Jump to content

ស្រុកកំពង់ត្រាច

ពីវិគីភីឌា
ស្រុកកំពង់ត្រាច
ស្រុកកំពង់ត្រាច is located in កម្ពុជា
ទីតាំងនៅកម្ពុជា
កូអរដោនេ: 10°33′N 104°28′E / 10.550°N 104.467°E / 10.550; 104.467
ប្រទេស កម្ពុជា
ខេត្តកំពត
ឃុំ១៦
ភូមិ៦៩
ប្រជាជន (១៩៩៨)[]
 • សរុប៨៣,០៦១
ល្វែងម៉ោង+៧
ភូមិក្រម០៧០៦

ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិត​នៅក្នុង​ទីរួមខេត្តកំពត ហើយមានឃុំ១៤។ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាច​ជា ទីប្រជុំជន​ដ៏​តូច​មួយ ប៉ុន្តែ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​។ នៅ​ទី​នោះ លោក​អ្នក​អាច​ទស្សនា​ល្អាង​ថ្មកំបោរ និង​ភ្នំ​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ​ កាលពី​ដើម​ឡើយ ទី​នេះ​ធ្លាប់​ជា​ល្អាង​មួយ​យ៉ាង​ធំ​នៅ​ចំ​កណ្តាល​ភ្នំ ប៉ុន្តែ​ក្រោយ​មក​មាន​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ​បាក់​ហើយ​បិទ​កន្លែង​នោះ​បាត់ ទៅ​។ នៅក្នុង​ល្អាង​ភ្នំ​នោះ លោកអ្នក​អាច​ឃើញ​ទីសក្ការបូជា ដែល​ជា​ទី​ចាប់​អារម្មណ៍​បំផុត​។ជាង​នេះ​ទៅ​ទៀត លោកអ្នក​អាច​ប្រទះ​ភ្នែក​ឃើញ​អណ្តូង​ទឹកតូចៗ​នៅ​ជើងភ្នំ​កំពង់ត្រាច​។ អណ្តូងទឹក​នេះ ជាទី​គោរព​សក្ការៈ​ពី​ពលរដ្ឋ​ខ្មែរ ចិន​និង​វៀតណាម​ក្នុង​មូលដ្ឋាន។ អណ្តូង​មួយ​មាន​វិជ្ជមាត្រ​ប្រហែល​ជា​៣០​ម៉ែត្រ ហើយ​លោក​អ្នក​អាច​ឃើញ​ដី​ប្រាំពីរ​ពណ៌​។ អណ្តូង​តូចៗ​មាន​ថ្ម ដែល​មាន​រាង​ដូច​សត្វ​ផ្សេងៗ​។

បំណែងចែករដ្ឋបាល

[កែប្រែ]

Coordinates: 8°41′35″N 106°36′34″E / 8.69306°N 106.60944°E / 8.69306; 106.60944

ស្រុកកំពង់ត្រាច is located in កម្ពុជា
ស្រុកកំពង់ត្រាច
ប្លង់នៃស្រុកស្រុកកំពង់ត្រាច

ស្រុកកំពង់ត្រាច (អង់គ្លេស: Kampong Trach District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១៤ឃុំ និង ៦៩ភូមិ÷

ស្រុកកំពង់ត្រាច
លេខកូដឃុំ ឈ្មោះឃុំជាអក្សរខ្មែរ ឈ្មោះឃុំជាអក្សរអង់គ្លេស ចំនួនភូមិ
០៧០៦០១ ឃុំបឹងសាលាខាងជើង Boeng Sala Khang Cheung Commune ០៤
០៧០៦០២ ឃុំបឹងសាលាខាងត្បូង Boeng Sala Khang Tboung Commune ០៤
០៧០៦០៣ ឃុំដំណាក់កន្ទួតខាងជើង Damnak Kantuot Khang Cheung Commune ០៤
០៧០៦០៤ ឃុំដំណាក់កន្ទួតខាងត្បូង Damnak Kantuot Khang Tboung Commune ០៥
០៧០៦០៥ ឃុំកំពង់ត្រាចខាងកើត Kampong Trach Khang Kaeut Commune ០៤
០៧០៦០៦ ឃុំកំពង់ត្រាចខាងលិច Kampong Trach Khang Lech Commune ០៧
០៧០៦០៧ ឃុំប្រាសាទភ្នំខ្យង Prasat Phnom Khyang Commune ០៣
០៧០៦០៨ ឃុំភ្នំប្រាសាទ Phnom Prasat Commune ០៧
០៧០៦០៩ ឃុំអង្គសុរភី Ang Sophy Commune ០៦
០៧០៦១២ ឃុំព្រែកក្រឹស Preaek Kroes Commune ០៧
០៧០៦១៣ ឃុំឫស្សីស្រុកខាងកើត Ruessei Srok Khang Kaeut Commune ០៤
០៧០៦១៤ ឃុំឫស្សីស្រុកខាងលិច Ruessei Srok Khang Lech Commune ០៦
០៧០៦១៥ ឃុំស្វាយទងខាងជើង Svay Tong Khang Cheung Commune ០៤
០៧០៦១៦ ឃុំស្វាយទងខាងត្បូង Svay Tong Khang Tboung Commune ០៥
ចំនួនភូមិសរុប ៧០

អក្សរកាត់នៃរដ្ឋបាលឃុំនីមួយៗក្នុងស្រុកកំពង់ត្រាច

[កែប្រែ]

បំណែងចែករដ្ឋបាលបច្ចុប្បន្ន

[កែប្រែ]

ប្រវិត្តិសាស្រ្ត

[កែប្រែ]

កាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូ​វនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ​ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃដែរ ចំនែកផ្លូវវិញគឺ ភ្លូវ ភ្លឺស្រែ គឺមិនទាន់មានការអភិវឌ្ឍន៏នៅឡើយ កាលពីមុនផ្លូវពិបាកធ្វើដំណើរប្រជាពលរដ្ធមានភាពលំបាកច្រើន។

ស្រុកកំពុងត្រាច

សេដ្ឋកិច្ច

[កែប្រែ]

សេដ្ធកិច្ចនៅក្នុងស្រុកកំពុងត្រាចប្រជាជនប្រកបររបរ​ជាកសិករ និង ធ្វើចំការមួយចំនួនតូច ពុំបានទទួលប្រាក់កំរៃច្រើននោះទេ។​​ ប៉ុន្តែបច្ចុប្បន្ននេះមានការរីចម្រើនច្រើន គឺ មានអគ្គីសនី និង ទឹកស្អាត ប្រើគ្រប់គ្រាន់។ ប្រជាជនមិនសូវជាមានជីវភាពគ្រប់គ្រាន់ទេ ព្រោះពួកគាត់ភាគច្រើនពុំសូវបានរៀនសូត្រគ្រប់គ្រាន់។ហើយពួកគាត់ប្រកបរបរជាកម្មករ ធ្វើការអោយគេ ដូចជា ប្រកបរបរអាជីកម្មផ្សេងៗ កម្មករច្រូតកាត់ សំណង់ ​​ កម្មករ រោងចក្រ ដើម្បើចិញ្ចិមជីវិត ។ចំពោះការអភិវឌ្ឈន៍ស្រុកកំពង់ត្រាចវិញបើនិយាយពីផ្លូវគឹពុំមានភាពងាយស្រួលធ្វើដំណើរនោះទេជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង លូ ​​ ។ ចំពោះផ្នែកអសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អ​​ខ្លាំនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ។

វប្បធម៏

[កែប្រែ]

ប្រជាជននៅទីនេះមានចំរុះជាតិសាសន៏ ហើយកាន់សាសនាផ្សេងៗគ្នា តែភាគច្រើនគឺកាន់សាសនាព្រះពុទ្ធ​ តែពួកគាត់ចេះជួយគ្នាទៅវិញទៅមកពេលមានអាសន្នម្ដងៗ​​​ រឺបុណ្យទាន ពិធីរៀបអាពាពិពាហ៏ ដោយមិនរើសអើងទៅលើសាសនាមួយឡើយនិងរាប់អានគ្នាទៀតផង។[]

ទេសចរណ៏

[កែប្រែ]

ជាស្រុកមួយដែលមានភ្នំកំពង់ត្រាច[] ខេត្តកំពត[] ។ ។ជាកន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍។[]

ភ្នំ

[កែប្រែ]

ស្រុក​កំពង់ត្រាច​មាន​ភ្នំ​ចំនួន​១៦គឺ

  1. ​ភ្នំ​រមណីយដ្ឋាន​កំពង់ ត្រាច ។ ២-​ភ្នំ​ថ្កូវ គេ​កាយ​យក​ក្រួស ។ ៣-​ភ្នំ​អង្គរ​ជ័យ គេ​កាយ​យក​ដី​ក្រួស​ជិត​រលាយ​ហើយ ។ ៤-​ភ្នំ​ស្រ​ង៉ា​ប​មាន​គេ​កាយ​ក្រួស ។ ៥-​ភ្នំ​លក ។ ៦-​ភ្នំ​ដំរី ។ ៧-​ភ្នំ​ទឹក ។ ៨-​ភ្នំ​ថ្មដា ភ្នំ​នេះ​មាន​គេ​លួច​កាយ​ក្រួស​លក់ ។ ៩-​ភ្នំ​តា​ម៉ុ​ក ។ ១០-​ភ្នំ​ប្រាសាទ ។ ១១-​ភ្នំ​សសៀ​មាន់ ។ ១២-​ភ្នំ ខ្យង ។ ១៣-​ភ្នំ​ស ។ ១៤-​ភ្នំ​គ្រោ​ល​គោ ។ ១៥-​ភ្នំ​បុណ្យ ។ ១៦-​ភ្នំ​ទទឹងថ្ងៃ ។

កាអប់រំ

[កែប្រែ]

ការអប់រំពុំមានការវិវត្តន៏ខ្លាំងនេះទេ​ ដោយសារនៅទីនោះពុំនូវមានរីកចំរើន ផ្លូវពិបាកក្នុងការធ្វើដំណើរ ជីវភាពមានការខ្វះខាត​ ។ដោយសារប្រជាជននៅទីនោះមានជីវភាពខ្វះខាត​ធ្វើអោយពួកគេទៅរកការងារធ្វើនៅតាមរោងចក្រផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេ។នៅក្នុងខេត្តនេះក៏មានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិឡាលយ័ និងវិទ្យាល័យផងដែរ។ប៉ុន្តែពុំសូវបានទទួលការអប់រំទូលំទូលាយទេ ដោយសារជីវភាពខ្វះខាត និងពេលវេលាសម្រាប់សិក្សា ព្រោះពួកគាតជួយធ្វើការដើម្បីរកចំណូល។

វិទ្យាល័យ

[កែប្រែ]
  1. វិទ្យាល័យព្រះបិតាជាតិ
  2. វិទ្យាល័យសម្ដេចហ៊ុនសែនអង្គសុរភី
  3. អនុវិឡាល័យហ៊ុនសែនសិស្សល្អ

ឯកសារយោង

[កែប្រែ]
  1. ជំរឿនប្រជាជនកម្ពុជាជាសកល១៩៩៨: ភូមានុក្រមភូមិ. វិទ្យាស្ថានជាតិស្ថិតិ. កុម្ភៈ ២០០០. pp. ២១៤–២១៥. 
  2. [១]
  3. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  4. "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-22. {{cite web}}: zero width space character in |title= at position 18 (help)
  5. "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-22. {{cite web}}: zero width space character in |title= at position 18 (help)