ផាយថុន

ដោយវិគីភីឌា
ផាយថុន (Python)
ឯកសារ:Python logo.svg
បរាទិស Multi-paradigm: object-oriented, imperative, functional, procedural, reflective
រចនាដោយ Guido van Rossum
អភិវឌ្ឍនករ Python Software Foundation
ចេញដំបូង 1991; 9497 ថ្ងៃ កន្លងទៅ (1991)
ផ្សាយថេរ 3.4.1 /
18 ឧសភា 2014 (2014-05-18)[១]
2.7.8 /
31 ឧសភា 2014 (2014-05-31)[២]
ក្បួនកំណត់ប្រភេទ duck, dynamic, strong
ប.ក. Cross-platform
អាជ្ញាបណ្ណ Python Software Foundation License
កន្ទុយឈ្មោះសំណុំសារ .py, .pyw, .pyc, .pyo, .pyd
ស្ថានីយ៍បណ្ដាញ គេហទំព័រផ្លូវការ
Major implementations
CPython, PyPy, IronPython, Jython
Dialects
Cython, RPython, Stackless Python
Influenced by
ABC,[៣] ALGOL 68,[៤] C,[៥] C++,[៦] Dylan,[៧] Haskell,[៨] Icon,[៩] Java,[១០] Lisp,[១១] Modula-3,[៦] Perl
Influenced
Boo, Cobra, D, F#, Falcon, Go, Groovy, JavaScript[ត្រូវការអំណះអំណាង], Julia,[១២] Ruby,[១៣] Swift[១៤]

ផាយថុន អង់គ្លេស: Python ជា​ភាសា​សរសេរ​កម្មវិធី​កូដ​បើក​ចំហ (open source programming language) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​មាន​ភាព​ល្អ និង​ងាយ​ស្រួល​ក្នុង​ការ​អាន។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​សរសេរ​កម្មវិធី​ម្នាក់​មាន​ឈ្មោះ Guido van Rossum ក្នុង​ឆ្នាំ 1991 ។ ភាសា​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​កម្មវិធី​ទូរទស្សន៍ Monty Python's Flying Circus រួម​ទាំង​ឧទាហរណ៍ និង​មេរៀន​ដែល​មាន​ភាព​កំប្លែង ពី​កម្មវិធី​នេះ។

ផាយថុន គឺ​ជា​ភាសា​បកស្រាយ​មួយ។ ភាសា​បកស្រាយ (interpreted language) អនុញ្ញាត​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ផ្ដល់​កូដ​ទៅ​កុំព្យូទ័រ ហើយ​កុំព្យូទ័រ​រត់​កូដ​នោះ​ភ្លាម។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​អ្នក​សរសេរ​កម្មវិធី​ត្រូវ​ផ្លាស់​ប្តូ​រ​កូដ ពួក​គេ​អាច​មើល​ឃើញ​ការ​ផ្លាស់​ប្តូ​រ​ណា​មួយ​បាន​យ៉ាង​ឆាប់​រហ័ស។ នេះ​ធ្វើ​ឲ្យ ផាយថុន ក្លាយ​ជា​ភាសា​សរសេរ​កម្មវិធី​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​ចាប់ផ្តើម​ដំបូង និង​សម្រាប់​ធ្វើ​កម្មវិធី​មួយ​យ៉ាង​លឿន ព្រោះ​អ្នក​មិន​ត្រូវ​ផ្សំផ្គុំ (compile) ដើម្បី​ឲ្យ​វា​ដើរ​ឡើយ ហើយ​ការ​ផ្សំផ្គុំ​នោះ​ទៀត​សោត ក៏​ត្រូវ​ការ​ពេល​វេលា​ច្រើន។

ផាយថុន ក៏​ជា​ភាសា​សរសេរ​កម្មវិធី​កម្រិត​ខ្ពស់​ដែរ។ ភាសា​កម្រិត​ខ្ពស់​មាន​លក្ខណៈ​ពិសេស​ដែល​អនុញ្ញាត​ឲ្យ​អ្នក​សរសេរ​កម្មវិធី​ប្រាប់​ទៅ​កុំព្យូទ័រ​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ដោយ​មិន​បាច់​ខ្វល់​ច្រើន​ដូច​ភាសា​កម្រិត​ទាប​ឡើយ។ នេះ​ធ្វើ​ឱ្យ​ការ​សរសេរ​កម្មវិធី​កាន់​តែ​ងាយ​ស្រួល​និង​លឿន​ជាង​មុន​។ ច្បាប់​សរសេរ​មួយ​ចំនួន​នៅ​ក្នុង ផាយថុន ត្រូវ​បាន​យក​មក​ពី​ភាសា C ហើយ ផាយថុន ក៏​អាច​រត់​កូដ​ខ្លះ​របស់ C ដែរ។

វាក្យ​សម្ព័ន្ធ[កែប្រែ]

ផាយថុន មាន​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​អាន​វាក្យ​សម្ពន្ធ (syntax)។ វាក្យសម្ពន្ធ​ខ្លះ​ត្រូវ​បាន​យក​ចេញ​ពី C ព្រោះ ផាយថុន សរសេរ​ឡើង​ក្នុង​ភាសា C ។ ការ​ផ្លាស់​ប្តូ​រ​ដ៏​ធំ​មួយ​ជាមួយ​នឹង ផាយថុន គឺ​ការ​ប្រើ​ចន្លោះទំនេរ (whitespace) ដើម្បី​កំណត់​ព្រំដែន​កូដ៖ ដំណក​ឃ្លា ឬ ការ​ខិត​ចូល (tab) ត្រូវ​បាន​ប្រើ ដើម្បី​រៀបចំ​កូដ​តាម​ចំនួន​ដំណក​ឃ្លា ឬ​ការ​ខិត​ចូល។ នេះ​មាន​ន័យ​ថា នៅ​ចុង​បន្ទាត់​និមួយៗ​មិន​មាន​សញ្ញា​ចុច​ក្បៀស ហើយ​ដង្កៀប ({}) ក៏​មិន​ត្រូវ​បាន​ប្រើ ដើម្បី​ចង​កូដ​ជា​ក្រុម​ដែរ។ ការ​ផ្សំ​បញ្ចូល​នេះ​បាន​ធ្វើ​ឲ្យ ផាយថុន ក្លាយ​ជា​ភាសា​ដែល​ងាយ​ស្រួល​អាន។

ការប្រើប្រាស់[កែប្រែ]

ផាយថុន ត្រូវ​បាន​ប្រើ​ដោយ​មនុស្ស​រាប់​ពាន់​នាក់​មក​ពី​គ្រប់​ទីកន្លែង។ ពេល​ខ្លះ គេ​ប្រើ​ត្រឹម​តែ​កូដ ផាយថុន ដើម្បី​សរសេរ​កម្មវិធី​ប៉ុណ្ណោះ ប៉ុន្តែ​ស្ទើរ​តែ​គ្រប់​ពេល​វេលា វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ធ្វើ​ការងារ​សាមញ្ញៗ ខណៈ​ពេល​ដែល​ភាសា​ផ្សេង​ទៀត​មាន​ភាព​ស្មុគស្មាញ​ក្នុង​ដោះស្រាយ​ការងារ​ទាំង​នោះ។ បណ្ណាល័យ​ស្តង់ដារ​របស់​វា​ត្រូវ​បាន​បង្កើត​ឡើង​ជា​អនុគមន៍ ឬ មុខ​ងារ ដែល​ភ្ជាប់​មក​ពេល​ដំឡើង​កម្មវិធី​ផាយថុន។ បណ្ណាល័យ​ស្ដ​ង់​ដា​រ​មាន​មុខងារ​ជា​ច្រើន​។ នៅ​លើ​អ៊ីនធឺណិត មាន​បណ្ណាល័យ​ជា​ច្រើន​ដែល​អាច​ឲ្យ ផាយថុន មាន​សមត្ថភាព​ធ្វើ​ការងារ​ជា​ច្រើន​ថែម​ទៀត។ បណ្ណាល័យ​ទាំង​នោះ​ធ្វើ​ឲ្យ ផាយថុន ក្លាយ​ជា​ភាសា​មាន​អនុភាព ព្រោះ​វា​អាច​ធ្វើ​ការងារ​ជា​ច្រើន​បាន។

ខាង​ក្រោម​នេះ​គឺ​ជា​ផ្នែក​ខ្លះ​ដែល ផាយថុន ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ញឹកញាប់៖

  • ការ​អភិវឌ្ឍ​គេហទំព័រ
  • ការ​សរសេរ​ល្បែង​កម្សាន្ត
  • GUI របស់​កុំព្យូទ័រ
  • កម្មវិធី​វិទ្យា​សា​ស្រ្ត
  • ការ​សរសេរ​កម្មវិធី​ប​ណ្តា​ញ​។
    • "Python 3.4.1"។ Python Software Foundationhttp://www.python.org/download/releases/3.4.1/។ បានយកមក 21 May 2014 
    • "Python 2.7.8 Release"។ Python Software Foundationhttp://www.python.org/download/releases/2.7.8/។ បានយកមក 1 July 2014 
    • Cite error: Invalid <ref> tag; no text was provided for refs named faq-created
    • Cite error: Invalid <ref> tag; no text was provided for refs named 98-interview
    • Cite error: Invalid <ref> tag; no text was provided for refs named AutoNT-1
    • ៦,០ ៦,១ Cite error: Invalid <ref> tag; no text was provided for refs named classmix
    • Cite error: Invalid <ref> tag; no text was provided for refs named AutoNT-2
    • Cite error: Invalid <ref> tag; no text was provided for refs named AutoNT-3
    • Cite error: Invalid <ref> tag; no text was provided for refs named AutoNT-4
    • Cite error: Invalid <ref> tag; no text was provided for refs named AutoNT-5
    • Cite error: Invalid <ref> tag; no text was provided for refs named AutoNT-6
    • "Why We Created Julia"។ February 2012http://julialang.org/blog/2012/02/why-we-created-julia/។ បានយកមក 5 June 2014 
    • Cite error: Invalid <ref> tag; no text was provided for refs named bini
    • Lattner, Chris (2014-06-03)។ "Chris Lattner's Homepage"។ Chris Lattnerhttp://nondot.org/sabre/។ បានយកមក 2014-06-03។ "The Swift language is the product of tireless effort from a team of language experts, documentation gurus, compiler optimization ninjas, and an incredibly important internal dogfooding group who provided feedback to help refine and battle-test ideas. Of course, it also greatly benefited from the experiences hard-won by many other languages in the field, drawing ideas from Objective-C, Rust, Haskell, Ruby, Python, C#, CLU, and far too many others to list."