រូបិយវត្ថុ

ពីវិគីភីឌា

និយមន័យ[កែប្រែ]

រូបិយវត្ថុ គឺជាផលិតផលដ៏សំខាន់មួយនៅក្នុងទីផ្សារសេដ្ឋកិច្ច ដើម្បីបង្កើតលក្ខណៈងាយស្រួលដល់ដំណើរការដោះដូរទំនិញ ឬសេវាកម្ម។ រូបិយវត្ថុ ជាវត្ថុមួយដែលត្រូវាបានគេប្រើប្រាស់ជាមធ្យោបាយដើម្បី ដោះដូរទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត។ រូបិយវត្ថុ គឺជាអ្វីៗដែលត្រូបានគេទទួលស្គាល់ក្នុងការទូទាត់ជា មួយទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត។

តួរអក្សរខងាររូបិយវត្ថុ[កែប្រែ]

បករណ៍ដោះដូរ[កែប្រែ]

នៅក្នុងវិស័យសេដ្ឋកិច្ច រូបិយវត្ថុជាមធ្យោបាយដោះដូរនៅពេល ដែលមានការទិញលក់ទំនិញ សេវាកម្ម ឬការទូទាត់បំណុលទាំងក្នុង និងក្រៅប្រទេស។ ការប្រើប្រាស់រូបិយវត្ថុជាមធ្យោបាយដោះដូរដូចនេះ បានបង្កើន ឬពង្រីកសកម្មភាពក្នុងវិស័យសេដ្ឋកិច្ច ព្រោះវាបានកាត់បន្ថយ ការចំណាយយ៉ាងច្រើនក្នុងដំណើរការដោះដូរដោយផ្ទាល់រវាងទំនិញនិង ទំនិញ។ នៅក្នុងវិស័យសេដ្ឋកិច្ច ការដោះដូរដោយផ្ទាល់រវាងទំនិញនិង ទំនិញត្រូវបានចំណាយចំពោះការជួញដូរ ព្រោះអ្នកទិញ និងអ្នកលក់ត្រូវ ស្វែងរកអ្នកមានតំរូវការដូចគ្នាដើម្បីដោះដូរ ពេលវេលាដោះដូរ និងទំហំនៃ ការដោះដូរ។

ឯកតាវាស់តម្លៃ[កែប្រែ]

រូបិយវត្ថុជាឯកតាវាស់តម្លៃ មានន័យថាវាត្រូវបានគេប្រើប្រាស់ដើម្បី វាស់នូវតម្លៃរបស់ទំនិញ ឬសេវាមុនពេលធ្វើការដោះដូរ ។ ពួកគេវាស់តម្លៃទំនិញ ឬសេវាកម្មដោយរូបិយវត្ថុ ក៏ដូចជាពួកគេវាស់ទំងន់ ដោយ Kg ឬវាស់ចំងាយដោយម៉ែត។ នៅក្នុងវិស័យសេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំណើរការនៃការដោះដូរវត្ថុជាមួយនឹង ទំនិញគេប្រើរូបិយវត្ថុជាវត្ថុកណ្តាល។

ឧបករណ៍ផ្ទុក ឬរក្សាតម្លៃ[កែប្រែ]

រូបិយវត្ថុ ជាឧបករណ៍ផ្ទុកតម្លៃ មានន័យថាជាកន្លែងផ្ទុកនូវតំលៃទំនិញក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ ។ មុខងារនេះសំខាន់ណាស់ ព្រោះមនុស្សមិនចង់ចំណាយនូវចំណូលរបស់ខ្លួនឲ្យអស់ពេលទទួលបានភ្លាមនោះទេ ជាពិសេសពួកគេត្រូវសន្សំវាទុកសំរាប់ពេលអនាគត។

ការវាស់រូបិយវត្ថុ[កែប្រែ]

រូបិយវវត្ថុ M1[កែប្រែ]

គឺសំដៅលើមធ្យោបាយណាដែលបានធ្វើការដោះដូរភ្លាមៗ ដូចជា ៖ • Currency in the hands of public • Travelers’ check • Demand deposits • Other checkable deposits

រូបិយវត្ថុ M2[កែប្រែ]

រួមមាន ៖ • រូបិយវត្ថុ M1 • Small-denomination time deposits • Saving deposits including money-market • Retail money-market mutual fund shares

រូបិយវត្ថុ M3[កែប្រែ]

រួមមាន ៖ • រូបិយវត្ថុ M2 • Large-denomination time deposits • Repurchase agreements • Eurodollars


ប្រព័ន្ធរូបិយវវត្ថុ[កែប្រែ]

គឺជាទំរងនៃការង្កើតនូវការចរាចររូបិយវត្ថុរបស់ប្រទេសមួយ ដែលកំណត់ដោយច្បាប់ ។ ប្រព័ន្ធហិរញ្ញវត្ថុរួមមានកត្តាដូចខាងក្រោម ៖ Monetary standard : អ្វីៗដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់ តំលៃរូបិយវត្ថុ ។ Monetary Unit : ជាឯកត្តារបស់រូបិយវត្ថុនៃប្រទេសមួយៗ ដូចជានៅកម្ពុជា គឺរៀល (KHR) នៅ U.S គឺ Dollar (USD) ….។ ឧបករណ៍ដោះដូរ (Medium of Echange)ៈ គឺជាបណ្តាឧបករណ៍ដែល ត្រូវបានគេប្រើប្រាស់ ដើម្បីអនិវត្តការទីញ ឬការលក់ទំនិញ សេវា ឬទូទាត់បំណុល ដូចជាក្រដាស់ប្រាក់ Bank Money, E-money…. ។ និយាយរួមនៅក្នុងប្រព័ន្ធរូបិយវត្ថុ កត្តាដែលតែងតែផ្លាស់ប្តូរគឺ Money standard ។ តាមរយៈការវិវត្តន៍នៃរូបិយវត្ថុ បានបង្ហាញឲ្យឃើញថា Money standard របស់ប្រទេសនីមួយៗ វាអាស្រ័យនឹងលក្ខខណ្ឌជាក់ស្ដែងនៃពេល វេលាជាអ្នកកំណត់ ។