Jump to content

ជ័រទឹក

ពីវិគីភីឌា

ប្រពៃណីចៀរជ័រពីដើមឈើទាលជ័ររាវហៅថា ជ័រទឹក នៅប្រទេសកម្ពុជា ថៃ ឡាវ និងម៉ាឡេស៊ី និងជ័ររឹកហៅថាជ័ររឹងពីដើមសុរៀ។ ដើម្បីយកជ័រទឹកបានគេត្រូវដាប់ឬចោះដើមឈើទាលប្រហែលមុខកាត់៦០សង់ទីម៉ែត្ររួចដុតភ្លើងត្រង់កន្លែងចោះ ពេលនោះគេត្រង់ជ័រពីដើមឈើទាលហូរដាក់បំពង់រយៈពេល៥ទៅ១៥ថ្ងៃតាមទំហំដើមឈើទាល។ ជ័រនោះមានភាពស្អិតយ៉ាងខ្លាំង ជាហេតុធ្វើឱ្យគេលៀបលើផ្ទៃខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋទៅដុំឥដ្ឋមួយទៀតពេលសាងសង់ប្រាសាទ។ លើសពីនេះទៅទៀត គេប្រើជ័រទឹកលាយជាមួយជ័រដើមគ្រើល(ខ្មុកម្រ័ក្ស)លាបប្រាសាទ[]

ឯកសារយោង

[កែប្រែ]
  1. សៀវភៅ ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត ឆ្នាំ២០១៥ ដោយលោក ស៊ឺម សុភក្ត្រា ទំព័រទី១៩។