សំពះ
Appearance
សំពះ គឺជាការលើកដៃទាំងពីរផ្គុំម្រាមទាំង១០ ឆ្ពោះត្រង់ទៅរកបុគ្គល ទៅរកទីឬវត្ថុដែលគោរព។ ពាក្យ សំពះ ប្រើច្រើនបែបដូចគេនិយាយថា៖ សំពះការ គេយកកូនស្រី និងកូនប្រុសឲ្យមកក្រាបសំពះផ្ទឹមគ្នា ក្នុងវេលារៀបអាពាហ៍ពិពាហ៍ឲ្យជាភរិយាស្វាមី ។ សំពះគ្រូ គឺសំពះគោរពចំពោះគ្រូ ឬ ចំពោះគុណ ។ សំពះសុំទោស គឺសំពះអង្វរសុំឲ្យអត់ទោសឲ្យ ។ [១]
របៀបនៃការសំពះ
[កែប្រែ]ការសំពះត្រូវបានគេចែកចេញជា 5បែបគឺ:
- ការសំពះដាក់ដៃត្រឹមដើមទ្រូងជាការសំពះទៅកាន់មនុស្សដែលបានវ័យស្មើគ្នា ប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិ។
- ការសំពះដាក់ដៃត្រឹមមាត់ជាការសំពះទៅកាន់មនុស្សដែលមានវ័យចាស់ជាង ឬចៅហ្វាយនាយ។
- ការសំពះដាក់ដៃត្រឹមចុងច្រមុះជាការសំពះទៅកាន់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ។
- ការសំពះដាក់ដៃត្រឹមចិញ្ចើមជាការសំពះទៅកាន់ព្រះមហាក្សត្រ និង វត្ថុសក្ដិសិទ្ធជាទីសក្ការៈ។
- ការសំពះដាក់ដៃត្រឹមថ្ងាសជាការសំពះគោរពដល់ព្រះរតនត្រ័យ និងការបួងសួងនានា។
-
ភ័ស្តុតាងនៃការសំពះនៅប្រាសាទក្រវាន់ ខេត្តសៀមរាប
ឯកសារយោង
[កែប្រែ]- ↑ ទម្លាប់ទំនៀមខ្មែរ រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញិក នូវ