សហភាពភូមា (១៩៤៨–១៩៦២)
ပြည်ထောင်စု မြန်မာနိုင်ငံတော် | |||||||||
---|---|---|---|---|---|---|---|---|---|
១៩៤៨–១៩៦២ | |||||||||
បាវចនា သမဂ္ဂါနံ တပေါ သုခေ ("សុភមង្គលដោយភាពសុខដុមរមនា") | |||||||||
រដ្ឋធានី | រ៉ង់ហ្គូន | ||||||||
ភាសាទូទៅ | ភាសាភូមា | ||||||||
សាសនា | ព្រះពុទ្ធសាសនា | ||||||||
រដ្ឋាភិបាល | សាធារណរដ្ឋអាស្រ័យរដ្ឋធម្មនុញ្ញ ប្រកាន់សភាសហព័ន្ធ | ||||||||
នីតិបញ្ញត្តិ | សភាសហភាព | ||||||||
សភានៃសញ្ជាតិ | |||||||||
សភាតំណាងរាស្ត្រ | |||||||||
ក្រឡាផ្ទៃ | |||||||||
១៩៤៨ | ៦៧៦,៥៧៨ គ.ម២ | ||||||||
រូបិយវត្ថុ | គីយ៉ាត (K) | ||||||||
| |||||||||
សព្វថ្ងៃជាផ្នែកនៃ | មីយ៉ាន់ម៉ា |
សហភាពភូមា (ភាសាភូមា៖ ပြည်ထောင်စု မြန်မာနိုင်ငံတော်) គឺជាសម័យកាលរយៈពេលដប់បួនឆ្នាំ (១៩៤៨–១៩៦២) ក្រោយពីប្រទេសភូមាបានប្រកាសឯករាជ្យពីអាណានិគមអង់គ្លេស។ នៅក្នុងសម័យកាលនេះ ប្រទេសភូមាត្រូវប្រឈមនឹងកុបកម្មកុម្មុយនិស្តនិយមជាច្រើនដោយភាគច្រើនផ្តើមឡើងដោយបក្សកុម្មុយនិស្តភូមា (ទង់ស) ដឹកនាំដោយថន ធុន, បក្សកុម្មុយនិស្តទង់ក្រហមដឹកនាំដោយតាកឃីន ស៊ូ, អង្គការប្រជាជនស្ម័គ្រចិត្ត និងអង្គការនយោបាយជាច្រើនទៀត។ល។[១]
ប្រវត្តិសាស្ត្រ
[កែប្រែ]តំបន់ទីជនបទនៃភូមិភាគខាងជើងប្រទេសភូមាត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់កងកម្លាំងគួមីនតាងបន្ទាប់ពីសង្គ្រាមស៊ីវិលចិនបានបញ្ចប់នៅក្នុងឆ្នាំ១៩៤៩។[១] ដំបូងឡើយ ភូមាតែងតែទទួលស្វាគមន៍ជំនួយពីបរទេសដើម្បីកសាងប្រទេសជាតិឡើងវិញក៏ប៉ុន្តែដោយសារតែការគាំទ្រវត្តមានយោធាជាតិនិយមចិននៅភូមាដោយអាមេរិក ទីបំផុតប្រទេសនេះក៏សម្រចចិត្តបដិសេធរាល់ជំនួយបរទេសភាគច្រើនដូចជាការមិនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (SEATO) ជាដើមហើយភូមាបានងាកមកគាំទ្រសន្និសីទក្រុងបាន់ដុងនៅឆ្នាំ១៩៥៥ វិញ។[១]
នៅឆ្នាំ១៩៥៨ ខណៈដែលប្រទេសនេះកំពុងតែអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់ខ្លួន វិបត្តិនយោបាយមួយបានផ្ទុះឡើងគឺបន្ទាប់ពីសម្ព័ន្ធសេរីភាពប្រជាជនប្រឆាំងលទ្ធិហ្វាស៊ីសដែលជាបក្សសម្ព័ន្ធនយោបាយមួយដ៏សំខាន់របស់ភូមាបានបែកបាក់ទៅជាពីរក្រុមបក្សពួកផ្សេងៗគ្នា។[១][២] ស្ថានភាពនយោបាយកាន់តែមានភាពច្របូកច្របល់ឡើងនៅក្នុងសភាភូមារហូតដល់ដំណាក់កាលដែលលោកអ៊ូ នូ (ប្រធានដឹកនាំសម្ព័ន្ធសេរីភាពប្រជាជនប្រឆាំងលទ្ធិហ្វាស៊ីស) ត្រូវបានគេរួមបោះឆ្នោតដកទំនុកចិត្តចេញប៉ុន្តែលោកបានគេចខ្លួនពីការដកអំណាចដោយសារតែមានការគាំទ្រពីក្រុមរណសិរ្សរួបរួមជាតិ ដែលត្រូវបានគេជឿថាមានសមាជិកខ្លះជា"អ្នកនយោបាយកុម្មុយនិស្តសម្ងាត់"។[១]
អ្នកមូលវិវដ្តនៅក្នុងជួរយោធាបានមើលឃើញរឿងទាំងនេះថាជា"ការគំរាមកំហែង"របស់បក្សកុម្មុយនិស្តភូមាដោយការចុះកិច្ចព្រមព្រៀងជាមួយអ៊ូនូតាមរយៈរណសិរ្សរួបរួមជាតិប៉ុន្តែចុងក្រោយ អ៊ូនូបាន'អញ្ជើញ'អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍នេវីនឱ្យឡើងដឹកនាំប្រទេស។[១] បន្ទាប់ពីយោធាបានឡើងកាន់កាប់ប្រទេស អ្នកគាំទ្រកុម្មុយនិស្តប្រមាណជាង ៤០០ នាក់ត្រូវបានចាប់ខ្លួនដែលក្នុងនោះមាន ១៥៣ នាក់ត្រូវបាននិរទេសទៅកាន់កោះកូកូសនៅឯសមុទ្រអង់ដាម៉ង់។ ក្នុងចំណោមពួកគេទាំងនោះគឺមានមេដឹកនាំរណសិរ្សរួបរួមជាតិឈ្មោះអ៊ុងថាន់ដែលត្រូវជាបងប្រុសរបស់លោកអ៊ុងសាន។ សារព័ត៌មានមួយចំនួនក៏ត្រូវបានបិទផងដែរ។[១]
រដ្ឋាភិបាលបណ្តោះអាសន្នរបស់នេវីនបានធ្វើឱ្យស្ថានការណ៍នយោបាយមានស្ថិរភាពវិញនិងថែមទាំងបានបើកផ្លូវសម្រាប់ឱ្យអ៊ូនូចូលមកបម្រើការក្នុងឆាកនយោបាយម្តងទៀតផងដែរជាមួយគណបក្សនយោបាយថ្មីឈ្មោះថាគណបក្សសហភាព។[១] មិនយូរប៉ុន្មាន វិបត្តិជម្លោះនយោបាយក៏ត្រឡប់មកវិញដោយលើកនេះគឺបង្កឡើងដោយចលនាបះបោរសហព័ន្ធសាន។
លោកឧត្តមសេនីយ៍នេវីនបានបង្ក្រាបចលនាបះបោរនោះបានដោយជោគជ័យនៅក្នុងឆ្នាំ១៩៥៩។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៦២ នេវីនបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលចេញពីអំណាចនិងចាប់ឃុំខ្លួនមេដឹកនាំស៊ីវិលជាន់ខ្ពស់ដែលរួមមានទាំងលោកអ៊ូនូផងដែរ។ នេវីនបានប្រកាសប្រែប្រទេសភូមាមកជារដ្ឋសង្គមនិយមដោយស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាបដិវត្តន៍សហភាពដែលមានមន្ត្រីយោធាកំពូលៗជាសមាជិក។[១]
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ ១,២ ១,៣ ១,៤ ១,៥ ១,៦ ១,៧ ១,៨ Martin Smith (1991). (អង់គ្លេស) Burma - Insurgency and the Politics of Ethnicity. London and New Jersey: Zed Books. pp. 49,91,50,53,54,56,57,58–59,60,61,60,66,65,68,69,77,78,64,70,103,92,120,176,168–169,177,178,180,186,195–197,193,202,
204,199,200,270,269,275–276,292–3,318–320,25,24,1,4–16,365,375–377,414. - ↑ "Myanmar Since Independence". Brittanica. Retrieved 12 តុលា 2021.
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |