Jump to content

អឺណិស្ត៍ ឌូដា ដឺ ឡាក្រេ

ពីវិគីភីឌា

អឺណិស្ដ៍-ម៉ាក-លុយ-ដឺ-ហ្គុនហ្សាហ្គេ-ឌូដា-ដឺ-ឡាក្រេ (ភាសាបារាំង:Ernest Marc Louis de Gonzague Doudart de Lagrée ; កើតថ្ងៃទី៣១ ខែមីនា ឆ្នាំ១៨២៣ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ១៨៦៨) គឺជាមេដឹកនាំនៃបេសកកម្មមេគង្គបារាំងនៅចន្លោះឆ្នាំ១៨៦៦-១៨៦៨។ លោកកើតនៅ សេន្ដ៍ វុាំំងសង់ដឺម៉ែលុស្ស (Saint-Vincent-de-Mercuze) នៅជិតហ្គ្រេនណូបល (Grenoble) នាឯប្រទេសបារាំង ហើយបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យពហុបច្ចេកទេស (École Polytechnique) ។

រូបគំនូររបស់លោកអឺណិស្ដ៍ ឌូដា ដឺ ឡាក្រេ អំំពី"ការធ្វើដំណើរនៃការរុករកនៅឥណ្ឌូចិនឆ្នាំំ១៨៧៣
ឌូដា ដឺ ឡាក្រេ (ផ្នែកទីមួយនៅខាងឆ្វេង) ជាមួយសមាជិកនៃគណៈកម្មការវិទ្យាសាស្ត្រមេគង្គកំឡុងពេលស្នាក់នៅអង្គរក្នុងឆ្នាំ១៨៦៦ (រូបថតដោយ អេមីល ជីហ្សែល)

លោកបានចាកចេញទៅកាន់ដែនដីកូសាំងស៊ីន ហើយបានចូលរួមក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញាដែលបានផ្តល់ឱ្យបារាំងនូវអាណាព្យាបាលលើកម្ពុជានៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ១៨៦៣ នៅទីក្រុងព្រៃនគរ។ លោកក៏ជាអ្នកជំនាញខាងរោគវិទ្យាផងដែរ។ ការប្រមូលសត្វល្អិតដែលធ្វើឡើងដោយខ្លួនគាត់នៅអាហ្វ្រិកត្រូវបានអភិរក្សនៅក្នុងសារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ (d'histoire naturelle) ប្រទេសបារាំង ក្នុងទីក្រុងប៉ារីស។ លោកក៏ទទួលមរណភាពនៅឯខេត្តយូណាន ប្រទេសចិន។

ឯកសារយោង

[កែប្រែ]