ប៉ាគីស្ថាន
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ប៉ាគីស្ថាន (ជាភាសាអង់គ្លេស៖ Pakistan, ភាសាអូរឌូ៖ پاکستان) មានឈ្មោះជាផ្លូវការថា៖ សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន (Islamic Republic of Pakistan) គឺជាប្រទេសមួយស្ថិតនៅអាស៊ីខាងត្បូង ជាប់នឹងអាស៊ីកណ្ដាល និងមជ្ឈិមបូព៌ា។ ប្រទេសនេះមានឆ្នេរសមុទ្រ ១,០៤៦ គីឡូម៉ែត្រ ជាប់សមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ នៅខាងត្បូង និង មានព្រំប្រទល់ខាងលិចជាប់ជាមួយប្រទេសអាហ្វហ្កានីស្ថាន និងអ៊ីរ៉ង់ ខាងកើតជាប់ជាមួយប្រទេសឥណ្ឌា និងភាគឦសានជាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសតាជីគីស្ថាន ស្ថិតនៅជិតបង្កើយនឹងប្រទេសប៉ាគីស្ថាន ប៉ុន្តែត្រូវបានកាត់ផ្ដាច់ដោយតំបន់ Wakhan Corridor ដ៏តូចស្ដើង។
តំបន់ដែលបង្កើតជាប្រទេសប៉ាគីស្ថានសម័យថ្មីសព្វថ្ងៃ គឺជាទីកំណើតនៃអរិយធម៌ជ្រលងទន្លេឥណ្ឌុសបុរាណ និង ក្រោយមកត្រូវបានជំនួសដោយ អរិយធម៌វេទបុរាណ អរិយធម៌ពែក អរិយធម៌ឥណ្ឌូ-ក្រិច និងអរិយធម៌ឥស្លាម។ តំបន់នេះធ្លាប់ត្រូវបានឈ្លានពាន និងចូលមករស់នៅដោយពួក អារ្យ័ន ពែក ក្រិច អារ៉ាប់ ទួរគី អាហ្វហ្កាន និង ម៉ុងហ្គោល។ វាធ្លាប់ជាផ្នែកមួយនៃចក្រភពឥណ្ឌា-អង់គ្លេសចាប់ពីឆ្នាំ ១៨៥៨ ដល់ ១៩៤៧។ នៅពេលដែល ចលនាប៉ាគីស្ថានដើម្បីបង្កើតរដ្ឋឥស្លាម ដឹកនាំដោយ មូហាម៉ាត់ អាលី ហ្ស៊ីណាហ៍ (Muhammad Ali Jinnah) និងសម្ព័ន្ធមូស្លីម (Muslim League) ជាលទ្ធផលបានបង្កើតឡើងនូវរដ្ឋឯករាជ្យប៉ាគីស្ថាន ដែលមានខេត្ត Sindh, North-West Frontier Province, West Punjab, Balochistan និង East Bengal ។ ប៉ាគីស្ថាន បានក្លាយទៅជាសាធារណរដ្ឋឥស្លាមតាមរយៈរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៦។ នៅក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧១ នៅប៉ាគីស្ថានខាងកើត ជាលទ្ធផលបានលេចឡើងនូវរដ្ឋឯករាជ្យបង់ក្លាដេស។ ប្រវត្តិសាស្ត្រប្រទេសប៉ាគីស្ថាន ត្រូវបានបង្ហាញនូវសម័យកាលនៃ ការរីចម្រើនផ្នែកសេដ្ឋកិច្ច ការគ្រប់គ្រងបែបយោធានិយម និង អស្ថិរភាពនយោបាយ។
ប៉ាគីស្ថាន គឺជាប្រទេសមានប្រជាជនច្រើនជាងគេទី០៦ នៅលើពិភពលោក និង ជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេទី០២ បន្ទាប់ពីឥណ្ឌូនេស៊ី។ ប៉ាគីស្ថាន បានជាប់នៅក្នុងប្រទេសសេដ្ឋកិច្ច ១១ ("Next Eleven") ។ ប៉ាគីស្ថាន បានចូលជាសមាជិក អង្គការសន្និសីទឥស្លាម (Organization of the Islamic Conference), សមាគមអាស៊ីខាងត្បូងដើម្បីសហប្រតិបត្តិការ (South Asian Association for Regional Cooperation), ប្រទេសកំពុងអភិវឌ្ឍទាំង០៨ (Developing 8 Countries) និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (the Economic Cooperation Organization) ។ ប៉ាគីស្ថាន ក៏ជាសមាជិក អង្គការសហប្រជាជាតិ (the United Nations), កុំមុនវាល (Commonwealth of Nations), អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization), ក្រុមប្រទេសកំពុងអភិវឌ្ឍទាំង៣៣ (G33 developing countries), ក្រុមប្រជាជាតិកំពុងអភិវឌ្ឍទាំង៧៧ (Group of 77 developing nations), សម្ព័ន្ធមិត្តមិនមែនណាតូរបស់សហរដ្ឋអាមេរិក (major non-NATO ally of the United States) និង មហាអំណាចនុយក្លេអ៊ែរ (nuclear state)។
[កែប្រែ] អំពីឈ្មោះ
ឈ្មោះ Pakistan (IPA: [paːkɪst̪aː]) តាមភាសាពែក និង ភាសាអ៊ូរឌូ មានន័យថា Land of (the) Pure (ទឹកដីបរិសុទ្ធ)។ វាត្រូវបានដាក់ថា Pakistan នៅឆ្នាំ១៩៣៤ ដោយ Choudhary Rahmat Ali ដែលបានបោះពុម្ពនៅក្នុងអត្ថបទរិះគន់របស់គាត់ "Now or Never" ។ ឈ្មោះនេះតំណាងឲ្យ ប្រជាជនមូស្លីម ៣០ លាននាក់នៃប៉ាគីស្ថាន ដែលរស់នៅតំបន់ចំនួន០៥ នៅភាគខាងជើងនៃចក្រភពឥណ្ឌា-អង់គ្លេសមាន៖ Punjab, Afghania (North-West Frontier Province), Kashmir, Sindh, and Baluchistan ។
[កែប្រែ] References
- ↑ ទំព័រគំរូ:Cite paper
- ↑ Area, Population, Density and Urban/Rural Proportion by Administrative Units. Population Census Organization, Government of Pakistan. Retrieved on 2008-02-13.
- ↑ ៣,០ ៣,១ ៣,២ ៣,៣ Pakistan. International Monetary Fund. Retrieved on 2009-04-22.
- ↑ 2008 HDI Statistical Update. UNDP. Retrieved on 2009-02-22.
[កែប្រែ] សូមមើលផងដែរ
|
|
||
|---|---|---|
| អាស៊ីខាងកើត | ទំព័រគំរូ:ទិន្នន័យនៃប្រទេសកូរ៉េខាងត្បូង | ទំព័រគំរូ:ទិន្នន័យនៃប្រទេសកូរ៉េខាងជើង | ទំព័រគំរូ:ទិន្នន័យនៃប្រទេសចិន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសជប៉ុន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសម៉ុងហ្គោល | ទំព័រគំរូ:ទិន្នន័យនៃប្រទេសតៃវ៉ាន់២ | ហុងកុង(ចិន) | |
| អាស៊ីអាគ្នេយ៍ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសកម្ពុជា | ទំព័រគំរូ:ទិន្នន័យនៃប្រទេសភូមា | ទំព័រគំរូ:ទិន្នន័យនៃប្រទេសប្រ៊ុយណេ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសឡាវ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសម៉ាឡេស៊ី | ទំព័រគំរូ:ទិន្នន័យនៃប្រទេសហ្វីលីពីន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសទីម័រខាងកើត | ទំព័រគំរូ:ទិន្នន័យនៃប្រទេសសិង្ហបុរី | ទំព័រគំរូ:ទិន្នន័យនៃប្រទេសថៃ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសឥណ្ឌូនេស៊ី ៤ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសវៀតណាម | |
| អាស៊ីខាងត្បូង | ទំព័រគំរូ:ទិន្នន័យនៃប្រទេសឥណ្ឌា | ទំព័រគំរូ:ទិន្នន័យនៃប្រទេសនេប៉ាល់ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសបង់ក្លាដែស្ស | ទំព័រគំរូ:ទិន្នន័យនៃប្រទេសស្រីលង្កា | ទំព័រគំរូ:ទិន្នន័យនៃប្រទេសប៉ាគីស្ថាន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសប៊ូតាន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសអាហ្វហ្គានីស្ថាន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសម៉ាល់ឌីវ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសអ៊ីរ៉ង់ | |
| អាស៊ីកណ្តាល | ទំព័រគំរូ:ទិន្នន័យនៃប្រទេសកាហ្សាក់ស្ថាន១ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសគាហ្គីស្ថាន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសតាជីគីស្ថាន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសតួរមិនីស្ថាន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសអ៊ូបេគីស្ថាន | |
| អាស៊ីខាងជើង | ទំព័រគំរូ:ទិន្នន័យនៃប្រទេសរុស្ស៊ី១ | |
| អាស៊ីខាងលិច | ទំព័រគំរូ:ទិន្នន័យនៃប្រទេសកាតារ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសគុយវ៉ែត | ចចចៀ ១ | តួគី ១ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសបារ៉ែន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសប៉ាឡេស្ទីន | ទំព័រគំរូ:ទិន្នន័យនៃប្រទេសយេម៉េន៣ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសលីបង់| ទំព័រគំរូ:ទិន្នន័យនៃប្រទេសសហភាពអារ៉ាប់អេមីរ៉េត | ស៊ីប | ទំព័រគំរូ:ទិន្នន័យនៃប្រទេសហ្សកដង់ | អារមឺនៀ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសអារ៉ាប៊ីសាអូឌីត | អាហ្សែបែហ្សង់ ១ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសអូម៉ង់ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសអ៊ីរ៉ាក់ | ទំព័រគំរូ:ទិន្នន័យនៃប្រទេសអ៊ីស្រាអែល | អេហ្សីប៣ | |
| សំគាល់
១ ជាផ្នែកមួយនៃសហគមន៍អ៊ឺរ៉ុប។ |
||