មជ្ឈិមបូព៌ា
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
មជ្ឈិមបូព៌ា (Middle East) គឺជាតំបន់មួយដែលលាតសន្ធឹងចាប់ពីប៉ែកនិរតីនៃទ្វីបអាស៊ី និង ប៉ែកឦសាននៃទ្វីបអាហ្វ្រិក។ ពាក្យ "មជ្ឈិមបូព៌ា" ត្រូវបានគេស្គាល់ប្រហែលជានៅឆ្នាំ១៩០០ នៅរាជាណាចក្ររួម។
បើយើងងាកក្រោយត្រឡប់ទៅមើលពីសម័យបុរាណ មជ្ឈិមបូព៌ាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃពិភពលោក។ តំបន់នេះ បានផ្ដល់កំណើតដល់សាសនាធំៗ០៣គឺ៖ សាសនាហូដា (Judaism), គ្រិស្តសាសនា និង សាសនាឥស្លាម។ ជាទូទៅ មជ្ឈិមបូព៌ាគឺជាតំបន់ដែលមានអាកាសស្ងួតហែង និង ក្ដៅខ្លាំង ជាមួយទន្លេធំៗជាច្រើន បានផ្ដល់ទឹកសម្រាប់ស្រោចស្រពក្នុងវិស័យកសិកម្មនៅលើផ្ទៃដីមានកម្រិត។ ប្រទេសជាច្រើនដែលស្ថិតនៅជុំវិញឈូងសមុទ្រពែក សម្បូរទៅដោយធនធានប្រេងកាតយ៉ាងច្រើន។ នាសម័យបច្ចុប្បន្ននេះ មជ្ឈិមបូព៌ានៅតែជាតំបន់មួយ ដែលមានសក្ដានុពលទាំងវិស័យ សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង សាសនា។
|
|
|
|---|---|
| មជ្ឈិមបូព៌ា | បារ៉ែន · អេហ្ស៊ីប · ហ្គាសាស្ទ្រីប · អ៊ីរ៉ាក់ · អ៊ីរ៉ង់ · អ៊ីស្រាអែល · ហ្សកដានី · គុយវ៉ែត · លីបង់ · អូម៉ង់ · កាតា · អារ៉ាប៊ីសាអ៊ូឌីត · ស៊ីរី · អារ៉ាប់រួម · វេសប៊ែង · យេម៉ែន |
| សម័យថ្មី+ | អាហ្វហ្កានីស្ថាន · អាល់ហ្សេរី · ស៊ីប · ជីប៊ូទី · អេទ្រា · លីប៊ី · ម៉ារុក · ស៊ីបខាងជើង១ · ប៉ាគីស្ថាន · សូម៉ាលី · ស៊ូដង់ · ទុយនីស៊ី · ទួរគី · សាហារាខាងលិច |
| ១ ត្រូវបានទទួលស្គាល់ដោយទួរគីប៉ុណ្ណោះ, មើលផងដែរ ទំនាស់អំពីកោះស៊ីប។ | |