ការដុតស្ថានទូតថៃ នៅភ្នំពេញ 2003
ការដុតស្ថានទូតថៃ នៅភ្នំពេញ 2003 (អង់គ្លេស: Burning of Thai Embassy in Phnom Penh 2003) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៃទំនាក់ទំនង កម្ពុជា-ថៃ ដែលមានការប្រេះឆាគ្នា ទៅលើបុព្វហេតុជាតិនិយម នៃជាតិសាសន៍ទាំងពីរ ។ មូលហេតុដែលនាំឱមានបាតុកម្មនៅស្ថានទូតថៃប្រចាំនៅកម្ពុជា ដោយសារតែតារាសម្ដែងថៃម្នាក់ បានមាក់ងាយទៅលើជាតិសាសន៍កម្ពុជា ហើយបាននិយាយថាប្រជាជនកម្ពុជាទាំងមូលជាចោរ និង ជាអ្នកលួចយក ប្រាសាទ អង្គរវត្ត ពីប្រទេសថៃ ចេញផ្សាយដោយវិទ្យុថៃ FM-105 ដូចនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់បានស្រង់សម្ដីរបស់នាងហើយយកមកចុះផ្សាយទូទាំងប្រទេសកម្ពុជា ។[១]
មូលហេតុនៃបាតុកម្ម
[កែប្រែ]Reasons for the demonstration
ក្រោយពេលកម្ពុជាបិទបញ្ចប់សង្គ្រាមសុីវិលក្នុងឆ្នាំ 1998 វិស័យភាពយន្តនៅកម្ពុជាហាក់នៅមានកម្រិតទាបនៅឡើយ ហើយកម្ពុជាមិនមានលទ្ធភាពក្នុងការផលិតភាពយន្តនោះទេ ដូចនេះក្រោមកិច្ចសហប្រតិបត្តការនៃការរកជំនួញ រវាងកម្ពុជា-ថៃ ស្ថានីយ៍ទូរទស្សន៍កម្ពុជាមួយចំនួនចាប់ផ្ដើមយកខ្សែរភាពយន្តភាគថៃ មកចាក់បញ្ចាំងតាមទូរទស្សន៍ រហូតបានធ្វើឱ្យប្រជាជនកម្ពុជា ពេញចិត្តស្រលាញ់គាំទ្រនូវតារាភាពយន្តថៃជាខ្លាំង តារាសម្ដែងថៃម្នាក់គឺអ្នកនាង "កុប សុវ៉ាន់ណាន់ខុងយីង" (Kob Suvanant Kongying) ដែលនាងគឺជាតួសម្ដែងប្រចាំនៅប៉ុស្តិ៍ទូរទស្សន៍ថៃ TV7 ហើយនាងបានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍កម្ពុជា TV5 នាងត្រូវបានប្រជាជនកម្ពុជាស្គាល់ថា នាងផ្កាយព្រឹក (Neang Phkay Preok) ដែលនាងត្រូវបានសម្ដែងក្នុងរឿងដាវព្រះសុក (Dao Prah Sook) ។ រឿងភាគថៃដែលល្បីនៅកម្ពុជា តាមរយៈទូរទស្សន៍កម្ពុជា TV5 គឺរឿង សុរិយាអស្ដង្គត (Tawan Tor Saeng) រឿងភាគនេះត្រូវបានកែសម្រួលបទភ្លេង ដោយដាក់បញ្ចូលបទភ្លេងមនោសចេទនារបស់លោក ស៊ីន ស៊ីសាមុត ក្នុងបទចម្រៀង "សុរិយាអស្ដង្គត" ដែលធ្វើឱ្យរឿងនេះកាន់តែមានភាពល្បីល្បាញនៅកម្ពុជា ដូចនេះអ្នកគាំទ្រនាងផ្កាយព្រឹកនៅកម្ពុជា មានបំណង ចង់អញ្ជើញនាងឱ្យមកសម្ដែងលើឆាកតន្ត្រីនៅកម្ពុជា ឬ បង្ហាញខ្លួននៅតាមប៉ុស្តិ៍ទូរទស្សន៍កម្ពុជា ។ ពាក្យចរចាមរ៉ាម ដែលថាតារាសម្ដែងថៃ នាងផ្កាយព្រឹក ត្រូវមកសម្ដែងនៅកម្ពុជា និង ត្រូវបានបកស្រាយពីរូបនាងផ្ទាល់ក្នុងកម្មវិធីជជែកកំសាន្ត ក្នុងវិទ្យុថៃ (Thai Radio FM-105) នាងបាននិយាយជាភាសាថៃថា នាងគ្មានបំណងទៅកម្ពុជាទេ បើចង់ឱរូបនាងមកសម្ដែងនៅកម្ពុជា កម្ពុជាត្រូវប្រគល់ ប្រាសាទ អង្គរវត្ត មកឱ្យប្រទេសថៃវិញ ព្រោះកម្ពុជាបានលួចប្រាសាទអង្គរវត្តពីប្រទេសថៃ (She has no intention of going to Cambodia, if Cambidian wants her to perform in Cambodia, Cambodia must return Angkor Wat to Thailand because Cambodia stole Angkor Wat from Thailand) ក្រោយការនិយាយរបស់នាងផ្កាយព្រឹក កាសែត និង ទស្សនាវដ្ដីក្នុងស្រុកទាំងអស់បានបកប្រែ និង ចុះផ្សាយទូទាំងប្រទេសកម្ពុជា នៅអំឡុងថ្ងៃរសៀល រហូតមកដល់ពេលល្ងាច ម៉ោង 5:00 pm អំឡុងពេលសិស្សានុសិស្ស ចេញពីសាលារៀន ត្រូវនិងថ្ងៃពុធ ទី29 ខែមករា ឆ្នាំ 2003 សិស្សវិទ្យាល័យថ្នាក់ទី11-12 បានប្រមូលផ្ដុំគ្នា នៅខាងមុខស្ថានទូតថៃ (Thai Embassy) ហើយធ្វើបាតុកម្មទាមទារ ឱ្យតារាថៃ នាងផ្កាយព្រឹក ចេញមុខធ្វើការសុំទោសប្រជាជនកម្ពុជា ជាសាធារណៈ ។[២]
មូលហេតុនៃកុប្បកម្ម
[កែប្រែ]Cause of the riots
អំឡុងពេលក្រុមបាតុករធ្វើបាតុកម្មទាមទារ ឱ្យតារាថៃ នាងផ្កាយព្រឹក ចេញមុខធ្វើការសុំទោសប្រជាជនកម្ពុជា ជាសាធារណៈ ខាងស្ថានទូតថៃ មិនមានការបកស្រាយរកដំណោះស្រាយអ្វីនោះទេ ដូចនេះក្រុមបាតុករបានយកសំបកកង់រថយន្ត និង ទង់ជាតិថៃ មកដុតនៅខាងមុខស្ថានទូតថៃ ដូចនេះក្រុមអាជ្ញាធរថៃ ដែលប្រចាំការនៅខាងក្នុងស្ថានទូតថៃ បានបាញ់កាំភ្លើងមកហ្វូងបាតុករជាច្រើនគ្រាប់បណ្ដាលឱ្យត្រូវសិស្សានុសិស្សម្នាក់បានស្លាប់ភ្លាមៗ និង ប្រាំពីរនាក់ផ្សេងទៀតត្រូវបានរងរបួសធ្ងន់ កំហឹងបាតុករបានប្រែពីបាតុកម្មទៅជា កុប្បកម្មវិញ ដោយចោលនូវដុំថ្ម និង បានប្រើដបសាំងគប់ទៅលើអាគារស្ថានទូតថៃ បណ្ដាលឱ្យស្ថានទូតថៃត្រូវភ្លើងឆេះខូចខាតទាំងស្រុង នៅវេលាម៉ោងប្រមាណជា 7-8 យប់ អំឡុងពេលស្ថានទូតថៃកំពុងឆាបឆេះ ក្រុមអាជ្ញាធរនៃកងរាជអវុធហត្ថ ជាច្រើនរយនាក់បានចេញមកបំបែកក្រុមបាតុករ ។[៣]
បំផ្លាញ 26 ក្រុមហ៊ុនថៃ នៅកម្ពុជា
[កែប្រែ]Destroys 26 Thai companies in Cambodia
ក្រោយពេលស្ថានទូតថៃ ត្រូវបានក្រុមបាតុករដុតកំទេច នាថ្ងៃបន្ទាប់ ត្រូវនិងថ្ងៃទី 30 ខែមករា អ្នកដឹកនាំ វិទ្យុថៃ (Director Thai radio FM-105) ត្រូវបានចាប់ខ្លួនភ្លាមៗ ដោយអាជ្ញាធរថៃផ្ទាល់ ។ ការដុតស្ថានទូតថៃ មិនបានបញ្ចប់វិវាទកម្ពុជា-ថៃ នោះទេ នាងផ្កាយព្រឹកបានចេញមុខមកអះអាងថានាងមិនបាននិយាយមាក់ងាយទៅលើប្រជាពលរដ្ឋកម្ពុជាឡើយ ទោះជាយ៉ាងណាក្រុមបាតុករនៅកម្ពុជានៅតែទាមទារដាច់ខាតឱ្យនាងចេញមុខមកសុំទោសប្រជាពលរដ្ឋកម្ពុជាជាសាធារណៈ ប៉ុន្តែនាងផ្កាយព្រឹក នៅតែមិនចេញមុខមកសុំទោសពលរដ្ឋកម្ពុជាជាសាធារណៈនោះទេ ដូចនេះនៅថ្ងៃទី 31 ខែមករា ក្រុមបាតុករបានទៅវាយបំផ្លាញក្រុមហ៊ុនថៃក្នុង ក្រុងភ្នំពេញ បណ្ដាលឱ្យក្រុមហ៊ុនថៃ ចំនួន 26 ខូចខាតទាំងស្រុង បណ្ដាលឱ្យខាតបង់ទឹកប្រាក់ប្រមាណជា 54$ លានដុល្លារអាមេរិក ហើយភាគីខាងកម្ពុជាសងថ្លៃខូចខាត ចំនួន 5.9$ លានដុល្លារអាមេរិក តែចំពោះស្ថានទូតថៃប៉ុនណោះ ។[៤]
ប្រតិបត្តិការពោធិ៍ចិនតុង
[កែប្រែ]Operation Pochentong
ប្រតិបត្តិការពោធិ៍ចិនតុង គឺជាប្រតិបត្តិការរបស់កងទ័ពអាកាសថៃ ដែលបានយកយន្តហោះថៃជាច្រើនគ្រឿង មកដឹកជញ្ជូនអ្នកជំនួញថៃ និង ក្រុមធុរៈកិច្ចថៃ ប្រមាណជា 600នាក់ ចេញពីកម្ពុជាអំឡុងពេលដែលក្រុមបាតុករសំដៅទៅបំផ្លិចបំផ្លាញក្រុមហ៊ុនថៃ ក្នុងក្រុងភ្នំពេញ ។ កងទ័ពអាកាសថៃ បានប្រើយន្តហោះដឹកជញ្ជូនប្រភេទ C-130 ចំនួន 5គ្រឿង និង 1គ្រឿងទៀតប្រភេទ Alenia G.222 មកជម្លៀសប្រជាជនថៃចេញពីកម្ពុជា តាមរយៈចំណត អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។[៥]
ការបិទព្រំដែនកម្ពុជា-ថៃ
[កែប្រែ]Closing the Cambodia-Thailand border
ទំនាក់ទំនងការទូតកម្ពុជា-ថៃឈានដល់ភាពតានតឹងបំផុត នោះគឺខាងរដ្ឋាភិបាលថៃបានបញ្ជូននាវាចម្បាំងមួយគ្រឿង និង នាវាល្បាតបួនគ្រឿងមកគៀកនិងដែនទឹកកម្ពុជា ហើយភាគីថៃបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅតាមច្រកព្រំដែន កម្ពុជា-ថៃ កងកម្លាំងថៃដែលបានដាក់ពង្រាយនៅតាមច្រកព្រំដែនគឺមកពីក្រុម (Thai-110 Special forces) ដូចនេះភាគីកម្ពុជា បានប្រកាសបិទព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០០៣ ។ ការបិទព្រំដែនកម្ពុជា-ថៃ បានធ្វើឱ្យផលិតផលថៃជាង ១ពាន់មុខ មិនអាចចូលមកកម្ពុជាបាននោះទេ ដូចនេះការជួញដូរមុខទំនិញរវាងកម្ពុជា-ថៃ បានរាំងស្ទះកកកុញពេញច្រកព្រំដែន ។ ការចរចាររវាងថ្នាក់ដឹកនាំថៃ និង កម្ពុជាបានធ្វើឡើងជាច្រើនលើកច្រើនសារ រហូតដល់ការចរចារទទួលបានការឯកភាពគ្នា ទើបភាគីខាងកម្ពុជា យល់ព្រមបើកច្រកព្រំដែនឱ្យទំនិញថៃឆ្លងកាត់ចូលកម្ពុជាបាន ដោយច្រកព្រំដែនកម្ពុជា-ថៃ បានបើកដំណើរការឡើងវិញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ ២០០៣ ។[៦]
ការហាមភាពយន្តថៃនៅកម្ពុជារយៈពេល ១០ឆ្នាំ
[កែប្រែ]Ban on Thai films in Cambodia for 10 years
នៅថ្ងៃទី 18 ខែមីនា លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់បំរាមហាមខ្សែរភាពយន្តថៃទាំងអស់ចាក់បញ្ចាំងនៅកម្ពុជា រយៈពេល 10 ឆ្នាំ ទាំងការចាក់បញ្ចាំងលើទូរទស្សន៍ និង រោងភាពយន្ត មិនអនុញ្ញាតឱ្យមានខ្សែរភាពយន្តថៃណាមួយនៅកម្ពុជានោះទេ ដែលគិតចាប់ពីថ្ងៃនៃការដាក់បំរាម ក្នុងឆ្នាំ 2003 រហូតដល់ឆ្នាំ 2013 ។ លោកបានសង្កត់ធ្ងន់ថា បើតារាថៃប្រមាទត្រឹមបុគ្គលវាមីអីទេ តែនេះប្រមាថជាតិសាសន៍កម្ពុជាមួយទាំងមូល សូម្បីតែលោកក៏មិនអាចទទួលយកបានដែរ ដូចនេះរាល់ប៉ុស្តិ៍ទូរទស្សន៍ណាមួយ ដែលលួចចាក់ផ្សាយភាពយន្តថៃ និងត្រូវបានដកអាជ្ញាប័ណ្ណបិទប៉ុស្តិ៍ទូរទស្សន៍នេះតែម្ដង ។[៧]
សារពត៌មានគាំទ្រថៃ
[កែប្រែ]News Suopport Thai
សារពត៌មានសរសេរមិនពិតនិងគាំទ្រថៃ (False writing and pro-Thai press) ដែលត្រូវបានរកឃើញដោយការសេររបស់ពួកគេមានទម្ងង់ចិត្តទៅរកថៃ ក្នុងនោះមាន៖ CNN, The New York Times, The Stars, The Indepandent, Los Angeles Times. សារពត៌មានទាំងនេះបានសរសេរមិនពិតថា ក្រុមបាតុករកម្ពុជា ធ្វើកុប្បកម្មដុតស្ថានទូតថៃ ដោយសារតែទទួលបានពត៌មានមិនពិតពីកាសែតក្នុងស្រុករបស់ពួកគេ គួរបញ្ចាក់ថា ការដុតស្ថានទូតថៃ បណ្ដាលមកពីអាជ្ញាធរថៃដែលនៅក្នុងស្ថានទូតថៃ បានបាញ់គ្រាប់កាំភ្លើងមកហ្វូងបាតុករ បណ្ដាលឱ្យស្លាប់ 1នាក់ របួសធ្ងន់ 7នាក់ វាមិនដូចនិងការចោទប្រកាន់របស់សារពត៌មានលោកខាងលិចប្រឌិតនោះទេ ។
គួរបញ្ចាក់ថា ៖ បើយោងតាមច្បាប់អន្តរជាតិ តារាសម្ដែង ឬ តារាចម្រៀងបរទេស រូបណា ដែលប្រើពាក្យពេចន៍ ក្នុងន័យនយោបាយ ប៉ះពាល់នូវកេរដំណែលប្រជាជាតិមួយ ត្រូវប្រឈមមុខនិងការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភបំពានទ្រព្យសម្បត្តិរបស់ប្រជាជាតិមួយដោយចេតនា ។ បើតារាសម្ដែង ឬ តារាចម្រៀងរូបនោះស្ថិតនៅក្នុងប្រទេសកម្ពុជា អាជ្ញាធរត្រូវចាប់ខ្លួនភ្លាមៗដើម្បីយកមកផ្ដន្ទាទោស ហើយជាពិសេស ប្រាសាទ អង្គរវត្ត គឺជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីដោយអង្គការ UNESCO ក្នុងឆ្នាំ 1992 ដូចនេះជនបរទេសមួយចំនួននោះ មិនគួរចោទប្រកាន់មកលើកម្ពុជា ឬ ប្រជាជនកម្ពុជាថាជាអ្នកខុសនោះទេ ពីព្រោះប្រជាជនកម្ពុជា គ្រាន់តែចេញមកសម្តែងសិទ្ធិតវ៉ាក្នុងនាមជាអ្នកការពារកេរដំណែលដូនតា ដែលជាមរតករបស់ជាតិប៉ុនណោះ ។
ឯកសារយោង
[កែប្រែ]- ↑ United States. Congress. Senate. Committee on Appropriations. Subcommittee on Foreign Operations, Export Financing, and Related Programs. (2004) Foreign Operations, Export Financing, and Related Programs Appropriations for ... Hearings Before a Subcommittee of the Committee on Appropriations, United States Senate... · Volume 4, Publisher: U.S. Government Printing Office Original from Pennsylvania State University
- ↑ National University of Singapore. Faculty of Law (2003) Singapore Journal of International & Comparative Law, Volume 7, Publisher: Faculty of Law, National University of Singapore, Original from the University of California p.295
- ↑ BBC News (2003) Can the dispute between Thailand and Cambodia be resolved?, Website: news.bbc.co.uk, Publication: Monday, 3 February, 2003, 09:14 GMT
- ↑ Chin Kin Wah, Daljit Singh (2004) Southeast Asian Affairs 2004, Publisher: Institute of Southeast Asian Studies p.311 ISBN: 9789812302380, 9812302387
- ↑ Gale Research Inc (2003) Worldmark Encyclopedia of the Nations, Publisher: Gale Research, Original from Cornell University p.203 ISBN: 0787673307, 9780787673307
- ↑ Daljit Singh (2003) Southeast Asian Affairs 2004, Format: ebook Publisher: Institute of Southeast Asian Studies p.88 ISBN: 9789814517140, 9814517143
- ↑ Mran mā Nuin naṃ Samuin Koʻmarhanʻ (2004) Traditions of Knowledge in Southeast Asia: Proceedings of the Traditions of Knowledge in Southeast Asia Conference, 17-19 December 2003, Part 3, Publisher: Myanmar Historical Commission, Original from the University of Michigan p.50