សិង្ហបុរី

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក

Republik Singapura (ម៉ាឡេ)
新加坡共和国 (Simplified Chinese)
சிங்கப்பூர் குடியரசு (តាមីល)
Republic of Singapore
Flag of Singaporeucdavis.edu/mn/more.php?id=1633_0_3_0  Malaysia, Singapore]</ref> Coat of Arms of Singaporeucdavis.edu/mn/more.php?id=1633_0_3_0  Malaysia, Singapore]</ref>
បាវចនា​"Majulah Singapura"  (ម៉ាឡេ)
"Onward, Singapore"
Location of Singaporeucdavis.edu/mn/more.php?id=1633_0_3_0  Malaysia, Singapore]</ref>
រាជធានី Singapore City (Downtown Core)1
1°17′N, 103°51′E
ភាសាជាផ្លូវការ English 
Malay 
Mandarin (Chinese) 
Tamil
Demonym Singaporean
Government Parliamentary republic
 -  President Sellapan Ramanathan
 -  Prime Minister Lee Hsien Loong
ឯករាជ្យ
 -  City status July 24 1951 
 -  Self-government
under the United Kingdom

3 June 1959[១] 
 -  ការប្រកាសឯករាជ្យ 31 សីហា​ 1963 
 -  Merger with Malaysia 16 កញ្ញា 1963 
 -  Separation from Malaysia 9 សីហា 1965 
ផ្ទៃក្រលា
 -  សរុប ៧០៤.០ km² (190th)
២៧០ sq mi 
 -  Water (%) 1.444
ប្រជាជន
 -  ២០០៧ estimate 4,680,600 [២] (117th)
 -  ២០០០ census 4,117,700 
 -  ដង់ស៊ីតេ 6,369.2/km² (4th)
១៦,៣៩២/sq mi
GDP (PPP) ២០០៧ estimate
 -  Total US$161.35 billion (54th)
 -  Per capita US$37,489.61 (17th)
GDP (nominal) ២០០៧ estimate
 -  Total US$171.95 billion[៣] 
 -  Per capita US$39,952.44 
HDI (២០០៧) 0.922 (high) (25th)
រូបបិយប័ណ្ណ Singapore dollar (SGD)
ល្វែងម៉ោង SST (UTC+៨)
 -  Summer (DST) not observed (UTC+៨)
កូដអ៊ិនធឺណិតកម្មសិទ្ធប្រទេស .sg
កូដទូរស័ព្ទប្រទេស +៦៥²
1 Singapore is a city-state.
2 02 from Malaysia.

ប្រទេសសិង្ហបុរី (ឬសាំងហ្គាពួរ) ជាប្រទេសកោះស្ថិតនៅចុងខាងត្បូងនៃឧបទ្វីបម៉ាឡេ។ វាស្ថិតនៅចំងាយ ១៣៧ គ.ម ខាងជើងខ្សែអេក្វាទ័រ។ សិង្ហបុរីមានផ្ទៃដី ៧០៤ គ.ម២ និងជាប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍


មាតិកា

[កែប្រែ] ភូមិវិទ្យានិងអាកាសធាតុ

ផែនទីCIAរបស់សិង្ហបុរី
ផែនទីCIAរបស់សិង្ហបុរី

សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។ កោះសំខាន់ៗផ្សេងទៀតមាន កោះជូរុង(Jurong Island) កោះពូឡៅតេកុង(Pulau Tekong) កោះពូឡៅអ៊ូប៊ីន(Pulau Ubin) និងកោះសេនតូសា(Sentosa)។ ចំនុចធម្មជាតិខ្ពស់ជាងគេនៅសិង្ហបុរី គឺកូនភ្នំប៊ូគីត ទីម៉ាស(Bukit Timah Hill)ដែលមានកំពស់ ១៦៦ ម៉ែត។ តាំងពីឆ្នាំ ១៩៦០ រដ្ឋាភិបាលសិង្ហបុរីបានខិតខំប្រឹងប្រែងក្នុងការកសាងក្រុង ដែលជាលទ្ឋផលសិង្ហបុរីបច្ចុប្បន្នមានទេសភាពជាទីក្រុងទាំងស្រុង។ សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រ និងប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗ​នានា​តាមរយៈ​ការចាក់ដីត​ភ្ជាប់ផងដែរ។

ប្រហែល២៣%នៃផ្ទៃដីសិង្ហបុរីត្រូវបានរក្សាអោយនៅជាព្រៃនិងឧទ្យានជាតិ។ ឧទ្យានជាតិធំជាងគេដែលត្រូវបានការពារគឺ ឧទ្យានជីវចំរុះសិង្ហបុរី (Singapore Botanic Gardens) ដែលមានទំហំ ៦៧,៣ ហិកតា។

សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេ​គឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុង​អាងសិប្បនិម្មិត។ ទឹកភ្លៀងផ្គត់ផ្គង់ទឹកសាបប្រមាណ ៥០% ហើយនៅសល់៥០%ទៀត គឺនាំចូលពីប្រទេសជិតខាង និង បានពីរោងចក្រចំរាញ់ទឹកស្អាត ប្រើប្រាស់ឡើងវិញ។ រដ្ឋាភិបាលមានគំរោងបង្កើនចំនួនរោងចក្រចំរាញ់ទឹកសមុទ្រ​ដើម្បីកាត់បន្ថយ​ការពឹងផ្អែកលើទឹកនាំចូល។

សិង្ហបុរីមានអាកាសធាតុត្រូពិច។ សិង្ហបុរីគ្មានរដូវដាច់គ្នាស្រលះទេ។ សីតុណ្ហភាពនិងសំពាធថេរ សំនើមខ្ពស់ និង កំពស់ទឹកភ្លៀងខ្ពស់។ សីតុណ្ហភាពប្រែប្រួលពី ២២ ទៅ ៣៤។ សំនើមជាមធ្យម គឺ ៩០%នៅពេលព្រឹក និង ៦០%នៅពេលរសៀល។ សីតុណ្ហភាពទាបបំផុត​ក្នុងប្រវត្តិសាស្ត្រគឺ ១៨,៤ និង ខ្ពស់បំផុត ៣៧.៨។ ខែមិថុនានិងកក្កដាជាខែក្ដៅជាងគេ ហើយខែវិច្ឆិកានិងធ្នូជាខែដែលមានសំនើមខ្ពស់ជាងគេ។ ពីខែសីហាដល់ខែតុលា ខ្យល់មានលក្ខណៈស្ងួតបណ្ដាល មកពីភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីដែលនៅជិតខាង។

[កែប្រែ] ប្រវត្តិ

[កែប្រែ] ដើមកំនើតនៃឈ្មោះ

«សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួប​ព្យុះសង្ឃរាពេល​ធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅ​កោះនោះ។ ស្ដេចនោះក៏បានប្រទះ​ឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មតដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន។

[កែប្រែ] ការតាំងទីលំនៅដំបូង

តាមឯកសារបញ្ជាក់ថា មានមនុស្សមករស់នៅកោះសិង្ហបុរីតាំងពីសតវត្សរ៍ទី២​នៃគ.ស។ កោះនេះដើមឡើយជាដែនដីរបស់ ចក្រភពស៊ូម៉ាត្រានស្រីវិចាយ៉ា និងមានឈ្មោះដើមជាភាសាជ្វា​ថា តេម៉ាសេក (Temasek៖ ទីក្រុងសមុទ្រ)។ តេម៉ាសេកធ្លាប់ជាតំបន់ជំនួញដ៏មមាញឹក មុននឹងធ្លាក់ចុះខ្សោយនៅចុងសតវត្សរ៍ទី១៤។ នៅរវាងសតវត្សរ៍ទី១៦និងទី១៩ កោះសិង្ហបុរីជាផ្នែកមួយនៃរាជាណាចក្រស៊ុលតង់ចូហរ។ ពួកព័រទុយហ្គាល់និងហុល្លង់ បានមកគ្រប់គ្រង​កោះនេះនៅសតវត្សរ៍ទី១៧។ ក្នុងអំឡុងពេលនោះ ប្រជាជននៅលើកោះនេះ ភាគច្រើនជាអ្នកនេសាទ។

[កែប្រែ] សម័យអាណានិគម

រូបសំនាកលោក ថូម៉ាស់ ស្តេមហ្វដ រ៉ាហ្វល
រូបសំនាកលោក ថូម៉ាស់ ស្តេមហ្វដ រ៉ាហ្វល

លោក ថូម៉ាស់ ស្តេមហ្វដ រ៉ាហ្វល (Sir Thomas Stamford Raffles) ដែលបានចុះចតនៅសិង្ហបុរីនៅថ្ងៃទី ២៩ មករា ១៨១៩ បានកត់សំគាល់ឃើញថា សិង្ហបុរីជាទីតាំងជំនួញដ៏មានសក្ដានុភាពនៅអាស៊ី។ តំនាងអោយក្រុមហ៊ុន British East India លោកក៏បានចុះសន្ឋិសញ្ញាជាមួយ ព្រះចៅស៊ុលតង់ ហ៊ូសសេន ស្សាស (Sultan Hussein Shah) ក្នុងការអភិវឌ្ឍន៍សិង្ហបុរីអោយក្លាយជាទីតាំងជំនួញរបស់ចក្រភពអង់គ្លេស។ នេះជាចំនាប់ផ្ដើមសករាជទំនើបរបស់សិង្ហបុរី។ នៅឆ្នាំ ១៨៦៧ សិង្ហបុរីបានក្លាយជាដែនដី​អាណានិគមរបស់ចក្រភពអង់គ្លេស។

ការគ្រប់គ្រងនគរូបនីយកម្មរបស់សិង្ហបុរីនៅសម័យអាណានិគមមានលក្ខណៈជា «ការបែកចែកដើម្បីគ្រប់គ្រង»។ មានន័យថាក្រុមមនុស្សប្រភេទផ្សេងគ្នារស់នៅតាមតំបន់ផ្សេងគ្នា។ ស្ទឹងសិង្ហបុរីដែលជាតំបន់ពាណិជ្ជកម្មដ៏ធំ ជាទីតាំងនៅរបស់ពួកពាណិជ្ជករ ម្ចាស់ធនាគារចំរុះជាតិសាសន៍ និងកម្មករលើកដាក់ទំនិញជនជាតិចិននិងឥណ្ឌា។ ជនជាតិម៉ាឡេ​ដែលភាគច្រើនជាអ្នកនេសាទនិងអ្នកដើរសមុទ្រ រស់នៅប៉ែកអាគ្នេយ៍ខាងចុងស្ទឹង ជាមួយពាណិជ្ជករនិងបញ្ញាវ័នជនជាតិអារ៉ាប់។ ជនជាតិអឺរ៉ុបដែលមានតិចតួចនៅឡើយ​នាពេលនោះ រស់នៅម្ដុំ Fort Canning Hill និងនៅខាងដើមស្ទឹងសិង្ហបុរី។

[កែប្រែ] សម័យសង្គ្រាមលោកលើកទី២

នៅក្នុងសង្គ្រាមលោកលើកទី២ កងទ័ពព្រះចៅអធិរាជជប៉ុនបានឈ្លានពានតំបន់ម៉ាឡាយ៉ា និងបានបំផ្ទុះសមរភូមិសិង្ហបុរី។ កងទ័ពអង់គ្លេសដែលមិនបាន​ត្រៀមខ្លួន​ជាមុនបានចុះចាញ់​ក្នុងរយៈពេល៦ថ្ងៃនៃការប្រយុទ្ឋ គឺនៅថ្ងៃទី១៥ កុម្ភៈ ១៩៤២។ កងទ័ពជប៉ុនបានប្ដូរឈ្មោះសិង្ហបុរី​ទៅជា ស្សូណាន់តូ (昭南島 ជាពាក្យកាត់នៃពាក្យ 和の時代に得た បានន័យថា កោះនៅភាគខាងត្បូងដែលបានមកនៅសករាជស្សូវ៉ាក់)។ រយៈពេល១ខែ​ក្រោយពីជប៉ុន​ចាញ់សង្គ្រាមលោក ពួកអង់គ្លេសបានវិលត្រលប់មកវិញនៅថ្ងៃទី១២ កញ្ញា ១៩៤៥។

[កែប្រែ] ការប្រកាសឯករាជ្យ

សិង្ហបុរីក្លាយជារដ្ឋស្វ័យគ្រប់គ្រងក្នុងចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៥៩។ នាយករដ្ឋមន្ត្រីដំបូងគេគឺ​លោក លី ក្វាន់យូ (Lee Kuan Yew)។ សិង្ហបុរីប្រកាសឯករាជ្យ​ជាឯកត្តោភាគីនៅខែសីហា ១៩៦៣ មុនពេលចូលជាសមាជិកសហព័ន្ឋម៉ាឡេស៊ីក្នុងខែកញ្ញា។ រយៈពេល២ឆ្នាំក្រោយមក សិង្ហបុរីបាន​ដើរចេញពីសហព័ន្ឋ បន្ទាប់​ពី​មានការខ្វែងគំនិតយ៉ាងក្ដៅគគុគជាមួយរដ្ឋាភិបាលសហព័ន្ឋ។ សិង្ហបុរីបានទទួលអធិបតេយ្យភាពជាផ្លូវការនៅថ្ងៃទី ៩ សីហា ១៩៦៥។ លោក យូសូហ្វ ប៊ីន អ៊ីស្សាក (Yusof bin Ishak)បានចូលស្បថកាន់តំនែងជាប្រធានាធិបតី ដោយលោក លី ក្វាន់យូ នៅតែជានាយករដ្ឋមន្ត្រី។

រដ្ឋដ៏ក្មេងខ្ចីនេះបានជួបនឹងវិបត្តិជាច្រើនដូចជា ភាពខ្វះការងារធ្វើយ៉ាងធ្ងន់ធ្ងរ កង្វះលំនៅដ្ឋាន និងកង្វះផ្ទៃដីដាំដុះនិងធនធានធម្មជាតិ។ នៅក្នុងអាណត្តិ​របស់​លោក លី ក្វាន់យូ ពីឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៩០ រដ្ឋាភិបាលរបស់លោកបានលុបបំបាត់ភាពអត់ការងារធ្វើមួយភាគធំ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងបានបង្កើតអោយមានកម្មវិធីផ្ដល់ជំរកសាធារណៈក្នុងទ្រង់ទ្រាយធំ។ សេដ្ឋកិច្ច និង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបានអភិវឌ្ឍ។ ភាពតានតឹងនៃជំលោះជាតិសាសន៍​បានធូរស្រាល។ សិង្ហបុរីបានបង្កើតអោយមានប្រព័ន្ឋការពារឯករាជ្យជាតិ តាមរយៈការបង្កើតច្បាប់ស្ដីអំពីកាតព្វកិច្ចយោធាចំពោះបុរសៗ។

នៅឆ្នាំ១៩៩០ លោក ហ្គោស ចុកតុង (Goh Chok Tong) បានបន្ដតំនែងពីលោក លី ក្វាន់យូ។ ក្នុងអាណត្តិរបស់លោក សិង្ហបុរីក៏ដូចជាប្រទេសនៅ​អាស៊ីមួយ​ចំនួន បានជួបនឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ១៩៩៧ ការរីករាលដាលនៃជំងឺសារស៍ (SARS)នៅឆ្នាំ២០០៣ និងការគំរាមគំហែងភារវកម្មពីក្រុមចាម៉ាស់ អ៊ីស្លាមីយ៉ាស។ នៅឆ្នាំ២០០៤ លោក លី សៀនលូង (Lee Hsien Loong) ដែលជាកូនប្រុសច្បងរបស់លោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីទី៣របស់សិង្ហបុរី។ លោកបានបង្កើតអោយមានគំរោងសាងសង់បនល្បែង (កាស៊ីណូ) ដើម្បីទាក់ទាញទេសចរណ៍បរទេស​អោយបានច្រើនថែមទៀត។

[កែប្រែ] នយោបាយ

សិង្ហបុរីកាន់របបប្រជាធិបតេយ្យអាស្រ័យសភា។ អំណាចនីតិប្រតិបត្តិស្ថិតនៅក្នុងដៃគណរដ្ឋមន្ត្រី ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី។ ប្រធានាធិបតីដែលជាប្រវត្តិសាស្ត្រគ្រាន់តែជានិមិត្តរូប មានអំនាចខ្លះដែរដូចជាការប្រើសិទ្ឋិវេតូក្នុងការសំរេចចិត្តថ្នាក់ជាតិសំខាន់ៗ (ឧ៖ឆ្នាំ១៩៩១ ប្រធានាធិបតីបានប្រើសិទ្ឋិវេតូក្នុងការសំរេចស្ដីអំពីការប្រើប្រាស់ថវិកាជាតិ) និងការជ្រើសតាំងតំនែង​នានាក្នុងប្រព័ន្ឋតុលាការ។ អំនាចនីតិបញ្ញត្តិគឺសភា។

វិស័យនយោបាននៅសិង្ហបុរីត្រូវបានគ្រប់គ្រងដោយ គណបក្សសកម្មភាពប្រជាជន (People's Action Party ហៅកាត់ថា PAP) តាំងតែពីពេលក្លាយជា​រដ្ឋស្វ័យគ្រប់គ្រង។ ហេតុនេះគណបក្សប្រឆាំង​ផ្សេងទៀតដូចជា គណបក្សកម្មករសិង្ហបុរី (Workers' Party of Singapore) គណបក្សប្រជាធិបតេយ្យសិង្ហបុរី (Singapore Democratic Party ហៅកាត់ថា SDP) និង សំព័ន្ឋអ្នកប្រជាធិបតេយ្យសិង្ហបុរី (Singapore Democratic Alliance ហៅកាត់ថា SDA) បានហៅប្រទេសសិង្ហបុរីថាជា រដ្ឋមានគណបក្សតែ១។ ទោះបីជាមានការបោះឆ្នោតដោយសេរី និងមានតំលាភាព យ៉ាងណាក៏ដោយ ក៏សិង្ហបុរី​មិនទាន់​ជារដ្ឋប្រជាធិបតេយ្យ១០០%ទេ។ មានការរិះគន់តុលាការសិង្ហបុរីដែលមាននិន្នាការនិយមទៅគណបក្ស PAP។ អំណាចតុលាការមិនត្រូវបានដាក់អោយឯករាជ្យទេ។ តែទោះជាយ៉ាងណា​ក៏ដោយ សិង្ហបុរីនៅតែជាប្រទេសមានអំពើពុករលួយតិចតួចជាងគេនៅអាស៊ី។

[កែប្រែ] ទំនាក់ទំនងអន្តរជាតិ

សិង្ហបុរីរក្សាទំនាក់ទនងការទូតល្អជាមូយប្រទេស១៧៥នៅលើពិភពលោក ទោះបីជាសិង្ហបុរីមិនដាក់ស្ថានទូតនៅក្នុងបណ្ដាប្រទេសមួយចំនួនក្នុងនោះក្ដី។ សិង្ហបុរីជាសមាជិកនៃ អង្គការសហប្រជាជាតិ កុំមិនវ៉ែល អាស៊ាន និង ចលនាមិនចូលបក្សសម្ព័ន្ឋ។ ដោយមូលហេតុភូមិសាស្ត្រ ទំនាក់ទំនងជាមួយម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី មានសារសំខាន់ខ្លាំងណាស់។ សិង្ហបុរីរក្សាទំនាក់ទំនងស្អិតរមួតជាមួយ រាជាណាចក្ររួម និង សហរដ្ឋអាមេរិក

[កែប្រែ] ជំលោះ

សិង្ហបុរីមានជំលោះយូរអង្វែងជាច្រើនជាមួយប្រទេសម៉ាឡេស៊ីស្ដីពីបញ្ហាមួយចំនួនដូចជា៖

[កែប្រែ] សេដ្ឋកិច្ច

សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម។ វិស័យឧស្សាហកម្មចែកចេញជា វិស័យអេឡិចត្រូនិច ការចំរាញ់ប្រេងកាត វិស័យគីមី វិស្វកម្មមេកានិក និង បច្ចេកទេសជីវវេជ្ជសាស្ត្រ។ សិង្ហបុរីជាកំពង់ផែមមាញឹកជាងគេក្នុងពិភពលោក។ សិង្ហបុរីជាមជ្ឍមណ្ឌលពាណិជ្ជកម្មរូបិយប័ណ្ឌបរទេស ធំទី៤លើពិភពលោក បន្ទាប់ពី ឡិនដិន ញូយ៉ក និង តូក្យូ

ផលិតផលក្នុងស្រុកសរុប(GDP)នៅក្នុងឆ្នាំ២០០៦កើនដល់ ២៩៤៧៤ US$។ អត្រានៃភាពអត់ការងារធ្វើក្នុងឆ្នាំ២០០៧គឺ ១,៧%។ កំនើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០០៧គឺ ៧,៥%។

មើរឡាយអិន(the Merlion)៖និមិត្តិរូបសិង្ហបុរី
មើរឡាយអិន(the Merlion)៖និមិត្តិរូបសិង្ហបុរី
ទិដ្ឋភាពសិង្ហបុរី
ទិដ្ឋភាពសិង្ហបុរី

សិង្ហបុរីបានបង្កើតអោយមានពន្ឋលើទំនិញនិងសេវ៉ា(Goods and Service Tax ហៅកាត់ថា GST) តាំងពីថ្ងៃទី១ មេសា ១៩៩៤។ នៅពេលនោះវាមានអត្រាតែ៣% តែបានរកចំនូលអោយរដ្ឋភិបាលបាន ១៦០០លានដុល្លាសិង្ហបុរី និងជួយផ្ដល់លំនឹងហិរញ្ញវត្ថុដល់រដ្ឋ។ ពន្ឋនេះបានកើនឡើងដល់ ៤%ក្នុងឆ្នាំ២០០៣ ៥%ក្នុងឆ្នាំ២០០៤ និង ៧%ក្នុងឆ្នាំ២០០៧។

វិស័យទេសចរណ៍ជាឧស្សាហកម្មដ៏ធំមួយរបស់សិង្ហបុរី។ សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ជិត១០លាន​នាក់បានមកទស្សនាសិង្ហបុរី​ក្នុងឆ្នាំ ២០០៦។ កន្លែងដែលទាក់ទាញទេសចរណ៍ល្បីជាងគេនៅសិង្ហបុរីគឺ ទីប្រជុំហាងលក់ទំនិញនៅផ្លូវអរគីដេ (Orchad Road shopping districts)។ ដើម្បីទាក់ទាញ​ទេសចរណ៍បន្ថែម រដ្ឋាភិបាលបានសំរេចចិត្ត ក្នុងឆ្នាំ២០០៥ ក្នុងការអោយការលេងល្បែងស៊ីសងក្លាយជាស្របច្បាប់។ រដ្ឋបានអនុញ្ញាត​អោយមាន​ការបើកបនល្បែង២នៅ តំបន់ម៉ារីណាខាងត្បូង(Marina South) និង តំបន់សេនតូសា(Sentosa)។ ដើម្បីប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀតក្នុងតំបន់ដូចជា ហុងកុង តូក្យូ និង សៀងហៃ រដ្ឋបានប្រកាសបង្កើនភាពទាក់ទាញតាមរយៈការបំភ្លឺលំអអាគារនានា។

សិង្ហបុរីមានភាពរហ័សរហួន​ក្នុងការប្រែក្លាយខ្លួនជាគោលដៅទេសចរណ៍វេជ្ជសាស្ត្រ។ មានអ្នកទេសចរណ៍ប្រមាណ២សែននាក់ក្នុងមួយឆ្នាំ ចូលមកស្វែងរកសេវា​សុខាភិបាល​ក្នុង​ប្រទេសសិង្ហបុរី។ សិង្ហបុរីមានបំនងពង្រីកសេវាសុខាភិបាលអោយមានលទ្ឋភាពទទួល​អ្នកជំងឺបរទេស១លាននាក់ក្នុងមួយឆ្នាំ អោយបានមុន ឆ្នាំ២០១២ ដែលអាចរកថវិកាជូនរដ្ឋចំនួន ៣០០០ USD។ រដ្ឋាភិបាលសង្ឃឹមថាការផ្ដួចផ្ដើមនេះនឹងផ្ដល់ការងារថ្មី ១៣០០០ ការងារទៀតក្នុងវិស័យសុខាភិបាល។

[កែប្រែ] រូបិយវត្ថុ

សូមមើលផងដែរ ដុល្លារសិង្ហបុរី

រូបិយវត្ថុសិង្ហបុរីគឺ ដុល្លាសិង្ហបុរី ដែលមាននិមិត្តសញ្ញា S$ និងមានអក្សរកាត់ថា SGD។ ធនាគារកណ្ដាលនៃសិង្ហបុរី (The Central Bank of Singapore) ជាអាជ្ញាធររូបិយប័ណ្ឌសិង្ហបុរី ដែលមាននាទីបោះផ្សាយក្រដាស់ប្រាក់។

(ដោយបញ្ហាBrowser ខ្ញុំមិនអាចបកប្រែផ្នែកបន្តបានទេ។ សូមជួយបកប្រែផ្នែកបន្តពីវិគីភីឌាភាសាអង់គ្លេស។ សូមអរគុណ)

[កែប្រែ] ឯកសារយោង

  1. Singapore: History. Asian Studies Network Information Center. Retrieved on 2007-11-02.
  2. Population - latest data. Singapore Department of Statistics Singapore (2007-11-30). Retrieved on 2007-12-04.
  3. GDP Latest Data - Singapore Department of Statistics Singapore (2008-02-14) retrieved on 2008-02-16

[កែប្រែ] សូមមើលផងដែរ

កូអរដោនេ: 01°22′N, 103°48′E

ឧបករណ៍ផ្ទាល់ខ្លួន