Jump to content

សំពះ

ពីវិគីភីឌា

សំពះ គឺជា​ការលើក​​ដៃ​​ទាំង​ពីរ​​ផ្គុំ​ម្រាម​ទាំង​១០ ឆ្ពោះ​ត្រង់​ទៅ​រក​បុគ្គល ទៅ​រក​ទី​ឬ​វត្ថុ​ដែល​គោរព។​ ពាក្យ សំពះ ប្រើ​ច្រើន​បែប​ដូច​គេ​និយាយ​ថា៖ សំពះ​ការ គេ​យក​កូន​ស្រី​ និង​កូន​ប្រុស​ឲ្យ​មក​ក្រាប​សំពះ​ផ្ទឹម​គ្នា​ ក្នុង​វេលា​រៀប​អាពាហ៍ពិពាហ៍ឲ្យជាភរិយា​ស្វាមី ។ សំពះគ្រូ គឺសំពះគោរពចំពោះគ្រូ ឬ ចំពោះគុណ ។ សំពះសុំទោស គឺសំពះអង្វរសុំឲ្យអត់ទោសឲ្យ ។ []

របៀប​នៃ​ការ​សំពះ

[កែប្រែ]

ការ​សំពះ​ត្រូវ​បាន​គេ​ចែកចេញ​ជា 5​បែបគឺ:

  1. ការ​សំពះ​ដាក់ដៃ​ត្រឹម​ដើមទ្រូងជាការ​សំពះ​ទៅកាន់​មនុស្ស​ដែល​បាន​វ័យ​ស្មើគ្នា ប្រហាក់ប្រហែល​គ្នា​ ឬ​មិត្តភក្ដិ។
  2. ការ​សំពះ​ដាក់ដៃ​ត្រឹម​មាត់ជាការ​សំពះ​ទៅកាន់​មនុស្ស​ដែល​មាន​វ័យចាស់ជាង​ ឬចៅហ្វាយ​នាយ។
  3. ការ​សំពះ​ដាក់ដៃ​ត្រឹម​ចុង​ច្រមុះជា​ការ​សំពះ​ទៅកាន់​មាតា​បិតា ជីដូន​ជីតា និង​គ្រូបាធ្យាយ។
  4. ការ​សំពះ​ដាក់ដៃ​ត្រឹម​ចិញ្ចើមជា​ការ​សំពះ​ទៅ​កាន់​ព្រះ​មហាក្សត្រ និង វត្ថុ​សក្ដិសិទ្ធ​ជាទីសក្ការៈ។
  5. ការ​សំពះ​ដាក់ដៃ​ត្រឹមថ្ងាសជាការសំពះ​គោរព​ដល់ព្រះរតនត្រ័យ និង​ការ​បួងសួង​នានា។

ឯកសារយោង

[កែប្រែ]
  1. ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ