កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ
United Nations Development Programme | |
---|---|
ប្រភេទ | Programme |
អក្សរកាត់ | UNDP |
ប្រធាន | Helen Clark |
ស្ថានភាព | Active |
បង្កើតឡើង | 1965 |
ទិស្នាក់ការ | New York City, USA |
គេហទំព័រ | www.undp.org |
អង្គការថ្នាក់លើ | ECOSOC[១] |
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(ភាសាអង់គ្លេស: United Nations Development Programme) មានឈ្មោះហៅកាត់ថា យូអឹនឌីភី(UNDP) គឺជាទីភ្នាក់ងារបណ្តាញអភិវឌ្ឍន៍សកលលោករបស់អង្គការសហប្រជាជាតិ ។ អង្គការនេះមានបុគ្គលិក ៧.០០០នាក់ធ្វើការនៅក្នុងប្រទេសចំនួន ១៨៥ ហើយមានការិយាល័យធំនៅក្នុងទីក្រុងញូវយ៉ក ។ យូអឹនឌីភី ជួយជំរុញការអភិវឌ្ឍដោយភ្ជាប់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស ដើម្បីចែករំលែកចំណេះដឹង បទពិសោធ និងធនធានដែលជាសេចក្តីត្រូវការសម្រាប់ជួយដល់ប្រជាពលរដ្ឋក្នុងការកសាងជីវិតឱ្យប្រសើរឡើង ។ អង្គការយូអឹនឌីភី ផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការវិវត្តជាសកលឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០០។
អង្គការយូអឹនឌីភី នៅក្នុងប្រទេសកម្ពុជាមានវត្តមានតំណាងឱ្យយូអឹនឌីភី ទូទាំង ពិភពលោក ។ អង្គការយូអឹនឌីភី នៅក្នុងប្រទេសកម្ពុជាមានគោលបំណងជួយប្រជាជនកម្ពុជា ស្វែងរកដំណោះស្រាយបញ្ហានៃការអភិវឌ្ឍនានាដោយខ្លួនគេផ្ទាល់ ។ អង្គការយូអឹនឌីភី នៅកម្ពុជាផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការសម្រេចបានជាទូទៅនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា គាំទ្រកម្មវិធីជាតិផ្សេងៗដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រ លើកស្ទួយអភិបាលកិច្ចបែបប្រជាធិបតេយ្យ ធានានិរន្តរភាពបរិស្ថាន គាំទ្រការសម្អាតមីន ជម្រុញសមភាពយេនឌ័រ និងប្រយុទ្ធប្រឆាំងមេរោគអេដស៍និងជម្ងឺអេដស៍ ។
ដើម្បីធ្វើឱ្យទស្សនៈវិស័យនេះក្លាយជាការពិត អង្គការយូអឹនឌីភីនៅកម្ពុជា សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិដទៃទៀត ជួយគាំទ្រការអភិវឌ្ឍជាអាទិភាពប្រទេសកម្ពុជា ។ ការគាំទ្រនេះមានថវិការសរុប ៤០០លានដុល្លារពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១០ ។ ជាទីភ្នាក់ងារមួយដែលធ្វើការនៅក្នុងក្របខ័ណ្ឌនេះ អង្គការ យូអឹនឌីភី ខ្លួនឯងបានចូលរួមក្នុងកម្មវិធីផ្សេងៗដែលមានទឹកប្រាក់ជាង ២៤លានដុល្លារកាលពីឆ្នាំ ២០០៥ ។ ភាគច្រើននៃថវិការទាំងនេះត្រូវបានផ្តល់ឱ្យតាមរយៈអង្គការ យូអឹនឌីភី នៅកម្ពុជា ដោយអ្នកផ្តល់ជំនួយនានាពីប្រទេសអភិវឌ្ឍន៍ និងពីជំនួយទុកចិត្តសកល ។ អង្គការយូអឹនឌីភី នៅកម្ពុជា ធ្វើការជាចម្បងជាមួយរដ្ឋាភិបាលកម្ពុជា ។ ទោះជាយ៉ាងនេះក្តី ក៏អង្គការយូអឹនឌីភី នៅកម្ពុជា ចូលរួមផងដែរជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិនានា អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ។
ប្រវត្តិUNDP
[កែប្រែ]អង្គការយូអឹនឌីភី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៥ ដោយបញ្ចូលកម្មវិធីជំនួយខាងផ្នែកបច្ចេកទេសនិងជំនួយថវិកាពិសេសរបស់អង្គការសហប្រជាជាតិ។ អង្គការទាំងពីរនេះ ត្រូវបានបញ្ចូលអោយទៅជាអង្គការយូអឹនឌីភីតែមួយនៅឆ្នាំ ១៩៧១។
គេហទំព័រ
[កែប្រែ]- កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំប្រទេសកម្ពុជា http://www.un.org.kh/undp/ Archived 25 June 2009[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ http://www.undp.org/
ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ
[កែប្រែ]UNDP, along with other UN agencies, has long enlisted the voluntary services and support of prominent individuals as Goodwill Ambassadors or Youth Emissaries to highlight and promote key policies. According to UNDP’s website: “Their fame helps amplify the urgent and universal message of human development and international cooperation, helping to accelerate achievement of the Millennium Development Goals.” Goodwill Embassy has a complete list of UNDP Goodwill Ambassadors as well as Goodwill Ambassadors of other UN Organisations.
ឯកអគ្គរដ្ឋទូតសាកល
[កែប្រែ]- Antonio Banderas[២]
- Crown Prince Haakon Magnus of Norway[៣]
- Nadine Gordimer
- Misako Konno
- Ronaldo
- Zinedine Zidane
- Maria Sharapova
- Aisam-ul-Haq Qureshi in November 2010
ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈក្នុងតំបន់
[កែប្រែ]ឯកអគ្គរដ្ឋទូតកិត្តិយសការអភិវឌ្ឍធនធានមនុស្ស
[កែប្រែ]- Princess Basma bint Talal of Jordan
ទីប្រឹក្សាកិត្តិយសលើផ្នែកកីឡា និងការអភិវឌ្ឍ
[កែប្រែ]តំណាងយុវជន
[កែប្រែ]មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Background Guide;: Executive board of the United Nations Development Programme (UNDP)". Retrieved on 13 December 2007. (from internet archive)
- ↑ "Antonio Banderas appointed as UNDP Goodwill Ambassador". UNDP. 17 March 2010. http://content.undp.org/go/newsroom/2010/march/antonio-banderas-nombrado-embajador-de-buena-voluntad-del-pnud--.en។ បានយកមក 3 August 2010.
- ↑ "His Royal Highness Crown Prince Haakon". Royal House of Norway. 9 April 2008. http://www.kongehuset.no/c28640/artikkel/vis.html?tid=28766។ បានយកមក 16 November 2008.
- ↑ http://www.ks.undp.org/?cid=2,26,625
តំណខាងក្រៅ
[កែប្រែ]វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: United Nations Development Programme |
- Official UNDP web site
- U.S. Committee for the UNDP web site Archived 12 February 2009[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- UNDP for Beginners Archived 20 October 2015[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.: a short, comprehensive introduction to the UNDP; an updated, fourth edition from June 2011 is now available online. Also available in French and Spanish.
- United Nations Rule of Law: United Nations Development Programme Archived 7 February 2012[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន., on the rule of law work conducted by the United Nations Development Programme.
- Goodwill Embassy
- Declaration on Social Progress and Development
- Palgrave Macmillan, official publisher of the Human Development Report 2006 Archived 21 May 2007[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- Interactive maps Archived 23 April 2011[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- Europe and CIS[តំណភ្ជាប់ខូច]
- Twitter Europe and CIS
- Knowledge Pilot Platform for Latin America and the Caribbean Archived 14 October 2008[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- Humanizing Development Global Photography Campaign Archived 5 February 2012[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.
- UNDP International Policy Centre for Inclusive Growth
|