អក្សរទេវនាគរី
អក្សរទេវនគរី | |
---|---|
ឫគវេទសរសេរដោយអក្សរទេវនគរី (ដើមគ្រិស្តសតវត្សទី១៩) | |
ប្រភេទ | |
ភាសា | ច្រើនភាសានៃក្រុមភាសាឥណ្ឌូ-អារ្យ័ន ដូចជា ភាសាសំស្ក្រឹត, ភាសាហិណ្ឌី, ភាសាមរាដ្ឋី, ភាសានេប៉ាល់, ភាសាភិល, ភាសាកនកានី, ភាសាភោជបុរី, ភាសាមគធី, ភាសាមៃថាលី, ភាសាកុរុខ, ភាសានេវារី ហើយជួនកាលប្រើក្នុងភាសាសិនធី និងភាសាកាស្មៀរ ធ្លាប់បានប្រើក្នុងសំណេរនៃភាសាគុជរាត ជួនកាលប្រើឬតម្រួតលើពាក្យនៃភាសាសេរប៉ា |
រយៈកាល | គ.ស1200–បច្ចុប្បន្ន |
ប្រព័ន្ធមេ | |
ប្រព័ន្ធកូន | អក្សរគុជរាត អក្សរមោឌី អក្សររ័ញ្ជនា |
ប្រព័ន្ធបងប្អូន | អក្សរសារថា, អក្សរនគរីខាងកើត |
អ.ប.អ.១៥៩២៤ | Deva, 315 |
ទិសសំណេរ | ពីឆ្វេងទៅស្ដាំ |
ឈ្មោះក្លែងឯកក្រម | Devanagari |
U+0900–U+097F, U+A8E0–U+A8FF | |
អក្សរទេវនគរី (देवनागरी អានថា ទេ-វៈ-នៈ-គៈ-រី; អង់គ្លេស: Devanagari) វិវឌ្ឍពីអក្សរព្រាហ្មីក្នុងកំឡុង គ្រិស្តស័តវត្សរ៍ទី១១ ប្រើក្នុងសំណេរភាសាហិណ្ឌី ភាសាសំស្រ្កឹត ភាសាមរាដ្ឋី ភាសាបាលី ភាសាសិនធី ភាសានេប៉ាល់ ហើយនិងភាសាផ្សេងៗក្នុង ប្រទេសឥណ្ឌា អក្សរទេវនគរី មានទំរង់នៃការសរសេរពីឆ្វេងទៅស្ដាំ មានខ្សែររបារតូចៗ នៅលើតួអក្សរ ប្រសិនបើសរសេរជាប់គ្នា នឹងមានលក្ខណៈដូចខ្សែរបន្ទាត់វែងៗ មានការបែងចែកព្យញ្ជនៈ ស្រៈ និងសញ្ញាផ្សេងៗ។
ព្យញ្ជនៈ
[កែប្រែ]សប្បសះ (សំលេងបង្ខាំង) | អនុនាសិកៈ (សំលេងចម្រុះ) | អន្តសត្ថះ (សំលេងបើក) | ឧស្សមះ/សង្ឃស្សី (សំលេងបញ្ចូល) | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
សំឡេង → | អឃោស្សះ (គ្មានសម្លេង) | ឃោស្សះ (សម្លេង) | អឃោស្សះ (គ្មានសម្លេង) | ឃោស្សះ (សម្លេង) | ||||||||||||
ផ្លុំសំឡេង → | អលបប្រាណ | មហាប្រាណ | អលបប្រាណ | មហាប្រាណ | អលបប្រាណ | មហាប្រាណ | ||||||||||
កណ្ឋយះ(ក្រអូមមាត់ទន់) | क | ka(ក) /k/កា (ក, គ) | ख | kha(ខ) /kʰ/ខា (ខ, ឃ) | ग | ga(គ) /g/ហ្គា (ក, គ, ហ្គ) | घ | gha(ឃ) /gʱ/ខា (ខ, ឃ) | ङ | ṅa(ង) /ŋ/ង៉ា (ង, ង៉) | ह | ha(ហ) /ɦ/ហា (ហ) | ||||
តាលវយ្យះ(ក្រអូមមាត់រឹង) | च | ca(ច) /c,t͡ʃ/ចា (ច, ជ) | छ | cha(ឆ) /cʰ,t͡ʃʰ/ឆា (ឆ, ឈ) | ज | ja(ជ) /ɟ,d͡ʒ/ចា (ច, ជ) | झ | jha(ឈ) /ɟʱ,d͡ʒʱ/ឆា (ឆ, ឈ) | ञ | ña(ញ) /ɲ/ញ៉ា (ញ, ញ៉) | य | ya(យ) /j/យ៉ា (យ, យ៉) | श | śa(ឝ) /ɕ,ʃ/សា/ឆា (ស, ឆ, ឈ,) | ||
មូរទ្ធន្យះ(ចុងអណ្តាតរមៀល) | ट | ṭa(ដ) /ʈ/តា (ត, ទ) | ठ | ṭha(ឋ) /ʈʰ/ថា (ថ, ធ) | ड | ḍa(ឌ) /ɖ/ដា (ដ, ឌ) | ढ | ḍha(ឍ) /ɖʱ/ថា (ថ, ធ) | ण | ṇa(ណ) /ɳ/ណា (ន, ណ) | र | ra(រ) /r/រ៉ា (រ, រ៉) | ष | ṣa(ឞ) /ʂ/សា/ឆា (ស, ឆ, ឈ) | ||
ទន្តយ្យះ (ធ្មេញ) | त | ta(ត) /t̪/តា (ត, ទ) | थ | tha(ថ) /t̪ʰ/ថា (ថ, ធ) | द | da(ទ) /d̪/ដា (ដ, ឌ) | ध | dha(ធ) /d̪ʱ/ថា (ថ, ធ) | न | na(ន) /n/ណា (ន, ណ) | ल | la(ល) /l/ឡា (ល, ឡ) | स | sa(ส) /s/សា (ស, ស៊) | ||
ឱដ្ឋយះ (បបូរមាត់) | प | pa(ប) /p/ប៉ា (ប៉, ព) | फ | pha(ផ) /pʰ/ហ្វា (ហ្វ, ហ្វ៊) | ब | ba(ព) /b/បា (ប) | भ | bha(ភ) /bʱ/ផា (ផ, ភ) | म | ma(ម) /m/ម៉ា (ម) | व | va(វ) /ʋ/វ៉ា (វ, វ៉) |
- ក្រៅពីពីតារាងខាងលើ មានបានប្រើអក្សរ ळ ḷa (ឡ) /𝼈/ (ឡា (ល, ឡ)) ជំនួសឱ្យសំឡេងផ្អៀងអណ្តាតរបស់សំលេងបង្ខាំង ចុងអណ្តាតរមៀល និងសម្លេង ក្នុងភាសាព្រះវេទ និងប្រើជាសូរសព្ទមួយជាភាសា ដូចជាភាសាម៉ារ៉ាធីនិងភាសារាជស្ថាន
- ភាសាហិណ្ឌូប្រើសញ្ញាសម្គាល់ជំនួយ ़ nuqtā (នុកតា) (ពីភាសាអារ៉ាប نُقْطَة nuqtah អត្ថន័យថា ចំណុច) មើលទៅដូចជាចំណុច បន្ថែមវានៅក្រោមព្យញ្ជនៈមួយចំនួន ដើម្បីតំណាងឱ្យសំឡេងនៃភាសាពែរ្ស គឺអក្សរ क़ qa /q/ កា (ក, គ), ख़ xa /x/ ខា (ខ, ឃ), ग़ ġa /ɣ/ ហ្គា (ក, គ, ហ្គ), ज़ za /z/ ហ្សា (ហ្ស, ហ្ស៊), និង फ़ fa ហ្វា (ហ្វ) /f/ រួមទាំងការបង្កើតសម្លេងថ្មី រួមទាំងអក្សរគឺ ड़ ṛa /ɽ/ វ៉ា (វ, វ៉) និង ढ़ ṛha /ɽʱ/ (ទោះបីជាសំឡេង ऴ ḷha /𝼈ʱ/ នឹងអាចកើតឡើងប៉ុន្តែវាមិនត្រូវបានប្រើជាភាសាហិណ្ឌូទេ)
ស្រៈ
[កែប្រែ]ស្រៈក្នុងប្រព័ន្ធពុម្ពអក្សរទេវនគរីនោះ វាមានចរិតដូចគ្នានឹងអក្សរគឥណ្ឌាភាគច្រើនដែរ នោះគឺ មានស្រៈពីរឈុត គឺជា ស្រៈពេញតួ និង ស្រៈនិស្ស័យ ស្រៈពេញតួ គឺស្រៈអាចរស់នៅម្នាក់ឯងបាន ដោយសម្លេងរបស់ខ្លួន ផ្នែកស្រៈនិស្ស័យ គឺស្រៈចាំបាច់លាយជាមួយព្យញ្ជនៈផ្សេងទៀត ស្រៈនិស្ស័យរបស់អក្សរទេវនគរី សរសេរទាំងពីរនៅផ្នែកខាងមុខ ដូចជា ស្រះអិ (ិ) សរសេរនៅលើខ្នង ដូចជា ស្រៈអា អី សរសេរខាងលើ ដូចជា ស្រៈអេ និងសរសេរខាងក្រោម ដូចជា ស្រៈអុ ឬ អូ វាក៏មានសរសេរពីរទីតាំងផងដែរ ដូចជា ស្រៈអៃ អោ និង ស្រៈអៅ សរសេរលើនិងក្រោយព្យញ្ជនៈ
ស្រៈពេញតួ | ស្រៈនិស្ស័យ ដំបងអក្សរ क | ស្រៈនិស្ស័យ យូនីកូដ | ប្រតិចារិកអក្សររ៉ូម៉ាំង | ប្រតិចារិកអក្សរខ្មែរ
(ស្រៈពេញតួ) |
ប្រតិចារិកអក្សរខ្មែរ
(ស្រៈនិស្ស័យ) |
សង្កត់សំឡេងភាសាខ្មែរ |
---|---|---|---|---|---|---|
अ | क | - | a | អ | - | អះ (ះ) អាក់ (ាក់) |
आ | का | ा | aa | អា | ា | អា (ា) |
इ | कि | ि | i | ឥ | ិ | អ៊ិ (ុិ) |
ई | की | ी | ii | ឦ | ី | អ៊ី (ុី) |
उ | कु | ु | u | ឧ | ុ | អ៊ុ (ុ៊) |
ऊ | कू | ू | uu | ឩ | ូ | អ៊ូ (ូ៊) |
ऍ | कॅ | ॅ | candra e | - | ែ | អែ (ែ) |
ऎ | कॆ | ॆ | short e | - | េះ | អេះ (េះ) |
ए | के | े | e | ឯ | េ | អេ (េ) |
ऐ | कै | ै | ai | ឰ | ៃ | អៃ (ៃ) |
ऑ | कॉ | ॉ | candra o | - | - | អរ, អ |
ऒ | कॊ | ॊ | short o | - | - | អុ (ុ) |
ओ | को | ो | o | ឱ/ឲ | ោ | អូ (ូ) |
औ | कौ | ौ | au | ឳ | ៅ | អៅ, អាវ (ៅ, ាវ) |
ऋ | कृ | ृ | vocalic r | ឫ | - | រិ |
ॠ | कॄ | ॄ | vocalic rr | ឬ | - | រី |
ऌ | कॢ | ॢ | vocalic l | ឭ | - | លិ |
ॡ | कॣ | ॣ | vocalic ll | ឮ | - | លី |
លេខ
[កែប្រែ]លេខទេវនគរី | លេខអារ៉ាប់ | លេខខ្មែរ |
० | 0 | ០ |
१ | 1 | ១ |
२ | 2 | ២ |
३ | 3 | ៣ |
४ | 4 | ៤ |
५ | 5 | ៥ |
६ | 6 | ៦ |
७ | 7 | ៧ |
८ | 8 | ៨ |
९ | 9 | ៩ |
१० | 10 | ១០ |