ឥណ្ឌីខាងលិច
ឥណ្ឌីខាងលិច គឺជាតំបន់មួយដែលបែងចែកអាងសមុទ្រការីបបៀន ពីមហាសមុទ្រអាត្លង់តិចខាងជើង រួមបញ្ចូលនូវក្រុមកោះជាច្រើនព្រមទាំងក្រុមប្រទេសកោះនៃអ៊ែនតែលលីស ហើយនិងលូកាយ៉ានអារ៍ឈិពែឡាហ្គូ.[១]
បន្ទាប់ពីការធ្វើដំណើរជសលើកដំបូងរបស់ការធ្វើដំណើរសមុទ្ររបស់គ្រិសស្តូភឺរ៍កូឡុំបឺស(voyages of Christopher Columbus)ទៅកាន់អាមេរិក ជនជាតិអឺុរ៉ុបបានចាប់ផ្ដើមហៅតំបន់នេះថាឥណ្ឌីខាងលិច ដើម្បីបែងចែកអោយដាច់ដោយឡែកពីតំបន់ឥណ្ឌី (អាសីុខាងត្បូងហើយនិងអាសីុអាគ្នេយ៍)។
ប្រវត្តិសាស្ត្រ
[កែប្រែ]ចាប់តាំពីសតវត្សរ៍ទី១៧រហូតដល់សតវត្សរ៍ទី១៩ អាណានិគមអឺុរ៉ុបបានគ្រប់គ្រងឥណ្ឌីខាងលិចរហូតមករួមមានបារាំង (French West Indies), ចក្រភពអង់គ្លេស(British West Indies),ដាណឺម៉ាក(Danish West Indies), ហូឡង់ (Netherlands Antilles) (Dutch West Indies), ហើយនិងអេស្ប៉ាញ (Spanish West Indies)។
ក្នុងឆ្នាំ១៩១៦ដាណឺម៉ាក បានលក់Danish WestIndies ក្នុងមួយតំបន់តំលៃ25លានដុល្លាគិតជាមាស ទៅឲ្យអាមេរិក។សហរដ្ឋអាមេរិក បាននៅតំបន់ដែលខ្លួនទិញបានថា United States Virgin Islands។
ក្នុងកំលុងឆ្នាំ១៩៥៨ដល់១៩៦២ចក្រភពអង់គ្លេសបានសើរើតំបន់គ្រប់គ្រងរបស់ខ្លួនឡើងវិញ(លើកលែងBritish Virgin Islandsហើយ the Bahamas)ដោយដាក់បញ្ចូលក្នុងសហព័ន្ធWest Indies Federation។ពួកគេសង្ឃឹមថាសហព័ន្ធនេះនឹងរួបរួមគ្នាទៅជាប្រទេសឯករាជ្យមួយ។តែផ្ទុយទៅវិញហសព័ន្ធមិនបានប្រើអំណាចរបស់ខ្លួនឲ្យបានពេញលេញនោះទេព្រមទាំងបញ្ហាអសន្តិសុខ ចោរព្រៃ និងខ្វះប្រជាប្រិយខាងគាំទ្រ បានធ្វើឲ្យសហព័ន្ធនេះរលំរលាយទៅវិញនៅឆ្នាំ១៩៦៣ ដោយមាន៩ខេត្តបានក្លាយទៅជាប្រទេសមានស្ដេចសោយរាជ្យ ហើយបួនខេត្តទៀតស្ថិតក្រោមការគ្រប់គ្រងរបស់British Overseas Territories.
ឥណ្ឌីខាងលិច រឺ ឥណ្ឌាខាងលិច បានត្រូវគេយកទៅដាក់ឈ្មោះក្រុមហ៊ុនជាច្រើនក្នុងសតវត្សទី17 និង18 Dutch West India Company French West India Company ហើយនិង Swedish West India Company.
សហរដ្ឋអាមេរិកបានប្រើឈ្មោះឥណ្ឌាខាងលិច ជាផ្លូវការនៅក្នងរដ្ឋបាលរបស់ខ្លួនសំរាប់សំគាល់ប្រជាជនក្នុងតំបន់ឥណ្ឌីខាងលិច [២]
តំបន់
[កែប្រែ]បច្ចុប្បន្នឥណ្ឌីខាងលិចរួមមាន:
- ក្រុមកោះបាហាម៉ាស
- បារបាដូស
- គុយបា
- ចាម៉ៃកា
- ហៃទី
- សាធារណរដ្ឋដូម៉ានិច
- ពែរតូរីកូ
- ក្រុមកោះវឺរជីនអាមេរិក
- ក្រុមកោះលីវ៉ារ៍ដហើយក្រុមកោះវីនវ៉ារ៍ដ
- ហ្គូយ៉ាណា
- ស៊ូរីណាមី
- ទ្រីនីដាដ & តូបាហ្គូ
References
[កែប្រែ]- ↑ Caldecott, Alfred (1898). The Church in the West Indies. London: Frank Cass and Co.. p. 11. https://books.google.com/books?id=kMUSAAAAYAAJ&pg=PA11។ បានយកមក 12 December 2013.
- ↑ "Info Please U.S. Social Statistics". Retrieved 1 October 2015.