ទូតសួគ៌
ទូតសួគ៌ (អង់គ្លេស : Angel; pronounced /ˈeɪn.dʒəl/) ជាអង្គខាងវិញ្ញាណ ដែលខ្ពង់ខ្ពស់ ឬឧត្ដុង្គឧត្ដមជាងមនុស្ស ទាំងអំណាច ទាំងប្រាជ្ញា។[១] នៅក្នុងវិជ្ជាគ្រីស្ទាន ទូតសួគ៌ គឺសំដៅទៅលើអ្នកនាំសារ អ្នកប្រាប់ឲ្យដឹងនូវអ្វីដែលរៀបនឹងកើតឡើង ព្រមទាំងសំដៅលើអ្នកដែលមានភាពខ្ពង់ខ្ពស់ខាងសេចក្ដីល្អ មានភាពបរិសុទ្ធ មិនអាត្មានិយម មានប្រាជ្ញា និងមានរូបឆោមស្រស់ស្អាត។[២][៣]
ដើមកំណើតពាក្យ
[កែប្រែ]ពាក្យទូតសួគ៌អង់គ្លេស angel មកពីភាសាឡាតាំង angelus "អ្នកនាំសារ", ដែលខ្ចីពីភាសាក្រិក ἄγγελος ángelos។ យោងទៅតាម R. S. P. Beekes, ពាក្យ ángelos ប្រហែលជាខ្ចីពីអាស៊ី, ដូចជាពាក្យ ἄγγαρος ['អ្នកនាំសំបុត្រពើស៊ី']។[៤]
ក្នុងគម្ពីរជនជាតិហេព្រើរដែលបកប្រែជាភាសាក្រិកច្បាប់Septuagint ពាក្យ ángelos បកប្រែមកពីពាក្យ mal’ākh ដែលមានន័យថា "អ្នកនាំសារ" ដោយគ្មានបញ្ជាក់ច្បាស់ពីលក្ខណៈ។ រីឯក្នុងគម្ពីរ Latin Vulgate, ពាក្យនេះមានន័យពីរ គឺសំដៅលើទាំងអ្នកនាំសារជាមនុស្ស និងអង្គស្ថានសួគ៌។
សាសនាគ្រីស្ទ
[កែប្រែ]តាមគំនិតខាងគ្រីស្ទាន ទូតសួគ៌គឺជាអ្នកនាំសាររបស់ព្រះ។
យោងតាម អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ " 'ទូតសួគ៌' ជាឈ្មោះតួនាទី គឺមិនមែនឈ្មោះលក្ខណៈទេ។ ឈ្មោះលក្ខណៈវា គឺជា 'វិញ្ញាណ' ហើយឈ្មោះតួនាតីវា គឺជា 'ទូតសួគ៌'។[៥]
ក្នុងគម្ពីរគ្រីស្ទាន ទូតសួគ៍ជាអង្គខាងវិញ្ញាណដែលស្ថិតនៅជាកណ្ដាលរវាងមនុស្ស និងព្រះ។ "ព្រះអង្គបានធ្វើឲ្យគេ [មនុស្ស] ទាបជាងបណ្ដាទូតសួគ៌មួយរយៈ..." (ទំនុកតម្កើង 8:4-5)។ គ្រីស្ទានជឿថា ទូតសួគ៌ត្រូវបានបង្កើតដោយព្រះ ដោយយោងទៅលើ(ទំនុកតម្កើង 148:2-5; កូឡុស 1:16):
"អស់ទាំងទូតសួគ៌របស់ព្រះអង្គអើយ ចូរសរសើរដល់ព្រះអង្គ;
អស់ទាំងពលបរិវាររបស់ព្រះអង្គអើយ ចូរសរសើរដល់ព្រះអង្គចុះ...
ដ្បិតព្រះអង្គចេញបង្គាប់ ហើយរបស់ទាំងនោះក៏កើតមក...";
"ដ្បិតរបស់សព្វសារពើត្រូវបាននិម្មិតបង្កើតដោយព្រះអង្គ
គឺអ្វីៗដែលនៅលើមេឃ និងនៅលើផែនដី
អ្វីៗដែលយើងមើលឃើញ និងមើលមិនឃើញ
ទោះបីជារាជ្យបល្ល័ង្ក ឬរាជ្យអំណាច
អំណាចគ្រប់គ្រង ឬសិទ្ធិអំណាចក៏ដោយ
គឺអ្វីៗសព្វសារពើត្រូវបាននិម្មិតបង្កើតតាមរយៈព្រះអង្គ
និងសម្រាប់ព្រះអង្គ"។
ទោះបីជាទូតសួគ៌មានប្រាជ្ញាជាងមនុស្សក៏ដោយ ក៏មិនមែនដឹងសព្វទាំងអស់នោះទេ ដូចដែលបានបញ្ជាក់នៅ ម៉ាថាយ 24:36 : "ចំពោះថ្ងៃ និងម៉ោងនោះ គ្មានអ្នកណាដឹងឡើយ សូម្បីតែបណ្ដាទូតសួគ៌នៃស្ថានសួគ៌ ឬព្រះបុត្រាក៏មិនជ្រាបដែរ មានតែព្រះបិតាតែមួយអង្គគត់ប៉ុណ្ណោះដែលជ្រាប"។
ទំនាក់ទំនងជាមួយទូតសួគ៌
[កែប្រែ]“ | កុំភ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារតែការនេះ អ្នកខ្លះបានទទួលទូតសួគ៌ដោយមិនដឹងខ្លួន។—ហេព្រើរ 13:2 GKHB | ” |
https://my.bible.com/bible/2287/HEB.13.2
ព្រះគម្ពីរសញ្ញាថ្មីមានសរសេរអំពីទាំងទំនាក់ទំនង និងការសន្ទនារវាងទូតសួគ៌ និងមនុស្ស។ ជាឧទាហរណ៍ មានទំនាក់ទំនងពីទូតសួគ៌បីដង ទាក់ទងនឹងកំណើតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក និងកំណើតព្រះយេស៊ូវ។ នៅលូកា 1:11, មានទូតសួគ៌មួយរូបបានលេចមកដល់សាការី ជម្រាបលោកថា លោកនឹងមានកូនប្រុសម្នាក់ ទោះបីជាលោកមានវ័យចំណាស់ហើយក៏ដោយ។ ការនេះបញ្ជាក់ពីកំណើតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។ រីឯនៅលូកា 1:26 ទូតសួគ៌កាព្រីយ៉ែលបានមកឯម៉ារា ដើម្បីប្រាប់ជាមុនអំពីកំណើតព្រះយេស៊ូវ។
យោងតាមម៉ាថាយ 4:11, ក្រោយពីព្រះយេស៊ូវចំណាយពេលសែសិបថ្ងៃនៅទីរហោរស្ថាន, "...មារបានចាកចេញពីព្រះអង្គ ហើយមើល៍ បណ្ដាទូតសួគ៌បានចូលមកជិត ហើយបម្រើព្រះអង្គ"។ នៅលូកា 22:43 ទូតសួគ៌មួយរូបសម្រាលទុក្ខព្រះយេស៊ូវ ពេលព្រះអង្គកំពុងរងការឈឺចាប់យ៉ាងខ្លាំងនៅសួនច្បារ។[៧] នៅម៉ាថាយ 28:5 មានទូតសួគ៌មួយរូបមកប្រាប់ដំណឹងនៅឯផ្នូរទទេ ព្រមទាំងរមៀលថ្មចេញពីមាត់រូងផ្នូរ ក្រោយពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ។
ឯកសារយោង
[កែប្រែ]- ↑ "Definition of ANGEL". www.merriam-webster.com. Retrieved 2016-05-02.
- ↑ The Free Dictionary [១] retrieved 1 September 2012
- ↑ [២]Augustine of Hippo's Enarrationes in Psalmos, 103, I, 15, augustinus.it ទំព័រគំរូ:La icon
- ↑ Beekes, R. S. P., Etymological Dictionary of Greek, Brill, 2009, p. 9.
- ↑ Augustine, En. in Ps. 103, 1, 15: PL 37, 1348
- ↑ "BibleGateway, Matthew 24:36". Biblegateway.com. Retrieved 30 July 2012.
- ↑ "BibleGateway, Luke 22:43". Biblegateway.com. Retrieved 30 July 2012.
|