Jump to content

ភូមិបាយទា

ពីវិគីភីឌា

គឺជាភូមិមួយស្ថិតនៅ ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ភូមិនេះត្រូវបានប្រជាជនរស់នៅទីនោះបានដាក់ឈ្មោះ​និងបានហៅតៗគ្នាមកតាំងពី​បុរាណកាលមកម្លេះ។ តាមចាស់ៗបុរាណបាននិយាយតៗគ្នាថា ដោយហេតុបានជាដាក់ឈ្មោះភូមិនេះថាជាភូមិបាយទានោះ ក៏ព្រោះតែភូមិនេះសំបូរទៅដោយរុក្ខជាតិ ម្យ៉ាងដែលគេហៅថា បាយទា ជាប្រភេទរុក្ខជាតិដែលដុះក្នុងស្រែពេលដែលខែសន្ទង់បែកគម្ភ ហើយជាពិសេសគឺសត្វទាចូលចិត្តស៊ីនៅរុក្ខជាតិនោះ។ ភូមិនេះមានចំ​ងាយប្រមាណជាបីគីឡូម៉ែត្រពីផ្លូវជាតិលេខ៣៣ទៅ ដោយធ្វើដំណើរឆ្លងកាត់ភូមិទ្រូងអណ្តើកហើយនិងឆ្លងកាត់ភ្នំមួយឈ្មោះថា ភ្នំថ្កូវ(កូវ)ទើបដល់ភូមិនោះ។ បើធ្វើដំណើរតាមផ្លូវស្រុកកំពង់ត្រចាព្រែកចាកវិញ មកដល់ឃុំកំពូលមាសមា​នផ្លូវលំមួយដោយធ្វើដំណើរតាមក្លោងទ្វារវត្ត គិរីគង្គារ ហៅថា វត្តកំពង់គ្រញូង ប្រមាណជា បួនគីឡូម៉ែត្រទើបដល់ភូមិបាយទា។ ភូមិនេះមានប្រជាជនប្រមាណជា៨០%ជាប្រជាកសិករ ១៥%ជាអាជីវករ និង ប្រមាណជា៥% ប៉ុណ្ណោះជានាក់ធ្វើការងាររាជការ។​​ប្រជាជនសរុបក្នុងភូមិបាយទានេះមានប្រមាណជាជាង៤៥០គ្រូសារប៉ុណ្ណោះ ហើយប្រជាជនរស់នៅក្នុងភូមិនោះតែងតែធ្វើស្រែចំការតាមយថាផល។ ភូមិបាយទាមាន​ដៃ​ព្រែកជាប់មួយយ៉ាងធំដែលលាតសន្ធឹងមកពីទំនប់លំពូខា​ងលើស្រុកកំពង់ត្រាចឆ្ពោះទៅ​កាន់សមុទ្រនៃភូមិភាគនារតីនៃប្រទេសកម្ពុជា។ ហើយមកដល់បច្ចុប្បន្ននេះទំនប់​នេះត្រូវបានទប់សំរាប់យកទឹកដើម្បីយកមកធ្វើស្រែប្រាំងផង។ ទំនប់នោះត្រូវបានហៅថា ទំនប់កំពង់គ្រញូង។ ហើយជារៀងរាល់ឆ្នាំនៅមុខទំនប់ទឹកនោះត្រូវបានព្រះ​សង្ឃ​និង ពុទ្ធបរិស័ទជើង​វត្តកំពង់គ្រញូងប្រារព្ភធ្វើបុណ្យអុំទូកឈើមិនដែលខានផងដែរ។