ទូតសួគ៌៖ ភាពខុសគ្នារវាងកំណែនានា

ពីវិគីភីឌា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែប្រែតាមគំហើញ កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត
wikidata interwiki
បន្ទាត់ទី៥៤៖ បន្ទាត់ទី៥៤៖
[[ចំណាត់ថ្នាក់ក្រុម:Angels| ]]
[[ចំណាត់ថ្នាក់ក្រុម:Angels| ]]
[[ចំណាត់ថ្នាក់ក្រុម:Heraldic charges]]
[[ចំណាត់ថ្នាក់ក្រុម:Heraldic charges]]

[[ne:परी]]

កំណែនៅ ម៉ោង១៦:៤៩ ថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨

Schutzengel (ភាសាអង់គ្លេស : "Guardian Angel") គូរដោយ Bernhard Plockhorst បង្ហាញទូតសួគ៌ដែលកំពុងមើលថែក្មេងពីរនាក់។
យ៉ាកុបបោកចំបាប់ជាមួយទូតសួគ៌ (Jacob Wrestling with the Angel), គូរដោយ Gustave Doré នៅឆ្នាំ 1855

ទូតសួគ៌ (អង់គ្លេស : Angel; pronounced /ˈeɪn.dʒəl/) ជាអង្គខាងវិញ្ញាណ ដែលខ្ពង់ខ្ពស់ ឬឧត្ដុង្គឧត្ដមជាងមនុស្ស ទាំងអំណាច ទាំងប្រាជ្ញា។[១] នៅក្នុងវិជ្ជាគ្រីស្ទាន ទូតសួគ៌ គឺសំដៅទៅលើអ្នកនាំសារ អ្នកប្រាប់ឲ្យដឹងនូវអ្វីដែលរៀបនឹងកើតឡើង ព្រមទាំងសំដៅលើអ្នកដែលមានភាពខ្ពង់ខ្ពស់ខាងសេចក្ដីល្អ មានភាពបរិសុទ្ធ មិនអាត្មានិយម មានប្រាជ្ញា និងមានរូបឆោមស្រស់ស្អាត។[២][៣]

ដើមកំណើតពាក្យ

ពាក្យទូតសួគ៌អង់គ្លេស angel មកពីភាសាឡាតាំង angelus "អ្នកនាំសារ", ដែលខ្ចីពីភាសាក្រិក ἄγγελος ángelos។ យោងទៅតាម R. S. P. Beekes, ពាក្យ ángelos ប្រហែលជាខ្ចីពីអាស៊ី, ដូចជាពាក្យ ἄγγαρος ['អ្នកនាំសំបុត្រពើស៊ី']។[៤]

ក្នុងគម្ពីរជនជាតិហេព្រើរដែលបកប្រែជាភាសាក្រិកច្បាប់Septuagint ពាក្យ ángelos បកប្រែមកពីពាក្យ mal’ākh ដែលមានន័យថា "អ្នកនាំសារ" ដោយគ្មានបញ្ជាក់ច្បាស់ពីលក្ខណៈ។ រីឯក្នុងគម្ពីរ Latin Vulgate, ពាក្យនេះមានន័យពីរ គឺសំដៅលើទាំងអ្នកនាំសារជាមនុស្ស និងអង្គស្ថានសួគ៌។

សាសនាគ្រីស្ទ

តាមគំនិតខាងគ្រីស្ទាន ទូតសួគ៌គឺជាអ្នកនាំសាររបស់ព្រះ។

យោងតាម St Augustine, " 'ទូតសួគ៌' ជាឈ្មោះតួនាទី គឺមិនមែនឈ្មោះលក្ខណៈទេ។ ឈ្មោះលក្ខណៈវា គឺជា 'វិញ្ញាណ' ហើយឈ្មោះតួនាតីវា គឺជា 'ទូតសួគ៌'។[៥]

ក្នុងគម្ពីរគ្រីស្ទាន ទូតសួគ៍ជាអង្គខាងវិញ្ញាណដែលស្ថិតនៅជាកណ្ដាលរវាងមនុស្ស និងព្រះ។ "ព្រះអង្គបានធ្វើឲ្យគេ [មនុស្ស] ​​​​ទាបជាងបណ្ដាទូតសួគ៌មួយរយៈ​..." (ទំនុកតម្កើង 8:4-5)។ គ្រីស្ទានជឿថា ទូតសួគ៌ត្រូវបានបង្កើតដោយព្រះ ដោយយោងទៅលើ(ទំនុកតម្កើង 148:2-5; កូឡុស 1:16):

"អស់ទាំងទូតសួគ៌របស់ព្រះអង្គអើយ ចូរសរសើរដល់ព្រះអង្គ;

អស់ទាំងពលបរិវាររបស់ព្រះអង្គអើយ ចូរសរសើរដល់ព្រះអង្គចុះ...

ដ្បិតព្រះអង្គចេញបង្គាប់ ហើយរបស់ទាំងនោះក៏កើតមក...";

"ដ្បិត​របស់​សព្វសារពើ​ត្រូវបាន​និម្មិតបង្កើត​ដោយ​ព្រះអង្គ

គឺអ្វីៗដែល​នៅ​លើមេឃ  ​និង​នៅលើ​ផែនដី

អ្វីៗ​ដែល​យើង​មើលឃើញ  ​និង​មើលមិនឃើញ

ទោះបីជា​រាជ្យបល្ល័ង្ក  ‍ឬ​រាជ្យអំណាច

អំណាចគ្រប់គ្រង  ​ឬ​សិទ្ធិអំណាច​ក៏ដោយ

គឺ​អ្វីៗ​សព្វសារពើ​ត្រូវបាន​និម្មិតបង្កើត​តាមរយៈ​ព្រះអង្គ

និង​សម្រាប់​ព្រះអង្គ​"។

ទោះបីជាទូតសួគ៌មានប្រាជ្ញាជាងមនុស្សក៏ដោយ ក៏មិនមែនដឹងសព្វទាំងអស់នោះទេ ដូចដែលបានបញ្ជាក់នៅ ម៉ាថាយ 24:36 : "ចំពោះ​​ថ្ងៃ  ​និង​ម៉ោង​នោះ  ​គ្មានអ្នកណា​ដឹង​ឡើយ  ​សូម្បីតែ​បណ្ដា​ទូតសួគ៌​នៃ​ស្ថានសួគ៌  ​ឬ​ព្រះបុត្រា​ក៏មិន​ជ្រាប​ដែរf​  ​មានតែ​ព្រះ​បិតា​តែមួយអង្គ​គត់​ប៉ុណ្ណោះ​ដែល​ជ្រាប"​។

[៦]

ទំនាក់ទំនងជាមួយទូតសួគ៌

ទូតសួគ៌មួយរូប សម្រាលទុក្ខព្រះយេស៊ូវ, គូរដោយ Carl Heinrich Bloch, 1865–1890.
កុំឲ្យផ្លេចទទួលភ្ញៀវដោយរាក់ទាក់ ដ្បិតដោយសារតែការនេះ អ្នកខ្លះបានទទួលទូតសួគ៌ដោយមិនដឹងខ្លួន—ហេព្រើរ 13:2

ព្រះគម្ពីរសញ្ញាថ្មីមានសរសេរអំពីទាំងទំនាក់ទំនង និងការសន្ទនារវាងទូតសួគ៌ និងមនុស្ស។ ជាឧទាហរណ៍ មានទំនាក់ទំនងពីទូតសួគ៌បីដង ទាក់ទងនឹងកំណើតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក និងកំណើតព្រះយេស៊ូវ។ នៅលូកា 1:11, មានទូតសួគ៌មួយរូបបានលេចមកដល់សាការី ជម្រាបលោកថា លោកនឹងមានកូនប្រុសម្នាក់ ទោះបីជាលោកមានវ័យចំណាស់ហើយក៏ដោយ។ ការនេះបញ្ជាក់ពីកំណើតយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក។ រីឯនៅលូកា 1:26 ទូតសួគ៌កាព្រីយ៉ែលបានមកឯម៉ារា ដើម្បីប្រាប់ជាមុនអំពីកំណើតព្រះយេស៊ូវ។

យោងតាមម៉ាថាយ 4:11, ក្រោយពីព្រះយេស៊ូវចំណាយពេលសែសិបថ្ងៃនៅទីរហោរស្ថាន, "...មារបានចាកចេញពីព្រះអង្គ ហើយមើល៍ បណ្ដាទូតសួគ៌បានចូលមកជិត ហើយបម្រើព្រះអង្គ"។ នៅលូកា 22:43 ទូតសួគ៌មួយរូបសម្រាលទុក្ខព្រះយេស៊ូវ ពេលព្រះអង្គកំពុងរងការឈឺចាប់យ៉ាងខ្លាំងនៅសួនច្បារ។[៧]  នៅម៉ាថាយ 28:5 មានទូតសួគ៌មួយរូបមកប្រាប់ដំណឹងនៅឯផ្នូរទទេ ព្រមទាំងរមៀលថ្មចេញពីមាត់រូងផ្នូរ ក្រោយពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ។

ឯកសារយោង

  1. "Definition of ANGEL". www.merriam-webster.com. Retrieved 2016-05-02.
  2. The Free Dictionary [១] retrieved 1 September 2012
  3. [២]Augustine of Hippo's Enarrationes in Psalmos, 103, I, 15, augustinus.it ទំព័រគំរូ:La icon
  4. Beekes, R. S. P., Etymological Dictionary of Greek, Brill, 2009, p. 9.
  5. Augustine, En. in Ps. 103, 1, 15: PL 37, 1348
  6. "BibleGateway, Matthew 24:36". Biblegateway.com. Retrieved 30 July 2012.
  7. "BibleGateway, Luke 22:43". Biblegateway.com. Retrieved 30 July 2012.