សុ្រកមង្គលបូរី

ពីវិគីភីឌា
Mongkolborey
ស្រុកមង្គលបូរី
District (srok)
ឯកសារ:The symbol of Mongkolborey district.jpg
The grandpa and grandma called Ji were harvesting (យាយជីច្រូតស្រូវ)The symbol of district
The grandpa and grandma called Ji were harvesting (យាយជីច្រូតស្រូវ)The symbol of district
Map showing the location of the district within Banteay Meanchey Province.
Map showing the location of the district within Banteay Meanchey Province.
សុ្រកមង្គលបូរី is located in កម្ពុជា
Mongkolborey
Location in Cambodia
កូអរដោនេ: 13°32′30″N 103°1′30″E / 13.54167°N 103.02500°E / 13.54167; 103.02500
Country Cambodia
ProvinceBanteay Meanchey
Communes13
Villages157
រដ្ឋាភិបាល
ប្រជាជន (1998)[១]
 • សរុប១៣៨,១៩០
ល្វែងម៉ោង+7
ក្រមផ្ទៃដាល54
Geocode0102

Dj tour ស្រុកមង្គលបូរី (ខ្មែរ: ស្រុកមង្គលបូរី; ថៃ: มงคลบุรี, ព.ប.ប.ស.ថ: Mongkhonburi, "បុរីដ៏មានឫទ្ធិ") គឺជាស្រុកមួយ (srok )ស្ថិតនៅភាគខាងត្បូងនៃខេត្តបន្ទាយមានជ័យ ក្នុងភាគពាយ្យនៃប្រទេសកម្ពុជា។ ស្រុកមង្គលបូរី ស្ថិតនៅតាមផ្លូវ ខាងត្បូងពីស៊ីសូផុន(ស្វាយ) ចំងាយប្រហែល 9 គីឡូម៉ែត។ ស្រុកមង្គលបូរីគឺជាស្រុកភាគខាងត្បូងនៃខេត្តបន្ទាយមានជ័យ។ ស្រុកនេះមានព្រុំប្រទល់ខាងត្បូងជាប់នឹងខេត្តបាត់ដំបង។ ផ្លូវរថភ្លើងខ្សែធំពី ភ្នំពេញ ទៅ ប៉ោយប៉ែត លើព្រុំដែនជាប់ប្រទេសថៃ ឆ្លងកាត់ស្រុកនេះពីជើងទៅត្បូង។[២]

ស្រុកនេះងាយស្រួលធ្វើដំណើរដល់តាមបណ្តោយផ្លូវពី ស៊ីសូផុន(9 គម) បាត់ដំបង (ក្រុង) (60 គម) និង សៀមរាប (ក្រុង) (110 គម). ស្រុកមង្គលបូរីជាស្រុកដែលតូចមួយក្នុងចំណោមស្រុកតូចៗក្នុងខេតបន្ទាយមានជ័យ ដោយផ្ទៃដី ហើយមានតែស្រុកស៊េរីសោភ័ណទេដែលតូចជាង។ ទោះយ៉ាងណាក្តី ស្រុកនេះជាស្រុកដែលមានប្រជាជនច្រើនជាងគេក្នុងខេត្ត ព្រោះវាមានហេត្ថារចនាសម្ព័ន្ធដឹកជញ្ជូន ហើយវានៅចំកណ្តាលផង។ ផ្លូវជាតិលេខ ៥ ដែលផ្តើមពីភ្នំពេញ ហើយបញ្ចប់នៅប៉ោយប៉ែត ហើយនិងផ្លូវដែកដែលចែកស្រុកជាពីរស្របគ្នា លាតសន្ធឹងពីជើងទៅត្បូង។ ផ្លូវជាតិលេខ ១៦០ ចាប់ផ្តើមនៅជិតកណ្តាលនៅស្រុកនេះ ហើយលាតសន្ធឹងទៅទិសនិរតីរហូតចូលដល់ ប៉ៃលិន[៣]

ប្រវត្តិ[កែប្រែ]

ប្រវត្តិរបស់ស្រុកមង្គលបូរីមុនសតវត្សទី១៨ មិនច្បាស់លាស់ទេ ថ្វីបើវាធ្លាប់ជាចំនែកមួយក្នុងខេត្តបាត់ដំបងក៏ដោយ។ ចាប់ពីសតវត្សទី១៨ រហូតដល់ ឆ្នំា១៩០៧ ស្រុកនេះជាចំនែកមួយក្នុងខេត្តប្រាតាបុង ប្រទេសថៃ។ ក្នុងពេលនោះ ថៃគ្រប់គ្រងផ្ទៃដីដែលសព្វថ្ងៃជាខេត្ត បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ប៉ៃលិន និង ខេត្តបាត់ដំបង[៤]។ក្រោមសិទ្ធិសញ្ញា បារំាង-ថៃ ក្នុងខែមិនា ១៩០៧ ផ្នែកទំាងនេះបានត្រលប់ជារបស់កម្ពុជាវិញ។ ក្នុងអម្លុងពេលនេះ ផ្ទៃដីជុំវិញស្រុក ស៊េរីសោភ័ណ គឺជាស្រុកស៊េរីសោភ័ណនៃខេត្តបាត់ដំបង។ ចន្លោះឆ្នំា១៩២៥ និង ១៩២៥ ស្រុកថ្មីៗរបស់ខេត្តបាត់ដំបងបានបង្កើតឡើង រួមទំាងស្រុកមង្គលបូរីដែរ។ ក្នុងឆ្នំា១៩៨៨ ស្រុកក្នុងភាគខាងជើងរបស់ខេត្តបាត់ដំបងចំនួន៥ បានបែងចែកដើម្បីបង្កើតជាខេត្តថ្មី គឺខេត្តបន្ទាយមានជ័យ។[៥]

ទីតាំង[កែប្រែ]

ស្រុកមង្គលបូរីលាតសន្ធឹងទៅទិសខាងត្បូងនៃខេត្ត ហើយមានព្រំប្រទល់រួមគ្នាជាមួយហ្នឹងខេត្តបាត់ដំបង។ បើមើលពីទិសខាងជើងតាមទ្រនិចនាឡិកា ស្រុកមង្គលបូរីជាប់ជាមួយស្រុកស៊េរីសោភ័ណផ្នែកខាងជើង។ ព្រំដែនភាគខាងកើតនៃស្រុកនេះជាប់ជាមួយនឹងស្រុកព្រះនេត្រព្រះ។ ស្ទឹងមង្គលបូរី បង្កើតជាព្រំប្រទល់ភាគខាងកើតមួយផ្នែកនៃស្រុក ឆ្ពោះទៅស្រុកព្រះនេត្រព្រះ។[៦] នៅខាងត្បូងនៃស្រុកនេះជាប់ជាមួយនឹងស្រុក ថ្មគោល និង បវិល ដែលជាស្រុកនៃខេត្តបាត់ដំបង។ ភាគខាងលិចរបស់ស្រុកនេះមានព្រំប្រទល់រួមគ្នាជាមួយស្រុក ម៉ាឡៃ និងអូជ្រៅ ដែលជាស្រុកក្នុងខេត្តនេះដែរ។[៧]

ការគ្រប់គ្រង[កែប្រែ]

អភិបាលស្រុកស្រុកនេះធ្វើសេចក្តីរាយការណ៍ទៅឯកឧត្តម អុង អឿន, ដែលជាថៅហ្វាយខេត្តបន្ទាយមានជ័យ។ តារាងខាងក្រោមបង្ហាញពី ភូមិៗទៅតាមឃុំៗ ក្នុងស្រុកនេះ។

ឃុំ (Communes) កូដឃុំ
បន្ទាយនាង អូរធំ, ភ្នំ, បន្ទាយនាង, គោកព្នៅ, ត្រាង, ពង្រ, គោកទន្លាប់, ត្របែក, ឃីឡិ, សំរោងពេន, ដងរុនលិច, ដងរុនកើត, អូរស្ងួត, ព្រៃចង្អាលិច, ព្រៃចង្អាកើត, អូរអណ្តូងលិច, អូរអណ្តូងកណ្តាល, អូរអណ្តូងកើត, គោកក្តួច ០១០២០១
បត់ត្រង់ ខ្ទុំរាយលិច, ខ្ទុំរាយកើត, អន្លង់ថ្ងាន់កើត, អន្លង់ថ្ងាន់លិច, បង់បត់លិច, បង់បត់កើត, បត់ត្រង់, បត់ត្រង់ធំលិច, បត់ត្រង់ធំកើត, បត់ត្រង់តូច, ព្រែកជីក ០១០២០២
ចំណោម ប្រឡាយចារ, រង្វានលិច, រង្វានកើត, ចំណោមលិច, ចំណោមកើត, រោងគោដើម, រោងគោកណ្តាល, រោងគោចុង, ពាមរោងគោ, តាសល់, ជួរខ្ចាស់, បឹងត្រស់, ដងត្រាង, ស្រែព្រៃ, បុស្សទន្លាប់, តាប៊ុន, គោកពនៃ្ល, សាយសាម៉ន, ដំណាក់ព្រះអង្គ ០១០២០៣
គោកបល្ល័ង្គ គោកបល្ល័ង្ក, តាអន, ប្រឡាយជ្រៃ, ជើងចាប, ផាត់សណ្តោង, ចារថ្មី, ផ្អាវថ្មី, តាសល់ ០១០២០៤
គយម៉ែង គយម៉ែង, ស្តីលើ, ផ្លូវសៀម, តានង, អង្ករខ្មៅ, កសាងថ្មី, ស្ទឹងចាស់, ស្តីក្រោម ០១០២០៥
អូរប្រាសាទ ភ្នំធំត្បូង, ភ្នំប្រាសាទ, ភ្នំធំជើង, ចំការលោក, ភ្នំធំថ្មី, អន្លង់ស្តី, គោកធ្នង់កើត, គោកធ្នង់កណ្តាល, អូរស្ងួត, អូរប្រាសាទ, គោកអំពិល, រ៉ាចំការចេក, ពោធិ៏រៀង, រូងក្របៅ ០១០២០៦
ភ្នំតូច ភ្នំតូចត្បូង, ភ្នំតូចជើង, ថ្នល់បត់, អូរញរ, បឹងត្រស់, មនោរម្យ, ប៉ោយតាសេក, ព្រៃទទឹង, បឹងរាំង, វត្តថ្មី ០១០២០៧
រហាត់ទឹក ពោធិ៏ពីរដើម, រហាត់ទឹក, ថ្នល់បត់, ក្រមល់, ខ្ទុំជ្រំ, ចកលិច, ដូនមូល, ព្រែកសំរោង, អូរដង្កោ, ចំការចេក, អូរជួប, កស្វាយ, ចកកើត ០១០២០៨
ឫស្សីក្រោក អញ្ចាញ, នាងកេត, ព្រែករពៅ, សាលាដែង, សំរោង, អន្លង់មានទ្រព្យ, ចំការតាដោក, ប្រទ្បាយហ្លួងក្រោម, ហ្លួង, អូរតាគល់, ប្រទ្បាយហ្លួងលើ, គោកស្វាយ, អូរតាម៉ា, កោះកែវ, ផាស៊ីស្រា, ប្ញស្សីក្រោម, ជំទាវ ០១០២០៩
សំបួរ ឆ្នើមមាស, ស្រណាល, ឡ, តាមែងពក, សំបួរ, ដូនឡឹក, ក្បាលក្របី, ស្រះឈូក, ស្រែព្រៃ, ចែកអង្ករ, ថ្មដប់ ០១០២១០
សឿ តាម៉ៅ, អន្សមចេក, ត្នោត, បួរ, បុស្សេឡាក, សឿ, បឹងតូច, ផ្លូវដំរីលើ, ផ្លូវដំរីក្រោម, អូរសឿ, គោកសំរោង, បល្ល័ង្គជ្រៃ, អូរជួបថ្មី ០១០២១១
ស្រះរំាង តាអ៊ិន១, តាអ៊ិន២, ក្រូច, ចំការចេក, ស្រះរាំង, តាចាន់, គោកស្រុក, គោកច្រាប, គោកក្រសាំង ០១០២១២
តាឡំ ព្រះស្រែ, តាឡំកណ្តាល, តាឡំចុង, បឹងឃ្លាំងលិច, ចុងគោក, បឹងឃ្លាំងកើត, ខ្លាខាំឆែ្ក, បឹងវែង ០១០២១៣

សេដ្ឋកិច្ច[កែប្រែ]

មង្គលបូរីគឺជាស្រុកដែលធ្វើកសិកម្មច្រើនជាងគេក្នុងខេត្តបន្ទាយមានជ័យ។ កសិកម្មគឺជាផ្នែកដ៏សំខាន់ក្នុងស្រុកមង្គលបូរី។ ប្រជាជនភាគច្រើនមានមុខរបរជាកសិករ ពេលពួកគេធ្វើការច្រូតរួច ពួកគេភាគច្រើនរកកម្រៃដោយការដំាបន្លែដូចជា សណ្តែក ឬ ពោត ល។ ពួកគេថែមទំាងនំាចេញអង្កររបស់ពួកគេទៅតាមប្រទេសអាស៊ានដូចជា ប្រទេសថៃ និង ប្រទេសវៀតណាម ជាដើម។ ប្រជាជនខ្លះបង្កើតជាជំនួញនៅផ្សារ ខ្លះធ្វើការជាមន្ត្រីរាជការ ហើយខ្លះជា ជាងឈើ ជាងភ្លើង ល សំរាប់ជីវិតប្រចំាថ្ងៃ។

ប្រជាសាស្ត្រ[កែប្រែ]

ស្រុកនេះចែកចេញជាភូមិឃុំចំនួន ១៣ 13 ឃុំ និង 157 ភូមិ[៨] យោងតាមជំរឿនប្រជាជនឆ្នំា១៩៩៨ ចំនួនប្រជាជននៃស្រុកនេះគឺ ១៣៨.១៩០នាក់ ក្នុង ២៥.៧៥៤គ្រួសារ ក្នុងឆ្នំា ១៩៩៨។ អាត្រាប្រជាជននេះមាន ប្រុស ៦៧.៨២១នាក់ (៤៩,១%) និង ស្រី ៧០.៣៦៩នាក់ (៥០,៩%)។ ជាមួយនឹងប្រជាជនច្រើនជាង ១៣០.០០០នាក់ មង្គលបូរីមានប្រជាជនច្រើនជាងគេក្នុងខេត្តបន្ទាយមានជ័យ។ ទំហំគ្រួសារជាមធ្យមនៅមង្គលបូរីមានសមាជិក ៥,៤នាក់ ក្នុងមួយគ្រួសារ ច្រើនជាងគ្រួសារតាមជនបទជាមធ្យមរបស់ប្រទេសកម្ពុជា (៥,២នាក់)។ អាត្រាភេទក្នុងស្រុកនេះគឺ ៩៦,៤%, ស្រីច្រើនជាងប្រុសបន្តិចបន្តួច។[៩]

ឯកសារយោង[កែប្រែ]

  1. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February, 2000. pp. 1–4. 
  2. Total Road Atlas of Cambodia 2006 (3rd edition រ.រ.). Total Cambodge. 2006. pp. 33. 
  3. Cambodia Road Network (Version 03-00 រ.រ.). Ministry of Public Works and Transport. 2001. 
  4. "Background of Battambang In the past and the present". Battambang Provincial Government. Archived from the original on 2009-08-17. Retrieved 2009-02-20.
  5. "Background of Battambang In the past and the present". Battambang Provincial Government. Archived from the original on 2009-08-17. Retrieved 2009-02-22.
  6. "Stung Mongkol Borey Sub-Basin". Asian Development Bank.
  7. "Banteay Meanchey Provincial Resources". Ministry of Commerce. Archived from the original on 2009-01-05. Retrieved 2009-02-15.
  8. "Banteay Meanchey Administration". Royal Government of Cambodia. Archived from the original on 2008-12-24. Retrieved 2009-01-22.
  9. General Population Census of Cambodia, 1998: Village Gazetteer. National Institute of Statistics. February, 2000. pp. 1–15. 

តំណភ្ជាប់ខាងក្រៅ[កែប្រែ]

ទំព័រគំរូ:Banteay Meanchey Province ទំព័រគំរូ:Districts of Cambodia

Coordinates: 13°32′30″N 103°1′30″E / 13.54167°N 103.02500°E / 13.54167; 103.02500