ចំណាត់ថ្នាក់ក្រុម:កំណាព្យ
ចំណាត់ក្រុមកំណាព្យ រៀបរៀងដោយ សុខគឹមហេង
អារម្ភកថា[កែប្រែ]
ដើម្បីរក្សាអោយបាននូវវប្បធម៌នៃការនិពន្ធកំណាព្យអោយបានគង់វង្សឋិតថេរ ចំណាត់ក្រុមកំណាព្យនេះត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្ដុំរាល់អត្ថបទកំណាព្យ របៀបនៃការតែងកំណាព្យ និង បច្ចេកទេសក្នុងការសរសេរកំណាព្យនៅវីគីភីឌានេះ។ ដូចនេះសូមបងប្អូនខ្មែរទាំងអស់ចូលរួមចំណែក រៀនតែងកំណាព្យដែលចេញពីស្នាដៃ និង ទស្សនៈវិស័យរបស់ខ្លួន បណ្ដុះគំនិត អប់រំ ដំបូន្មាន ឬ ជាអត្ថបទកំណាព្យបែបកំសាន្ដ ស្នេហា ឌឺដង ពិពណ៌នាអំពីសម្រស់ធម្មជាតិ ឬ ពីតថភាពក្នុងសង្គមនានា។
សេចក្ដីផ្ដើម[កែប្រែ]
អ្វីទៅជាកំណាព្យ?[កែប្រែ]
កាព្យជាប្រភេទអក្សរសិល្ប៍មួយបែប ដែលមានជាយូរលង់ណាស់មកហើយ ក្នុងប្រវត្តិអក្សរសិល្ប៍មនុស្សជាតិ។ កំណាព្យកើតឡើងក្នុងតំនរយៈកាល នៃការងារផលិតរបស់មនុស្ស។ វាមានលក្ខណៈប្រជាប្រិយយ៉ាងជ្រាលជ្រៅ និងត្រូវបានមហាពលករចូលចិត្តជាទីបំផុត។ វាមានមុខងារឆ្លុះបញ្ចាំងការសប្បាយ រីករាយ ការទុក្ខព្រួយ ការស្រមៃ និងបំនងស្វែងរកសុភមង្គលនៃប្រជាពលករ ក្នុងការតស៊ូដ៏ខ្លាំងក្លា ដើម្បីយកជ័យជំនះលើធម្មជាតិ និង ប្រឆាំងរាល់ការគាបសង្កត់ កេងប្រវញ្ចនៅក្នុងសង្គមមានវណ្ណៈ ។ល។
កំណាព្យមានលក្ខណៈជាប់ស្អិតទៅនឹង វប្បធម៌អរិយធម៌របស់ជនជាតិនីមួយៗ ហើយមានវិសេសភាពផ្ទាល់ខ្លួនថែមទៀតផង។ គេមិនអាចចាត់ថា កំណាព្យជនជាតិណាមួយប្រសើរជាង ឬ វិសេសជាងជនជាតិណាមួយឡើយ។
កំណាព្យខ្មែរយើងក៏មានវិសេសភាព ផ្ទាល់របស់ខ្លួនដែរ។ វិសេសភាពនេះ ស្ថិតនៅត្រង់កវីខ្មែរយើងមានក្បួនខ្នាតច្រើន ហើយក្បួនខ្នាតនោះ ប្រែប្រួលផ្លាស់ប្ដូរទៅតាមលក្ខណៈបទនីមួយៗ តាំងពីចំនាប់ចុងជួន រង្វាស់ ចង្វាក់ និង បរិយាកាស។ បទខ្លះកវីបានយកជាមូលដ្ឋាន ដើម្បីឈានទៅបង្កើតបទផ្សេងៗទៀតដែលជាបទទ្វេមាត្រ។
សំនួនពាក្យចុងជួន រណ្ដំនេះហើយដែលជាប្រភពនៃការយកកំណាព្យ ទៅធ្វើជាចម្រៀង។ ក្នុងន័យនេះមិនមែនបានន័យថា រាល់ចម្រៀងសុទ្ធតែយកចេញពីបទមេកាព្យនោះទេ តែប្រសិនបើចម្រៀងគោរពតាមក្បួនច្បាប់នៃចំនាប់ចុងជួន និង រង្វាស់កាព្យនោះ នឹងធ្វើអោយចម្រៀងនោះពិរោះរណ្ដំថែមមួយកំរិតទៀត។
វត្តមានកំណាព្យនៅប្រទេសខ្មែរ[កែប្រែ]
មតិភាគច្រើនបានសន្និដ្ឋានថា កំណាព្យខ្មែរមានប្រភពមកពីមូលដ្ឋានឆន្ទៈសំស្រ្កឹត និង បាលី។ ការអះអាងបែបនេះក៏ជាការសមរម្យម្យ៉ាងដែរ ព្រោះតាំងពីដើមរហូតមកដល់ពាក់កណ្ដាលខាងដើមនៃសម័យអង្គរ យើងពុំទាន់បានរកឃើញឯកសារកាព្យណាមួយ សរសេរជាភាសាខ្មែរទេ។ តាមរយៈសិលាចារឹកយើងបានជួបប្រទះ អត្ថបទកាព្យយ៉ាងច្រើន ប្រកបដោយពាក្យពេចន៍ និងសំនួនវោហារល្អឥតខ្ចោះ ដែលអ្នកប្រាជ្ញបច្ចុប្បន្នទទួលស្គាល់ថា ជាស្នាដៃឯករបស់កវីខ្មែរពិតៗ តែអត្ថបទទាំងនោះសរសេរជាភាសាសំស្រ្ដឹត។ តាមរយៈសិលាចារឹក យើងឃើញគេចារជាភាសាខ្មែរតាំងពី គ.ស.៦១១ (សិលាចារឹកអង្គរបុរី) មកម្ល៉េះ តែជាអត្ថបទពាក្យរាយ។ អត្ថបទពាក្យរាយនេះសរសេរនៅ ពីក្រោមអត្ថបទជាភាសាសំស្រ្កឹតតែគ្រាន់ តែជាបញ្ជីឈ្មោះទាសាទាសី ឬ ដែលជាពលព្រះ និង តង្វាយផ្សេងៗ។ អត្ថបទកាព្យសរសេរជាខ្មែរដែលយើងបានជួបប្រទះដំបូង គឺសិលាចារឹកជ័យនន្ទនៅ គ.ស. ១៧០១។
ប្រវត្តិសាស្រ្ដបញ្ជាក់យ៉ាងច្បាស់ថា ខ្មែរជាជនជាតិម្ចាស់ស្រុកមានកំនើតជាយូរលង់ណាស់ហើយ មុនកៅណ្ឌិន្យ នាំអរិយធម៌ឥណ្ឌាមកផ្សព្វផ្សាយ។ ដូចនេះ ខ្មែរពិតជាមានភាសា មានចំរៀង មានកំណាព្យ មានរបាំ តាំងពីមុនឥណ្ឌាចូលមកម្ល៉េះ។ ប្រសិនបើគ្មានវិញ តើក្នុងទំនាក់ទំនង ឬ ការសំដែងមនោសញ្ចេតនាផ្សេងៗ ជនជាតិទាំងនោះយកភាសាអ្វីមកប្រើ?
ភស្ដុតាងឥតប្រកែកបានមួយទៀត គឺកុលសម្ពន្ធជនជាតិភាគតិចខ្លះៗដូចជា ព្នង គួយ ដែលពុំព្រមទទួលអរិយធម៌ឥណ្ឌា រហូតមកដល់សព្វថ្ងៃគេរក្សាបាន នូវរបាំចំរៀងផ្ទាល់របស់គេ។
តាមរយៈសិលាចារឹក យើងបានប្រទះឃើញ គេប្រើពាក្យខ្លះៗជាភាសាខ្មែរបុរាណ ដូចជាពាក្យ ចំរេង(ចំរៀង) រមំ(រ្មាំ អ្នករាំ) រំ (រាំ) តើក្នុងពេលនោះគេច្រៀងជាភាសាអ្វី? បើអ្នកចំរៀងក្នុងវាំងច្រៀងជាភាសាសំស្រ្កឹត តើប្រជាជនច្រៀងជាភាសាសំស្រ្កឹតដែរឬទេ? អំនះអំណាងទាំងនេះអាចអោយយើងសន្និដ្ឋានបានថា៖ កំណាព្យខ្មែរពិតជាមានប្រភពជាយូរលង់ណាស់មកហើយ តាំងពីមុនឥណ្ឌាចូលមកម្ល៉េះ ឆន្ទៈ សំស្រ្ដឹតគ្រាន់តែជាកត្ដាសំរាប់ពិគ្រោះក្នុងការរៀបចំកែលំអក្បួនកំណាព្យខ្មែរ អោយបានត្រឹមត្រូវប៉ុណ្ណោះ។ ហើយកំណាព្យខ្មែរយើងក៏មានលក្ខណៈប្លែកស្រលះ ពីកំណាព្យសំស្រ្កឹតដែរ។
ធាតុនៃកំណាព្យ[កែប្រែ]
រង្វាស់កាព្យ[កែប្រែ]
រង្វាស់កាព្យ គឺជាចំនួនព្យាង្គ ដែលមាននៅក្នុងឃ្លានីមួយៗ ហើយនិង ចំនួនឃ្លាដែលមាននៅក្នុងល្បះនីមួយៗ។ ដោយសារចំនួនព្យាង្គនៅក្នុងឃ្លា និងចំនួនឃ្លានៅក្នុងល្បះនីមួយៗនេះហើយ ដែលសំរាប់សំគាល់ឈ្មោះបទកាព្យរបស់ខ្មែរយើង។
ក្នុងការប្រើប្រាស់រៀងរហូតមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញមានការប្រើច្របល់គ្នា រវាងព្យាង្គ និង ពាក្យ៖
- ព្យាង្គ គឺជាសូររួមនៃសទ្ទ ដែលមានមួយបន្សាយសំលេង។
- ពាក្យ គឺជាភាសារួមនៃសូរសំលេង និង ន័យសេចក្ដី។
ក្នុងការបន្លឺខ្មែរយើងមានទំនោរ ទៅរកការបង្រួញព្យាង្គច្រើន អោយនៅតិចបំផុត ដោយបន្ថើរស្នូរនៅព្យាង្គមុខ ហើយសង្កត់ស្នូរនៅព្យាង្គក្រោយ។
ឧទាហរណ៍៖
- ព្រៃ ខ្ញុំ រៀម (មួយព្យាង្គ)
- ចិន្តា សោតា រណ្ដំ ពិរោះ (ពីរព្យាង្គ)
- មនោរម្យ សូរិយា ប្រតិបត្ត (បីព្យាង្គ)
- បក្សាបក្សី ពន្លឺចន្ទ្រា (បួនព្យាង្គ)
ចំនាប់ចុងជួន[កែប្រែ]
កាលណាគេនិយាយពីកំណាព្យ គេតែងសង្កត់ធ្ងន់ទៅលើចំនាប់ចុងជួននេះឯង។ កំណាព្យដែលល្អ គឺកំណាព្យណាដែលមានចំនាប់ចុងជួនត្រូវល្អ។ ដូចនេះព្យាង្គជួន ត្រូវតែសំអិតសំអាត សំរិតសំរាំង ជ្រើសរើសរកចុងជួនណា ដែលមានខ្លឺមសារ មានប្រយោជន៍ មានសូរ និង មានន័យសេចក្ដីច្បាស់លាស់។
ដូចម្ដេចដែលហៅថាព្យាង្គជួន?
- ព្យញ្ជនៈ ដើមព្យាង្គនៃព្យាង្គទាំងពីរខុសគ្នា តែត្រូវស្ថិតនៅក្នុងពួក(អ) ឬ ពួក(អ៊) ដូចគ្នា។
- ស្រៈ និង ព្យញ្ជនៈ ប្រកបនៃព្យាង្គជួនទាំងពីរត្រូវមានសូរដូចគ្នា។
ឧទាហរណ៍៖
- រិះគិត ~ ញាតិមិត្ត (ពាក្យ "គិត" និង "មិត្ត" ជួនល្អ)
- ចន្រ្ទា ~ រមនា (ជួនល្អ)
- ទីទៃ ~ ពិសី (ស្រៈ ៃ និង ស្រៈ ី ពេលខ្លះអាចមានសូរដូចគ្នា ជួនល្អ តែពេលខ្លះគឺមិនមានសូរដូចគ្នាទេ ចូរមើលឧទាហរណ៍ខាងក្រោម)
- ថ្លើមថ្លៃ ~ ស្រស់ស្រី (ពាក្យ "ថ្លៃ" និង "ស្រី" ជួនមិនល្អ ឬអាចនិយាយបានថា មិនជួន)
- ចន្រ្ទា ~ ចិន្ដា (ថ្វីត្បិតតែពាក្យទាំងពីរបញ្ចប់ដោយស្រៈ ា ដូចគ្នា តែជួនរបៀបនេះមិនសូវល្អទេ ព្រោះការបន្សាយសំលេងគឺខុសគ្នា មួយសូរអ មួយទៀតសូរអ៊)
ប្រសិនបើយើងគោរពតាម ក្បួនចំនាប់ចុងជួននេះបានល្អ នោះកំណាព្យរបស់យើងប្រាកដជារណ្ដំគួរជាទីចាប់ចិត្តនៃអ្នកស្ដាប់។ មួយវិញទៀតទោះបីជាកំណាព្យនោះជួនល្អយ៉ាងណាក៏ដោយ ប្រសិនបើគ្មានអត្ថន័យ អត្ថរស ព្រលឹងបង្កប់នៅក្នុងនោះទេ កំណាព្យនោះក៏មិនចាត់ទុកជាកំណាព្យដែលល្អនោះដែរ។
ចង្វាក់[កែប្រែ]
ចង្វាក់ គឺជាចលនានៃសូរដែលតំរូវអោយបន្ធូរ ឬ បន្ដឹងសំលេង ដោយធ្វើអោយសំលេងនោះមានចលនាខ្ពស់ទាប ឡើងចុះជួនកាលយឺត ជួនកាលឆាប់រហ័ស ជួនកាលវែង ជួនកាលខ្លីស្របតាមបរិយាកាស និង អត្ថន័យនៃបទ ដើម្បីបង្កើតតន្រ្ដីភាព ឬ ភាពពិរោះ។
របៀបសរសេរអត្ថបទកំណាព្យនៅវីគីភីឌា[កែប្រែ]
ខាងក្រោមនេះជាអត្ថបទកំណាព្យគំរូសំរាប់រៀបចំអត្ថបទកំណាព្យនៅក្នុងទំព័រវីគីភីឌា ភាសាខ្មែរនេះអោយមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយបានល្អ ងាយស្រួលក្នុងការអាន។
{| align="center" |+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)''' |- |- | (១) ជីកកកោះ ចោះកកាយ ចាយកកាត | style="padding-left: 50px;"|រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង |- | ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង | style="padding-left: 50px;"|លើកសម្ដែង លែងសម្ដី លៃសំដៅ។ |- | (២) សូរសំនៀង សៀងសំនួន សួនសំណព្វ | style="padding-left: 50px;"|ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ |- | ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ | style="padding-left: 50px;"|ចាំតទៅ ចៅតែងទែង ចែងតុទៀន។ |- | (៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ | style="padding-left: 50px;"|ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន |- | ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន | style="padding-left: 50px;"|មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។ |- |''និពន្ធដោយ'' [[សុខគឹមហេង]] |- |''០៧ តុលា ២០១០'' |} [[Category:កំណាព្យ]]
{| align="center" ជាការតំរៀបអោយនៅចំកណ្ដាលទំព័រ
|+ '''កាយចិត្តនិមិត្តពាក្យកាព្យ (បទ កង្កែបលោតស្លាក់ពេជ្រ)''' ជួរដែលជាចំណងជើង សញ្ញា ''' ដែលនៅសងខាងចំណងជើងគឺដើម្បីអោយអក្សរមួយឃ្លានេះក្លាយជាអក្សរឌិត
|- មានន័យថាការចុះបន្ទាត់
| style="padding-left: 50px;"| កូដសំរាប់ចោលផ្ទៃពីឆ្វេង ៥០px រួចចាប់ផ្ដើមសរសេរឃ្លាទីពីរនៃល្បះតែមួយ
|} ជាចុងបញ្ចប់ត្រូវបិទកូដនៃការរៀបចំទាំងមូល ដែលកូដនេះជាគូនឹងកូដបើក {| align="center"
ដើម្បីអោយអត្ថបទកំណាព្យរបស់អ្នកចូលទៅក្នុង ចំណាត់ក្រុមកំណាព្យក្នុងវីគីភីឌា ភាសាខ្មែរនេះ ត្រូវបន្ថែមកូដមួយជួរនៅចុងអត្ថបទ [[Category:កំណាព្យ]]
ខាងក្រោមនេះជាលទ្ធផលដែលបានមកពីកូដខាងលើ៖
(១) ជីកកកោះ ចោះកកាយ ចាយកកាត | រឿងសង្វាត រ៉ាត់សង្វិត រិតសង្វែង |
ភក្រ្ត័ប្រិមប្រិយ ភ័យប្រុងប្រៀប ភាពប្រឹងប្រែង | លើកសម្ដែង លែងសម្ដី លៃសំដៅ។ |
(២) សូរសំនៀង សៀងសំនួន សួនសំណព្វ | ចែងអោយសព្វ ចប់ឧស្សាហ៍ ចារអស់សៅ |
ថ្នមសំនេរ ថ្នេរសំណា ថ្នាលសំណៅ | ចាំតទៅ ចៅតែងទែង ចែងតុទៀន។ |
(៣) ពាក្យរំលេច ពេជន៍រលូន ពូនរលេញ | ដ៏ពោរពេញ ដេញពពាក់ ដាក់ពពាន |
ដំាចិត្តស្ម័គ្រ ដាក់ចិត្តស្មោះ ដោះចិត្តស្មៀន | មិនប្រឹងរៀន មានប្រែរោទ៍ មោហៈប្រៀបរោច។ |
និពន្ធដោយ សុខគឹមហេង | |
០៧ តុលា ២០១០ |
មេកាព្យកំណាព្យខ្មែរ[កែប្រែ]
បទមេបួន
=[កែប្រែ]
បទបថ្យាវត្ត[កែប្រែ]
បទកាកគតិ
បទព្រហ្មគិតិ[កែប្រែ]
បទកាកគតិ
បទពំនោល[កែប្រែ]
បទបន្ទោលកាក[កែប្រែ]
បទភុជង្គលីលា[កែប្រែ]
បទពាក្យ៦[កែប្រែ]
បទពាក្យ៧[កែប្រែ]
បទពាក្យ៩[កែប្រែ]
បទពាក្យ១០[កែប្រែ]
បទពាក្យ១១[កែប្រែ]
បទកខ[កែប្រែ]
បទនមោ[កែប្រែ]
បទអក្សរលូន[កែប្រែ]
អក្សរសង្វាស[កែប្រែ]
បទកង្កែបលោតកណ្តាលស្រះ[កែប្រែ]
បទកង្កែបលោតលើគោក[កែប្រែ]
បទកង្កែបលោតស្លាក់ពេជ្រ[កែប្រែ]
បទកង្កែបលោតផ្ទាត់ខ្ចៅ[កែប្រែ]
បទនាគបរិព័ទ្ធ[កែប្រែ]
បទគៀរក្រវាត់[កែប្រែ]
បទនាគរាជប្លែងឫទ្ធ[កែប្រែ]
បទគោព័ទ្ធស្នឹង[កែប្រែ]
បទសិង្ហតោលេងកន្ទុយ[កែប្រែ]
បទរមាំងដើរព្រៃ[កែប្រែ]
បទផ្កាឈូករីក[កែប្រែ]
បទក្របចក្រវាឡ[កែប្រែ]
បទម្ករខ្ជាក់កែវ[កែប្រែ]
បទឆ័ត្របីជាន់[កែប្រែ]
បទរលកយោលយាវ[កែប្រែ]
បទរលកខ្ទប់ច្រាំង[កែប្រែ]
បទសហរា[កែប្រែ]
បទវិវិធមាលី[កែប្រែ]
បទពស់លេបកន្ទុយ[កែប្រែ]
បទសត្វកាងស្លាប[កែប្រែ]
បទថយក្រោយចូលព្រែក[កែប្រែ]
បទរមាំងបើកបាស[កែប្រែ]
បទរមាំងដើរព្រៃ[កែប្រែ]
បទទន្សាយទីសទាស[កែប្រែ]
បទមាន់ទឹកបណ្ដើរកូន[កែប្រែ]
បទសារវិទាញរថ[កែប្រែ]
បទអើយរ៉ា[កែប្រែ]
បទសុក្រទិនវិសាល[កែប្រែ]
បទសោរទិនវិសាល[កែប្រែ]
បទត្រឡាច[កែប្រែ]
បទយត្តិភ័ង្គ[កែប្រែ]
បទជាប់ទង[កែប្រែ]
បទសបាត់សបឹង[កែប្រែ]
បទត្រីពិធព័ន្ធ[កែប្រែ]
បទសឡាបលូន[កែប្រែ]
បទវង្សវិចិត្រ[កែប្រែ]
បទព្រះច័ន្ទបាំងឆ័ត្រ[កែប្រែ]
បទយត្តិភ័ង្គ[កែប្រែ]
បទពស់លេបកន្ទុយ[កែប្រែ]
បទថយក្រោយចូលព្រែក[កែប្រែ]
មានបទផ្សេងៗជាច្រើនទៀត[កែប្រែ]
ឯកសារយោង
១ កំនាព្យខ្មែរ ដោយ លី សុមុនី បោះពុម្ពជាថ្មីដោយ គ្រឹះស្ថានបោះពុម្ព និង ចែកចាយ ២០០៦ ទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និង កីឡា
|
ឯកសារពាក់ព័ន្ធ[កែប្រែ]
កូនចំណាត់ថ្នាក់ក្រុម
ចំណាត់ថ្នាក់ក្រុមនេះមានតែកូនចំណាត់ថ្នាក់ក្រុមមួយដូចខាងក្រោមទេ។
ក
ទំព័រក្នុងចំណាត់ថ្នាក់ក្រុម "កំណាព្យ"
ទំព័រចំនួន៤៦ក្នុងចំណោមទំព័រសរុប ៤៦ ដូចខាងក្រោមស្ថិតក្នុងចំណាត់ថ្នាក់ក្រុមនេះ។