ខេត្តព្រះវិហារ
| ស្ថិតិ | |
|---|---|
| ផ្ទៃដី: | 15,000 គម២ |
| ប្រជាជន: | 119,261 (១៩៩៨) |
| ដង់ស៊ីតេ: | ១០ នាក់/គម២ |
| ISO 3166-2: | KH-១៣ |
| ផែនទី | |
![]() |
|
ខេត្តព្រះវិហារ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តព្រះវិហារមានទីរួមខេត្តនៅ ភ្នំត្បែងមានជ័យ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។
មាតិកា |
គ្រប់គ្រងរដ្ឋបាល [កែប្រែ]
ខេត្តព្រះវិហារត្រូវចែកជា ៧ស្រុក ក្នុងនោះមាន ៤៩ឃុំ ។
| កូដស្រុក | ស្រុក | ឈ្មោះស្រុកជាអក្សរឡាតាំង |
|---|---|---|
| ១៣០១ | ស្រុកជ័យសែន - | Chey Saen |
| ១៣០២ | ស្រុកឆែប | Chhaeb |
| ១៣០៣ | ស្រុកជាំក្សាន្ត | Choam Khsant |
| ១៣០៤ | ស្រុកគូលែន | Kuleaen |
| ១៣០៥ | ស្រុករវៀង | Rovieng |
| ១៣០៦ | ស្រុកសង្គមថ្មី | Sangkom Thmei |
| ១៣០៧ | ស្រុកត្បែងមានជ័យ | Tbaeng Mean chey |
ទីតាំងភូមិសាស្ត្រ [កែប្រែ]
ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តឧត្តរនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្ងាយពីរាជធានីភ្នំពេញចំងាយ៣២០គម, ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។
ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៤.០៣១ គ.ម២ (???) ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ២០.០០០ហិចតា។ ខេត្តចែកចេញជាំ៧ស្រុករួមមាន៤៩ឃុំដែលមានភូមិសរុប២០៨ភូមិ។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែ ចំការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាសមេឃ។
តំបន់ទេសចរណ៍ [កែប្រែ]
ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱយមានការចាប់អារម្មណ៍ និងមកកំសាន្ត។ ប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱយវិស័យទេសចរណ៍មានការធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍនោះគឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱយទូលំទូលាយ ប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱយភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱយភ្ញៀវទេសចរណ៍មកទស្សនា។
ប្រាសាទព្រះវិហារ [កែប្រែ]
ប្រាសាទព្រះវិហារមានទីតាំងនៅភូមស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ ប្រាសាទព្រះវិហារមានចំងាយផ្លូវ៤០៥គមពីភ្នំពេញនិង១០៨គមពីទីរួមខេត្តព្រះវិហារ។
ប្រាសាទបាកាន ឬព្រះខ័ន [កែប្រែ]
មានទីតាំងស្ថិតនៅភូមិតាសែងឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសុរិយវរ្ម័នទី១ (គស១០០២១០៥០) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១ និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ (គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។
ប្រាសាទកោះកេរ្តិ៍ [កែប្រែ]
មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចំងាយ៧២គម ពីទីរួមខេត្ត។ ក្រុមប្រាសាទកោះកេរ្តិ៍មានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។ ប្រាសាទកោះកេរ្តិ៍កសាង(៩២១៩៤២) ដោយព្រះបាទជ័យវរ្ម័នពី៤ប្រាសាទនេះស្ថិតនៅ៨០គមនៃទិសឥសានអង្គរធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។
ប្រាសាទក្រពុំឈូក [កែប្រែ]
ប្រាសាទក្រពុំឈូកមានចំងាយ៤០គមពីទីរួមខេត្តស្ថិតនៅឃុំរំដោះស្រុករវៀង។
ប្រាសាទអ្នកបួស [កែប្រែ]
ប្រាសាទខ្លា [កែប្រែ]
ប្រាសាទភ្នំព្រលាន [កែប្រែ]
តំណភ្ជាប់ក្រៅ [កែប្រែ]
ឯកសារពិគ្រោះ [កែប្រែ]
អត្ថបទផ្សេងទៀត [កែប្រែ]
|
||||||||||||||
