វិគីភីឌា:HotCats

ពីវិគីភីឌា

HotCats (ចំនាត់ថ្នាក់ក្រុមទាន់ចិត្ត) ជា JavaScript ប្រើនៅលើ វិគីភីឌាភាសាខ្មែរ បង្កើតឡើងក្នុងគោលបំណងអាចអោយ អ្នកប្រើប្រាស់វីគីភីឌា មានលក្ខណៈងាយស្រួលក្នុងការ ដាក់បន្ថែម កែឈ្មោះ ឬក៏លុបនូវចំណាត់ថ្នាក់ក្រុមបាន យ៉ាងងាយស្រួលនិងរហ័សទាន់ចិត្ត។ HotCatsក៏មានបំនង​បញ្ចុះបញ្ចូល​អ្នកសរសេរ​អត្ថបទ​ទាំងអស់​អោយដាក់​ចំនាក់ថ្នាក់ក្រុម​អោយអត្ថបទដែលគេសរសេរ​ ដើម្បីអោយអ្នកមកទស្សនា​យល់ថា​វិគីភីឌាភាសាខ្មែរ​ក៏មានគុណភាព​ផងដែរ។

របៀបតំឡើង[កែប្រែ]

ដំបូង​អ្នក​ត្រូវ​ឡុកអ៊ីន​ជា​មុន​សិន បន្ទាប់​ចូល​ទៅ​ក្នុង​ចំនង់ចំនូលចិត្ត​របស់អ្នក។ សូមមើល​រូប​ខាងក្រោម។

របៀបតំឡើង Hotcat

បំរើបំរាស់[កែប្រែ]

មានសញ្ញាចំនួន ៣ ដែលលេចឡើងនៅត្រង់កន្លែងដាក់ចំនាត់ថ្នាក់ក្រុម ៖

  • (+) មានន័យថា "បន្ថែម" ឈ្មោះចំណាត់ថ្នាក់ក្រុម
  • (-) មានន័យថា "លុប" ឈ្មោះចំណាត់ថ្នាក់ក្រុមចោល
  • (±) មានន័យថា "កែសំរួល" ឈ្មោះចំណាត់ថ្នាក់ក្រុម
សូមមើលរូបភាពខាងក្រោមនេះ

ប៊ូតុង យល់ព្រម និង ប៊ូតុង បោះបង់[កែប្រែ]

នៅពេលដែលលោកអ្នកកំពុងកែសំរួល និងដាក់បន្ថែមនូវចំណាត់ថ្នាក់ក្រុម ដោយប្រើប្រាស់ HotCats វានឹងលេចចេញនូវ ប៊ូតុង ដាក់ស្នើ និង ប៊ូតុង បោះបង់ ។

  • ប៊ូតុង ដាក់ស្នើ៖ ប្រើ សំរាប់ដាក់ស្នើ ឈ្មោះចំនាត់ថ្នាក់ក្រុម នៅលើអត្ថបទឬក៏ជួយកែសំរួលវា។
  • ប៊ូតុង បោះបង់៖ នៅកំពុងដំណើរការ ប៉ុន្តែស្រាប់តែមានអ្វីមួយ មិនប្រក្រតីកើតឡើងលោកអ្នកអាច ចុចលើប៊ូតុង បោះបង់ ជៀសវាង បំរែបំរួលខុសឆ្គង ណាមួយជាយថាហេតុ ។


របៀបដាក់ចំនាត់ថ្នាក់ក្រុមបន្ថែម[កែប្រែ]

លោកអ្នកអាចដាក់បន្ថែមឈ្មោះ ចំណាត់ថ្នាក់ក្រុម ទៅក្នុងទំព័រមួយដោយចុចលើសញ្ញា (+) ។ ប៉ុន្តែសូមកុំដាក់បន្ថែមនូវឈ្មោះចំនាត់ក្រុមដែលមានស្រាប់ហើយ។

របៀបលុបចំនាត់ថ្នាក់ក្រុមចោល[កែប្រែ]

លោកអ្នកអាចលុបចំនាត់ក្រុមមួយចេញពីទំព័រ ដោយគ្រាន់តែប្រើសញ្ញា (-) ។មុនពេលលុបសូមប្រុងប្រយ័ត្នផង វានឹងបង្ហាញសារជាអក្សរដើម្បីសួរបញ្ជាក់ថាតើ លោកអ្នកប្រាកដជាចង់លុប ចំណាត់ថ្នាក់ក្រុមនោះចេញមែន។


របៀបកែសំរួលចំនាត់ថ្នាក់ក្រុម[កែប្រែ]

សញ្ញា (±) ប្រើដើម្បីកែតំរូវឈ្មោះចំណាត់ថា្នក់ក្រុម ដែលមានក្នុងទំព័រស្រាប់។