ឆ្នាំ ២០២០
សហស្សវត្សរ៍ | សហវត្សរ៍ទី ៣ |
សតវត្ស | សតវត្សទី ២១ |
ទសវត្សរ៍ | ឆ្នាំ ២០២០ |
ឆ្នាំ | ២០១៧ • ២០១៨ • ២០១៩ • គ.ស. ២០២០ • ២០២១ • ២០២២ • ២០២៣ |
គ.ស. ២០២០ ត្រូវនឹង ព.ស. ២៥៦៤ ជាឆ្នាំបង្គ្រប់ចាប់ផ្តើមនៅថ្ងៃពុធនៅក្នុងប្រតិទិនគ្រីកូរី និងជាឆ្នាំទី ២០២០ នៃសកលសករាជ និងគ្រិស្តសករាជ។
- ឆ្នាំជូត ទោសក ចុល្លសករាជ ១៣៨២ (ថ្ងៃទី១៦ ខែមេសា ជាថ្ងៃថ្លើងសក)
- ឆ្នាំទី ២ របស់ទសវត្សរ៍ឆ្នាំ ២០២០, ឆ្នាំទី ២១ របស់សតវត្សទី ២១ និងឆ្នាំទី ២០ របស់សហវត្សរ៍ទី ៣
- ឆ្នាំនៃគិលានុបដ្ឋាយិកា និងគ្រូពេទ្យឆ្មប ប្រកាសដោយអង្គការសុខភាពពិភពលោក[១] ឆ្នាំអន្តរជាតិនៃសុខភាពរុក្ខជាតិ ប្រកាសដោយអង្គការសហប្រជាជាតិ[២] និងឆ្នាំអន្តរជាតិនៃសំឡេង ប្រកាសដោយគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិ[៣]
- សរុបមាន ៣៦៦ ថ្ងៃ
នៅក្នុងឆ្នាំ ២០២០ ពិភពលោកទាំងមូលត្រូវទទួលរងឥទ្ធិពលពីជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរ រហូតបង្កជាជំងឺរាតត្បាតសកល ដែលនាំឱ្យសេដ្ឋកិច្ចសង្គមពិភពលោកជួបនូវវិបត្តិជាច្រើនដូចជា ការលុបចោល ឬការពន្យារព្រឹត្តិការណ៍ធំៗ ការបិទខ្ទប់ជាសាធារណៈ និងតំហយសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីមហាឱនភាពនៅក្នុងទសវត្សរ៍ឆ្នាំ១៩៣០។[៤] Geospatial World បានចុះផ្សាយថា ឆ្នាំ ២០២០ គឺជា "ឆ្នាំដ៏អាក្រក់បំផុត ពិសេសគឺទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ" ដោយសារតែក្នុងឆ្នាំនេះ គេសង្កេតឃើញមានគ្រោះមហន្តរាយអាកាសធាតុធំៗនៅជុំវិញភពផែនដីដូចជា ភ្លើងឆេះព្រៃធំៗនៅក្នុងប្រទេសអូស្ត្រាលី និងភាគខាងលិចនៃសហរដ្ឋអាមេរិក ក៏ដូចជាព្យុះស៊ីក្លូនត្រូពិចធំៗដែលបោកបក់វាយប្រហារទ្វីបអាមេរិកខាងជើង។[៥] ក្រៅពីនេះ របាយការណ៍វឌ្ឍនភាពរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា គ្មានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) អន្តរជាតិសម្រាប់ឆ្នាំ២០២០ ណាមួយត្រូវបានសម្រេចនោះឡើយ។[៦]
មេដឹកនាំកម្ពុជា[កែប្រែ]
- ព្រះមហាក្សត្រ: ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (១៤ តុលា គ.ស. ២០០៤ – បច្ចុប្បន្ន)
- នាយករដ្ឋមន្ត្រី: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (៣០ វិច្ឆិកា គ.ស. ១៩៩៨ – បច្ចុប្បន្ន)
ព្រឹត្តិការណ៍សំខាន់ៗ[កែប្រែ]
មករា[កែប្រែ]
- ១ មករា
- ប្រទេសក្រូអាត បានចាប់ផ្តើមអាណត្តិជាប្រធាននៃសហភាពអឺរ៉ុប។[៧]
- គ្រោះទឹកជំនន់មួយបានលេចឡើងនៅទីក្រុងចាកាតា នៃប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សចំនួន ៦៦ នាក់។[៨]
- ២ មករា – កងទ័ពអាកាស និងកងទ័ពជើងទឹកអូស្ត្រាលី ត្រូវបានបញ្ជូនចុះទៅកាន់រដ្ឋញូវសោតថ៏វ៉ែលស៍ និងវិចតូរីយ៉ា ដើម្បីជួយជម្លៀសប្រជាជនអូស្ត្រាលីចេញពីតំបន់ឆេះព្រៃ។[៩]
- ៣ មករា – ដ្រូនឃាតកម្មរបស់សហរដ្ឋអាមេរិកបានធ្វើសកម្មភាពវាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដ ដោយបានសម្លាប់មនុស្សចំនួន ១០ នាក់ ដោយក្នុងនោះរួមមានបុគ្គលតម្រុយពីរនាក់គឺឧត្តមសេនីយ៍អ៊ីរ៉ង់ លោកកាស៊ឹម សូលីម៉ានី និងមេដឹកនាំយោធាកំពូលអ៊ីរ៉ាក់ លោកអាប៊ូ ម៉ាឌី អាល់-មូហានឌីស។[១០]
- ៥ មករា
- សង្គ្រាមផ្ទៃក្នុងលីប៊ីលើកទី២៖ ប្រធានាធិបតីតួកគី លោករ៉េសិប តាយីប អ៊ែរដូហ្កាន បានប្រកាសបញ្ជូនកងទ័ពតួកគីទៅកាន់ប្រទេសលីប៊ី ក្នុងនាមរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិ។[១១]
- ការបោះឆ្នោតប្រធានាធិបតីក្រូអាតឆ្នាំ២០១៩–២០៖ ការបោះឆ្នោតជុំទីពីរត្រូវបានធ្វើឡើង ហើយលោកហ្សូរ៉ាន មីឡាណូវិចនៃគណបក្សសង្គមប្រជាធិបតេយ្យក្រូអាត បានផ្តួលប្រធានាធិបតីកាន់អំណាច លោកកូលីនដា ក្រាបា-គីតារ៉ូវិច។[១២]
- ៨ មករា
- អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទិកទៅកាន់មូលដ្ឋានយោធាអ៊ីរ៉ាក់ចំនួនពីរកន្លែងដែលមានវត្តមានទាហានអាមេរិក ដោយបានបង្ករបួសដល់មនុស្សជាង ១០០ នាក់។[១៣]
- យន្តហោះអ៊ុយក្រែនអ៊ែរឡាញហ្វ្លាយត៍ ៧៥២ អន្តរជាតិអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ភ្លាមៗ បន្ទាប់ពីធ្វើការហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិតេហេរ៉ង់អ៊ីម៉ាម ខូម៉ីនី ដែលបានសម្លាប់មនុស្សទាំងអស់ចំនួន ១៧៦ នាក់។[១៤]
- ៩ មករា – ក្រុមរដ្ឋឥស្លាមនៅតំបន់សាហារ៉ាបានធ្វើការវាយប្រហារលើមូលដ្ឋានយោធានីហ្សេរីយ៉ានៅឈីណាគោត្រា ដោយបានសម្លាប់ទាហាននីហ្សេរីយ៉ាយ៉ាងតិច ៨៩ នាក់។[១៥]
- ១០ មករា – ហៃថាម ប៊ិន តារីគបានឡើងសោយរាជ្យជាព្រះចៅស៊ុលតង់នៃរដ្ឋអូម៉ង់ ស្នងបន្តពីព្រះចៅកាប៊ូស ប៊ីន សាអ៊ីដ។[១៦]
- ១១ មករា – ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិត្រូវបានធ្វើឡើងនៅប្រទេសតៃវ៉ាន់។ ប្រធានាធិបតីកាន់អំណាចគឺលោកស្រីត្សៃ អ៊ីងវិនបានជាប់ឆ្នោតបន្តមួយអាណត្តិទៀត ខណៈគណបក្សរបស់លោកស្រីគឺគណបក្សប្រជាធិបតេយ្យចម្រើននិយមបានដណ្ដើមអាសនៈចំនួន ៦៧ ក្នុងចំណោមអាសនៈសរុប ១១៣ នៅក្នុងអង្គនីតិប្បញ្ញត្តិយាន។[១៧][១៨]
- ១២ មករា – ភ្នំភ្លើងតាអាល់នៅប្រទេសហ្វីលីពីន បានបំផ្ទុះបែកកម្អែលភ្លើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៧។[១៩]
- ១៦ មករា – រឿងជំនុំជម្រះដកតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានចាប់ផ្តើមនៅក្នុងស្ថាប័នព្រឹទ្ធសភាអាមេរិក។ តែលោកត្រូវបានរួចពីទោសចោទប្រកាន់នៅថ្ងៃទី៥ ខែកុម្ភៈ។[២០]
- ១៨ មករា – សង្គ្រាមស៊ីវិលយេម៉ែន៖ ទាហានយេម៉ែនចំនួន ១១១ នាក់ និងជនស៊ីវិល ៥ នាក់ទៀតត្រូវបានបាត់បង់ជីវិតបន្ទាប់ពីរងការវាយប្រហារដោយដ្រូនពិឃាដ និងមីស៊ីលនៅក្នុងជំរុំយោធាមួយក្បែរទីក្រុងម៉ារីប។[២១]
- ២០ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ អាជ្ញាធរចិនបានចេញបញ្ជាក់ជាសាធារណៈនូវការចម្លងពីមនុស្សទៅមនុស្សដោយកូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២។[២២]
- ២២ មករា – សភាអេលេនិកបានជ្រើសតាំងលោកស្រីកាតេរីណា សាគែលឡារ៉ូពូលូជាប្រធានាធិបតីនៃប្រទេសក្រិក។[២៣]
- ២៣ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ ទីក្រុងអ៊ូហាននៃប្រទេសចិន ដែលជាចំណុចចាប់ផ្ដើមនៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានអាជ្ញាធរចិនបិទខ្ទប់ដោយផ្អាករាល់សេវាកម្មដឹកជញ្ជូនសាធារណៈ និងជើងហោះហើរអន្តរក្រុង។[២៤]
- ២៦ មករា
- ការបោះឆ្នោតសភាប៉េរូឆ្នាំ២០២០ ត្រូវបានធ្វើឡើងដើម្បីជ្រើសរើសសមាជិកសភាទាំង ១៣០ រូប។[២៥]
- កីឡាករបាល់បោះដ៏ល្បីម្នាក់ឈ្មោះ ខូប៊ី ប្រាយអាន បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុងកាឡាបាសាស រដ្ឋកាលីហ្វ័រញ៉ា។[២៦]
- ២៩ មករា – ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក–ម៉ិកស៊ិក–កាណាដា ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកខាងជើងថ្មីជំនួសឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។[២៧]
- ៣០ មករា – ជំងឺរាតត្បាតកូវីដ ១៩៖ អង្គការសុខភាពពិភពលោកបានប្រកាសការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ថាជាស្ថានភាពអាសន្នសុខភាពសាធារណៈដែលត្រូវការយកចិត្តទុកដាក់ជាអន្តរជាតិ។[២៨]
- ៣១ មករា – ចក្រភពអង់គ្លេស និងជីប្រាល់តាបានប្រកាសដកខ្លួនជាផ្លូវការចេញពីសហភាពអឺរ៉ុប ដោយចាប់ផ្តើមអន្តរកាលរយៈពេល ១១ ខែ។[២៩]
កុម្ភៈ[កែប្រែ]
- ៦ កុម្ភៈ – រថភ្លើងល្បឿនលឿនដែលធ្វើដំណើរពីទីក្រុងមីឡានទៅក្រុងសាលែរណូ បានផ្ដាច់ចេញពីផ្លូវដែកនៅក្រុងលីវរ៉ាហ្គា តំបន់លុមបាឌី ប្រទេសអ៊ីតាលី និងបណ្ដាលឱ្យមនុស្សចំនួន ២ នាក់បានស្លាប់ និងរបួស ៣១ នាក់ទៀត។[៣០]
- ៨ កុម្ភៈ – ការបោះឆ្នោតសកលអៀរឡង់ឆ្នាំ២០២០ បានធ្វើឡើងដើម្បីជ្រើសរើសសមាជិកទាំង ១៦០ រូបនៃដែល ដែលត្រូវជាសភាជាន់ទាបនៃអ៊ុយរាជឆ្តា។[៣១]
- ១១ កុម្ភៈ – ជំងឺរាតត្បាតកូវីដ ១៩៖ អង្គការសុខភាពពិភពលោក បានដាក់ឈ្មោះឱ្យជំងឺនេះថា កូវីដ-១៩។[៣២]
- ២៤ កុម្ភៈ – រដ្ឋាភិបាលចម្រុះប៉ាកាតានហារ៉ាប៉ាននៃប្រទេសម៉ាឡេស៊ីដួលរលំ ហើយត្រូវបានជំនួសដោយសម្ព័ន្ធភាពជាតិ។ លោកមូហ៊ីឌីន យ៉ាស្ស៊ីនបានក្លាយជានាយករដ្ឋមន្ត្រីទីប្រាំបីនៃប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១ ខែមីនា។[៣៣]
- ២៧ កុម្ភៈ – ការជាប់គាំងទីផ្សារភាគហ៊ុនឆ្នាំ២០២០ ដែលបង្កឡើងដោយភាពភ័យខ្លាចពីការរីករាលដាលនៃជំងឺកូវីដ-១៩ បាននាំឱ្យសន្ទស្សន៍ Dow Jones Industrial Average (DJIA) ធ្លាក់ចុះដោយ ១,១៩០.៩៥ ពិន្ទុ ឬ ៤.៤% មកនៅត្រឹម ២៥,៧៦៦.៦៤ ដោយនេះត្រូវជាចំណុះចុះដ៏ទាបបំផុតសម្រាប់រយៈពេលមួយថ្ងៃនៅពេលនោះ។ មិនតែប៉ុណ្ណោះ សន្ទស្សន៍មួយនេះបានបន្តធ្លាក់ចុះជាច្រើនថ្ងៃជាបន្តបន្ទាប់ទៀត។[៣៤]
- ២៨ កុម្ភៈ – សង្គ្រាមស៊ីវិលស៊ីរី៖ អង្គការណាតូបានសម្តែងពីសាមគ្គីភាពជាមួយប្រទេសតួកគី បន្ទាប់ពីទាហានតួកគីចំនួន ៣៤ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសពីកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរី។[៣៥]
- ២៩ កុម្ភៈ – កិច្ចព្រមព្រៀងសន្តិភាពតាមលក្ខខណ្ឌមួយត្រូវបានចុះរវាងសហរដ្ឋអាមេរិក និងតាលីបង់ ដោយបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកទ័ពជាបណ្តើរៗចេញពីប្រទេសអាហ្វហ្កានីស្ថានចាប់ពីថ្ងៃទី១០ ខែមីនា តទៅ។[៣៦]
មីនា[កែប្រែ]
- ៥ មីនា – តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានអនុញ្ញាតឱ្យបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមអាហ្វហ្កានីស្ថាន ដោយនេះជាលើកដំបូងដែលមានអ្នកជាប់សញ្ជាតិអាមេរិកត្រូវស្ថិតនៅក្រោមការស៊ើបអង្កេតបែបនេះ។[៣៧]
- ៩ មីនា
- ជំងឺរាតត្បាតកូវីដ ១៩៖ អ៊ីតាលីបានក្លាយជាប្រទេសដំបូងគេដែលអនុវត្តយុទ្ធនាការបិទខ្ទប់នៅទូទាំងប្រទេស បន្ទាប់ពីមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេស។[៣៨][៣៩]
- តម្លៃភាគហ៊ុនអន្តរជាតិបានបន្តធ្លាក់ចុះយ៉ាងគំហុកបន្ថែមបន្ទាប់ពីការផ្ទុះឡើងនៃសង្រ្គាមតម្លៃប្រេងកាតរវាងរុស្ស៊ី–អារ៉ាប៊ីសាអ៊ូឌីត និងជំងឺកូវីដ-១៩។ DJIA បានធ្លាក់ចុះច្រើនជាង ២,០០០ ពិន្ទុ ដែលត្រូវជាការធ្លាក់ចុះដ៏ទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រដល់ត្រឹមចំណុចនេះ។[៤០] មួយវិញទៀត តម្លៃប្រេងបានធ្លាក់ចុះដល់ទៅ ៣០% ក្នុងជំនួញដើមឆ្នាំដំបូង ដែលជាការធ្លាក់ចុះដ៏ទាបបំផុតផងដែរចាប់តាំងពីឆ្នាំ១៩៩១។[៤១][៤២]
- ១១ មីនា – ជំងឺរាតត្បាតកូវីដ ១៩៖ អង្គការសុខភាពពិភពលោកបានប្រកាសជំងឺកូវីដ-១៩ ថាជាជំងឺរាតត្បាតសកល។[៤៣]
- ១២ មីនា – ទីផ្សារភាគហ៊ុនសកលបានដួលរលំដោយសារជំងឺរាតត្បាតកូវីដ ១៩ និងបម្រាមហាមឃាត់ការធ្វើដំណើរពីសហរដ្ឋអាមេរិកទៅតំបន់ស្សិនគែន។ DJIA បានបន្តដំណើរធ្លាក់ចុះសេរីដល់ប្រមាណជាង -២,៣០០ ពិន្ទុ ដែលជាអសារបង់ដ៏អាក្រក់បំផុតសម្រាប់សន្ទស្សន៍មួយនេះចាប់តាំងពីឆ្នាំ១៩៨៧។[៤៤]
- ១៣ មីនា – ជំងឺរាតត្បាតកូវីដ ១៩៖ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បានប្រកាសថាបិទភ្នំអេវឺរេសពីភ្ញៀវទេសចរ និងសាធារណជនទាំងអស់ពេញមួយរដូវកាល ដោយសារក្តីបារម្ភពីជំងឺរាតត្បាតកូវីដ-១៩ នៅទ្វីបអាស៊ី។[៤៥]
- ១៦ មីនា – DJIA បានធ្លាក់ពិន្ទុចុះប្រមាណ ២,៩៩៧.១០ ពិន្ទុដែលជាការធ្លាក់ចុះដ៏ទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រ និងការធ្លាក់ចុះជាភាគរយទាបបំផុតទីពីរដែលមិនធ្លាប់មាន (១២.៩៣%) ពោលគឺទាបជាងព្រឹត្តិការណ៍ដួលរលំផ្សារហ៊ុនវ៉លស្ទ្រីតឆ្នាំ១៩២៩ ទៅទៀត។ ហេតុការណ៍ទាំងអស់នេះក៏បណ្ដាលមកពីការប្រកាសកាត់បន្ថយគោលដៅអត្រាការប្រាក់ដោយធនាគារកណ្តាលសហរដ្ឋអាមេរិកមកត្រឹម ០–០.២៥% ដែរ។[៤៦]
- ១៧ មីនា
- ជំងឺរាតត្បាតកូវីដ ១៩៖
- ព្រំដែនខាងក្រៅ និងតំបន់ស្សិនគែនរបស់សហភាពអឺរ៉ុបត្រូវបានបិទទ្វារជាបណ្ដោះអាសន្នសម្រាប់រយៈពេល ៣០ ថ្ងៃដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។[៤៧]
- ពានរង្វាន់បាល់ទាត់ប្រចាំទ្វីបអឺរ៉ុបឆ្នាំ២០២០ និងកូប៉ាអាមេរិកាឆ្នាំ២០២០ ត្រូវបានពន្យាររហូតដល់រដូវក្តៅនៃឆ្នាំ២០២១ ដោយសហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់នៃទ្វីបទាំងពីរ។[៤៨][៤៩]
- ជំងឺរាតត្បាតកូវីដ ១៩៖
- ១៨ មីនា
- ជំងឺរាតត្បាតកូវីដ ១៩៖
- ការប្រឡងចម្រៀងយូរ៉ូវីស្យិនឆ្នាំ២០២០ ត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុប ដោយនេះជាការលុបចោលកម្មវីធីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ៦៤ ឆ្នាំរបស់វា។[៥០]
- អង្គការសុខភាពពិភពលោកបានប្រកាសឧបត្ថម្ភទៅពិសោធន៍សូលីដារីធី ដើម្បីស្វែងរកវិធីសាស្ត្រព្យាបាលប្រឆាំងនឹងជំងឺកូវីដ-១៩។[៥១]
- ជំងឺរាតត្បាតកូវីដ ១៩៖
- ២០ មីនា
- ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនអ្នកស្លាប់នៅទូទាំងសកលលោកដោយសារជំងឺកូវីដ-១៩ បានកើនលើសពី ១០,០០០ នាក់ ខណៈចំនួនករណីឆ្លងសរុបបានកើនដល់មួយភាគបួននៃខ្ទង់មនុស្សមួយលាននាក់។[៥២]
- ឧទ្យានសូរិយាបាដឡា ត្រូវបានបើកឱ្យដំណើរការ ហើយក៏ក្លាយជាឧទ្យានថាមពលពន្លឺព្រះអាទិត្យដ៏ធំបំផុតនៅលើពិភពលោក។ [៥៣]
- ២៤ មីនា
- ជំងឺរាតត្បាតកូវីដ ១៩៖
- ឥណ្ឌា និងសហរាជាណាចក្របានប្រកាសបិទប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ចំនួនមនុស្សសរុបនៅលើពិភពលោកដែលប្រឈមមុខនឹងការរឹតបន្តឹង ឬបិទខ្ទប់ដោយសារជំងឺនេះបានកើនលើសពី ២.៦ ពាន់លាននាក់ ដែលស្មើនឹងមួយភាគបីនៃចំនួនប្រជាជនពិភពលោក។[៥៤]
- នាយករដ្ឋមន្ត្រីចិន លោកលី ខឹឈានបានរាយការណ៍ថា ជំងឺរាតត្បាតចម្លងក្នុងស្រុកឥឡូវត្រូវស្ថិតក្រោមការគ្រប់គ្រងហើយ។[៥៥] ពីរថ្ងៃក្រោយមក ចិនបានប្រកាសផ្អាកសិទ្ធិចូលក្នុងប្រទេសជាបណ្ដោះអាសន្នសម្រាប់ជនបរទេសដែលមានទិដ្ឋាការ ឬលិខិតអនុញ្ញាតស្នាក់នៅ ដោយចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រក្នុងថ្ងៃទី២៨ ខែមីនា។[៥៦]
- គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងប្រទេសជប៉ុនបានពន្យារព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ទៅឆ្នាំ២០២១។ នៅថ្ងៃទី៣០ ខែមីនា កាលបរិច្ឆេទនៃការប្រកួតត្រូវបានបញ្ជាក់ជាថ្មី ពោលគឺចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១។[៥៧][៥៨]
- ជំងឺរាតត្បាតកូវីដ ១៩៖
- ២៦ មីនា
- ជំងឺរាតត្បាតកូវីដ ១៩៖
- របាយការណ៍បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសកលលោកបានកើនលើស ៥០០,០០០ នាក់ និងករណីស្លាប់បានឈានជិត ២៣,០០០ នាក់។[៥៩] សហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន និងអ៊ីតាលី ក្នុងករណីឆ្លងសរុប ដោយមានចំនួនយ៉ាងតិច ៨១,៣២១ ករណី និងមានអ្នកស្លាប់ជាង ១,០០០ នាក់។[៦០]
- ក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសហ្វីលីពីន ស៊ីរី យេម៉ែន និងលីប៊ី បានប្រកាសយល់ស្របចំពោះការអំពាវនាវពីបទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអាន់តូនីអូ ហ្គូតេរ៉េស ដោយក្រុមខ្លះបានព្រមទទួលយកជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ខ្លួនផ្ទាល់ និងជនស៊ីវិលនៅក្នុងសហគមន៍របស់ពួកគេ។ ប្រទេសកូឡុំប៊ី និងវេណេស៊ុយអេឡាបានរួមគ្នាពិភាក្សាអំពីដំណោះស្រាយចំពោះជំងឺរាតត្បាតសកល ខណៈអេមីរ៉ាតអារ៉ាប់រួមបានទម្លាក់ជំនួយមនុស្សធម៌ទៅប្រទេសអ៊ីរ៉ង់តាមផ្លូវអាកាស។[៦១]
- ជំងឺរាតត្បាតកូវីដ ១៩៖
- ២៧ មីនា – ម៉ាសេដ្វានខាងជើងបានក្លាយជាសមាជិកទី៣០ នៃអង្គការណាតូ។[៦២]
- ២៩ មីនា – សង្រ្គាមតម្លៃប្រេងកាតរវាងរុស្ស៊ី–អារ៉ាប៊ីសាអ៊ូឌីត៖ តម្លៃប្រេងឆៅប្រិនត៍ (Brent) បានធ្លាក់ចុះប្រមាណ ៩% ពោលគឺមកត្រឹម ២៣ ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតតម្លៃទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០២ មក។[៦៣]
មេសា[កែប្រែ]
- ១ មេសា
- ជំងឺរាតត្បាតកូវីដ ១៩៖
- ចិនបានរាយការណ៍ពីករណីគ្មានរោគសញ្ញានៃជំងឺកូវីដ-១៩ ចំនួន ១៣០ ករណី ដែលជាករណីគ្មានរោគសញ្ញាដំបូងបង្អស់ដែលគេរកឃើញ។[៦៤]
- រដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិនៃប្រទេសយេម៉ែនបានសម្រេចដោះលែងអ្នកទោសខ្លួនជាង ៤៧០ នាក់ ខណៈពេលមានក្ដីបារម្ភអំពីការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងបណ្ដាពន្ធនាគារយេម៉ែនដែលមានអ្នកទោសច្រើនកកកុញ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលយេម៉ែនដោះលែងអ្នកទោសនយោបាយទាំងអស់។[៦៥]
- ជំងឺរាតត្បាតកូវីដ ១៩៖
- ២ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានកើនលើសពី ១ លាននាក់នៅទូទាំងពិភពលោក។[៦៦]
- ៥ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ករណីឆ្លងជំងឺកូវីដ-១៩ ដំបូងនៅក្នុងសួនសត្វមួយត្រូវបានគេរកឃើញនៅក្នុងសត្វខ្លាម៉ាឡេយ៉ាញីអាយុ ៤ ឆ្នាំមួយក្បាលក្នុងសួនសត្វប៊្រុងស៍ នៃទីក្រុងញូវយ៉ក។[៦៧]
- ៧ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ជប៉ុនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយបានលុបចោលកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចដែលមានតម្លៃ ១០៨ ពាន់ពាន់លានយ៉េន (៩៩០ ពាន់លានដុល្លារ) ដែលស្មើនឹង ២០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។[៦៨]
- ៨ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ សម្ព័ន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតបានប្រកាសបទឈប់បាញ់ជាឯកតោភាគីសម្រាប់ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងកងកម្លាំងហ៊ូទីនៅប្រទេសយេម៉ែន ស្របទៅតាមកិច្ចខិតខំប្រឹងប្រែងដោយអង្គការសហប្រជាជាតិ។[៦៩]
- ១០ មេសា
- រោគរាតត្បាតគីវូអ៊ីបូឡា៖ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានរាយការណ៍អំពីករណីដំបូងនៃជំងឺអ៊ីបូឡាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០។ បន្ទុះនៃជំងឺនេះបានសម្លាប់មនុស្សសរុបជាង ២,២០០ នាក់ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ មក។[៧០]
- យានអង្កេតអវកាសឈ្មោះបេពីកូឡុំបូរបស់ ESA/JAXA បានធ្វើជំនួយទំនាញចុងក្រោយរបស់វាជុំវិញភពផែនដី មុនពេលបន្តដំណើរទៅកាន់ភពសុក្រ ដែលជាភពដែលវានឹងធ្វើចលនាជំនួយទំនាញជាច្រើនជុំទៀត មុននឹងទៅដល់ភពពុធនៅក្នុងឆ្នាំ២០២៥។[៧១]
- ជំងឺរាតត្បាតកូវីដ ១៩៖
- ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនលើសពី ១០០,០០០ នាក់នៅទូទាំងពិភពលោក ច្រើនជាងដប់ដងបើប្រៀបកាលពីថ្ងៃទី២០ ខែមីនា។[៧២]
- ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃសហភាពអឺរ៉ុបបានយល់ព្រមលើកញ្ចប់ថវិកាកម្ចីចំនួន ៥៤០ ពាន់លានអឺរ៉ូ ដើម្បីត្រៀមផ្គត់ផ្គងតំហយសេដ្ឋកិច្ចបង្កឡើងដោយជំងឺរាតត្បាតសកល។[៧៣]
- ១២ មេសា – អង្គការប្រទេសនាំចេញប្រេងកាត (OPEC) និងសម្ព័ន្ធមិត្តបានសម្រេចកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មប្រេងចំនួន ៩.៧ លានបារ៉ែលក្នុងមួយថ្ងៃ ដែលជាការកាត់បន្ថយដ៏ធំបំផុតក្រោមកិច្ចព្រមព្រៀង ចាប់ផ្ដើមពីថ្ងៃទី១ ខែឧសភាទៅ។[៧៤]
- ១៤ មេសា
- ជំងឺរាតត្បាតកូវីដ ១៩៖
- មូលនិធិរូបិយវត្ថុអន្តរជាតិបានរំពឹងទុកថាសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះប្រមាណ ៣% ពោលជាតំហយសេដ្ឋកិច្ចដ៏ទាបបំផុតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចនៃទសវត្សរ៍ឆ្នាំ១៩៣០។[៧៥]
- ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្អាកមូលនិធិចំពោះអង្គការសុខភាពពិភពលោក ដោយរង់ចាំការស៊ើបអង្កេតលើដំណោះស្រាយប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ និងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។[៧៦]
- ជំងឺរាតត្បាតកូវីដ ១៩៖
- ១៥ មេសា
- ជំងឺរាតត្បាតកូវីដ ១៩៖
- ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានកើនលើសពី ២ លាននាក់នៅទូទាំងពិភពលោក។[៧៧]
- ធួរដេហ្វ្រង់ស៍ឆ្នាំ២០២០ ត្រូវបានពន្យាររហូតដល់ខែសីហា ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតសកល។[៧៨]
- ការបោះឆ្នោតនីតិប្បញ្ញត្តិកូរ៉េខាងត្បូងឆ្នាំ២០២០ បានប្រព្រឹត្តិធ្វើឡើងដើម្បីជ្រើសរើសសមាជិករដ្ឋសភាទាំង ៣០០ រូប។ គណបក្សវេទិកាដែលជាសម្ព័ន្ធភាពនយោបាយដឹកនាំដោយគណបក្សប្រជាធិបតេយ្យកូរ៉េ បានឈ្នះអាសនៈចំនួន ១៨០ ក្នុងចំណោម ៣០០ អាសនៈសរុប។[៧៩]
- ជំងឺរាតត្បាតកូវីដ ១៩៖
- ១៧ មេសា
- គណៈកម្មការនិយតកម្មមូលបត្រចិនបានអនុម័តលើប្រតិបត្តិការមួយដែលអនុញ្ញាតឱ្យក្រេឌីតស្វីស (Credit Suisse) កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនមូលបត្រចិនមួយ។ សកម្មភាពនេះបានធ្វើឱ្យក្រេឌីតស្វីសក្លាយជាធនាគារបរទេសដំបូងគេដែលកាន់កាប់ភាគហ៊ុនធំនៃក្រុមហ៊ុនចិនចាប់តាំងពីការបន្ធូរបន្ថយច្បាប់កម្មសិទ្ធិបរទេសនៅក្នុងឆ្នាំ២០១៨ មក។[៨០]
- ជំងឺរាតត្បាតកូវីដ ១៩
- ចិនបានធ្វើកំណែប្រែចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទីក្រុងអ៊ូហាន ដោយលើកនេះបានរកឃើញថាមានអ្នកស្លាប់បន្ថែមចំនួន ១,២៩០ នាក់ទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ-១៩ នៅចិនកើនឡើងដល់ ៤,៦៣២ នាក់។[៨១]
- ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅទ្វីបអឺរ៉ុបបានកើនលើសពី ១០០,០០០ នាក់។[៨២]
- ១៨ មេសា – បុគ្គលសង្ស័យជាសមាជិកចលនាបូកូហារ៉ាំចំនួន ៤៤ នាក់ ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតនៅក្នុងពន្ធនាគារមួយកន្លែងនៅរដ្ឋធានីអ៊ិនចាមេណានៃប្រទេសឆាដ ដោយករណីពុលស្លាប់។[៨៣]
- ១៩ មេសា – ជំងឺរាតត្បាតកូវីដ ១៩៖ ភាពចលាចលបានផ្ទុះឡើងនៅទីក្រុងប៉ារីស ប៊ែរឡាំង និងវ៉្លាឌីកាហ្វកាស ចំពេលការបិទខ្ទប់ដោយសារកូវីដ-១៩ បានកំពុងរឹតបន្តឹងខ្លាំងជាងមុន។[៨៤]
- ២០ មេសា – នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនយ៉ាមិន នេតាញ៉ាហ៊ូ និងមេដឹកនាំសម្ព័ន្ធខៀវនិងស លោកបេននី ហ្កានស៍ បានយល់ស្របគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយ ដោយបញ្ចប់វិបត្តិជាប់គាំងនយោបាយរយៈពេលជាងមួយឆ្នាំ។ នៅក្នុងកិច្ចព្រមព្រៀងនេះ លោកនេតាញ៉ាហ៊ូនឹងកាន់តំណែងរយៈពេល ១៨ ខែបន្ថែមទៀត មុនពេលលោកហ្កានស៍ឡើងកាន់បន្ត។[៨៥]
ថ្ងៃកំណើត និងថ្ងៃមរណភាព[កែប្រែ]
ឯកសារយោង[កែប្រែ]
- ↑ "2020 - Year of the Nurse and the Midwife". www.who.int (in អង់គ្លេស). Retrieved 2020-01-15.
- ↑ "International Year of Plant Health 2020". Food and Agriculture Organization of the United Nations (in អង់គ្លេស). Retrieved 2020-01-18.
- ↑ "2020 - International Year of Sound" (in អង់គ្លេស). International Commission for Acoustics. Retrieved 2020-02-15.
- ↑ IMFBlog (April 14, 2020). "The Great Lockdown: Worst Economic Downturn Since the Great Depression". IMF Blog. Archived from the original on April 14, 2020. Retrieved April 5, 2024.
- ↑ Datta, Anusuya (October 11, 2020). "Here's why 2020 is the worst year so far in terms of Climate Change". Geospatial World. Archived from the original on January 16, 2021. Retrieved April 5, 2024.
- ↑ "2020 Report: Progress towards the Sustainable Development Goals | Knowledge for policy". Archived from the original on March 8, 2021. Retrieved April 5, 2024.
- ↑ The EESC's Activities During the Croatian Presidency: January–July 2020. EESC. 2019. ល.ស.ប.អ. 978-92-830-4581-6. https://books.google.com/books?id=QMXPzQEACAAJ.
- ↑ "66 people now killed by flooding in Jakarta, and more rain appears to be on the way". January 6, 2020. https://edition.cnn.com/2020/01/06/asia/jakarta-floods-intl-hnk/index.html.
- ↑ "Military moves in to help mass evacuation from Australian bushfires". CBC News. https://www.cbc.ca/news/world/australia-wildfires-jan1-1.5412274.
- ↑ O'Connor, Tom; Laporta, James (January 2, 2020). "Iraq Militia Officials, Iran's QUDS Force Head Killed in U.S. Drone Strike". Newsweek. https://www.newsweek.com/iraq-militia-official-killed-us-iran-tensions-1480181.
- ↑ "Turkish troops deploy to Libya to prop up embattled government". The Guardian. January 5, 2020. https://www.theguardian.com/world/2020/jan/05/turkish-troops-deploy-to-libya-to-prop-up-embattled-government.
- ↑ "Croatia elects centre-left challenger Zoran Milanovic as president". BBC News. January 6, 2020. https://www.bbc.com/news/world-europe-51006754.
- ↑ "Pentagon denies trying to underplay injuries from Iran attack". Reuters. January 17, 2020. http://news.trust.org/item/20200117170342-xr08c.
- ↑ "Boeing 737 plane crashes in Iran". CNN. January 8, 2020. https://edition.cnn.com/middleeast/live-news/iran-plane-crash-live-intl-hnk/index.html.
- ↑ "Islamic State claims responsibility for Niger army base attack". Reuters. January 14, 2020. https://www.reuters.com/article/us-niger-security/islamic-state-claims-responsibility-for-niger-army-base-attack-idUSKBN1ZD1ZZ.
- ↑ "Oman's new ruler Haitham bin Tariq takes oath: newspapers". Reuters. January 11, 2020. https://www.reuters.com/article/us-oman-sultan-successor-media/omans-new-ruler-haitham-bin-tariq-takes-oath-newspapers-idUSKCN1ZA078.
- ↑ "Taiwan election: Tsai Ing-Wen wins landslide in rebuke to China". The Guardian. January 11, 2020. Archived from the original on February 3, 2022. Retrieved April 6, 2024.
- ↑ "Taiwan opposition candidate admits defeat in presidential election". Reuters. January 11, 2020. https://www.reuters.com/article/us-taiwan-election-opposition-idUSKBN1ZA0HJ.
- ↑ "PHIVOLCS warns of 'hazardous explosive eruption' of Taal Volcano soon". CNN Philippines. January 12, 2020. Archived from the original on January 18, 2022. Retrieved April 6, 2024.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help) - ↑ Ewing, Philip (February 5, 2020). "'Not Guilty': Trump Acquitted On 2 Articles Of Impeachment As Historic Trial Closes". NPR. Archived from the original on April 6, 2024.
- ↑ "Yemen war: Death toll in attack on military base rises to 111". BBC News. January 20, 2020. https://www.bbc.com/news/world-middle-east-51166943.
- ↑ McMullen, Jane (January 25, 2021). "Covid-19: Five days that shaped the outbreak". BBC News. BBC. Archived from the original on January 26, 2021. Retrieved April 6, 2024.
- ↑ "Progressive judge to become Greece's first female president". The Guardian. January 16, 2020. Archived from the original on January 16, 2020. Retrieved April 6, 2024.
- ↑ "(ជាភាសាចិន) 直击武汉天河机场:"封城"前有96架航班飞往全国". Archived from the original on March 4, 2020. Retrieved April 6, 2024.
- ↑ "Peru election: Crushing blow for president's opponents Popular Force". BBC News. https://www.bbc.com/news/world-latin-america-51208274.
- ↑ Harvey, Austin (2023-09-23). "Inside The Sudden Death Of Kobe Bryant — And The Helicopter Crash That Caused It". All That's Interesting. Archived from the original on November 5, 2023. Retrieved 2024-04-06.
- ↑ "Trump signs US Mexico Canada Agreement". BBC News. Jan 29, 2020. Archived from the original on January 30, 2020. Retrieved April 6, 2024.
- ↑ "Coronavirus declared global health emergency". BBC. January 30, 2020. Archived from the original on January 30, 2020. Retrieved April 6, 2024.
- ↑ "European Parliament approves Brexit agreement". BBC News. January 29, 2020. https://www.bbc.co.uk/news/uk-politics-51287430.
- ↑ "Off to the Side: The 2020 Livraga (Italy) Train Derailment". June 4, 2023. Archived from the original on November 5, 2023. Retrieved April 7, 2024.
- ↑ "Irish election produces an earthquake as Sinn Fein tops poll". AP NEWS. April 20, 2021. Archived from the original on March 21, 2022. Retrieved April 7, 2024.
- ↑ "Coronavirus disease named Covid-19". BBC. February 11, 2020. Archived from the original on February 11, 2020. Retrieved April 7, 2024.
- ↑ "Pakatan Harapan govt collapses". The Star. Archived from the original on October 20, 2020. Retrieved April 7, 2024.
- ↑ "Dow plunges 1,100 points as the coronavirus sends the market tumbling into correction territory". CNBC. February 27, 2020. Archived from the original on February 26, 2020. Retrieved April 9, 2024.
- ↑ "NATO expresses strong solidarity with Turkey at special meeting of the North Atlantic Council". Archived from the original on February 28, 2020. Retrieved April 9, 2024.
- ↑ "US, Taliban truce takes effect, setting stage for peace deal". The Denver Channel. February 21, 2020. Archived from the original on February 22, 2020. Retrieved April 9, 2024.
- ↑ Peltier, Elian; Faizi, Fatima (March 5, 2020). "I.C.C. Allows Afghanistan War Crimes Inquiry to Proceed, Angering U.S.". The New York Times. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2020/03/05/world/europe/afghanistan-war-crimes-icc.html.
- ↑ "Coronavirus: quarter of Italy's population put in quarantine as virus reaches Washington DC". The Guardian. March 8, 2020. Archived from the original on March 8, 2020. Retrieved May 6, 2024.
- ↑ Eric Sylvers; Giovanni Legorano (March 9, 2020). "As Virus Spreads, Italy Locks Down Country". The Wall Street Journal. https://www.wsj.com/articles/italy-bolsters-quarantine-checks-after-initial-lockdown-confusion-11583756737.
- ↑ "Black Monday: Shares face biggest fall since financial crisis". BBC News. March 9, 2020. Archived from the original on March 9, 2020. Retrieved May 6, 2024.
- ↑ "Oil prices plunge as much as 30% after OPEC deal failure sparks price war". CNBC. https://www.cnbc.com/2020/03/08/oil-plummets-30percent-as-opec-deal-failure-sparks-price-war-fears.html.
- ↑ Tan, Weizhen (March 30, 2020). "Oil prices fall to 17-year low as Saudi Arabia-Russia standoff continues, coronavirus hits demand". CNBC. Archived from the original on December 31, 2022. Retrieved May 6, 2024.
- ↑ "Coronavirus confirmed as pandemic by World Health Organization". BBC News. March 11, 2020. Archived from the original on March 11, 2020. Retrieved May 6, 2024.
- ↑ Wearden (earlier), Graeme; Jolly (now), Jasper (March 12, 2020). "Wall Street and FTSE 100 plunge on worst day since 1987 – as it happened". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/business/live/2020/mar/12/stock-markets-tumble-trump-europe-travel-ban-ecb-christine-lagarde-business-live.
- ↑ "Mount Everest closed over coronavirus fears". CNN. March 13, 2020. https://www.cnn.com/travel/article/mount-everest-coronavirus-closed-scli-intl/index.html.
- ↑ "Federal Reserve issues FOMC statement". Federal Reserve. March 15, 2020. Archived from the original on March 17, 2020. Retrieved May 6, 2024.
- ↑ "Coronavirus: What's happening in Europe". Euractiv. March 17, 2020. Archived from the original on March 18, 2020. Retrieved May 6, 2024.
- ↑ "Euro 2020 postponed until summer 2021; domestic leagues, UEFA competitions to be completed by June 30". Sky Sports. March 17, 2020. https://www.skysports.com/football/news/19692/11958779/euro-2020-postponed-until-summer-of-2021-following-coronavirus-pandemic.
- ↑ "Coronavirus: Copa America postponed until 2021 due to outbreak". ESPN. March 17, 2020. Archived from the original on May 31, 2020. Retrieved May 6, 2024.
- ↑ "Official EBU statement & FAQ on Eurovision 2020 cancellation". European Broadcasting Union (EBU). March 18, 2020. Archived from the original on March 18, 2020. Retrieved May 6, 2024.
- ↑ "UN health chief announces global 'solidarity trial' to jumpstart search for COVID-19 treatment". UN News. March 18, 2020. Archived from the original on March 23, 2020. Retrieved May 6, 2024.
- ↑ "Global coronavirus deaths pass 10,000". BBC News. March 20, 2020. Archived from the original on March 20, 2020. Retrieved May 6, 2024.
- ↑ "With 2,245 MW of Commissioned Solar Projects, World's Largest Solar Park is Now at Bhadl". March 19, 2020. Archived from the original on March 20, 2020. Retrieved May 6, 2024.
- ↑ "A third of the world under virus lockdown, as Olympics delayed". Yahoo! News. March 24, 2020. https://news.yahoo.com/britain-lockdown-warns-pandemic-accelerating-051357601.html.
- ↑ "China deploys measures to curb imported COVID-19 cases, rebound in indigenous cases". State Council Information Office of China. March 24, 2020. http://english.scio.gov.cn/m/topnews/2020-03/24/content_75852078.htm.
- ↑ "China to temporarily bar entry of foreigners to stop spread of coronavirus". Axios. March 26, 2020. https://www.axios.com/china-foreigners-visas-coronavirus-6e87eea9-73f3-4342-aee2-a171ca742ea5.html.
- ↑ "Tokyo Olympics postponed to 2021 due to coronavirus pandemic". The Guardian. March 24, 2020. Archived from the original on March 24, 2020. Retrieved May 6, 2024.
- ↑ Pavitt, Michael (March 20, 2020). "Rescheduled Tokyo 2020 Olympics to open on July 23 in 2021". insidethegames.biz. Archived from the original on February 18, 2021. Retrieved May 6, 2024.
- ↑ "500,000 Coronavirus Cases Reported Worldwide". Forbes. March 26, 2020. https://www.forbes.com/sites/carlieporterfield/2020/03/26/500000-coronavirus-cases-reported-worldwide/#63ddd34c59b8.
- ↑ "The U.S. Now Leads the World in Confirmed Coronavirus Cases". The New York Times. March 26, 2020. https://www.msn.com/en-us/news/us/the-us-now-leads-the-world-in-confirmed-coronavirus-cases/ar-BB11LlDh.
- ↑ "Trading handguns for handwipes". The Christian Science Monitor. March 26, 2020. Archived from the original on March 27, 2020.
- ↑ Mehta, Aaron (March 24, 2020). "North Macedonia to officially join NATO on Friday". Defense News. Archived from the original on March 24, 2020. Retrieved May 6, 2024.
- ↑ Sillars, James (March 30, 2020). "Coronavirus: Oil costs hit 2002 low as markets digest surge in infections". Sky News. Archived from the original on March 30, 2020.
- ↑ "China Reports 130 Asymptomatic Cases of Coronavirus in One Day". Bloomberg.com. April 1, 2020. Archived from the original on June 3, 2020. Retrieved May 7, 2024.
- ↑ "Hundreds of prisoners in Yemen freed amid coronavirus pandemic". The National. April 2020. Archived from the original on June 3, 2020. Retrieved May 7, 2024.
- ↑ "Coronavirus: Confirmed global cases pass one million". BBC News. April 3, 2010. https://www.bbc.co.uk/news/world-52144390.
- ↑ Bryner, Jeanna (April 5, 2020). "Bronx Zoo tiger infected with COVID-19". Live Science. Archived from the original on April 6, 2020. Retrieved May 7, 2024.
- ↑ "Japan declares a state of emergency after rise in cases in Tokyo". The Guardian. April 7, 2010. https://www.theguardian.com/world/live/2020/apr/07/coronavirus-live-news-boris-johnson-intensive-care-uk-donald-trump-america-us-praying-recovery-latest-updates?page=with:block-5e8c3e758f08c9eaf0daff34#block-5e8c3e758f08c9eaf0daff34.
- ↑ "Ceasefire begins in Yemen to help combat virus". BBC News. April 9, 2020. https://www.bbc.com/news/world-middle-east-52224358.
- ↑ "Ebola patient dies in Congo, first case in 50 days". Reuters. April 10, 2020. https://www.reuters.com/article/us-health-ebola-congo-idUSKCN21S1P5.
- ↑ Amos, Jonathan (April 10, 2020). "BepiColombo Mercury mission bids farewell to Earth". BBC News. https://www.bbc.com/news/science-environment-52229667.
- ↑ "Global toll tops 100,000 as Trump holds briefing". BBC News. April 10, 2010. https://www.bbc.co.uk/news/live/world-52239925.
- ↑ "E.U. Officials Agree to Deal to Soften Coronavirus's Economic Blow". The New York Times. April 9, 2020. ល.ត.ម.អ. 0362-4331. https://www.nytimes.com/2020/04/09/world/coronavirus-news-international.html.
- ↑ "Record deal to cut oil output ends price war". BBC News. April 12, 2020. https://www.bbc.com/news/business-52264546.
- ↑ "IMF: Global economy will suffer worst year since Depression". AP NEWS. April 14, 2020. Archived from the original on April 16, 2020. Retrieved May 7, 2024.
- ↑ Betsy Klein; Jennifer Hansler. "Trump halts World Health Organization funding over handling of coronavirus outbreak". https://www.cnn.com/2020/04/14/politics/donald-trump-world-health-organization-funding-coronavirus/index.html.
- ↑ Mayberry, Kate; Siddiqui, Usaid; Najjar, Farah. "Global coronavirus cases exceed two million: Live updates". Aljazeera. https://www.aljazeera.com/news/2020/04/trump-cuts-funding-coronavirus-pandemic-live-updates-200414231400449.html.
- ↑ Church, Ben (April 15, 2020). "Tour de France delayed amid coronavirus pandemic". CNN. Archived from the original on April 15, 2020. Retrieved May 7, 2024.
- ↑ "South Korea election: Ruling party wins amid coronavirus outbreak". BBC News. April 16, 2020. https://www.bbc.com/news/world-asia-52304781.
- ↑ "Credit Suisse gets approval to take majority stake in China JV". Reuters. April 17, 2020. https://www.reuters.com/article/us-credit-suisse-gp-china-idUSKBN21Z1V7.
- ↑ "Coronavirus: China outbreak city Wuhan raises death toll by 50%". BBC. April 17, 2020. https://www.bbc.com/news/world-asia-china-52321529.
- ↑ "Europe reaches grim milestone, surpasses 100,000 coronavirus deaths". news.yahoo.com. April 19, 2020. Archived from the original on April 24, 2020. Retrieved May 7, 2024.
- ↑ AFP (April 18, 2020). "44 suspected Boko Haram members found dead in Chad prison". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2020/apr/18/44-suspected-boko-haram-members-found-dead-in-chad-prison.
- ↑ Harding, Luke (April 20, 2020). "Germany opens some shops as Merkel warns of second wave of coronavirus". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2020/apr/20/german-shops-open-angela-merkel-warns-second-wave-coronavirus.
- ↑ "After impasse of over a year, Netanyahu and Gantz agree to form a government". timesofisrael.com. Archived from the original on May 29, 2020. Retrieved May 7, 2024.