របាំត្រុដិ

ពីវិគីភីឌា

របាំត្រុដិ

ប្រវត្តិ
ឈ្មោះ​ពេញ
រហស្សនាម ត្រុដិ
រជ្ជកាល
កម្មសិទ្ធ  កម្ពុជា
បញ្ជីសម្បត្តិបេតិកភណ្ឌ
តួអង្គសំខាន់ៗ

ប្រវត្តិ[កែប្រែ]

របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធ ក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមាន របាំម៉ុងសាយ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។

តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មី ពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍ សប្បាយផង។ ពាក្យ ត្រុដិ សំដៅដល់ពេល ដែលឆ្នាំ ចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវ បានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់ នៃឆ្នាំ នីមួយៗ ក្នុងទស្សនៈ របស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់ រាប និងវាលទំនាប។

ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ ដោយសេចក្តីសប្បាយរីករាយ។ ក្នុងន័យដដែល នេះ ការដែលគេមិនបាន ប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវ របាំនេះ ដោយប្រការណាមួយ អាចនាំមកនូវរាល់អំពើទុក្ខ សោកពុំ ខាន។ នេះជា អត្ថន័យទី១ នៃរបាំត្រុដិ។ រីឯអត្ថ ន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែល នឹងនេះដែរពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃ ដូចជា ត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើង ក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិ នូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធី នេះ មានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ។

និមិត្តរូប ដ៏សំខាន់ នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅក្រៅពីវត្តមាន របស់ពួក អ្នករាំកាន់សញ្ញាសម្រាប់ កំណត់ ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាង ផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ ទៀត រាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នា ដោយមានពាក់ស្នែង ទន្សោងលើក្បាល របស់ គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើស ដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើស ដែលត្រូវ គេបរ បាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើ ជារុក្ខទេវតាថែរក្សាព្រៃភ្នំ ដែលជួយពួកព្រាន ព្រៃក្នុងការបរបាញ់។

ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬ អាក្រក់ យើងអាចសម្គាល់នូវលក្ខណៈ ពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យ ឆ្លងផ្តាច់ឆ្នាំចាស់ ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ យើងដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះ ទៅទៀត នោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការ ផ្តល់នូវផលប្រយោជន៍ សុភមង្គល របស់មនុស្ស ក្នុងសង្គមដោយរួមរិតសម្ព័ន្ធភាព សាមគ្គី ភាព របស់ ពួកគេឡើងវិញ ។ ទស្សនៈបែបនេះ ពិតជាពុំមែន កេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជាមត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើន ពាន់ឆ្នាំ មកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ គឺក្នុងពិធីរបាំឆ្លងនេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ ឋានៈវណ្ណៈក្នុងសង្គម ត្រូវពង្រឹង សាជាថ្មី ឡើងវិញ ដើម្បីឈានទៅរកវឌ្ឍនភាព និងសុភមង្គល ដោយក្តីសង្ឃឹម។ លក្ខណៈពិសិដ្ឋមួយទៀត របស់របាំត្រុដិគឺជំនឿ លើបុព្វការីជន ក្រោមរូបភាព សត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវ រូបភាពឯកភាព ផ្នែកជំនឿសាសនា។ សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ)និង ជនជាតិខ្មែរ ប្រារព្ធរបាំ នេះ ពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿន វប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និង ខ្មែរតែ ប៉ុណ្ណោះ ព្រមទាំង ចំណាស់ របស់ប្រពៃណីដ៏ល្អនេះផងដែរ៕

I.ប្រភពៈ

           របាំត្រុដិ​ ជារបាំជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើម​មួយ​រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មក។ ជន​ជាតិ​សំរ៉ែ​សព្វ​ថ្ងៃ​រស់​នៅច្រើន​ច្រង់​ភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាប។ ជារៀង​រាល់​ពេល​ចូល​ឆ្នាំជាន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ប្រ​ជា​ប្រិយ​មួយ​បែប ដែល​គេ​និយម​មក​លេង​ពេល​ចូល​ឆ្នាំថ្មីដើម្បី​ប្រ​សិទ្ធិ​ពរ​ដល់​អ្នក​ស្រុក។ ម្យ៉ាង​ទៀត​របាំ​ត្រុដិ​នេះ​ក៏នាំ​ផ្សា​ភ្ជាប់​ និង​ជំ​នឿ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​ពេល​ដែល​មាន​ការ​រាំង​ស្ងួត។​ក្នុង​របាំនេះ​គេ​និយម​ប្រើ​កន្ទុយ​ក្ងោក​ដោយ​គេ​យល់​ថា ក្ងោក​ជា​តំណាង​ព្រះ​អាទិត្យ​។ មនុស្ស​បន់​ស្រន់​អង្វ​រព្រះ​អាទិត្យ សុំ​អោយ​ព្រះ​អាទិត្យ​ផ្តល់​អំណោយ​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ដើម្បី​ស្រែ​ចំការ។

សំគាល់ៈ សព្វ​ថ្ងៃនេះ​គេ​ប្រ​ទះឃើញ​មាន​លេង​របាំត្រុដិ​ តែ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់​ដំ​បង​ប៉ុណ្ណោះ។

II.ឧបករណ៍តន្រ្តី និង​ឧបករណ៍សំដែងៈ

           -ដងកញ្ឆាៈ ធ្វើ​អំពីពីង​ពង់​ប្រ​វែង​២ម៉ែត្រ មាន​បន្ទះរនាប​តូច​ឆ្មារភា្ជប់​នៅ​ចុង ហើយ​ខ្វែង​គ្នាពត់ងទន្ទាំ មាន​សណ្ឋានដូច​ស្នែង​៤។ នៅ​ចុង​បន្ទះរនាប​មាន​ចង​ខ្សែ​ខ្វែង ពីចុង​មួយ​ទៅ​ចុង​មួយ ហើយ​នៅ​កណ្តាល​ខ្សែ​ខ្វែង​នោះ​មាន​បន្តោង​ផ្លែ​អង្គុញ​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​គ្រួស ឬដែក​ក្នុង​នោះ ប្រ​យោជន៍​អោយលឺ​សូកាល​ណា​គេ​បុកដង​វា​និង​ដី​តាម​ចង្វាក់​ស្គរ។
           -ចង្ក្រងដំបែរៈ ចង​បន្តោង​និង​ខ្សែ​ទាមគោ ហើយ​ចង​ភ្ជាប់​និង​ដង​ឬស្សីដែរ ចង្រ្កងនេះចង​ព្យួរនឹង​ដែរ។ កាល​ណាគេ​បុកនិង​ដី ក៏លាន់​សូរ​ប្រាវៗ​តាម​ចង្វាក់។
           -ចង្ក្រងរ៉ូងៈ ចង្រ្កង​នេះគេ​ចង​ព្យួរ​ជា​ចង្កោមៗ ប្រ​យោជន៍​លឺ​សូរ​ពេល​សំ​ដែង។
           -ក្រៅ​ពី​នេះ​មាន​ស្គរដី ទ្រអ៊ូរ និង​ទ្រសោ…។
           -មុខត្លុកៈ ធ្វើ​ពី​ឆ្អឹង​ឬស្សីពាស​ក្រដាស​ ឬសាច់ ឬខ្មុក
           -មកុដៈ ធ្វើ​ពី​ក្រដាស​លាប​កាវ​បិទ​អោយ​ក្រាស​តម្រួត​គ្នា​ទៅ​ជារឹង​ គឺស្មាច់ ឬ ខ្មុក ហើយ​ផាត់ពណ៌។
           -ស្នែង​ប្រឹសៈ ស្នែង​ទន្សោង​ កន្ទុយក្ងោក
           -ក្រចកយកផ្តៅប្រវែង​ 0,២ម៉ែត្រ បិទ​ចុង​អោយ​ស្រួច​រោល​ភ្លើង​អោយ​ង ហើយ​យក​ខ្សែ​អំ​បោះ​ចង​ភ្ជាប់​និង​ម្រាម៤ ឯមេ​ដៃមិន​បាច់​ពាក់ទេ។

III.តួសំដែងៈ

           -អ្នកកាន់​ដង​កញ្ឆា (ដង​កញ្ឆា​តំ​ណាង​ដង​ស័ត្រ​ ឬក្លស់)
           -អ្នក​ពាក់មុខ​ត្លុក តំ​ណាង​ព្រាន​ព្រៃ​តំណាង​ដោះ (ទេវតាក្រឡាខ្លួន)
           -ប្រើស​ ទន្សោង​ តំណាង​មា ឬសភាវៈអាក្រក់
           -តួរាំ (តូអង្គឯក តួនាង)
           -ពួកភ្លេង ​តំណាង​ទេវតា
           -អ្នក​ពាក់ក្រចង

សំគាល់ៈ តួសំដែង​ក្នុង​របាំត្រុដិ​ជាមធ្យម​មាន​២៥នាក់។

           តួអង្គ​ដែល​គេ​យក​មក​សំដែង​នេះ គឺ​មាន​ទាក់​ទង​នឹង​ជំនឿថា នៅ​តាម​ស្រុក​ភូមិ​ជិត​ឆ្ងាយ យូរៗ​ម្តង​រមែង​មាន​សត្វ​ព្រៃ​ចូល​មក​ក្នុង​ភូមិ​អ្នក​ស្រុក។ គេ​ជឿថា បើ​មាន​សត្វ​ព្រៃ​ណាចូល​ស្រុក​ហើយ គឺមាន​កើត​ឧបទ្រុព្យ​ចង្រៃមិន​ខាន។ គេ​នាំ​គ្នា​ប្រោះ​ព្រំ​ប្រេង​ម្សៅ​អោយ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ។ ដោយ​មាន​ជំនឿ​បែប​នេះ​ហើយ ទើប​អ្នក​ស្រុក​បង្កើត​អោយ​មាន​របាំត្រុដិ​នេះ​ឡើង​ដែល​ត្រូវ​មាន​សត្វ​ប្រើស ទន្សោង​ ក្ងោក សុទ្ធ​សសឹង​ជា​សត្វ​ព្រៃ មាន​បង្ហាញ​អោយ​អ្នក​ស្រុក​ប្រោះ​ព្រំ​ប្រេង​ម្សៅ​ចង​ដៃ​អំ​បោះ​កំរង​អោយ​ស្រេច​តែ​ម្តង​ បើ​សិន​ជា​មាន​សត្វ​ព្រៃ​ចូល​មកលើក​ក្រោយ​ទៀត​ក៏​គ្មាន​កើត​ឧបទ្រុព្យ​ចង្រៃអ្វីដែរ។
           តាម​ឯក​សារ​ខ្លះ​បាន​និយាយ​ទាក់​ទង​ទៅ​នឹង​ពុទ្ធ​សាសនា​ថា ”កាលព្រះពុទ្ធ​នៅ​ជា​ពោធីសត្វ យាង​ចេញ​សាង​ភ្នូស​មារ​បាន​សម្តែង​ខ្លួន​ជា​សត្វ​ប្រើសមក​រារាំង​ស្កាត់​ផ្លូវ​មិន​អោយ​ព្រះ​អង្គ​យាង​ទៅ​បួស​បាន“។ ព្រះ​ពោធិសត្វ​តាំង​អធីដ្ឋាន​ក៏ក្តៅ​ដល់​ទេវតា។ ទេវតា​ក៏ចូល​មក​តំណែង​ខ្លួន​ជាងោះ លប​បាញ់​ប្រើស​ក្លែង​ភេទ​នោះ​ស្លាប់​ទៅ ហើយ​ក៏​បាន​នាំ​គ្នា​ដង្ហែ​ព្រះ​ពោធិ​សត្វ​ទៅ​សាង​ភ្នូស​បាន​សម្រេច​ដូច​បំ​ណង។
           របៀបសំដែងៈ
           ដំបូង​តូ​រសំ​ដែង​ទាំង​អស់​ត្រូវ​បន្ទន់​កាយ​រំលឹក​គុណ​គ្រូ។ មនុស្ស​ព្រៃ​ទាំង​អស់​ចេញ​មក​មាន​កិរិយា​មិន​នឹង​ធឹង​រត​ឆ្លេ​ឆ្លា​ឆ្វេង​ស្តាំ រត​ទៅ​រត​មក​ចេញ​ក្រៅ​ពី​រង្វង់ ហើយ​ច្រើន​រត​ទៅ​មុខ​គេ។ ដង​ខ្លួន​ងេក​ងោគតាម​ចង្វាក់​ស្គរ ដៃ​គ្រាន់​តែ​ពន់​បន្តិច​មិន​ចេញ​ជា​រាំទេ។
           -តួព្រាន​ស្លៀក​ស្លឹក​ចេក​ច្រៀក ចង​ព័ទ្វ​ចង្កេះ លាប​ខ្លួន​ខ្មៅ។
           -អ្នក​ពាក់​ស្នែង (ប្រើស​ ទន្សោង) ចាក់​ក្បាច់​ប្រ​ហែល​ព្រានព្រៃ និង​មនុស្ស​ព្រៃ​ដែរ។ ដៃ​ទាំង​ពីរ​ជូន​យក​ទៅ​កាន់​ស្នែង ជូន​លូក​ទៅ​មុខទំនង​ធ្វើ​ជា​ជើង​ម្រឹគដោយ​ឈាន​បង្កោង​ខ្នង។ គេ​រាំលោតៗ​តាម​ចង្វាក់​ស្គរ​ផ្អៀង​ផ្អង​ដូច (ម្រឹគ​ផ្អើល​ម្តងៗ) យូរៗ​ប្រើស​និង​ទន្សោង ធ្វើ​ជា​រត​ចេញ​ទៅ​ខាង​ក្រៅ​វង់​ម្តងៗ​ដែរ។
           -តួឯក​ និង​តួនាង​ច្រើន​ជា​តួ​រាំនារី។ តួឯក​ពីរ​ស្លៀក​ចង​ក្បិន​ពណ៍ ពាក់​អាវ​ពណ៍ ពាក់​មកុដ ពាក់​សង្វារ ដៃ​កាន់​កន្ទុយ​ក្ងោក។ តួនាង​ពីរ​នាក់​ទៀត​ស្លៀក​សំ​ពត់​សំលុយ​ពណ៍ ពាក់​អាវ​ពណ៍ ពាក់របៃ​គ្មាន​សង្ហាទេ ហើយ​ចង​ដន្សែង​សំយ៉ុង។ តួទាំង​ពីរ​នេះ​មាន​ក្បាច់​ទន់​ភ្លន់​ជាង​គេ ដោយ​មា​ន​រឹក​ជា​នារី​ក្រមុំ​អែន​អន។
           -អ្នក​ពាក់​ក្រចក និង​អ្នក​កាន់​គ្រឿង​ភ្លេង​ជា​តួ​បន្ទាប់​បន្សំ។ អ្នក​ពាក់​ក្រចក​ជួយ​ច្រៀង​ និង​អោយ​ចង្វាក់​ជា​មួយ​ស្គរ​ផង​ ដោយ​ផ្ទាត់​ក្រចក​លឺ​ផស់ៗ ហើយ​ងេក​ងោគ​ខ្លួន​តាម​ចង្វាក់។ អ្នក​កាន់​គ្រឿង​ភ្លេង​ជា​ពិសេស​អ្នក​បុក​ដង​កញ្ឆា និង​អ្នកកាន់​ចង្ក្រង​ដំបែរជួយ​ចង្វាក់​ស្គរ និង​យោល​ខ្លួន​តាម​ចង្វាក់​ស្គរ និង​កញ្ឆា។