បទុមរាជាទី១
បទុមរាជាទី១ | ||||
រជ្ជកាល | ១៦៤០-១៦៤២ | |||
គ្រងរាជ | ១៦៤០ | |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះបទុមរាជា រាមារធិបតី | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | អង្គទងរាជា | |||
រាជបន្ត | បរមរាជាទី៥ | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦១៩ | |||
បុត្រ | ស្រីជ័យជេដ្ឋ | |||
ចូលទីវង្គត់ | ១៦៤២ | |||
ជំនឿសាសនា | សាសនាកាតុលិក (Catholic Religion) |
បទុមរាជាទី១ ឬ អង្គនន់ (អង់គ្លេស: Botum Reachea I) or (Ang Non) (ប្រ.ស|គ.ស ១៦១៩-១៦៤២) រជ្ជកាលគ្រងរាជ (គ.ស ១៦៤០-១៦៤២) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២១៨៤ ត្រូវនិង គ.សករាជ ១៦៤០ ត្រូវនិង មហាសករាជ ១៥៦៣ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះបទុមរាជា រាមារធិបតី" ព្រះអង្គជាបុត្រាច្បង នៃសម្ដេចព្រះឧទ័យ ដែលបានធ្វើ រដ្ឋប្រហារយោធា ដណ្ដើមអំណាចពី ព្រះអង្គទងរាជា នៅរាជធានីឧដុង្គ ព្រះអង្គជាព្រះមហាក្សត្រ ដែលបានឡើងសោយរាជនៅព្រះជន្មក្មេងវ័យត្រឹមតែ ២១ ព្រះវស្សារប៉ុនណោះ នៅក្នុងរាជរបស់ព្រះអង្គ ព្រះអង្គបានប្ដូរសាសនា ដោយមានជំនឿទៅលើ សាសនាកាតុលិក (Catholic Religion) របស់ពួកអុឺរ៉ុបផងដែរ ។[១]
រដ្ឋប្រហារយោធា
[កែប្រែ]Military coup d'état
ព្រះបទុមរាជា ដែលបានឡើងសោយរាជនៅរាជធានី ឧដុង្គ បានរយៈពេលខ្លីតែ ២ឆ្នាំ ប៉ុនណោះ ក៏ត្រូវបាន ចៅពញ្ញាចន្ទ ដែលត្រូវជាបុត្រទី៣ របស់ ព្រះជ័យជេស្ឋា បានធ្វើរដ្ឋប្រហារយោធាទម្លាក់ទ្រង់ចេញពីរាជបល្ល័ង ក្នុងឆ្នាំ ១៦៤២ នៃគ.សករាជ ដែលមានការជ្រោមជ្រែងពីសំណាក់ ឈ្មួញជប៉ុន និង ក្រុមចលនាបះបោលមកពីក្រុម ខ្មែរឥស្លាម ដែលមានន័យថា ប្រជាជនខ្មែរ ប៉ុន្តែពួកគេមានជំនឿទៅលើសាសនាឥស្លាម ។ ចៅពញ្ញាចន្ទដែលបានឡើងសោយរាជបន្តពី ព្រះបទុមរាជា នៅរាជធានីឧដុង្គ មានព្រះនាមក្នុងរាជថា "បរមរាជា រាមារធិបតី" ដែលត្រូវបានគេសម្គាល់ជាព្រះបរមរាជាទី៥ ។[២] [៣]
ចំណារពន្យល់
[កែប្រែ]នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
[កែប្រែ]បទុមរាជាទី១ (គ.ស ១៦១៩-១៦៤០)
| ||
មុនដោយ អង្គទងរាជា |
រាជាណាចក្រកម្ពុជា ១៦៤០-១៦៤២ |
តដោយ បរមរាជាទី៥ |
ឯកសារយោង
[កែប្រែ]- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
- ↑ Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917