ រឺ សហម្ចាស់ផ្ទះ(មាន​សិទ្ធិមិនបាច់ជំរុះ)​ ហើយចែកចេញជា៨ពូល គឺ ១ពូលមាន ៤ក្រុម​ និង​ធ្វើការប្រកួតរហូតដល់រកឃើញម្ចាស់ជើងឯក ។​ចាប់តាំងពីឆ្នាំ ១៩៣០​មក ការប្រកួតបានធ្វើឡើងចំនួន ១៩ ដងមកហើយ​ ហើយក្នុងនោះប្រទេសប្រេស៊ីលឈ្នះចំនួន ៥ ដង ប្រទេសអ៊ីតាលីចំនួន ៤ ដង ប្រទេស​អាល្លឺម៉ង់់ចំនួន ៣ ដង​ ប្រទេសអាហ្សង់ទីន និង ប្រទេសបើកឆាកអ៊ុយរុយហ្គាយចំនួន ២ដង ចំនែក ប្រទេសបារាំង អង់គ្លេស​ និង អេស្ប៉ាញ បាន​ឈ្នះ ១ ដង។ ការប្រកួតបាល់ទាត់ពិភពលោក គឺជា ការប្រកួតកីឡាតែមួយគត់ដែលមានអ្នករង់ចាំទស្សនាច្រើនជាងគេលើពិភពលោក ។ជាក់ស្ដែង ការប្រកួតបាលទាត់ពិភពលោកវគ្គផ្ដាច់ព្រ័ត្រឆ្នាំ ២០០៦ នៅប្រទេស អាល្លឺម៉ង់ រវាង ក្រុមជំរើសជាតិបារាំង និង ក្រុមជំរើសជាតិអ៊ីតាលី ត្រូវបានគេប្រមាណថាមានអ្នករង់ចាំទស្សនា ចំនួន៧១៥.១លាននាក់ ។ ការប្រកួតបាល់ទាត់ពិភពលោកចុងក្រោយបំផុត​ គឺប្រារព្ធនៅប្រទេសអាហ្វ្រិកខាងត្បូង នៅឆ្នាំ ២០១០ ។ ហើយការប្រកួតលើកក្រោយនឹងប្រារព្ធនៅប្រទេសប្រេស៊ីលនៅឆ្នាំ ២០១៤ ,ប្រទេសរុស្ស៊ី នៅឆ្នាំ ២០១៨ ,ប្រទេសកាតារ នៅឆ្នាំ ២០២២ ។

ចាប់ពីឆ្នាំ ១៩៣០​ដល់ឆ្នាំ ១៩៧០​ ពានរង្វាន់ហ្ស៊ុល រីមែត ត្រូវបានប្រគល់ជូនអ្នកឈ្នះ ប៉ុន្ដែវាត្រូវបានស្គាល់ដោយឈ្មោះថា ពានរង្វាន់ពិភពលោក តែប៉ុណ្ណោះ ។លុះដល់ឆ្នាំ ១៩៤៦ វាត្រូវបានដាក់ឈ្មោះឡើងវិញតាម ឈ្មោះលោកប្រធានសហព័ន្ធបាលទាត់ពិភពលោក(FIFA) ហ្ស៊ុល រីមែត ដែលបានរៀបចំការប្រកួតបាលទាត់ពិភពលោកដំបូងបំផុត។

ការប្រកួតជាអន្តរជាតិកាលពីអតីត[កែប្រែ]

ការប្រកួតបាល់ទាត់ជាលក្ខណៈអន្តរជាតិដំបូងបំផុត ត្រូវបានលេងនៅទីក្រុងក្លាសហ្គូវ(Glasgow)នៅឆ្នាំ ១៨៧២​ រវាងក្រុមជំរើសជាតិ ស្កុតឡែន និង ជំរើសជាតិ អង់គ្លេស​ ហើយបានបញ្ចប់ក្នុងលទ្ធផល០-០។ ចាប់តាំងពីសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) បានបង្កើតនៅឆ្នាំ១៩០៤ មក​ សហព័ន្ធបាល់ទាត់ពិភពលោក(FIFA)បានព្យាយាមរៀបចំអោយមានឡើងនូវការប្រកួតបាល់ទាត់ជាលក្ខណៈអន្ដរជាតិ រវាងប្រទេសដែលនៅក្រៅគម្រោងអូឡាំពិក ក្នុងប្រទេសស្វ៊ីស(Switzerland)នៅឆ្នាំ១៩០៦ ។