Jump to content

កាយរិទ្ធកម្ពុជា

ពីវិគីភីឌា

កាយរិទ្ធកម្ពុជា (បទ ពាក្យ៨)

កាយរិទ្ធកម្ពុជា (បទ ពាក្យ៨)
(១) យុវជនវ័យក្មេងនៃកម្ពុជា ស្ម័គ្រចិត្តរួមគ្នាក្លាយជាកាយរិទ្ធ
ទឹកចិត្តបរិសុទ្ធបម្រើជាតិពិត មានគោលគំនិតចង់ជួយប្រជា។
(២) កិត្តិយសកាយរិទ្ធគឺក្ដីទុកចិត្ត ប្អូនបងញាតិមិត្តរួមសាមគ្គីគ្នា
ឆ្លៀតពេលទំនេរជួយធ្វើការងារ អង់អាចពុះពារដើម្បីជាតិខ្មែរ។
(៣) ខេមរៈកាយរិទ្ធប្រកាន់ខ្ជាប់ខ្ជួន វិន័យពេញខ្លួនមិនដែលគេចកែ
ជាជនគំរូអ្នកផងលង់ស្នេហ៍ ចង់នែបនិត្យក្បែរព្រោះភាពស្មោះត្រង់។
(៤) កាយរិទ្ធឯករាជ្យជួយអ្នករបួស វិជ្ជាសង្គ្រោះមិនចេះបាត់បង់
កាយរិទ្ធយាត្រាលឿនលយតម្រង់ អង់អាចផ្ជិតផ្ជង់សំរេចភារកិច្ច។
(៥) វិជ្ជាដើរព្រៃរៀនគ្មានចន្លោះ បោះតង់កៀនកោះប្រុងប្រៀបជានិច្ច
វល្លិ៍រុក្ខជាតិផល្លាស្គាល់ខ្ទេច ចេះពួនឆ្លងគេចពីឧបសគ្គ។
(៦) កាយរិទ្ធបន្ដដំណើរស្វាហាប់ ហោះឆ្ពោះប្រញាប់ឆ្លងគ្រប់ដំណាក់
យល់ច្បាស់សព្វគ្រប់កាលៈទេសៈ មិនគិតមាសប្រាក់តែស្រឡាញ់ខ្មែរ។
និពន្ធដោយ អត្តសិរីរដ្ឋា ចាន់ថន (អតីត នាយល្បាតស្ទាំង ខេមរៈកាយរិទ្ធឆ្នាំ២០០០
៣០​ វិច្ឆិការ ២០២១

សច្ចាប្រណិធាន

១ កិត្ដិយសនៃកាយរិទ្ធគឺជាការទុកចិត្តពីអ្នកដទៃ

២ កាយរិទ្ធស្មោះត្រង់

៣ កាយរិទ្ធបំរើនិងសង្គ្រោះមនុស្សជាតិ

៤ កាយរិទ្ធជាមិត្តភក្រ្តនិងជាបងប្អូននៃកាយរិទ្ធដទៃទៀត

៥ កាយរិទ្ធចេះគួរសមនិងស្ដាប់ឪវាទ

៦ កាយរិទ្ធរីករាយនិងចិត្តល្អ

៧ កាយរិទ្ធចេះសន្សំសំចៃ

៨ កាយរិទ្ធក្លាហាន

៩ កាយរិទ្ធស្អាតស្អំទាំងកាយនិងវាចាចិត្ត

១០ កាយរិទ្ធមានសទ្ធាក្នុងសាសនានិងគោរពជំនឿអ្នកដទៃ

 

បាវចនា


*: សេចក្ដីស្មោះត្រង់ ភក្ដីភាព និង ភាពបរិសុទ្ធ
   
 

ពាក្យស្លោក


*.ធ្វើអំពើល្អយ៉ាងតិចអោយបានមួយដងក្នុងមួយថ្ងៃ
 ក្នុងនាមជាកាយរិទ្ធកម្ពុជាមួយថ្ងៃគឺកាយរិទ្ធកម្ពុជា 
 អស់មួយជីវិត  ។