កម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺ (Spyder IDE)

ពីវិគីភីឌា
Jump to navigation Jump to search
ស្ប៉ាយដឺ
ស្លាកសញ្ញា និងពាក្យសម្គាល់ ( ជាអក្សរឡាតាំង )
Spyder-windows-screenshot.png
រូបថតលើអេក្រង់នៃកម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺដែលកំពុងដំណើរនៅលើប្រព័ន្ធប្រតិបត្តិការវីនដូស៍
អ្នកបង្កើតដើមព្យែរ រេបូ (Pierre Raybaut)
អ្នកអភិវឌ្ឍSpyder project contributors
ចេញផ្សាយដំបូង18 តុលា 2009; 4210 ថ្ងៃ កន្លងទៅ (2009-10-18)[១][២]
Stable releaase4.1.4 / 10 កក្កដា 2020; 292 ថ្ងៃ កន្លងទៅ (2020-07-10)
សរសេរក្នុងភាសាសរសេរកម្មវិធីផាយថុន
ប្រព័ន្ធប្រតិបត្តិការCross-platform
PlatformQt, Windows, macOS, Linux
ប្រភេទកម្មវិធីអភិវឌ្ឍន៍ចម្រុះ
អាជ្ញាបណ្ណMIT
គេហទំព័រhttps://www.spyder-ide.org/

ស្ប៉ាយដឺ គឺជាកម្មវិធីអភិវឌ្ឍន៍ចម្រុះសម្រាប់អភិវឌ្ឍឬបង្កើតកម្មវិធីគណនាបែបវិទ្យាសាស្ត្រដោយប្រើភាសាសរសេរកម្មវិធីផាយថុន ។ វាជាកម្មវិធីបើកចំហ ( អ្នកប្រើប្រាស់អាចយកកូដរបស់វាមកសិក្សា កែច្នៃ និងចែកចាយបន្តដោយសេរី ) ហើយយើងអាចប្រើប្រាស់វានៅលើប្រព័ន្ធប្រតិបត្តិការផ្សេងៗជាច្រើន ។ ស្ប៉ាយដឺត្រូវបានភ្ជាប់មកជាមួយនូវកញ្ចប់បណ្ណាល័យ និងកម្មវិធីពិសេសៗជាច្រើនសម្រាប់អភិវឌ្ឍឬបង្កើតកម្មវិធីគណនាបែបវិទ្យាសាស្ត្រដូចជា​ ណាំផាយ (NumPy) សាយផាយ (SciPy) ម៉ាតផ្លតលីប (Matplotlib) ផេនដាស (pandas) អាយផាយថុន (IPython) ស៊ីមផាយ (SymPy) សាយថុន (Cython) និងកម្មវិធីបើកចំហមួយចំនួនទៀត ។[៣] [៤] កម្មវិធីអភិវឌ្ឍន៍ចម្រុះស្ប៉ាយដឺនេះត្រូវបានចែកចាយឲ្យប្រើប្រាស់ក្រោមអាជ្ញាបណ្ណអេមអាយធី (MIT license) ។[៥]

ស្ប៉ាយដឺត្រូវបានបង្កើត និងអភិវឌ្ឍឡើងជាដំបូងនៅឆ្នាំ ២០០៩ ដោយលោក ព្យែរ រេបូ (Pierre Raybaut) ហើយចាប់តាំងពីឆ្នាំ ២០១២ មក វាត្រូវបានថែទាំ និងអភិវឌ្ឍដោយអ្នកអភិវឌ្ឍផាយថុនសម្រាប់ការគណនាបែបវិទ្យាសាស្ត្រមួយក្រុម និងសហគមន៍អ្នកប្រើប្រាស់ផងដែរ ។

យើងអាចដំឡើងកម្មវិធីបន្ថែមមុខងារនានាទៅលើស្ប៉ាយដឺបាន ដែលកម្មវិធីបន្ថែមមុខងារទាំងនោះត្រូវបានបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍស្ប៉ាយដឺផ្ទាល់ ( ភាគីទី ១ ) ឬដោយអ្នកអភិវឌ្ឍដទៃទៀត ( ភាគីទី ៣ ) ។ មុខងារបន្ថែមទាំងនោះរួមមាន មុខងារត្រួតពិនិត្យទិន្នន័យដោយប្រើឧបករណ៍អន្តរកម្ម ( សកម្មភាពឆ្លើយតបទៅមកជាមួយអ្នកប្រើប្រាស់ ) មុខងារធានាគុណភាព និងត្រួតពិនិត្យកូដដោយស្វ័យប្រវត្តិនានាដូចជា ផាយហ្វលេកស៍ (Pyflakes) ផាយលីនធ៍ (Pylint)[៦] និងរ៉ូភ (Rope) ។ លើសពីនេះទៅទៀត ស្ប៉ាយដឺអាចដំណើរការបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការវីនដូស៍ (Windows) ម៉ាក់ខ៍អូអេស៍ (macOS) និងលីនុកស៍ ( ឬលីនុច ) ។ ចំពោះលីនុកស៍ យើងអាចប្រើវាបានតែនៅលើមែកធាងលីនុកស៍ដែលគេពេញនិយមមួយចំនួនតែប៉ុណ្ណោះដូចជា អាក់ខ៍លីនុកស៍ (Arch Linux) ឌីបៀន (Debian) ហ្វេដូរ៉ា (Fedora) ហ្គេនធូលីនុកស៍ (Gentoo Linux) អូផេនសូហ្សា (openSUSE) និងអ៊ុប៊ុនធូ (Ubuntu) ។

ស្ប៉ាយដឺប្រើ Qt សម្រាប់បង្កើតផ្ទៃប្រើប្រាស់ដោយរូបភាពរបស់វា ហើយវាត្រូវបានរចនាឡើងដើម្បីប្រើ PyQtPySide[៧]

លក្ខណៈពិសេសៗ[កែប្រែ]

លក្ខណៈពិសេសៗរបស់វារួមមាន ៖ [៨]

  • កម្មវិធីសរសេរកូដដែលមានមុខងារផាត់ពណ៌វាក្យសម្ពន្ធ មុខងារបង្ហើយកូដដោយស្វ័យប្រវត្តិ និងមុខងារត្រួតពិនិត្យកំហុស
  • អាចប្រើបានជាមួយកុងសូល IPython ផ្សេងៗជាច្រើន
  • សមត្ថភាពក្នុងការរុករក និងកែសម្រួលអថេរតាមរយៈផ្ទៃប្រើប្រាស់ដោយរូបភាព
  • អាចបង្ហាញឯកសារជំនួយអំពី function, class និង method ណាមួយនៃផាយថុនដោយស្វ័យប្រវត្តិឬទៅតាមតម្រូវការ
  • កម្មវិធីសាកល្បងកូដឬកម្មវិធី ( ដែលកំពុងតែត្រូវបានបង្កើតឡើង ) ដែលត្រូវបានភ្ជាប់ទៅនឹង IPdb សម្រាប់ប្រតិបត្តិកូដជាជំហ៊ានៗ
  • ការវិភាគកូដដោយមិនចាំបាច់ធ្វើប្រតិបត្តិការកូដ ដែលលក្ខណៈពិសេសនេះដំណើរការដោយ Pylint
  • ការវិភាគកូដក្រោយពេលធ្វើប្រតិបត្តិការកូដ ដើម្បីដឹងពីចំនួននៃអង្គចងចាំដែលត្រូវបានប្រើ រយៈពេលដែលត្រូវបានចំណាយ ។ល។
  • ការអនុញ្ញាតឱ្យយើងធ្វើការអភិវឌ្ឍន៍លើគម្រោងផ្សេងៗគ្នាជាច្រើនក្នុងពេលដំណាលគ្នា
  • មុខងាររុករកឯកសារ ដែលមានស្រាប់សម្រាប់ធ្វើអន្តរកម្មជាមួយប្រព័ន្ធឯកសារ និងគ្រប់គ្រងគម្រោង
  • មុខងាររុករកនៅក្នុងឯកសារ
  • មុខងាររុករកជំនួយតាមអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ស្វែងរក និងមើលឯកសារជំនួយនៅក្នុងស្ប៉ាយដឺផ្ទាល់
  • មុខងារកំណត់ហេតុប្រវត្តិ ដែលកត់ត្រារាល់ពាក្យបញ្ជាដែលអ្នកប្រើប្រាស់បានបញ្ចូលនៅក្នុងកុងសូលនីមួយៗ
  • កុងសូលផ្ទៃក្នុង ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ត្រួតពិនិត្យលើប្រតិបត្តិការដោយឡែករបស់ស្ប៉ាយដឺ

កម្មវិធីបន្ថែមមុខងារនានា[កែប្រែ]

កម្មវិធីបន្ថែមមុខងារនានាសម្រាប់ស្ប៉ាយដឺមានដូចជា ៖ [៩]

  • Spyder-Unittest ដែលរួមបញ្ចូលមុខងារសាកល្បងផ្នែកនៃកូដដ៏ពេញនិយមដូចជា Pytest, Unittest និង Nose with Spyder
  • Spyder-Notebook ដែលអនុញ្ញាតឲ្យយើងមើល និងកែសម្រួល Jupyter Notebooks នៅក្នុងស្ប៉ាយដឺផ្ទាល់
  • Spyder-Reports ដែលអាចឲ្យយើងសរសេររបាយការណ៍ដោយប្រើភាសាផាយថុន ( ស្រដៀងគ្នានឹង Jupyter Notebooks )
  • Spyder-Terminal ដែលអាចឲ្យយើងបើក បញ្ជា និងគ្រប់គ្រង Shell នានានៅក្នុងស្ប៉ាយដឺផ្ទាល់
  • Spyder-Vim ដែលផ្ទុកពាក្យបញ្ជា និងផ្លូវកាត់តាមលំនាំកម្មវិធីសរសេរកូដ Vim
  • Spyder-AutoPEP8 ដែលអាចបម្លែងទម្រង់កូដដែលយើងបានសរសេរទៅតាមទម្រង់ស្ដង់ដា PEP 8 ដោយស្វ័យប្រវត្តិ
  • Spyder-Line-Profiler និង Spyder-Memory-Profiler ដែលបន្ថែមសមត្ថភាពទៅលើមុខងារវិភាគកូដដែលមានស្រាប់នៅក្នុងស្ប៉ាយដឺឲ្យវាអាចសាកល្បងបន្ទាត់កូដនីមួយៗ និងវ៉ាស់ការប្រើប្រាស់អង្គចងចាំបាន

សូម​មើល​ផង​ដែរ[កែប្រែ]

ឯកសារយោង[កែប្រែ]

  1. "spyder-ide/spyder at v1.0.0" GitHub ដកស្រង់នៅថ្ងៃ 3 April 2017
  2. "(Python)(ANN) Spyder v1.0.0 released" 18 October 2009
  3. "Migrating from MATLAB to Python | Greener Engineering" et.byu.edu ដកស្រង់នៅថ្ងៃ 9 February 2014
  4. "Spyder review – Techworld.com" review.techworld.com ដកស្រង់នៅថ្ងៃ 9 February 2014
  5. "Spyder license"
  6. "Pylint extension – Spyder 2.2 documentation" packages.python.org ដកស្រង់នៅថ្ងៃ 9 February 2014
  7. "Spyder runtime dependencies". github.com. 21 February 2015.
  8. "Spyder Documention – Features Overview" Spyder Project ដកស្រង់នៅថ្ងៃ 2018-07-30
  9. "Spyder Plugins List" Spyder Project ដកស្រង់នៅថ្ងៃ 2018-07-30

តំណ​ភ្ជាប់​ខាងក្រៅ[កែប្រែ]