អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ

ពីវិគីភីឌា
Jump to navigation Jump to search
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
Saint Augustine by Philippe de Champaigne.jpg
កើត៣៥៤
ក្រុងតាកាស
ស្លាប់៤៣០
ក្រុងហិប្ប៉ូ
ឈ្មោះផ្សេងទៀតសន្តអូគូស្តាំង
អាជីពទស្សនវិទូគ្រីស្តសាសន
ត្រូវបានគេស្គាល់ថាព្រះត្រែឯកដ៏បរិសុទ្ធ
ផ្នែកជាបន្តបន្ទាប់នៃ
ព្រះគ្រិស្តសាសនា

Order of christ.gif
គ្រោងមតិកា · ក្លោងទ្វារ

ព្រះយេស៊ូ
ព្រះ​យេស៊ូ​ប្រសូត
បេសកកម្មរបស់ព្រះយេស៊ូ
ព្រះឈើឆ្កាង
ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់ឡើងវិញ

ព្រះធម៌

គម្ពីរសញ្ញាចាស់
គម្ពីរសញ្ញាថ្មី
ដំណឹងល្អ
ព្រះគម្ពីរ
សម្ពន្ធមេត្រីថ្មី

ទេវវិទ្យា

ព្រះ
ព្រះត្រីឯក ព្រះវរបិតា ព្រះបុត្រា ព្រះវិញ្ញាណបរិសុទ្ធ
សេចក្ដីសង្គ្រោះ
បុណ្យជ្រមុជទឹក
បេសកកម្ម

ប្រវត្តិសាស្រ្ត
ពួកសាវក
សាវកសីលា
សាវកប៉ុល
ព្រះនាងម៉ារី
គ្រីស្ទសាសនាដំបូង
ខនខនស្ទីនធីន
អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូ
និកាយខាងកើត - ខាងលិចខាងលិច
ចលនាបះបោរ
បូជនីយកិច្ច
ថូម៉ាសអាគីណាស
កំណែទម្រង់
ម៉ាទីន លូធើរ
សម្ដេចប៉ាបយ៉ូហានប៉ូលទី២

និកាយា
ព្រះសហគមន៍កាតូលិក
គ្រិស្តអូស្សូដក់
ប្រូតេស្ដង់
អ្នកចូលនិវត្ត អាណាបាបទីស្ទ សាសនាអង់គ្លេកាន
បាទីស្ទ លូធូរីននិយម មេតូឌីស គ្រីស្ទអឌែលហ្វៀន

អាអ៊ូហ្គូស្ធីនូស នៃ ហុីបផូលោកគ្រូអហ្គស្ទីនសន្តអូគូស្តាំង ជា​ទស្សនវិទូគ្រីស្តសាសនា​ដ៏​សំខាន់ ជា​ទេវវិទូ និង​ជា​ឥស្សរជនឆ្នើម​ក្នុង​ការ​ផ្លាស់ប្ដូរ​ពី​ទស្សនវិជ្ជា​ពាហិរសាសនា​ទៅ​កាន់​តស្សនវិជ្ជា​គ្រីស្តសាសនា​ជាក់លាក់។

ជីវប្រវត្តិ[កែប្រែ]

អាអ៊ូហ្គូស្ទីន កើតនៅក្រុងតាកាស ទ្វីបអាហ្រ្វិក ហើយ​ទទួល​មរណភាព​នៅក្រុង​ហុីបផូ។ ឪពុក​របស់​លោក​ឈ្មោះ ប៉ាទ្រីឈិអុស ដែល​ជា​ជនក្រៅសាសន៍ រីឯ​ម្តាយ​របស់​លោក​គឺ សន្តីម៉ូនីក ដែល​ជា​គ្រិស្តបរិស័ទ។ លោក​ទទួល​ការសិក្សា​តាម​របៀបគ្រីស្តបរិស័ទ​យ៉ាងល្អ។ លោក​ជានិស្សិត​ខាងច្បាប់​នៅ​ក្រុងកាតេច។ ដំបូង​លោក​ជឿ​លើ​ក្រុមវង្វេង​ជំនឿ ម៉ានិឈាន ហើយ​បង្រៀន​វិជ្ជាវោហាសាស្ត្រ​នៅ​ទីក្រុង មិឡាន ជា​កន្លែង​ដែលលោកបានកែប្រែចិត្តគំនិត​ ដោយ សន្តអំប៊្រាស ។

ពេល​ត្រឡប់​ទៅ ក្រុងតាកាស លោក​បាន​ចែក​របស់របរ​ឲ្យ​ជនក្រីក្រ ហើយ​ទទួល​ការតែងតាំង​ជាបូជាចារ្យ​ ក្រោយមក​ទទួល​ការតែងតាំង​ជាលោកអភិបាល ក្រុងហិប្ប៉ូ ពេល​មាន​អាយុ ៤១ ឆ្នាំ។ លោក​ក្លាយទៅជា​អ្នកបំភ្លឺព្រះសហគមន៍​នៅ​ទ្វីបអាហ្វ្រិក។ លោក​ជា​ម្នាក់​ក្នុងចំណោម​អ្នកបង្កើតក្រុមបព្វជិត​ដ៏ល្បីល្បាញ ៤ នាក់ និង​ជា​គ្រូបាធ្យាយ​របស់​ព្រះសហគមន៍។

គំនិត[កែប្រែ]

ទេវវិជ្ជា[កែប្រែ]

ការរួមចំណែក​របស់​លោក អាអ៊ូហ្គូស្ធីនូស ចំពោះ​ទេវវិជ្ជា​មាន​ច្រើន​ណាស់​ក្នុង​ប្រវត្តិសាស្ត្រ​ទេវវិជ្ជា។

លោក​ជាអ្នកការពារ​រឿងដំណឺងល្អ​របស់​ព្រះគ្រីស្ត​ជា​ព្រះគុណ​ឥត​គិត​ថ្លៃ​ពីក្រុមខុសឆ្គង​ជាច្រើន។

សៀភៅ​របស់​លោក អាអ៊ូហ្គូស្ធីនូស ដែលមានចំណងជើងថា « ព្រះត្រៃឯកដ៏បរិសុទ្ធ » គឺ​ជា​ស្នាដៃ​នៅ​ក្នុង​ទេវសាស្ត្រ​ដ៏​ឆ្នើម។ នៅ​ក្នុង​ឯកសារនេះលោកបានឃើញព្រះដែលមានចែងនៅក្នុង​ព្រះគម្ពីរ​ថា​ជា​ព្រះ​ត្រៃឯក ដ៏​អស់កល្ប ដ៏​មហិមា ដ៏​ឥតខ្ចោះ និង​គ្រប់លក្ខណ៌។

នៅ​ក្នុង​សំណេរ​របស់​លោក​ដែល​មាន​ចំណងជើង « ទីក្រុងរបស់ព្រះ » បាន​ចាក់ឫស​នៅ​ក្នុង​ជំនឿ​លើ​អធិបតេយ្យភាព​របស់​ព្រះ​និង​គុណូបការរបស់ព្រះអង្គ​ជា​ដើម ដែល​គេ​បាន​អះអាង​ថា​របៀប​ដែល​គ្រីស្តបរិស័ទមាន​ទស្សនទាន​ចំពោះ​ប្រវត្តិសាស្ត្រ។[១]

ទស្សនវិជ្ជា[កែប្រែ]

ទស្សនវិជ្ជារបស់ អាអ៊ូហ្គស្ធិនូស ជា​និច្ចកាល​បម្រើ​ឲ្យ​ទេវវិជ្ជា​របស់​លោក​ ថ្វីបើ​មាន​ការពិភាក្សា​យា៉ង​ល្អ​ពី​អស្តិរូបវិជ្ជា​ជា​ពិសេស​អំពី​ពេលវេលា​និង​ឆន្ទៈសេរី​និង​សីល៍វិជ្ជា​ក៏​ដោយ។ ក្នុងឋានៈ​ជា​លោកអភិបាល​កាតូលិក​ម្នាក់​គាត់​បាន​ប្រយុទ្ធប្រឆាំង​អ្នកជឿ​បីក្រុម​៖

  • ពួកសាសនម៉ានី
  • ពួកដូណាធូស
  • ពូកផេឡាហ្ជីអ៊ូស។

ប្រឆាំងពួកសាសនមា៉នី អាអ៊ូហ្គូស្ធីនូស អះអាង​ថា​ចក្រវាឡគឺ​ល្អ​ទាំងស្រុង​និង​អំពើបាប​គឺ​គ្រាន់តែ​គ្មាន​ឫុ​អវត្តមាន​អ្វី​ដែល​ល្អ។ ក្នុង​ករណី​នៃ​អំពើ​អាក្រក់់​ខាង​សីលធម៌​នេះ​ជា​លទ្ធផល​នៃ​ឆន្ទៈសរី។[២]

ឯកសារយោង[កែប្រែ]

  1. ជឯកមែន, េមស៍ ភី. (២០១២). ការរុករកព្រវត្តិសាស្ត្រពួកជំនុំ. ភ្នំពេញ: គ្រឺស្ទានផលិតសៀវភៅ « ប្រភបប្រាជ្ញា ». ល.ស.ប.អ. 1-58134-368-X. ម.ប.គ.ល. 47916248. https://www.worldcat.org/oclc/47916248. 
  2. ប្លេកបឺន, សៃមឺន; កាន អុីនហ្គឺន (២០២០). វចនានុក្រមទស្សនវិជ្ជាអក្សហ្វ័ដ = The Oxford Dictionary of Philosophy: អង់គ្លេស-ខ្មែរ. ភ្នំពេញ: វិទ្យាស្ថានស្រាវជ្រាវសហជីវីនព្រះយេស៊ូ. p. ៣២-៣៣. ល.ស.ប.អ. 978-9924-35-023-1. https://library.khmerstudies.org/bib/15.