អុក
អត្ថបទ ឬផ្នែកនេះ ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយ [[::ល្បែងចត្រង្គ|ល្បែងចត្រង្គ]]. (ពិភាក្សា) |
អុក ឬ ចត្រង្គ ជាល្បែងកម្សាន្តមួយប្រភេទ ដែលពេញនិយមនៅក្នុងប្រទេសកម្ពុជារហូតសព្វថ្ងៃ។ ល្បែងនេះកើតឡើងនៅសម័យអង្គរនាឆ្នាំ៨០០ នៃគ្រឹស្តសករាជ។
ប្រជាជនខ្មែរនិយមចូលចិត្តលេងអុកនេះណាស់ ព្រោះថាការលេងអុកនេះ គឺមិនខុសពីយុទ្ធសាស្រ្តក្នុងការរៀបចំក្បួនទ័ពក្នុងការធ្វើសឹកសង្រ្គាមនោះទេ។ ល្បែងអុក អាចលេងដោយមនុស្ស២នាក់ ឬ ដោយមនុស្ស២ក្រុមដែលធ្វើឲ្យការលេងកាន់តែជក់ចិត្ត។
ល្បែង ប្រភេទនេះ ជាល្បែងសម្រាប់កងទ័ពលេងឱ្យមានប្រាជ្ញាវាងវៃ ក្នុងការប្រើកលឧបាយក្នុងចម្បាំង ។
ឈ្មោះ
[កែប្រែ]ល្បែងនេះមានឈ្មោះបីយ៉ាងគឺ ល្បែងអុក ល្បែងឈើត្រង់ ល្បែងចត្រង្គ។
ល្បែងអុក
[កែប្រែ]បានហៅយ៉ាងនេះ ព្រោះល្បែងនេះ មានគោលដៅសម្លាប់ខុន ។ តាមធម្មតា បើកូនចត្រង្គណាមួយ ដែលអ្នកលេងចាប់យកទៅទង្គិចខ្លាំង ដាក់ក្នុងក្រឡាដែលអាចស៊ីខុនបាន គេតែងតែបន្លឺពាក្យថា«អុក» ហេតុនេះល្បែងប្រភេទនេះទើបគេហៅថា«ល្បែងអុក»។
ល្បែងឈើត្រង់
[កែប្រែ]ពាក្យនេះស្តាប់ទៅ ហាក់ដូចជាផ្ទុយនឹងឈើវៀច តែពិនិត្យរកន័យក្នុងពាក្យ ឈើត្រង់ ដែលជាឈ្មោះល្បែងនេះមិនឃើញមានសោះ។ ព្រោះហេតុនេះពាក្យថា ឈើត្រង់ ក្នុងទីនេះ ប្រាកដជាក្លាយមកពីពាក្យ ចត្រង្គ ។
ពាក្យនេះក្លាយមកពីពាក្យថា ចតុរង្គ គឺតំណាងឲ្យកងទ័ពទាំងបួនប្រភេទដែលប្រើប្រាស់ក្នុងចម្បាំងសម័យបុរាណគឺ កងទ័ពដំរី កងទ័ពសេះ កងទ័ពរថ ឬរទេះ និងកងទ័ពថ្មើរជើង ។ ចំណែកនៅក្នុងល្បែងចត្រង្គមានទ័ពសេះ គោល ទូក និងត្រី។
កូនចត្រង្គ ឬ កូនអុក
[កែប្រែ]ប្រដាប់ សម្រាប់លេងល្បែងនេះ គេហៅថាកូនចត្រង្គដោយធ្វើជាភ្លុក ។ កូនចត្រង្គនោះ មានកូនចំនួន ៣២ សម្រាប់លេងដើរលើក្តារបួនជ្រុង ដែលមាន ៦៤ (ក្តារអុក) ។ បណ្តាកូនទាំង៣២នោះ មានកូន ២ហៅ ថាខុន ទុកជាស្តេចសោយរាជ្យ មានកូន ២ ហៅថា នាងទុកជាអគ្គមហេសី មានកូន ៤ ហៅថាគោលឬម៉ិត ទុកជាសេនាបតី ឬ មេទ័ព មានកូន ៤ហៅថាសេះ មានកូន៤ ហៅថាទូក មានកូន ១៦ហៅថាត្រី កូនទាំងអស់នោះទុកជាសេនារេហ៍ពល។
កំណើតនៃកូនចត្រង្គ
[កែប្រែ]កូន ចត្រង្គទាំង ៣២ នោះគេធ្វើជាភ្លុក ស្នែង ឬ ឈើផ្សេងៗ មានឈើនាងនួន និង ដើមដៃខ្លាជាដើម តាមដែលគេមានធនធាន និងមានពេលអាចធ្វើបាន ។ ដើម្បីកុំឱ្យអ្នកលេងច្រឡំចូលគ្នា កូនចត្រង្គ ទាំង ៣២ នោះ គេធ្វើឱ្យមានពណ៌ ២ ពួក គេធ្វើឱ្យមានពណ៌ជា ២ពួក ក្នុងមួយពួកៗ មានកូនចំនួន ១៦ កូន គឺថាបើមួយពួកគេធ្វើដោយភ្លុក មួយពួកទៀតគេធ្វើដោយស្នែង បើមួយពួកគេធ្វើដោយឈើនាងនួន មួយពួកទៀតគេធ្វើដោយឈើក្រញូងជាដើម ។ ការធ្វើកូនចត្រង្គទាំងនោះ បើចង់ឱ្យបានល្អស្អាត ហើយមានរាងដូចៗគ្នា គេត្រូវធ្វើដោយគ្រឿងក្រឡឹង វៀរលែងតែសេះ ៤ ព្រោះសេះ គេក្រឡឹងពុំកើតទេគេត្រូវឆ្លាក់ដោយគ្រឿងចម្លាក់ ។ចំពោះអ្នកដែលគ្មានគ្រឿងក្រឡឹងវិញគេឆ្លាក់កូនទាំងអស់។
ការរៀបចំ
[កែប្រែ]- ក្តាអុកគឺមានរាងជាការេ ដែលមាន ក្រឡា ៨ x ៨ = ៦៤ ហើយ កូនអុកទាំងសងខាង មានពីរពណ៌ផ្សេងគ្នា។
កូនអុកទាំងអស់មាន៖ ត្រី (៨), ទូក (២), សេះ (២), គោល (២), នាង(១) និង អង្គ(១)
របៀបលេង
[កែប្រែ]- ស្តេច ខុន ឬ អង្គ' ៖ ការដើរម្តងបានតែមួយក្រឡា ដោយអាចដើរបានគ្រប់ទិសទាំងអស់ តែមានលក្ខណៈពិសេសនៅត្រង់ក្រឡាដើរដំបូង គឺអង្គអាចដើរបានដូចសេះមួយជើង ប៉ុន្តែនៅពេលណាស្តេចត្រូវបានគេដាក់អង្គ (គេដាក់អង្គមានន័យថា គេដាក់ទូកនៅចំមុខស្តេច ពីចម្ងាយ គឺមិនអាចដើរក្រឡាដូចសេះបានទេ។
|
- គោល ៖ ត្រូវដើរមួយក្រឡាបញ្ឈៀង ទៅទិសណាក៏បាន ឬដើរទៅមុខ។ គោលគឺជាអង្គរក្ស ការពារស្តេចដ៏សំខាន់ អាចនិយាយបានថា សំខាន់ជាសេះទៅទៀត។
|
- នាង ៖ ត្រូវដើរមួយក្រឡាបញ្ឈៀង។ ទុកប្រើសម្រាប់ធ្វើការប្រឆាំងសត្រូវ និងការពារស្តេច។
|
- សេះ ៖ ការដើរត្រូវផ្លោះមួយក្រឡារួចបត់ឆ្វេងឬស្តាំ អាចដើរទៅមុខ ថយក្រោយ ទៅឆ្វេង ឬ ស្តាំ។
|
- ទូក ៖ អាចដើរបានច្រើនក្រឡា ទៅមុខ ថយក្រោយ ទៅឆ្វេង ទៅស្តាំ តែមិនអាចផ្លោះរំលងគេបានទេ។
|
- ត្រី ៖ ដើរទៅមុខមួយក្រឡា តែត្រូវស៊ីគេដោយបញ្ឈៀងទៅមុខ។ នៅពេលដែលត្រីដើរដល់កន្លែងគូរបដិបក្ខ ត្រូវបានតំឡើងឋានៈស្មើរនិងនាង ដោយក្រឡាប់កូន ហើយអាចដើរបានដូច នាង។
|
English | king(1) | queen(1) | bishop(2) | knight(2) | rook(2) | pawn(8) | promoted pawn(queen) |
Khmer | អង្គ | នាង | គោល | សេះ | ទូក | ត្រី | ត្រីពេលបក ហៅនាង |
តែគួរយើងកត់សម្គាល់ថា នាង គោល និងត្រីបក ក្នុងអុកខ្មែរ និងនាង គោល និងត្រីបក ក្នុងអុកអឺរ៉ុប ដើរខុសគ្នា គោល ក្នុងអុកខ្មែរ និង គោលក្នុងអុកអឺរ៉ុប ស៊ីខុសគ្នាទៀត
នៅក្នុងការចាប់ផ្តើម ត្រី គឺមានចំនួនប្រាំបី ដែលស្ថិតនៅលើក្រឡាទីបី។ រីឯឈ្នាង ស្ថិតនៅខាងស្តាំស្តេច ដែលស្តេចស្ថិតនៅត្រង់ក្រឡាទី៤ បើរាប់ពីខាងស្តាំមក។ ចំណែកទូក ស្ថិតនៅខាងចុងគេបង្អស់ ពោលគឺក្រឡាទី៨ ហើយសេះវិញគឺស្ថិតគឺក្រឡាទី៧ បន្ទាប់ពីទូក គោគឺនៅក្រឡាទី៦។
ក្បួនរាប់
[កែប្រែ]When neither side has any pawns, the game must be completed within a certain number of moves or it is declared a draw. When a piece is captured the count starts again from scratch only if it is the last piece of one side in the game.
- When neither side has any pawns left, mate must be achieved in 64 moves. The disadvantaged player does the counting, and may at any time choose to stop counting. If the disadvantaged side checkmates the advantage side and did not stop counting, the game is declared a draw.
When the last piece (that is not the king) of the disadvantaged side is captured, the count may be started, or restarted from the aforementioned counting, by the weaker side, and the stronger side now has a maximum number of moves based on the pieces left:
- បើនៅសល់ទូកពីរយើងត្រូវរាប់ចំនួន៖ ៨
- បើនៅសល់ទូកមួយយើងត្រូវរាប់ចំនួន៖ ១៦
- បើអត់សល់ទូក ប៉ុន្តែសល់គោលពីរ យើងត្រូវរាប់ចំនួន៖ ២២
- បើអត់សល់ទូក ប៉ុន្តែសល់គោលមួយ យើងត្រូវរាប់ចំនួន៖ ៤៤
- បើអត់សល់ទូក និងអត់គោល ប៉ុន្តែសេះពីរ យើងត្រូវរាប់ចំនួន៖ ៣២
- បើសិនគ្មានទូកនិងគោល ប៉ុន្តែមានសេះនិងត្រីមួយ យើងត្រូវរាប់ចំនួន៖ ៦៤
- បើសិននៅសល់តែត្រី ក៏យើងត្រូវរាប់ចំនួន៖ ៦៤
ខាងកូនដែលចាញ់គេ ត្រូវតែជាអ្នករាប់ ហើយរាប់តាមចំនួនដែលបានព័រនាខាងលើ។The weaker side pronounces aloud the counting of his fleeing moves, starting from the number of pieces left on the board, including both kings. The stronger side has to checkmate his opponent's king before the maximum number is pronounced, otherwise the game is drawn. During this process, the count may restart if the counting side would like to stop and start counting again.
ឧទាហរណ៍៖ បើសិនពណ៌សនៅមានទូកពីរ និងសេះមួយ ដើម្បីសម្លាប់ស្តេចពណ៌ខ្មៅដែលនៅតែម្នាក់ឯង នោះអ្នកពិឃាតត្រូវតែសម្លាប់ស្តេចឱ្យបានក្នុងការដេញ មិនឱ្យលើសពី ៣ក្រឡាដើរឡើយ បើពុំនោះទេគឺចាត់ទុកថាស្មើគ្នា។ នេះក៏ព្រោះតែច្បាប់ដែលមានចែងនៅក្នុងលក្ខ័ណខាងលើ ដែលថា បើនៅសល់ទូកពីរត្រូវរាប់ចំនួន៨ក្រឡា។ ម្យ៉ាងវិញទៀត បើសិនជាកូនសនៅសល់សេះមួយ រីឯកូនខ្មៅនៅសល់ទូកមួយដូចគ្នា គឺយើងមិនអាចធ្វើការប្រកួតបន្តបានទៀតទេ ដោយចាត់ទុកថាស្មើគ្នា។ ព្រោះអីទូកមិនងាយក្នុងការចេញចាប់ ឬវាយយកសេះបានទេ ដូចគ្នានេះដែរ សេះក៏មិនអាចទៅធ្វើអ្វីទូកបានដែរ។ បើសិនជាអ្នកលេងមិនយល់ព្រមតាមលក្ខ័ណនេះក៏មិនអី ព្រោះអ្នកអាចធ្វើការសាកល្បង បើសិនជាអ្នកលេងចេះដូចគ្នា។
ប្រភពនៃល្បែងចត្រង្គ ឬ អុកខ្មែរ
[កែប្រែ]នៅតាមប្រាង្គប្រាសាទសិលាខ្មែរមួយចំនួន ដូចនៅប្រាសាទបាពួន អង្គរវត្ត បាយ័ន និងព្រះខ័ន នាតំបន់សៀមរាបអង្គរ យើងឃើញមានចម្លាក់មនុស្សអង្គុយលេងល្បែងចត្រង្គ ឬអុក ដោយមានវត្តមានរបស់អ្នកមើលជាច្រើននាក់ នៅជុំវិញគូបដិបក្ខ ។ នៅទីនេះ យើងសូមលើកយកតែចំណុចសំខាន់ៗប៉ុណ្ណោះ នៃល្បែងចត្រង្គ ឬអុកមកបកស្រាយ ។ តើពាក្យចត្រង្គ និងពាក្យអុកមានប្រភពចេញមកពីណា ហើយមានសារសំខាន់យ៉ាងដូចម្ដេចខ្លះ ក្នុងសង្គមខ្មែរ ។
ពាក្យចត្រង្គមកពីពាក្យសំស្ក្រឹត មានន័យដូចគ្នានឹងពាក្យខ្មែរថាអុក ។ ពាក្យចត្រង្គ ដែលបានឲ្យកំណើតមកជាពាក្យអុករបស់ខ្មែរបច្ចុប្បន្ន តាមវចនានុក្រមខ្មែរ មានន័យថា ទ័ពទាំង៤គឺ ទ័ពសេះ, ដំរី, ថ្មើរជើង និងជើងទឹក ហើយអាចជាសញ្ញាឆ្លុះបញ្ចាំងឲ្យឃើញថា វាជាការរៀបចំទ័ពទាំង៤ប្រភេទខាងលើនេះ ដែលជាកាតព្វកិច្ចរបស់មេទ័ពផងដែរ ។ រីឯពាក្យអុកវិញ ដែលជាពាក្យខ្មែរសុទ្ធសាធ មានន័យថា ដាក់កូនអុកនៅត្រង់ក្រឡាសម្លាប់ ដោយធ្ងន់ដៃ ហើយថែមទាំងប្រាប់ដៃគូឲ្យដឹងខ្លួនថា ខ្លួនកំពុងអុកផង ។ គឺចំណុចទាំងនេះហើយ ដែលយើងបានដឹងជាក់ស្ដែង អំពីប្រភពឥណ្ឌានៃល្បែងចត្រង្គរបស់ប្រជាជនខ្មែរ ព្រោះយើងដឹងថា ស័ព្ទនេះបានក្លាយទៅជាចត្រង្គខ្មែរបច្ចុប្បន្នយ៉ាងប្រាកដ ។ ម្យ៉ាងវិញទៀត យើងក៏អាចសន្និដ្ឋានយ៉ាងត្រឹមត្រូវថា ដូនតាខ្មែរបាននិយមល្បែងចត្រង្គ ឬអុកនេះ តាំងពីបុរាណកាលមកម្ល៉េះ នេះបើយោងលើរូបចម្លាក់តាមប្រាង្គប្រាសាទបុរាណនាសម័យអង្គរ ។
ចម្លាក់ប្រាសាទបាយ័ន ស.វ.ទី ១២
តាមការស្រាវជ្រាវរបស់យើង ថ្វីត្បិតតែគ្មានភស្តុតាងណាបញ្ជាក់អំពីវត្តមានរបស់ល្បែងចត្រង្គនេះ នាសម័យបុរេអង្គរក្ដី ក៏ប៉ុន្ដែយើងយល់ឃើញថា ល្បែងដ៏ឧត្តុង្គឧត្តមនេះ ត្រូវបាននាំចូលមកជ្រោយសុវណ្ណភូមិ ឬសុវណ្ណទ្វីបដោយជនជាតិឥណ្ឌា នាដើមស.វទី១ តាមរយៈវិស័យពាណិជ្ជកម្មអន្ដរជាតិ ។ ល្បែងឥណ្ឌានេះ បានទៅដល់ប្រទេសពែស្ស៍ ហើយក៏បានបន្ដដំណើរទៅប្រទេសអឺរ៉ុបខាងលិច និងប្រទេសរុស្សីផងដែរ តាមរយៈវិស័យពាណិជ្ជកម្ម ចាប់តាំងពីសតវត្សទី ៩ មក ។ ល្បែងចត្រង្គខ្មែរក៏ដូចជា ឥណ្ឌាដែរ គឺមាន ៦៤ ក្រឡា ហើយចែកចេញជាកូនខុន(ស្ដេច), កូននាង(អគ្គមហេសី), កូនសេះ(មេទ័ព), និងកូនគោល(ទ័ពស្រួច) ហើយកូនទូក និងត្រី(សេនា) ។ ជាក់ស្ដែងនៅក្នុងរឿងមហាភារតឥណ្ឌា យើងបានឃើញមានការពិពណ៌នាអំពី ការភ្នាល់លេងអុករវាងក្រុមបាណវៈ និងកៅរវៈ ។ យ៉ាងណាមិញ យើងក៏បានដឹងដែរថា ព្រះគ្រិស្ណៈ ក៏បានលេងល្បែងចត្រង្គជាមួយព្រះនាង រធា ផងដែរ ដោយល្បែងនោះ មាន៦៤ក្រឡា ដូចល្បែងអុកសព្វថ្ងៃអញ្ចឹង ។
ចម្លាក់ប្រាសាទបាពួន ស.វ.ទី ១៣
ចំណុចសំខាន់នៃទេវកថានេះ ត្រូវបានឆ្លាក់នៅតាមប្រាង្គប្រាសាទសិលាខ្មែរ ហើយមានការភ្នាល់ដាក់នគរ ប្រពន្ធ កូន ដោយការលេងអុក ដែលជាមូលហេតុនៃសង្គ្រាមស៊ីសាច់ហុតឈាមគ្នា ។ ក្នុងរឿងរាមកេរ្ដិ៍ខ្មែរ យើងក៏ឃើញមេទ័ពស្វា គឺហនុមានលេងអុកចត្រង្គបណ្ដើរ លើកជើងទទួលថ្មបណ្ដើរ រួចបោះទៅក្នុងទឹកមហាសមុទ្រ ដើម្បីធ្វើជាស្ពានទៅកាន់កោះលង្កា ។ ក្នុងរឿងកាកី ដែលជាស្នាព្រះហត្ថរបស់ព្រះបាទអង្គឌួង ក៏យើងឃើញមានលេងល្បែងអុកដែរ ។ ស្ដេចគ្រុឌប្រែក្រឡាជាកម្លោះ មកលេងអុកជាមួយព្រះបាទព្រហ្មទត្ត រួចហើយក៏ឆក់យកនាងកាកីហោះបាត់ទៅ ។ នេះឥតនិយាយដល់រឿងធញ្ជ័យ ដែលលេងអុកផង ។ ដូចនេះ ការលេងអុកនៅប្រទេសខ្មែរមានអត្ថន័យដូចគ្នា នឹងការលេងអុកនៅប្រទេសឥណ្ឌា និងបានប្រសូត្រចេញពីប្រភពតែមួយ ។
ដោយភាពវិសេសវិសាលនេះហើយ ទើបមានការឲ្យន័យថា ល្បែងអុកចត្រង្គ ពីដើមពិតជាសំដៅដល់ការរៀបចំទ័ពទាំង៤ ឲ្យបានត្រឹមត្រូវតាមក្បួនយុទ្ធសាស្ត្រ មុនពេលចេញទៅច្បាំងនៅសមរភូមិ ។ បានសេចក្ដីថា ល្បែងអុកចត្រង្គនេះ ជាល្បែងដ៏ថ្លៃថ្លាបំផុត ព្រោះផ្ដល់នូវបច្ចេកទេស និងយុទ្ធសាស្ត្រលេងប្រកបដោយទេពកោសល្យខ្ពស់ និងសក្ដានុពលខាងផ្លូវចិត្ត ឬបញ្ញាញាណ និងផ្លូវកាយ ។ ដៃគូដែលលេង សុទ្ធតែខ្លាំងពូកែ ពោលគឺពោរពេញទៅដោយស្នៀតខុសប្លែកពីគ្នា ហើយនៅទីបញ្ចប់អាចធ្វើឲ្យគូបដិបក្ខទាល់ច្រក ហើយស្លាប់តែម្ដង ដោយការវិភាគស្ថានភាពស៊ីជម្រៅ តើត្រូវដកថយ សម្ងំ ឬក៏វាយលុកទៅមុខ ៕
អុកថៃ(Makruk)
[កែប្រែ]ឈ្មោះហៅជាភាសាថៃ ដោយសរសេរជាភាសអង់គ្លេស Makruk ឬ ជាអក្សរថៃ หมากรุกไทย ។
ការអុក
[កែប្រែ]In the variant "Ka Ok" (aka "Kar Ouk"), the first player to put the other in check wins.[១]
ការប្រកួត
[កែប្រែ]ការប្រកួតលេងអុក ធ្លាប់បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ដល់ទី៤ ខែមេសាឆ្នាំ២០០៨The first Ouk Chatrang tournament was held in Cambodia from April 3 to 4 of 2008, upon the completion of a standardized ruleset by the Olympic Committee of Cambodia and the Cambodian Chess Association.[២]
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- សៀវភៅក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បោះពុម្ពឡើងវិញឆ្នាំ ២០០៦។
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedKhmer
- ↑ Cambodia to hold first ever Khmer Chess tournament
តំណភ្ជាប់ខាងក្រៅ
[កែប្រែ]- How to play Thai Chess Archived 2010-03-01 at the វេយប៊ែខ ម៉ាស៊ីន.
- How to play Thai Chess - by Ancient Chess.com
- Makruk | Chess Variant Pages
- Makruk: Chess in Cambodia
- Mini Makruk Archived 2012-12-23 at the វេយប៊ែខ ម៉ាស៊ីន.
- Ouk chatrang (Cambodian chess) and makruk (Thai chess)
- Peace Thai Chess
- Play Thai Chess Online
- Internet Makruk Server (thai. und engl.) Archived 2008-10-12 at the វេយប៊ែខ ម៉ាស៊ីន.
- Ouk - Khmer chess: play online Archived 2013-01-16 at the វេយប៊ែខ ម៉ាស៊ីន.
ម៉ោង១១:២៧ ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៣ (UTC)