វត្ត ពិភិទ្ធារាម
វត្ត ពិភិទ្ធារាម គឺជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តនានាក្នុង ខេត្តបាត់ដំបង វត្តនេះស្ថិតនៅ ភូមិព្រែកមហាទេព សង្កាត់សា្វយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានព្រំប្រទល់ ខាងជើងជាប់នឹងសាលា ព្រៈមុនីវង្ស ខាងត្បូង ជាប់នឹងផ្លូវខេត្ត ខាងកើតជាប់នឹងផ្លូវលេខ២ ខាងលិចជាប់នឹងផ្លូវលេខ៣។ វត្តពិភិទ្ធារាមនេះ បានឧប្បត្តិឡើងនៅឆ្នាំ១៨៧៣នៅលើទឹកដីរបស់ តារស់ ដែលគាត់បានប្រគេនដល់ សង្ឃ។ លឺតាមចាស់ៗ និងអាច្យតូច ជិន ហើយនិងលោក ហង់ សុផល ដែល ជាអតីតចៅអធិការបានអោយ ដឹងថាៈពាក្យថា ពិភិទ្ធ គឺជាងារបស់តារស់ជាម្ចាស់ដីនាសម័យនោះ ដូច្នេះអ្នកភូមិចំណុះជើងវត្តហៅវត្តពិភិទ្ធរាម ងារបស់គាត់រៀងមក។
ផ្ទែដីវត្តពិភិទ្ធរាម មានចំនួន ១៣៩៩២ម៉ែត្រក្រឡា ដែលមានបណោ្តយ១៣២ម៉ែត្រ និង ទទឹង១០៦ម៉ែត្រ នៅចំកណ្តាលដីវត្តមាន ព្រៈវិហារមួយដ៏ធំស្កឹមស្កែកសាងអំពីឈើ(២៣x១៦) នៅ ស.ព២៤៦២ នេះបើយោង អក្សចារឹកនៅហោជាងខាងលិច ប៉ុន្តែនៅក្លោងទ្ធារព្រះវិហារខាងលិច សរសេរដោយលោកគ្រូចៅអធិកា អិត អាន ព្រះវិហារនេះកសាងនៅ គ.ស.១៨៨៨។ ធម្មមន្ទីរ សាងអំពីបេតុង កំពង់២ជាន់ បណ្តាយ១១ម៉ែត្រ ទទឹង១០ម៉ែត្រ ធម្មសភាសាលា ជញ្ជាំងបេតុង ប្រក់ក្បឿង៣ខ្នងជាប់គ្នា បណ្តោយ៤៦ម៉ែត្រ ទទឹង១៦ម៉ែត្រ កំពស់១ជាន់ កុដិចែវ កសាងពីបេតុង ដំបូលរាប កំពស់១ជាន់ បណ្តោយ២៨ម៉ែត្រ ទទឹង៨ម៉ែត្រ កុដិកសាងបេតុង ប្រក់ក្បឿង ២ជាន់ កុដិធ្វើពីបេតុង១ជាន់ ២ខ្នងដាច់ពីគ្នា និង កុដិ២ជាន់ទៀតធ្វើពីបេតុងដំបូលរាប លើសពីនេះនៅមានកុដិឈើប្រក់ស្លឺកតូចៗច្រើនទៀត។ ប៉ុន្តែដោយឆ្លងកាត់សង្គ្រាមដ៏យូរលង់ជាពិសេសក្នុងសម័យ ៣ឆ្នាំ ៨ខែក្នុងការគ្រប់គ្រង របស់ ពល ពត សមិទិ្ធផលផ្សេងៗ កុដិ សាលាជាដើមត្រូវបានបំផ្លិចបំផ្លាញសើ្ទគ្មានសល់ ហើយគេយកកន្លែងទីសក្ការៈបូជាធ្វើកន្លែងចិញ្ចឹមជ្រូក និងដាក់ លាមកជ្រូកទៅវិញ។ ក្រោយថ្ងៃរំដោះ ៧ មករា១៩៧ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង រណសិរ្សសាមគ្គី សង្រោះ ជាតិ កម្ពុជាតិកម្ពុជា ព្រះពុទ្ធសាសនា ត្រូវបានបងើ្កតឱ្យមានឡើងវិញ។