ប្រដាប់របត់ឈាម
ប្រដាប់របត់ឈាម គឺជាសំណុំសរីរាង្គ ដែលរ៉ាប់រង របត់ឈាម និងទឹករងៃ ឲ្យឆ្លងកាត់កោសិកា។ វាគឺជាប្រព័ន្ធដែលដឹកនាំ៖
- អុកស៊ីសែន និងអាហារទៅឲ្យកោសិកា
- ឧស្ម័នកាបូនិច និងសំណល់ពីកោសិកាមកវិញ។
ប្រដាប់នេះរួមមានបេះដូង និងសរសៃឈាម។
បេះដូង
[កែប្រែ]បេះដូងជាសរីរាង្គដែលសំខាន់ជាងគេ។ វាកន្ត្រាក់ពីអាយុ១ខែរហូតដល់ស្លាប់។
ទីតាំង និងរូបរាងនៃបេះដូង
[កែប្រែ]- បេះដូងស្ថិតនៅចន្លោះសួតទាំងពីរ
- ទ្រដោយសន្ទះទ្រូង
- វាមានរាងកោន ចុងស្រួចបែរទៅក្រោយ ប៉ែកខាងឆ្វេង
- មានទំហំប៉ុនក្តាប់ដៃ។
ទម្រង់ក្នុងនៃបេះដូង
[កែប្រែ]ព្នុះបណ្ដោយបេះដូងឃើញ៖
- ពណ៌ក្រហម
- ប្រហោងក្នុង
- មានពីរចំហៀង ចែកចេញជាបួនថត៖ ថតលើខាងស្តាំ និងថតក្រោមខាងស្តាំផ្ទុកឈាមខ្មៅ ថតលើខាងឆ្វេង និងថតក្រោមខាងឆ្វេង ផ្ទុកឈាមក្រហម
- សន្ទះខ័ណ្ឌបេះដូងជាពីរចំហៀង
- ប្រឹសមានពីរ មួយស្ថិតនៅថតលើ និងក្រោមខាងស្តាំ ឯមួយទៀតស្ថិតនៅថតលើ និងក្រោមខាងឆ្វេង។ វាជាសន្ទះទប់ឲ្យឈាមហូរតាមទិសដៅតែមួយ។
ចលនានៃការកន្ត្រាក់បេះដូង
[កែប្រែ]ក្នុងលក្ខខណ្ឌធម្មតា បេះដូងកន្ត្រាក់ ៧៥ដង ក្នុងមួយនាទី។ ការកន្ត្រាក់ម្តងៗហៅថា ចង្វាក់បេះដូង។ នៅពេលកន្ត្រាក់ បេះដូងរួមតូច ឈាមត្រូវបញ្ជូនចេញ៖
- ឈាមសម្បូរអុកស៊ីសែន ទៅក្នុងអាអក
- ឈាមសម្បូរកាបូនឌីអុកស៊ីត ទៅក្នុងអាទែសួត
នៅពេលសម្រាក ឈាម មកបំពេញថតលើស្តាំ (ឈាមខ្មៅ) និងថតលើឆ្វេង (ឈាមក្រហម)។
ថតក្រោមស្តាំ បញ្ជូនឈាមចេញពីបេះដូងទៅកាន់សួត។ ថតក្រោមឆ្វេង បញ្ជូនឈាមចេញពីបេះដូងទៅកាន់កោសិកា។ ការកន្ត្រាក់ម្ដងមានបីដំណាក់កាល៖
- ការសម្រាកទូទៅ ឈាមមកបំពេញថតលើទាំងពីរ
- ការកន្ត្រាក់ថតលើទាំងពីរ ឈាមមកកាន់ថតក្រោម
- ការកន្ត្រាក់ថតក្រោមទាំងពីរ ឈាម ចេញពីបេះដូងទៅកាន់ក្នុងសរសៃឈាម។
នៅពេលថតលើសម្រាកឈាមមកបំពេញតាមវ៉ែន។ ថតលើកន្ត្រាក់ ឈាមមកបំពេញថតក្រោមតាមប្រឹស។ ថតក្រោមកន្ត្រាក់ ឈាមបញ្ជូនចេញតាមអាកទែ។
- សម្លេងកន្ត្រាក់
សម្លេងទឹប បញ្ជាក់ថាឈាមចូល។ សម្លេងឌឹប បញ្ជាក់ថាឈាមចេញ។
សរសៃឈាម
[កែប្រែ]សរសៃឈាមគឺជាបំពង់សម្រាប់នាំឈាម។
- អាកទែ ជាសរសៃនាំឈាមចេញ។
- វ៉ែន ជាសរសៃនាំឈាមចូល។
- អាកទែសួត សម្រាប់នាំឈាមខ្មៅចេញ។
- អាកទែអាអក សម្រាប់នាំឈាមក្រហមចេញ។
- វ៉ែនសួត សម្រាប់នាំឈាមក្រហមចូល។
- វ៉ែនកាវ សម្រាប់នាំឈាមខ្មៅចូល។
សរសៃឈាមប្តូរ គឺជាសរសៃប្រសព្វគ្នារវាងកូនវ៉ែន និងកូនអាកទែ មាននាទីសម្រាប់ធ្វើបណ្តូរ អុកស៊ីសែន កាបូនឌីអុកស៊ីត អាហារ និងសំណល់។
លក្ខណៈ
[កែប្រែ]អាទែ៖
- ផ្ទៃវាហាប់
- សម្ពាធឈាមខ្លាំង
វ៉ែន៖
- ផ្ទៃរយាក
- សម្ពាធឈាមខ្សោយ
- មានប្រឹស
សរសៃឈាមប្តូរ៖
- ផ្ទៃស្ដើង
- សម្ពាធឈាមស្ទើរស្មើសូន្យ
ដំណើរឈាមរត់មានពីរយ៉ាង គឺ ដំណើរឈាមរត់ខ្លី ឬឈាមឆ្លងកាត់សួត និងដំណើរឈាមរត់វែង ឬឈាមរត់ទូទៅ៖
ដំណើរឈាមរត់វែង ឬឈាមរត់ទូទៅ
[កែប្រែ]ឈាមសម្បូរអុកស៊ីសែន និងអាហារចេញពីថតក្រោមឆ្វេង តាមអាអកអាទែ កូនអាទែ សរសៃឈាម ប្តូរចូលក្នុងកោសិកា។ ក្នុងកោសិកាឈាមបាត់បង់ អុកស៊ីសែន និងអាហារ រួចផ្ទុកកាបូនឌីអុកស៊ីត និងសំណល់ ប្រែជាពណ៌ក្រហមក្រមៅ ចេញពីកោសិកាតាម កូនវ៉ែន វ៉ែន វ៉ែនកាវ មកកាន់ថតលើស្តាំនៃបេះដូង។
តំហែរក្សាប្រដាប់របត់ឈាម
[កែប្រែ]ជម្ងឺប្រដាប់របត់ឈាម
[កែប្រែ]ជម្ងឺប្រដាប់របត់ឈាមបណ្តាលមកពីខ្លាញ់ក្នុងសរសៃអាកទែលូតលាស់ខ្លាំង នាំឲ្យអាកទែបាត់ភាពយឺតនៃចលនា ហើយបេះដូងនៅដដែល នាំឲ្យសម្ពាធឈាមកើនឡើង (ជម្ងឺលើសឈាម)។
មូលហេតុនៃជម្ងឺប្រដាប់របត់ឈាមមាន៖
- ការបរិភោគប្រៃ
- ការជក់បារី
- ការផឹកស្រា
- ខ្វះលំហាត់ប្រាណ
- ភាពធាត់ហួស
- ការប្រើប្រាស់គ្រឿងញៀន។
តំហែរក្សា
[កែប្រែ]- កុំបរិភោគប្រៃហួស
- កុំជក់បារី និងផឹកស្រា
- កុំប្រើគ្រឿងញៀន
- ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
- ត្រូវជម្រើសអាហារឲ្យបានត្រឹមត្រូវ៕