កន្ថឹកក្បាលឆ្នូត
កន្ថឹកក្បាលឆ្នូត - Northern Smooth-tailed Treeshrew | |
---|---|
![]() | |
ស្ថានភាពអភិរក្ស | |
Scientific classification | |
រជ្ជៈ: | |
Phylum: | |
Class: | |
លំដាប់: | |
អំបូរ: | |
Genus: | |
ប្រភេទ: | D. murina
|
Binomial name | |
Dendrogale murina | |
![]() | |
Northern Smooth-tailed Treeshrew range |
ភិនភាគ
[កែប្រែ]កន្ថឹកក្បាលឆ្នូតមានប្រវែងក្បាល និងដងខ្លួនពី ១១៥-១៥៥ម.ម កន្ទុយមានប្រវែងពី ១០៥-១៣០ និងមានទម្ងន់ពី ៣៥-៥៥ក្រាម។ ប្រភេទនេះគេអាចសម្គាល់បានដោយសារវាមានច្រមុះស្រួចវែង កន្ទុយវែង និងរោមខ្លី។ រោមនៅលើដងខ្លួនខ្លី និងរលោង។ ខ្នងមានសំបុរប្រផេះចាស់រហូតត្នោតចាស់ ហើយពោះ និងផ្នែកសងខាងដងខ្លួនមានពណ៌ត្នោត។ មានឆ្នូតពណ៌ខ្មៅជាច្រើនលាតចាប់ពីច្រមុះកាត់តាមក្រោមភ្នែករហូតដល់គុម្ពត្រចៀក និងមានឆ្នូតពណ៌ស អមសងខាង។ សត្វឈ្មោលមានទំហំធំ និងពណ៌ភ្លឺជាងសត្វញី។[២]
ជីវសាស្ត្រ
[កែប្រែ]ប្រភេទនេះភាគច្រើនរស់នៅតាមគុម្ពោតព្រៃតូចៗ និងគុម្ពឫស្សី ព្រៃស្រោង និង ព្រៃរបោះ។ វាជាសត្វរកស៊ីនៅពេលថ្ងៃ ហើយចំណីអាហាររបស់វាមានដូចជាផ្លែឈើ និងសត្វល្អិត ជាពិសេសពពួកអណ្ដើកមាស និងកញ្ចែជាដើម។ ប្រភេទនេះមានការបន្លឺសម្លេងឮខ្លាំង។[២]
រប៉ាយរស់នៅ
[កែប្រែ]នៅប្រទេសកម្ពុជា វាមានវត្តមាននៅក្នុងខេត្តកោះកុង មណ្ឌលគិរី និងតំបន់ភូមិភាគខាងជើង។ ប្រភេទនេះក៏មានវត្តមាននៅក្នុងប្រទេសវៀតណាម ឡាវ និងថៃភាគខាងកើត។[២]
ស្ថានភាពអភិរក្ស
[កែប្រែ]គេមិនទាន់ដឹងស្ថានភាពអភិរក្ស ពួកវាពិតប្រាកដនៅឡើយទេ ក៏ប៉ុន្តែវាទំនងមិនមែន ជាប្រភេទទទួលរងការគំរាមកំហែងជាសកលនោះទេ។[២]