សុខ ពិសី
សុខ ពិសី | |
---|---|
ឯកសារ:Sok pisey.jpg | |
ព័ត៌មានផ្ទៃខាងក្រោយ | |
ឈ្មោះកំណើត | សុខ ពិសី |
ដើមកំណើត | កម្ពុជា |
ប្រភេទ | ចម្រៀងសម័យ |
អាជីព | អ្នកចម្រៀង |
ឆ្នាំសកម្ម | 2004 - បច្ចុប្បន្ន |
កញ្ញា សុខ ពិសី កើតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩០ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ដាយឈ្មោះ រស់ សុគន្ធារី។ មានបងប្អូនបីនាក់ (ប្រុស២ ស្រី១) ហើយនាងជាកូនទីពីរ។ សុខ ពិសី មានកម្ពស់១៦៦សង់ទីម៉ែត្រ និងមានទម្ងន់ជាមធ្យម៥០គីឡូក្រាម។ សុខ ពិសី បានបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបក្នុងឆ្នាំ២០០៨។[១]
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
ប្រវត្តិការងារ និងស្នាដៃសិល្បៈ
[កែប្រែ]សុខ ពិសី មានចំណូលចិត្តចម្រៀងតាំងតែពីកុមារ ហើយដោយសារតែចង់ក្លាយជាតារាចម្រៀងនៅវ័យ១៧ឆ្នាំ យុវតី សុខ ពិសី ក៏បានចូលខ្លួនមកហាត់ច្រៀងនៅក្នុងក្លិបសិល្បៈមួយកន្លែងក្នុងក្រុងភ្នំពេញ។ ដោយមើលឃើញថានាងមានទេពកោសល្យល្អលើវិស័យនេះ កញ្ញា ពិសី បានឈានជើងចូលផលិតកម្ម KH ដែលជាផលិតកម្មទី១របស់កញ្ញានៅក្នុងឆ្នាំ២០០៥។
លុះនៅឆ្នាំ២០០៧ តារាចម្រៀងដែលមានឈ្មោះល្បីរួចជាស្រេចនៅ KH ក៏បានប្តូរទ្រនំទៅកាន់ផលិតកម្ម Nice Star ទាំងមិនទាន់បានបញ្ចប់កុងត្រាជាមួយផលិតកម្ម KH។ សុខ ពិសី បន្សល់នូវបទពិរោះៗជាច្រើនបទក្នុងផលិតកម្មដំបូងនេះ។
ដោយការព្យាយាម និងខំប្រឹងប្រែងលើវិស័យមួយនេះមិនរាថយនៅឆ្នាំ២០០៨ តារាចម្រៀង សុខ ពិសី ក៏បានក្លាយជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ រហូតមកដល់សព្វថ្ងៃនេះហើយកំពុងក្រសោបបានភាពល្បីល្បាញយ៉ាងខ្លាំងផងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ សុខ ពិសី បានបង្កើនទឹកដមសម្លេង និងធ្វើឲ្យតំលៃខ្លួនក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្ម សានដេ។
កញ្ញា សុខ ពិសី ជាតារាចម្រៀងមួយដួង ដែរបានឈរជើងលើផលិតកម្ម សាន់ដេនេះមិនដែលងាករេម្ដងណាឡើយ បានបន្សល់បទចម្រៀងពិរោះៗជាច្រើនបទ ដូចជា «សុខសប្បាយទេសង្សារចាស់» «លះបង់» «ស្នេហាខ្ញុំមានអ្នកទីបី» ជាពិសេស «យប់នេះខ្ញុំសេដ» «ផ្លូវកម្ម» «ខ្វេះភ្នែកអូនទៅ!» ជាដើម។ និងមានច្រៀងឆ្លើយឆ្លងជាមួយ នាយចើម លោក ខេមរៈ លោក ឆៃ វីរៈយុទ្ធ ជាច្រើនបទទៀត។
តាមការសង្គេត កញ្ញា សុខ ពីសី មិនមែនមានកេរ្តិ៍ឈ្មោះតែក្នុងប្រទេសប៉ុណ្ណោះទេ យើងនៅចាំបានថាកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅកញ្ញា សុខ ពិសី បានទៅកាន់ប្រទេសជប៉ុន។ ការទៅកាន់ប្រទេសជប៉ុនជាង១០ថ្ងៃនោះ ជាការចេញទៅច្រៀងជូនសមាគមមួយនៅទីនោះ ដើម្បីប្រមូលយកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ជា។ នេះបញ្ជាក់ថាកញ្ញាមានការទាក់ទាញនៅក្រៅប្រទេស និងមានការនិយមគាំទ្រលើតារាចម្រៀងរូបនេះជាខ្លាំងមិនអាចខ្វះបានដែរ។ ហើយជាទឹកចិត្តដ៏មានតំលៃមួយដែលរួមចំណែកក្នុងការលើកំពស់វិស័យមនុស្សធម៌។
ភាពជាក់ស្តែងនិងមិនអាចខ្វះបានខាងលើនេះហើយ ដែលមានក្រុមហ៊ុនផលិតផលលំដាប់ពិភពលោកនានា បានអញ្ជើញកញ្ញាជាតំណាងទូតសុច្ឆន្ទៈនៃផលិតផលរបស់គេ ដូចជាក្រុមហ៊ុនទូរស័ព្ទ Vivo, Lux, Fairly lovely, Kongfulong, Zorus Cambodia, Hanna body lotion ។ល។
ជំនួញក្រៅពីសិល្បៈ និងប្រាក់ចំណូល
[កែប្រែ]ចំពោះរឿងជំនួញក្រៅពីវិស័យសិល្បៈ កញ្ញា សុខ ពិសី មានអាជីវកម្មលក់ផលិតផលតាមអនឡាញ Gimmick Collagen ដែលមានការចាប់អារម្មណ៍ខ្លាំងពី អ្នកនិយមផលិតផលនេះ និងទទួលបានការជាវយ៉ាងច្រើនពីអតិថិជន។ តាមការឲ្យដឹងវាជាផលិតផលដ៏ពេញនិយមរបស់តារានៅថៃ ហើយចំណែកនាងក៏ប្រើផលិតផលនេះដែរ ទើបធ្វើឲ្យរូបកញ្ញាមានរូបសម្រស់ស្អាតគួរជាទីស្រឡាញ់ពីបុរសៗ។
ដោយភាពល្បីក្នុងវិស័យសិល្បៈក៏ដូចជាសម្រស់គ្មានផ្ទឹមរបស់កញ្ញា សុខ ពិសី ធ្វើឲ្យមានការចាប់អារម្មណ៏ពីម្ចាស់ផលិតផលមួយចំនួន។ ក្នុងនោះ កញ្ញា សុខ ពិសី ត្រូវបានក្រុមហ៊ុនទូរស័ព្ទ Vivo, Lux, Fairly lovely, Kongfulong, Zorus Cambodia, Hanna body lotion អញ្ជើញជាទូតសុច្ឆន្ទៈ នៃក្រុមហ៊ុនប្រចាំប្រទេសកម្ពុជា ដែលមានតំលៃរាប់ម៉ឺនដុល្លារ។ ចំពោះការចេញសម្តែងក្នុងការប្រគំតន្ត្រីម្តងៗ មានពី៣០០០ដុល្លារទៅ ៤០០០ដុល្លារ។ ចំណែកការចូលរួមច្រៀងជាកិតិ្តយសក្នុងពិធីមង្គលការមានពី៣០០០ដុល្លារ ទៅ ៤០០០ដុល្លារជាដើម។
ឯកសារយោង
[កែប្រែ](1)https://m.freshnewsasia.com/index.php/en/freshnewsplus/166639-2020-07-29-12-06-20.html