សេអ៊ូល

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក
Seoul landmark picture 2.jpg
ជួរ​ទី​មួយ​ពី​ឆ្វេង​ទៅ​ស្តាំ​: ប៉ម​សេអ៊ូល​, ស្ទឹង​ឈឹង​ហ្គី​

សេអ៊ូល ជារដ្ឋធានីនិងជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និងស្ថិតក្នុងចំនោមទីក្រុង​ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ តំបន់រដ្ឋធានីជាតិសេអ៊ូល (Seoul National Capital Area)​ ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះអ៊ិនឆ័ន​និងទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។ ស្ទើរពាក់កណ្ដាល​នៃប្រជាជនកូរ៉េខាងត្បូង​រស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និងប្រហែល១ភាគ៤​រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយសេអ៊ូលក្លាយជា​មជ្ឈមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចចំបង​របស់ប្រទេស។ ដោយវាមានឋានានុក្រមជាទីក្រុងពិសេស ហេតុនេះ​វាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។

សេអ៊ូលធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៨៨ និង ពានរង្វាន់បាល់ទាត់ពិភពលោកហ្វីហ្វាឆ្នាំ២០០២។ សេអ៊ូលតែងតែជាប់លំដាប់ថ្នាក់​១០ខាងលើក្នុងចំនោមទីក្រុងហិរញ្ញវត្ថុនិងពាណិជ្ជកម្ម និងជាទីស្នាក់ការកណ្ដាលរបស់​ក្រុមហ៊ុនពហុជាតិជាច្រើនដូចជា ក្រុមហ៊ុនសាំស៊ុង(Samsung) ក្រុមហ៊ុនអិលជី(LG) និងក្រុមហ៊ុនហ្យុនដាយ(Hyundai)។ វាជាទីក្រុងថ្លៃជាងគេទី៥លើពិភពលោក និងទី២នៅអាស៊ី និងជាទីក្រុងមានជាងគេទី៤នៅអាស៊ី។

សេអ៊ូលស្ថិតនៅអាងទន្លេហាន់ នៅប៉ែកពាយ័ព្យនៃប្រទេស ចំងាយប្រហែល៥០គ.ម ពីព្រំដែនកូរ៉េទាំង២។

មាតិកា

[កែប្រែ] អំពីឈ្មោះ

[កែប្រែ] ប្រវត្តិ

ប្រវត្តិសាស្ត្ររបស់សេអ៊ូល​ចាប់គិតតាំងពីឆ្នាំ១៨មុនគ.ស​ នៅពេលដែលមានការបង្កើតរាជាណាចក្របែកចេ។ ក្រោយមកទៀតវាក្លាយជារាជធានីរបស់រាជវង្សចូសេអុន។ នៅក្នុងសម័យអាណានិគមជប៉ុននៅដើមស.វទី២០ កន្លែងជាប្រពៃណីនិងប្រវត្តិសាស្ត្ររបស់សេអ៊ូល​បានផ្លាស់ប្ដូរ។ ទីក្រុងនេះត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងសង្គ្រាមកូរ៉េ ប៉ុន្តែត្រូវបានសាងសង់ឡើយវិញយ៉ាងលឿននៅក្នុងគោលនយោបាយសេដ្ឋកិច្ច​នៅទសវត្សរ៍ឆ្នាំ៦០និង៧០។ សំនង់ប្រវត្តិសាស្ត្រសំខាន់ៗខ្លះៗ​ត្រូវបានជួសជុលស្ថាបនាឡើងវិញ រួមមានរាជវាំងហ្គ្យេអុងបុកហ្គុង (រាជវាំង១របស់រាជវង្សចូសេអុន)

[កែប្រែ] ភូមិវិទ្យា

សេអ៊ូលស្ថិតនៅផ្នែកពាយ័ព្យនៃកូរ៉េខាងត្បូង។ វាមានផ្ទៃដីប្រហែល ៦០៥,៣៩គ.ម និងពុះជា២ផ្នែក ជើងនិងត្បូងដោយទន្លេហាន់។ ទន្លេហាន់និងតំបន់ជុំវិញនោះ​ដើរតួនាទីសំខាន់ណាស់ក្នុងប្រវត្តិសាស្ត្រកូរ៉េ។ រាជាណាចក្រកូរ៉េទាំង៣ ធ្លាប់ប្រកួតប្រជែងគ្នាកាន់កាប់ដែនដីនេះ ព្រោះវាមានទន្លេហាន់​ដែលជាផ្លូវជំនួញទៅកាន់ចិន(កាត់តាមសមុទ្រលឿង)។ ប៉ុន្តែ​បច្ចុប្បន្ន ទន្លេនេះមិនត្រូវបានគេប្រើសកម្មក្នុងការធ្វើចរាចរណ៍ទេ​ ដោយសារតែកន្លែងដែលវាហូរចាក់ចូលទៅក្នុងសមុទ្រនៅក្បែរព្រំដែនកូរ៉េទាំង២ពេក​ ហើយដែលតំបន់នោះ​ត្រូវគេហាមប្រាមមិនអោយជនស៊ីវិលចូល។ សេអ៊ូលហ៊ុំព័ទ្ធដោយភ្នំ៨ ខ្ពង់រាបទន្លេហាន់។

[កែប្រែ] អាកាសធាតុ

ដូចគ្នានឹងកន្លែងដទៃទៀតនៅកូរ៉េខាងត្បូងដែរ សេអ៊ូលមានអាកាសធាតុទ្វីប សើម ទោះជាកូរ៉េជាប្រទេសហ៊ុំព័ទ្ធដោយសមុទ្រពីជ្រុងទាំង៣ក៏ដោយ។ រដូវក្ដៅ​ជាទូទៅក្ដៅហើយសើម ដោយមានខ្យល់មូសុងបក់ពីខែមិថុនា​ដល់ខែកក្កដា។ ខែសីហាជាខែដែលក្ដៅជាងគេ និងមានសីតុណ្ហភាពមធ្យមប្រែប្រួលពី 22°C ទៅ 30°C។ រដូវរងារ​ជាញឹកញាប់រងារខ្លាំង និងស្ងួត។ សីតុណ្ហភាពនៅខែមករាប្រែប្រួលពី -7°C ទៅ 1°C។ នៅក្នុងមួយឆ្នាំ ជាមធ្យមមានព្រិលធ្លាក់ចំនួន២៨ថ្ងៃ។

[កែប្រែ] ទិដ្ឋភាពទីក្រុង

បេះដូងប្រពៃណីរបស់សេអ៊ូលគឺ ក្រុងរាជវង្សចូសេអុនចាស់ ដែលឥលូវជាមណ្ឌលក្រុង ដែលប្រជុំដោយរាជវាំង អាគាររដ្ឋាភិបាល ទីស្នាក់ការកណ្ដាលរបស់សហគ្រាសនានា សណ្ឋាគារ និងផ្សារបែបប្រពៃណី។ តំបន់នេះគ្របដណ្ដប់លើជ្រលងឆេអុងហ្គ្យេឆេអុន ដែលជាកូនអូរមួយហូរពីលិចទៅកើតចូលទន្លេហាន់។ អស់រយៈពេលជាច្រើនឆ្នាំ អូរនេះត្រូវបានគ្របដោយបេតុង ប៉ុន្តែត្រូវបានគេស្ដារឡើងវិញ​ក្នុងគំរោងសង្គ្រោះទីក្រុងមួយ។ នៅខាងជើងមណ្ឌលក្រុងគឺភ្នំបុកហាន់ និងនៅខាងត្បូងគឺភ្នំណាំសាន់។ ទៅខាងត្បូងទៀត​ជាក្រុងចាស់ យ៉ុងសាន់-ហ្គុ និង ម៉ាប៉ូ-ហ្គុ និងទន្លេហាន់។ ឆ្លងរំលងទន្លេហាន់ទៅគឺតំបន់អ្នកមានថ្មីៗ ឈ្មោះហ្គាងណាំ-ហ្គុ និងសេអុចូ-ហ្គុ។ ហ្គាងណាំ-ហ្គុ ជាកន្លែងតាំងនៅរបស់អាគារពាណិជ្ជកម្មពិភពលោករបស់កូរ៉េ និងជាកន្លែងធ្វើការតាំងពិពណ៌និងសន្និសិតនានា។ ចុះទៅក្រោមតាមដងទន្លេគឺ យ៉េអ៊ូអ៊ីដូ ជាកោះធំមួយដែលមានអាគាររដ្ឋសភាជាតិ ស្ទុឌីយ៉ូផ្សាយធំៗ និងអាគារការិយាល័យខ្ពស់ៗ ក៏ដូចជាអាគារហិរញ្ញវត្ថុកូរ៉េ។ នៅក្បែរយ៉េអូអ៊ីដូ គឺ កោះបាំសេអុម ជាកោះគ្មានមនុស្សនៅ ស្ថិតនៅកណ្ដាលទន្លេ។ ពហុកីឡាដ្ឋានអូឡាំពិក សួនច្បារអូឡាំពិក និងWorld Lotte World ស្ថិតនៅ សុងប៉ា-ហ្គុ នៅខាងត្បូងទន្លេហាន់។

កន្លែងទំនើបៗសំខាន់ៗមាន អាគារហិរញ្ញវត្ថុកូរ៉េ ប៉មសេអ៊ូល អាគារពាណិជ្ជកម្មពិភពលោក អាគារ៦៣ និងអាគារស្នាក់នៅកប់ពពកទាំង៦ ឈ្មោះថូវើរ ផាលេស។ ដោយសារតែមានដង់ស៊ីតេប្រជាជនខ្ពស់ សេអ៊ូលមានការស្ថាបនាអាគារកប់ពពក​ជាច្រើន ហើយក្រុមប្រឹក្សាក្រុងកំពុង​រៀបចំផែនការសាងសង់អាគារខ្ពស់១ស៊េរី ដែលក្នុងនោះមាន មជ្ឍមណ្ឌលពាណិជ្ជកម្មកំពស់៥៨០ម៉ែត្រនៅ Sangam Digital Media City និង ប៉មឡុតតេវើល២ កំពស់៨០០ម៉ែត្រ នៅ Jamsil។

[កែប្រែ] រដ្ឋបាល

សេអ៊ូលចែកចេញជា ២៥ ហ្គុ (구; 區 សមមូលនឹងខណ្ឌរបស់ខ្មែរ)។ ហ្គុ មានផ្ទៃដីប្រែប្រួលពី ១០ ទៅ ៤៧ គ.ម និងមានប្រជាជនពី១៤ម៉ឺនទៅ៦៣ម៉ឺននាក់។ សុងប៉ា-ហ្គុ មានប្រជាជនច្រើនជាងគេ ខណៈសូចូ-ហ្គុ មានផ្ទៃដីធំជាងគេ។ ហ្គុនីមួយៗ​ចែកចេញជា ដុង (동; 洞 សមមូលនឹងសង្កាត់របស់ខ្មែរ)។ សេអ៊ូលាមានដុងសរុបទាំងអស់ ៥២២។

[កែប្រែ] ប្រជាសាស្ត្រ

ប្រជាជនរស់នៅសេអ៊ូល​ស្ទើរតែទាំងអស់ជាជនជាតិកូរ៉េ និងក្រុមភាគតិចជនជាតិចិននិងជប៉ុន។ កំនើនប្រជាជនមកពីបរទេសបានកើនឡើង​យ៉ាងខ្លាំង ដែលមកទល់បច្ចុប្បន្នចំនួននោះ​កើនដល់ប្រហែល២%នៃ​ប្រជាជនសរុប។ ចំនួនប្រជាជនសេអ៊ូលបានកើនលើសពី ១០ ៤២១ ០០ នាក់នៅចុងឆ្នាំ២០០៧ ហើយចំនួនជនបរទេសមាន ២២៩ ០០០នាក់ គឺប្រហែល២,២%នៃប្រជាជនសរុប។

អត្រាបទល្មើសនិង​ឧក្រិដកម្មនៅសេអ៊ូលមានកំរិតទាប ដែលគេអាចចាត់ទុកសេអ៊ូល​ថាជាទីក្រុងដ៏មានសុវត្ថិភាពមួយនៅអាស៊ី។ សាសនាសំខាន់ទាំង២នៅសេអ៊ូលគឺ ព្រះពុទ្ធសាសនា និង គ្រឹស្ដសាសនា

[កែប្រែ] សេដ្ឋកិច្ច

សេអ៊ូលជាមជ្ឍមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់​មួយនៅអាស៊ី និងជាតាំងនៅរបស់ទីស្នាក់ការសហគ្រាស​ធំៗកំរិតពិភពលោក​ដូចជា ក្រុមហ៊ុនសាំស៊ុង ក្រុមហ៊ុនអិលជី និង ក្រុមហ៊ុនហ្យុនដាយ

[កែប្រែ] វិស័យអប់រំ

មានសាកលវិទ្យាល័យល្បីៗជាច្រើនដែលមានទីតាំងនៅសេអ៊ូល។