កម្មសិទ្ធិបញ្ញា
ច្បាប់កម្មសិទ្ធិបញ្ញា (Intellectual property law) |
---|
សិទ្ធិចំបងៗ |
ការរក្សាសិទ្ធិ · សិទ្ធិអ្នកនិពន្ធ · សិទ្ធិប្រហាក់ប្រហែល · moral rights · ប៉ាតង់ · utility model · trademark · geographical indication · trade secret |
Sui generis rights |
Database right · indigenous intellectual property · industrial design right · mask work · plant breeders' rights · supplementary protection certificate |
ប្រធានបទដែលពាក់ព័ន្ធ |
Societal views · orphan works · public domain · traditional safety valves · outline of intellectual property |
កម្មសិទ្ធិបញ្ញា (អង់គ្លេស: intellectual property ឬ IP) គឺជាច្បាប់របស់គំនិត ឬច្បាប់រក្សាតម្លៃរបស់គំនិតដែលបានអនុម័ត ស្ទើរតែទាំងអស់ដោយរាជរដ្ឋាភិបាល បានផ្តល់ឲ្យអ្នកបង្កើត ច្បាប់ដើម មានសិទ្ធិយ៉ាងពិសេស ចំពោះវា ក៏ប៉ុន្តែវាមាន រយៈពេលកំណត់ណាមួយ។[១]
ជាទូទៅ
[កែប្រែ]វាជា(សិទ្ធិសម្រាប់ថតចម្លង) ប៉ុន្តែ ពេលខ្លះសម្រាប់ ផ្តល់ឲ្យអ្នកដែលជាម្ចាស់កម្មសិទ្ធិបញ្ញា នូវសិទ្ធិ ជាថវិការ សម្រាប់ការងាររបស់ពួកគេ ធ្វើការប្តេជ្ញា ហើយមានការប្រែប្រួល ទៅតាមទម្រង់ដទៃទៀត ដែលជាអ្នកចាត់ចែងការងារ ហើយទទួលបាននូវប្រាក់ចំណេញពីវា និងទាក់ទងទៅនឹងសិទ្ធិដទៃទៀត។ វាគឺជាទម្រង់នៃកម្មសិទ្ធិបញ្ញា (ដូចជា ប្រកាសនីយប័ត្រតក្កកម្ម និកិ្ខត្តសញ្ញា និងការសម្ងាត់ពាណិជ្ជកម្ម) ដែលត្រូវបានអនុវត្ត ទៅតាមទម្រង់របស់ការអធិប្បាយផ្សេងៗ នៃគំនិតឬព័ត៌មាន ដែលមានសារៈសំខាន់ និងរក្សាការសម្ងាត់។ កម្មសិទ្ធិបញ្ញា ចាប់ផ្តើមបង្កើតឡើង រាជរដ្ឋាភិបាល ដើម្បីកំណត់លើការបោះពុម្ព។ [២]
សហបំណង
[កែប្រែ]សហបំណងនៃការបង្កើតកម្មសិទ្ធិបញ្ញានេះគឺដើម្បីលើកទឹកចិត្ត ដល់អ្នកបង្កើតនូវការងារថ្មីៗ ដែលផ្តល់ឲ្យអ្នកនិពន្ធ គ្រប់គ្រងបាននូវចំណូលពីការបង្កើតរបស់គេ។ កម្មសិទ្ធិបញ្ញាគឺអាចនិយាយបានថា វាជាអធិបត្តេយ្យភាព ដែលមានន័យថា អ្វីដែលពួកគេធ្វើ មិនបានពង្រីក ឲ្យរួចផុត ពីការគ្រប់គ្រង នៃរដ្ឋណាមួយទេ លុះត្រាតែរដ្ឋនោះបានចូលរួម និងកិច្ចព្រមព្រាងជាអន្តរជាតិ។ សព្វថ្ងៃនេះ បើទោះបីជាមានការទាក់ទង ជាមួយ និងប្រទេសជាច្រើនតែ មានការចូលរួមមានចំនួនតិចតួចក្នុងការព្រមព្រាង។ កំឡុងពេលដែលមានទ្រង់ទ្រាយ នៃច្បាប់កម្មសិទ្ធិបញ្ញាជាតិ បានធ្វើឲ្យបមាណីយកម្ម ទៅក្នុងកិច្ចព្រមព្រាង កម្មសិទ្ធិបញ្ញាអន្តរជាតិ។
ច្បាប់កម្មសិទ្ធិបញ្ញា
[កែប្រែ]ច្បាប់កម្មសិទ្ធិបញ្ញានៃប្រទេសទាំងអស់ត្រូវតែមានសណ្ឋានតែមួយ។ តួយ៉ាង ថិរវេលានៃកម្មសិទ្ធិបញ្ញា គឺពេញមួយជីវិត របស់អ្នកបង្កើត បូកនិង ៥០ ឬ ១០០ឆ្នាំ ចាប់ពីអ្នកនិពន្ធនោះបានស្លាប់ ឬក៏រយៈពេលកំណត់ ដែលជនអនាមិក ឬក៏មានការកែប្រែថ្មី។ សាលាក្តីខ្លះទាមទារឲ្យ មានការកាន់ទម្រង់និយម ដើម្បីបង្កើតកម្មសិទ្ធិបញ្ញា ប៉ុន្តែការទទួលស្គាល់ កម្មសិទ្ធិបញ្ញា នៅក្នុងការបំពេញការងារ ដោយគ្មាន ការចុះឈ្មោះជាផ្លូវការ ។ ជាទូទៅ កម្មសិទ្ធិបញ្ញា អាចបង្ខំឲ្យមានបញ្ហាស៊ីវិល ថ្វីបើ សាលាក្តីខ្លះបានអនុម័តការដាក់ទោសក៏ដោយ។ សាលាក្តីជាច្រើន បានទទួលស្គាល់ដែនកំណត់នៃកម្មសិទ្ធិបញ្ញា អនុញ្ញាតជាពិសេសដោយយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិដល់អ្នកបង្កើតថ្មី និងផ្តល់ឲ្យអ្នកប្រើប្រាស់ នូវសិទ្ធិយ៉ាងជាក់ស្តែង។ ការអភិវឌ្ឍនៃ ប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញបច្ចេកវិទ្យាកុំព្យូទ័រ មានភាពឆាប់រហ័ស នូវការកែប្រែជាថ្មីយ៉ាងពិសេស។ ការណែនាំ ថ្មីមានភាពពិបាក ដល់កម្មសិទ្ធិបញ្ញា និងបំផុសគំនិតបន្ថែមលើការប្រកួតប្រជែង ទៅលើច្បាប់មូលដ្ឋាននៃកម្មសិទ្ធិបញ្ញា។
ឯកសារយោង
[កែប្រែ]- ↑ Owen, Lynette (2001) Piracy Association of Learned and Professional Society Publishers 14(1) p. 67.
- ↑ "Urheberrechtsverletzungen im Internet: Der bestehende rechtliche Rahmen genügt". Ejpd.admin.ch. Archived from the original on 2014-08-19. Retrieved 2012-06-08.