សាសនាតាវ
សាសនាតាវ លទ្ធិតាវ សាសនាតៅ | |
---|---|
សាសនាតាវ ឬ លទ្ធិតាវ ឬ សាសនាតៅ (អង់គ្លេស: Taoismថៃ: ลัทธิเต๋า,道教) ជាសាសនាដែលប្រជាជនចិនបានគោរពនឹង អោយតម្លៃជាខ្លាំង ហើយនៅក្រៅប្រទេសចិនមានចំនួនអ្នកជឿលើសាសនាតាវច្រើនជាងគេ គឺ មាននៅក្នុងប្រទេសតៃវ៉ាន់ នឹង សាំហ្គាពួរ.។ តាវមានន័យថា សច្ចភាព ដាច់ខាត ធម្មជាតិ ព័ន្ធជំវិញ គោលការណ៏ តថភាពទូទៅ ច្បាប់សកល គំរូសកល វិធី មាគ៌ាត្រឹមត្រូវ ធម្មជាតិ ល.។[១]សាសនាតៅជាសាសនាបុរាណរបស់ចិនមួយដែលកើតឡើងពីការបូកផ្សំនៃទស្សនៈវិជ្ជានៃបុព្វបុរសចិន ។ «តៅ» មានន័យថា«ផ្លូវ» គឺផ្លួវទៅរកស្ថានសូគ៌ គេមិនអាចរកប្រភពអោយបានច្បាស់ថាតើនរណាជាអ្នកបង្កើតលទ្ធិតៅនេះពីដំបូងនោះឡើយ វាជាជំនឿដែលប្រជាជនចិនជឿតៗគ្នា លុះមកដល់រជ្ជកាលអធិរាជថាំង ស្តេចអង្គនេះក៏បានយកសាសនានេះជាសាសនារដ្ឋដោយលាយបញ្ជូលទ្រឹស្តីព្រះពុទ្ធសាសនា និងសាសនាខុងជឺ ។ សាសនាតៅមិនមានព្រះផ្ទាល់ខ្លួនទេ សាសនានេះជឿលើទេវតាជាច្រើនដោយពឹងលើធម្មជាតិ ដូចជាទេវតាខ្យល់ ទេវតារក្សាសមុទ្រ ទេវតារក្សាភ្នំ ទេតារក្សាទន្លេ ទេវតារក្សាភូមិ ។ល។ តែទោះជាយ៉ាងណាគេជឿថាទេវតាទាំងអស់នោះនៅក្រោមបញ្ជាព្រះឥន្ទ្រាធិរាជ ។ សាសនាតៅជឿថាមនុស្សដែលប្រតិបត្តិតាមជំនឿនេះពេលស្លាប់ទៅនិងទៅកាន់ស្ថានសូគ៌ ហើយព្រលឹងវិញ្ញាណពួកគេនិងវិលមកអោយពរកូនចៅរបស់ពួកគេវិញ។ ដោយហេតុមានជំនឿនេះហើយបានជាបង្កើតអោយមានការសែនព្រេនដូនតាដែលបានចែកឋានទៅជាការដឹងគុណដល់បុព្វការីជនរបស់គេផង និងសុំអោយទេតាជួយដល់គ្រួសារគេផង ។ សព្វថ្ងៃសាសនាតៅបានចាក់គ្រឹះយ៉ាងមាំនៅតៃវ៉ាន់ ជាងនៅប្រទេសចិនដីគោក៕៚ .[២]
កំណត់
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សាសនាតាវ |